Archive for the ‘ទូទៅ’ Category

កម្ពុជាទឹកដីបាត់បង់

ជាកំណាព្យរបស់ជនបរទេស ដែលគេបានលេងទឹកដីអង្គរ ប្រទេសកម្ពុជា

 

 

 

 

 

 

 

ពាក្យ​សម្បថ

 

ពាក្យ​សម្បថ

របស់មន្ត្រី​រាជការ​ក្នុង​រាជ្យ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី

 

គេ​បាន​រក​ឃើញ​អត្ថបទ​នៃ​ពាក្យ​សម្បថ របស់​តម្រួត​ភាគ (ស្រុក) ថ្នាក់ ឯក – ទោ – ត្រី – ចត្វា នៅ​ក្នុង​សិលា​ចារឹក ដែល​បាន​ចារ​លើ​មេ​ទ្វារ​នៃ​គោរៈបុរៈ​ខាង​កើត​បរិវេណ​ខាង​ក្នុង​នៃ​ព្រះ​បរម​រាជវាំង​គឺ ក្លោង​ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ប្រាសាទ​ភិមាន​អាកាស ។ នៅ​គោបុរៈ​ខាង​កើត​នោះ គេ​ឃើញ​មាន​សិលា​ចារឹក​​ចំនួន ៨ ផ្ទាំង ដែល​មាន​អត្ថបទ​ចំនួន ១១ បន្ទាត់ ខាង​ដើម​ជា​ពាក្យ​សម្បថ រួច​អត្ថបទ​បន្ទាប់ ជា​បញ្ជី​រាយ​នាម​មន្ត្រី និង​ឈ្មោះ​ស្រុក ដែល​មន្ត្រី​ទាំង​នោះ​គ្រប់គ្រង ។ ទោះបី​មន្ត្រី​ទាំងឡាយ​នោះ ធ្វើ​ពាក្យ​សម្បថ​តាម​ថ្នាក់​គឺ ថ្នាក់​ឯក​ដោយឡែក ថ្នាក់​ទៅ​ដោយឡែក … ក៏​ដោយ ក៏​អត្ថបទ​នៃ​ពាក្យ​សម្បថ មាន​ទម្រង់ និង​ខ្លឹមសារ​ដូច​គ្នា​បេះ​បិទ ។

សិលា​ចារឹក​ទាំង​នោះ សរសេរ​ជា​ភាសា​ខ្មែរ​បុរាណ ដោយ​មាន​ចុះ​កាល​បរិច្ឆេទ ឆ្នាំ ៩៣៣ គ.ក. (មហា​សករាជ) ។ អត្ថបទ​សិលា​ចារឹក​ទាំង ៨ ផ្ទាំង ដែល​រក​ឃើញ​នៅ​គោបុរៈ​ខាង​កើត នៃ​បរិវេណ​កំផែង​ព្រះ​រាជវាំង​នោះ មាន​ភាព​ទ្រុឌទ្រោម​រេចរឹល និង​រលប់​បាត់​ជា​ច្រើន​អន្លើ មិន​អាច​ប្រមូល​ផ្ដុំ​បាន​ជា​អត្ថបទ​ពេញលេញ​បាន​ឡើង ។ តែ​ជា​ភ័ព្វ​សំណាង​ល្អ ក្រោយ​មក គេ​បាន​រក​ឃើញ​សិលា​ចារឹក​ដូច​គ្នា​នេះ ៗ ផ្ទាំង​ទៀត ដែល​មាន​ឃ្លា​ខ្លះ​នៅ​ល្អ អាច​យក​ទៅ​បំពេញ​ចំណែក​ខ្វះ​ចន្លោះ​នៃ​អត្ថបទ​សិលា​ចារឹក​ទាំង ៨ ខាង​ដើម ។ លោក អាយម៉ូនីញេ និង​លោក ហ៊្ស. សឺដែស បាន​ផ្គុំ​សិលា​ចារឹក​ទាំង ៩ ផ្ទាំង​នោះ ហើយ​ចងក្រង​អត្ថបទ​ដើម​បាន​ទាំង​ស្រុង​ឡើង​វិញ ។

នៅ​ខាង​ក្រោម​ពាក្យ​សម្បថ គេ​ឃើញ​មាន​បញ្ជី​រាយ​នាម​មន្ត្រី​រាជការ​ថ្នាក់​ទី ១ ទី ២ ទី ៣ និង​ទី ៤ ។ លោក អាយម៉ូនីញេ បាន​សរសេរ​ថា ឈ្មោះ​ដែល​មាន​ក្នុង​អត្ថបទ​ខាង​ក្រោយ​ពាក្យ​សម្បថ​ទាំង​នោះ ជា​នាម​របស់​ចៅហ្វាយ​ខែត្រ (ចៅហ្វាយ​ភូមិភាគ) ដែល​តាម​ការ​ប៉ាន់​ស្មាន​របស់​គាត់ ថា​មាន​រហូត​ដល់ ៤០០ នាក់ ។ គាត់​បាន​សន្និដ្ឋាន​ថា នៅ​ជំនាន់​នោះ ប្រទេស​កម្ពុជា​យើង​អាច​មាន​ខេត្ត​តូច ៗ ឬ​ភូមិភាគ​ចំនួន ៤០០ ដែរ ។

ប៉ុន្តែ លោក ហ៊្ស. សឺដែស ដែល​បាន​សិក្សា​សិលា​ចារឹក​ដដែល​នេះ នៅ​ពេល​ក្រោយ​មក បាត់​កត់​សំគាល់​ថា Continue reading

ទៅមើលច្រំាងបាក់

ខាងមុខ​កោះពេជ្រ គឺវត្តផលសំរោងអណ្តែត ដែលបាក់ចូលទៅទន្លេ ហៅច្រាំងបាក់

Continue reading

សមិទ្ធផលអប់រំឆ្នាំសិក្សា​២០០៩-២០១០

Continue reading

រឿងបងថ្លៃ និង ប្អូនថ្លៃ

 មានមនុស្សពីរនាក់ ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា , បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ , ប្អូនថ្លៃនោះ បានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក, បងថ្លៃនិយាយប្រាប់តាមត្រង់ថា (មិនហ៊ានទៅស៊ីទេ ) ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបទេ ខ្មាសគេ, ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា ( មិនអីទេ ទៅពីរនាក់ចុះ បើមិនដឹង ឲ្យតែធ្វើតាមខ្ញុំៗ ស៊ីអី ស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ ) ។ បងក៏ព្រមទៅ, លុះទៅបរិភោគនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ , ដល់គេលើកសម្លខ្ចៅមក Continue reading

ផ្កាយកូនមាន់