Archive for the ‘ប្រវត្តិ’ Category

ដំណើរវិលមកប្រទេសខ្មែរវិញ នៃខេត្តបាត់ដំបង

  ឯកសារ​ខាង​ក្រោមនេះ​ ​ដកស្រង់​ចេញពី​សៀវភៅ​«បាត់ដំបង​ ​អេសុងប៉ាសេ»​បោះពុម្ពផ្សាយ​ជា​ភាសា​បារាំង​ ​នៅឆ្នាំ​១៩៦៨​ដោយ​ក្រសួងឃោសនាការ​ខ្មែរ​ ​និង​ ​សៀវភៅឈ្មោះ​ ​«ឡាថៃឡង់»​ និពន្ធ​ដោយ​លោក ភីសជេ​ បោះផ្សាយ​នៅ​ក្រុងប៉ារីស​។​រីឯ​ឯកសារ​ជាក់​ស្តែង​ក្នុងស្រុក​ ​ដូចជា​តំណាង​នៃកុងស៊ុល​បារាំង​នៅ​បាត់ដំបង​ ​ជាឯកសារ​និយាយ​ដែលទទួល​ពីលោក​តា ​ឥន្ទសុន្ទរ៍ ​នៅភូមិជ្វាធំ តាម​ដែល​គាត់បាន​ឃើញ ​និង ​បានដឹង​នៅ​សម័យនោះ​ ។​

ចាប់តាំង​ពីការបែក​បាក់​បន្ទាយ​លង្វែកមក​ ​ប្រទេសខ្មែរ​បានថយ​រឹទ្ធានុភាព​យ៉ាង​ខ្លាំង។​ យូន​ និង​សៀម​គំរាម​កំហែង​ខ្មែរ​ជានិច្ច​។ ​នៅឆ្នាំ​ ​១៧៩៤​ ​ខេត្ត​បាត់ដំបង​បានធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​​សៀម​។ ព្រះបាទ​អង្គដួង​ព្រួយ​បារម្ភនិង​វាសនា​ប្រទេស​ខ្មែរ​ ​ក៍សុំ​ជំនួយ​បារាំង​។ នៅឆ្នាំ​ ​១៨៥៩​បារាំង​បានចូល​មកតាំង​នៅ​ព្រៃនរគរ​ ​ហើយ​ក្រោយ​មកទៀត​ ​ក៍ពង្រីក​ដែន​អាណា​និគម​កូសាំង​ស៊ីន​លើ​ទឹកដី​កម្ពុជា​ក្រោម​ដែល​ជា​របស់ខ្មែរ​ ដែល​យួន​កំពុង​ទន្ទ្រានយក​ ។ ​នៅឆ្នាំ ​១៨៦៣ ​ព្រះបាទ​នរោត្តម បាន​ដាក់ប្រទេស​ខ្មែរ​ក្រោម​អំណាច​ការពារ​របស់​បារាំង​ ​ដែល​នាំឱ្យ​ប្រទេស​ខ្មែរ​បាន​រួចផុតពី​ជំរៀត​ជំរែក​សៀម​ ​និង​ ​យួន​ ​។​ នៅឆ្នាំ​១៨៦៧ ព្រះ​ចៅសៀម​សុខចិត្ត​ទទូល​ស្គាល់អំណាចការពារ​របស់​បារាំង​ ​មក​លើប្រទេស​ខ្មែរ ​តែសៀម​នៅ​ត្រួតត្រា​ខេត្ត​បាត់ដំបង​ ​សៀមរាប​ ​សេរីសោភ័ណ​ ​ម្លូព្រៃ​និង​ទន្នេរពៅ​ដដែល​ ។​

នៅឆ្នាំ​ ​១៨៨៣​ មាន​អនុសញ្ញា​បារាំង​ខ្មែរមួយ​ ​ដាក់​ប្រទេស​ខ្មែរ​ក្រោម​អាណានិគម​បារាំង​ ។ ​​ចាប់​ពី​ពេល​នោះ​មក​ ខ្មែរ​បានធ្លាក់​ខ្លួន​ជាខ្ញុំ​កញ្ជះ​បារាំង​ពិត​ប្រាកដ​ហើយ។​ បារាំង​ត្រូវ​សំរេច​វាសនា​ខ្មែរ​ជំនួស​ខ្មែរក្នុង​ឋានៈ​ជា​អាណាព្យាបាល​ ។​ បន្ត​ការ​អាន

Advertisements

ប្រវត្តិ​ភ្លេង​មហោរី ​នឹង​មហោរី​ពិណពាទ្យ

មហោរី​វង់​តូចបែប​ជាន់​​ដើម
ភ្លេង វង់​ដែល​ហៅ​ថា មហោរីជា​ភ្លេង​ខ្មែរ យ៉ាង​ដែល​មាន​មក​អំពី​បុរាណ​កាល ដោយ​ខ្មែរ​បាន​ផ្ដើម​បង្កើត​ឡើង​ដោយ​គំនិត​ខ្លួន​ឯង​ជា​ដំបូង ក្នុង​វេលា​ដែល​ខ្មែរ​ចុះ​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ហើយ មិន​មែន​ជា​របស់​បាន​បែប​មក​ពី​ប្រទេស​ឥណ្ឌៀ​ទាំង​ស្រុង ឬ​បាន​បែប​មក​អំពី​ប្រទេស​ឯ​ណា​និមួយ​ក៏​ទេ គឺ​កើត​ឡើង ដោយ​ខ្មែរ​ប្រឌិត​ផ្សំ​ឡើង ខ​នេះ​សូម្បី​សម្ដេច​ក្រុម​ព្រះ​យ៉ាដាំរុង​រាជានុភាព អ្នក​តែង​ប្រវត្តិ​ភ្លេង​ផ្សេង របស់​សៀមក៏​ថា ភ្លេង​មហោរី​ជា​របស់​ខ្មែរ ហើយ​សៀម​ផ្ទេ​យក​បែប​អំពី​ខ្មែរ​ទៅ​លេង ជាន់​ទៀត ខ​នេះ​បើ​នឹង​ស្រាវជ្រាវ​រក​ទៅ​គង់​ឃើញ​ពិត​ដូច្នេះ ព្រោះ​នានា​ប្រទេស​ទាំងអស់​វៀរ​លែង​តែ​ប្រទេស​សៀម ចេញ រមែង​មិន​មាន​ភ្លេង​បែប​នេះ​ឡើយ
ក៏​ភ្លេង​មហោរី​នេះ​ក្នុង​ជាន់​ដើម​ខ្មែរ​លេង​ក្នុង វង់ មាន​គ្នា​ប្រមាណ នាក់​ប៉ុណ្ណោះ គឺៈ
អ្នក​ច្រៀង​នាំ​បទ​នឹង​គោះ​ឆឹង​ដោយ​ខ្លួន​ឯង
អ្នក​កូត​ទ្រ​ខ្សែ (គឺ​ទ្រ​ខ្មែរ)
អ្នក​ត្រេះ​ចាប៉ី
អ្នក​ផ្លុំ​ខ្លុយ
អ្នក​ដំ​ស្គរ​ធោន
ក្នុង​សម័យ​ជាន់​ដើម អ្នក​លេង​ភ្លេង​មហោរី​នឹង​ភ្លេង​មហោរី​មាន​តែ​ប៉ុណ្ណេះ អ្នក​ស្រុក​នាំ​គ្នា​លេង​អស់​កាល​ជា​អង្វែង បន្ត​ការ​អាន

ជួបជាមួយកូនសិស្សខៀវសំផន

  លោកថាច់ ចូវ ​មានអាយុ៨០ឆ្នាំ​ ​កើតនៅភូមិដៃ​ទឹងខាងជើង​ឃុំសុងឡុក​ ​ខេត្តត្រាវិញ​ ​កម្ពុជាក្រោម ​ប្រទេសវៀតណាម។ ​នៅឆ្នាំ១៩៥១​ ថាច់ ចូវ​ បានចូលមក​ប្រទេសកម្ពុជា​ដើម្បីសិក្សា​។

ក្រោយពីខ្មែរក្រហម​ដួលរលំឆ្នាំ១៩៧៩​ ​ថាច់ ចូវ​ ​បានចូលធ្វើជានាយក​មន្ទីរអប់រំ​ខេត្តស្វាយរៀង​ ​ហើយសព្វថ្ងៃ​ ​គាត់ជួយ​ធ្វើការងារនៅ​មណ្ឌលកុមារ​កំព្រាខេត្ត។​ថាច់ ចូវ ​មានបងប្អូន ​ចំនួន៤នាក់​ និង​មានម្តាយឈ្មោះ​ថាច់ អៀង​ និង​ ​ឪពុកឈ្មោះ​ ​ថាច់ ឡុង​ ធ្វើជាទាហាន​បារាំង​នៅក្នុង​អំឡុង​សង្គ្រាម​លោកលើកទី១​(១៩១៤១៩១៨)។ កាល​​ពីកុមារ ​ថាច់ ចូវ​ មិនចេះ​និយាយភាសា​វៀតណាម​ទេ​ ​ឃើញដូច្នេះ​ ​ឪពុករបស់គាត់​ក៏បញ្ជូនគាត់ឱ្យ​ ​ចូលរៀនក្នុង​ សាលាវៀតណាម​រយៈ​ពេលបីឆ្នាំ​។ ​បន្ទាប់ពីរៀនចប់​ ​ថាច់ ចូវ​ ​បានចូលរៀននៅសាលាត្រាវិញ​ ឬ​ (Franco Khmer)​ សម្រាប់​ជនជាតិខ្មែរ​កម្ពុជាក្រោមជាមួយ សុន សេន ដែលស្ថិត​ក្នុងទីរួមខេត្តត្រា​វិញដែលមាន​ ​មានចម្ងាយ៦ គីឡួម៉ែត្រពីផ្ទះ​របស់គាត់​ ​ចំណែកសិស្សជន​ជាតិវៀតណាម​ត្រូវចូលរៀននៅសាលា​ (Franco Namic)​ ដែលនៅដាច់​​ដោយឡែកពី​សិស្សខ្មែរ​កម្ពុជាក្រោម​។ ​រៀងរាល់ថ្ងៃ​ ​ថាច់ ចូវ​និង សុន សេន​ ដែលរស់​នៅភូមិ​សំបួរលិច ​(ដែលមាន​ចម្ងាយប្រមាណ​ជិតមួយគីឡូម៉ែត្រ​ពីផ្ទះរបស់​ ​ថាច់ ចូវ​) បានដួស​បាយ​ដាក់ត្រ​ឡោកដូងខ្ចប់​ទុកសម្រាប់​ហូបពេល​ ម៉ោងសម្រាក​ថ្ងៃត្រង់​ជាមួយគ្នា​រួចចូលរៀន​បន្តរហូត​ដល់ ​ពេលល្ងាចទើបត្រឡប់​មកផ្ទះវិញ​។ ​ក្រោយមកដោយសារ​ ​ភូមិដៃទឹងដែល​ ថាច់ ចូវ​ រស់នៅនៅ​មានចលនា​ខ្មែរឥស្សរៈ​ ​និងខ្មែរវៀតម៉ិញ​ចូលគ្រប់គ្រង​ ​គាត់ក៏ឈប់​ ​រៀនមួយរយៈ​។​ ​​ចំណែក ​សុន សេន​ ​បានរៀនចប់​ រួចបន្តទៅរៀន​នៅសាលាគរុវិជ្ជា​ក្នុងទីក្រុងភ្នំពេញ​។ ​ខណៈនោះ​ ថាច់ ចូវ​ ​ក៏សម្រចចិត្តរត់មក​បួសជានេននៅវត្តត្រានាត​ ​ក្នុងខេត្តត្រាវិញ​ ​ដើម្បីគេចពីការធ្វើបាប​ និងការអុកឡុក​ ពីចលនាខ្មែរឥស្សរៈ​និងវៀតមិញ​នៅក្នុងភូមិ​។ ​ថាច់ ចូវ​ ​បានសុំសាលាចូល​ រៀនបន្ត​ថាច់ ចូវ​ ​មានអាយុ៨០ឆ្នាំ​ ​កើតនៅភូមិដៃទឹងខាង​ជើងឃុំសុងឡុក​ ​ខេត្តត្រាវិញ​កម្ពុជាក្រោម​ ប្រទេស​វៀតណាម។​ ​នៅឆ្នាំ១៩៥១​ ​ថាច់ ចូវ​ ​បានចូលមក​ប្រទេសកម្ពុជា​ដើម្បីសិក្សា​​។​ ក្រោយ​ពីខ្មែរ​ក្រហម​ដួលរលំឆ្នាំ១៩៧៩​ ​ថាច់ ចូវ​ ​បានចូល​ធ្វើជានាយកមន្ទីរ​ ​អប់រំខេត្តស្វាយរៀង​ ហើយសព្វ​ថ្ងៃគាត់ជួយ​ធ្វើការងារ​នៅមណ្ឌល​កុមារកំព្រាខេត្ត​។​

ថាច់ ចូវ​ មានបងប្អូនចំនួន៤នាក់​ ​និងមានម្តាយឈ្មោះ​ថាច់​ អៀង និង ​ឪពុកឈ្មោះ​ ​ថាច់ ឡុង​ ធ្វើជាទាហាន​បារាំងនៅក្នុង​អំឡុងសង្គ្រាម​លោកលើកទី១​ (១៩១៤១៩១៨)។ ​កាលពីកុមារ​ ថាច់ ចូវ ​មិនចេះ​ ​និយាយភាសាវៀតណាមទេ​ ​ឃើញដូច្នេះ ឪពុករបស់គាត់​ក៏បញ្ជូនគាត់ឱ្យ​ចូលរៀនក្នុង​សាលាវៀណាម​រយៈពេលបីឆ្នាំ​។ ​បន្ទាប់ពីរៀនចប់​ ថាច់ ចូវ ​បានចូលរៀននៅ​សាលាត្រាវិញ ​ឬ (Franco Khmer)​ សម្រាប់ជនជាតិខ្មែរ​ ​កម្ពុជាក្រោមជាមួយ​ ​សុន សេន​ ដែលស្ថិត​ក្នុងទីរួម​ខេត្តត្រាវិញ​ដែលមានមាន​ចម្ងាយ៦គីឡួម៉ែត្រ​ពីផ្ទះរបស់គាត់​ ចំណែកសិស្ស​ជនជាតិវៀតណាម​ត្រូវចូលរៀន​នៅសាលា​ (Franco Namic) ​ដែលនៅដាច់​ដោយឡែកពី ​សិស្សខ្មែរ​កម្ពុជាក្រោម។​ រៀងរាល់ថ្ងៃ ​ថាច់ ចូវ​និង សុន សេន​ ដែលរស់នៅភូមិសំបួរលិច ​(ដែលមានចម្ងាយប្រ​​មាណជិតមួយ​​គីឡូម៉ែត្រ​ពីផ្ទះ​របស់​ ថាច់ ចូវ)បានដួសបាយដាក់​ត្រឡោកដូងខ្ចប់ទុក​សម្រាប់ហូប​ ​ពេលម៉ោង សម្រាក​ថ្ងៃត្រង់​ជាមួយគ្នា​ ​រួចចូលរៀនបន្តរហូត​ដល់ពេលល្ងាច​ទើបត្រឡប់មកផ្ទះវិញ​។ក្រោយមក​ដោយសារ​ ភូមិដៃទឹងដែល​ ​ថាច់ ចូវ​ ​រស់នៅនៅមាន​ចលនាខ្មែរឥស្សរៈ​ និងខ្មែរវៀត​ម៉ិញចូល​គ្រប់គ្រង​គាត់ក៏ឈប់​រៀនមួយរយៈ។​ ​ចំណែក​ សុន សេន ​បានរៀនចប់ រួចបន្តទៅរៀន​នៅសាលាគរុវិជ្ជា​ក្នុងទីក្រុងភ្នំពេញ​។ ខណៈនោះ ថាច់​ចូវ ​ក៏សម្រចចិត្តរត់មក​បួសជានេននៅ​វត្តត្រានាត​ ​ក្នុងខេត្ត​ត្រាវិញ​ ​ដើម្បីគេចពីការធ្វើបាប​ ​និង​ការអុកឡុក ​ពីចលនាខ្មែរឥស្សរៈ​និងវៀតមិញ​នៅក្នុងភូមិ​។ ​ថាច់​ ​ចូវ ​បានសុំសាលាចូល​ ​រៀនបន្ត​នៅ​ឧណ្ណាលោម​។ ​ទៅដល់វត្ត​ ​ថាច់ ចូវ មិនបាន​ជួបនឹង​ព្រះចៅ​អធិការទេ​ព្រោះព្រះអង្គមានធុរៈ​ចេញទៅក្រៅ​ ​ដូច្នេះគាត់ក៏​ទៅជួបនឹងព្រះ​ចៅអធិការរង​ ប៉ុន្តែព្រះអង្គ​បានបដិសេធ​ដោយសារនៅតាមកុដិ​ ​មានកូនសិស្ស​រស់នៅពេញអស់ហើយ​។​ ខណៈនោះ​ ដោយ​សារគ្មាន​អ្នកទីពឹងទៀត​ ថាច់ ចូវ ​បានអង្វរព្រះចៅអធិការរង​មកដេកនៅរោងបាយ​។​ ថ្ងៃមួយ​ ថាច់ ចូវ​ ​បានជួបនឹងលោក​គ្រូម្នាក់ដែលមានស្រុក​កំណើតនៅកម្ពុជាក្រោម​ ​ដែលមកបង្រៀននៅ​ សាលា​ដីឥដ្ឋក្នុង​ ស្រុក កៀនស្វាយ​ និង ​ធ្លាប់រស់នៅកុដិ​ក្នុងវត្តឧណ្ណាលោម​ បន្ត​ការ​អាន

ប្រភពបុណ្យមាឃបូជា(ត)

ប្រភពទី ២៖​ បុណ្យមាឃ​បូជា​គឺរំលឹក​ដល់ថ្ងៃ​ដែលព្រះពុទ្ធ​ជាម្ចាស់ប្រកាស​ដាក់ជន្មាយុ​សង្ខារ​ ដែលបាន​ប្រព្រឹត្តទៅនៅ​ថ្ងៃពេញបូរមី​ខែមាឃ​ ​ដែលជាថ្ងៃ​អភិលក្ខិត​កាលធំមួយទៀត ​នៅវេលាមុន​ពុទ្ធសករាជ​ ​៣​ ​ខែ​ ​ដែលព្រះសាម្មា​សាម្ពុទ្ធបរមគ្រូ​ទ្រង់ប្រជុំសាវ័ក​ ​ហើយទ្រង់​ប្រកាស​ដាក់​ព្រះជន្ន​សង្ខារ​របស់ព្រះអង្គ​។
មានសេចក្តីដំណាលថា​៖ នៅគ្រា​មច្ឆឹមពោធិកាល​គឺជាពេល​ដែលព្រះពុទ្ធ​ទ្រង់ព្រះ​សណ្ឋិត​នៅក្នុង​បច្ឆឹមវ័យ​ ​ព្រះជន្ម​ព្រះជន្ម​គម្រប់​៨០​ ​ឆ្នាំ ​ហើយមុន​ថ្ងៃចូល​បរិនិពា្វន​ ​៣ ​ខែ​ (បើរាប់តាម​ឈ្មោះខែ​ គឺ​ មាឃ​ ​ផល្គុន​ ​ចេត្រ​ ​ពិសាខ​ ​។ ​បើរាប់តាមថ្ងៃ​មានចំនួន​៨៨ ​ថ្ងៃ ​គឺនៅ​ថ្ងៃពេញ​បូរមី​ ​ខែមាឃ​ ទ្រង់ប្រថាប់​នៅវាល​ចេតិយ​ ​។​ ​ពេលនោះ​ក្រុងមារ​និមន្ត​ព្រះអង្គ​ឱ្យបរិនិពា្វន​ ព្រះ​អង្គទ្រង់​មានព្រះ​បន្ទូលថា​ ​«នែមារកំបាប!​អ្នកកុំបាច់​ខ្វល់ខ្វាយ​ ​មិនយូរប៉ុន្មាន​ទេនៅតែ​ ​៣​ ខែទៀតគឺ​ដល់ថ្ងៃពេញ​បូរណ៌មី​ ខែ ​ពិសាខ​ ខាងមុខនេះ​តថាគត​នឹងបរិនិពាន្ត​ហើយ»​។
ការទ្រង់​កំណត់​ការបរិច្ឆេទ​នៃការដាក់​ព្រះជន្មាយុ​សង្ខា​មុនពេល​ចូលបរិនិពា្វន​ដូចពោល​មកនោះ​ ត្រូវបាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ពេញបូរណ៌មី​ ​ខែមាឃ​ ដូចថ្ងៃ​ចតុរង្គសន្និបាត​នោះ ​នៅក្នុង​បឋមពោធិកាល​ គឺឆ្នាំដំបូង​ដែលព្រះអង្គ​ទើបនឹងបាន​ត្រាស់នា​ព្រះជន្ម​ ៣៥ ​ឆ្នាំវស្សាទី​ ១ ​។​រីឯថ្ងៃពេញ​បូរមីខែមាឃ​ កាលទ្រង់​ដាក់ព្រះជន្មា​យុសង្ខានោះ​ ​នៅក្នុងមជ្ឈឹមពោធិកាល​ ​គឺវេលាព្រះអង្គ​ជិតចូលព្រះនិពាន្ត​ នាព្រះជន្មគម្រប់​ ​៨០​ ​ឆ្នាំ ​វស្សាគម្រប់​ ​៤៥​ ​ឆ្នាំ​ ។ ​វេលាទ្រង់ដាក់​ព្រះជន្ម​យុសង្ខានោះ​ មានការរំពើក​ញាប់ញ័រផែនដី​យ៉ាងខ្លាំង​ គួរឱ្យភ្លូកភ្លឹក​ព្រីរោមព្រីស្បែក​ ទាំងមហា​មេឃ ​ក៍ទូរទឹម​ ផ្គរលាន់​ឮកងរំពង​ ពេញ​មហាមេឃ​ជាមហាអស្ចារ្យ​។
អាស្រ័យ​ដោយ​ថ្ងៃពេញបូរមី​ ខែ មាឃ ជាថ្ងៃមាន​ព្រឹត្តការណ៍​ដ៍មហាអស្ចារ្យ​ពីយ៉ាងដូចរៀប​រាប់មកនេះ​ ​បានជាពុទ្ធ​បរិស័ទគ្រប់​ប្រទេស​កាន់ព្រះ​ពុទ្ធសាសនាក្នុង​ពិភពលោក​​ចាត់ទុកថ្ងៃ​នេះជាមហាភិលក្អិត​ ​កាលមួយសម្រាប់​ពុទ្ធបរិស័ទ​ទាំងបុព្វជិត​ ​ទាំងគ្រហស្ស​ រៀបគ្រឿង​សក្ការ​បូជាថ្វាយ​ព្រះរតនៈត្រ័យ​រំលឹកដល់ថ្ងៃ​នេះជាថ្ងៃ​បុណ្យជាតិ​ ​ដូចជាថ្ងៃពេញបូរណ៌មី​ ​ខែពិសាខ​ជាថ្ងៃ​វិសាខបូជា​ ​ដែលរំលឹក​ថ្ងៃប្រសូត្រ ​ថ្ងៃត្រាស់ដឹង​ ​និងថ្ងៃបរិនិពា្វន​នៃព្រះសក្យមុនី​សម្មាសម្ពុទ្ធជា​ បរមគ្រូដូច្នោះដែរ​។​
ប្រភពនៃបុណ្យមាឃបូជា នៅព្រះរាជាព្រះរាជាណាចក្រកម្ពុជា
តាមឯកសារ​នៅក្នុងសៀវភៅ​ព្រះរាជពិធី​ទ្វាទសមាស​ ភាគ ២ មានចែងថា​«ប្រទេសកម្ពុជា​ផ្តើមធ្វើបុណ្យ​វិសាខបូជា​ ​ក្នុងរជ្ជកាល​ព្រះបាទ​ហរិរក្សរាមា​ ​ឥស្សារាធិបតី​(ព្រះអង្គដួង)​ ដែលគង់​នៅ​ក្រុង​ឧត្តុង​ក្នុងពុទ្ធសករាជ​ ២៣៩៧ ​គ្រឹះសករាជ ​១៨៥៤»​។
បើតាម​សេចក្តីនេះ​ ​អាចឱ្យសន្និដ្ឋាន​បានថា​ ប្រទេស​កម្ពុជា​យើងបាន​ផ្តើមធ្វើបុណ្យ​មាឃបូជា​ក្នុងពុទ្ធ​សករាជ​ជាមួយគ្នា ​ឫពុំនោះសោតក្នុង​រជ្ជកាលជាមួយ​គ្នានឹងបុណ្យ​វិសាខបូជាដែរ​ ព្រោះការ​ប្រារព្វបុណ្យទាំង​ ២ប្រភេទនេះ​ គឺជាបុណ្យ​រំលឹកដល់ថ្ងៃ​ខួបនៃមហាភិល​ក្អិតកាលធំៗ​ប្រហែលគ្នា​ ។​

ការបង្កើត​តេជោ​ចៅហ្វាយ​ខេត្ត​កំពង់​ស្វាយ

  អំពី​រឿង​ដែល​បង្កើត​មាន​ហៅ​ថា​តេជោ​ចៅហ្វាយ​ខែត្រកំពង់​ស្វាយពី​ដើម​ឡើយ​គ្មាន​ទេ គឺ​មាន​ហៅ​តែ​ចៅហ្វាយ​ស្រុក​ទេ រឿងនោះតំណាលថា៖

កាល​ណោះ​មាន​មនុស្ស​តាំង​សិល្ប នៅ​ស្រុក​កំពង់​ធំ លុះ​តាំង​សិល្ប​នៅ​យូរ​ទៅ​ពូកែ​ណាស់ គ្មាន​អ្នក​ណា​នឹង​ច្បាំង​ឈ្នះ​សោះ ក៏​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច​នៅ​កំពង់​ស្វាយ ព្រះ​ករុណា​ជាអម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា បើ​ឈ្មោះ​ណា​ចាប់​អ្នក​សិល្ប​នេះ​បាន​នឹង​ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​កំពង់​ស្វាយ អ្នក​ណា​ក៏​មិន​ហ៊ាន​នឹង​មក​ចាប់​អ្នក​សិល្ប​នេះ​ទេ ព្រោះ​សិល្ប​នេះ​ពូកែ​ណាស់ នោះ​មាន​តែ​មនុស្ស​ម្នាក់​ចូល​ទៅ​ថ្វាយ​បង្គំ​ទូល ព្រះ​ករុណា​ជាអម្ចាស់ សុំ​ខ្លួន​ទៅ​ចាប់​អ្នក​សិល្ប​នោះ ព្រះ​ករុណា​ទ្រង់​ព្រម​ហើយ​ឲ្យ​មនុស្ស​នោះ​មក​ចាប់ មនុស្ស​នោះ​មាន​ប្រាជ្ញា​ណាស់ ហើយ​មក​ដល់​កំពង់​ធំ យក​កូន​ក្រមុំ​ម្នាក់​ស្អាត​ទៅ​ជូន​អ្នក​សិល្ប​នោះ​ធ្វើ​ជា​ប្រពន្ធ​អ្នក​សិល្ប​នោះ​អរ​ណាស់ ហើយ​ទទួល​នាង​នោះ​យក​ធ្វើ ជា​ប្រពន្ធ លុះ​ បន្ត​ការ​អាន

ប្រពៃណីដកធ្មេញុមុខ

ប្រពៃណីដកធ្មេញរកឃើញ​ក្នុងកំណាយ​ស្ថានីយ​ទេព​កោសោស្នាយ ការ​ដក​ធ្មេញត្រូវបាន​អ្នកស្រាវជ្រាវ​ជប៉ុន​និងខ្មែរ​បានរកឃើញ​ក្នុងកំណាយ​ផ្លូវការ​ស្ថានីយទេព​កោសា-ស្នាយ​ ​ឃុំរហាល​ ស្រុកព្រះ​នេតព្រះ​ ខេត្តបន្ទាយ​មានជ័យកាល​ពីឆ្នាំ​២០០៨-២០០៩​កន្លងមកនេះ​ ។ ​ប្រពៃណីដកធ្មេញមុខ​ ​ត្រូវគេប្រទះឃើញ​ ​ដែរនៅប្រទេស​ចិន​ ជប៉ុននិងប្រទេស​ដទៃទៀត​ ។​លោកបណ្ឌិត​យ៉ាស៊ូដា​ ​យូស៊ីណូរី​ ​ប្រធានគម្រោង​ស្រាវជ្រាវស្ថានីយ​ ​កំណាយ​ បុរេប្រវត្តិទេព​កោសា​-ស្នាយ​នៃមជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់ការ​ស្រាវជ្រាវវប្បធម៌​ជប៉ុនប្រាប់រៀប​រាប់ថា​ នេះថាតាមរយៈ ​កំណាយផ្លូវការ​កន្លងមកក្នុង​កិច្ចព្រមព្រៀង​គឺអ្នកស្រាវជ្រាវជប៉ុន​និងកម្ពុជា​បានរក​ឃើញថា​ ​ខ្មែរមាន​ប្រពៃណី​ដកធ្មេញផងដែរ​ ​។ ​គេធ្លាប់ឃើញ​ក្នុងកំណាយ​នៅចិន​ ​ជប៉ុន​ និងប្រទេសខ្លះ​ បន្ត​ការ​អាន