ប្រវត្តិសាស្ត្រសហគមន៍អន្លង់វែង (វគ្គ៦-១៤)

ដោយសារតែកង្វះមធ្យោបាយធ្វើដំណើរ និងផ្លូវថ្នល់វាមិនមែនជារឿង ដែលគួរឱ្យភ្ញាក់ផ្អើលទេ ដែលប្រជាជនកម្រនឹងចាកចេញពីភូមិណាស់ ។ ឈិត ធី បានរៀបរាប់អំពីជីវិតរបស់គាត់នៅក្នុងរជ្ជកាលព្រះបាទនរោត្តម សីហនុ (១៩៤១-១៩៥៥) ថា ”ប្រជាជនកម្រមានទំនាក់ទំនងជាមួយគ្នាណាស់ ។ អ្នកភូមិរស់នៅធ្វើការងារ និងប្រកបរបររកស៊ីតែនៅក្នុងភូមិរៀងៗខ្លួន” ។ ចាន់ បៃ បានលើកឡើងថា ”ខ្ញុំមិនដែលបានចាកចេញពីភូមិរបស់ខ្ញុំ នោះឡើយក្នុងមួយយុវវ័យរបស់ខ្ញុំ” ។

 ដោយសារតែខ្វះការផ្លាស់ប្តូរ និងភាពក្រីក្រនៅក្នុងតំបន់ការផ្គត់ផ្គង់សម្លៀកបំពាក់នៅមានកម្រិតតិចតួចណាស់ ។
ប្រជាជននៅភូមិរំចេកភាគច្រើនជាអ្នកក្រ ។ ជាទូទៅគាត់គ្រាន់តែរុំ ក្រណាត់ ដើម្បីគ្រាន់តែបិទបាំងរាងកាយតែប៉ុណ្ណោះ ។ បុរសភាគច្រើនមិនមានអាវពាក់ទេ ហើយបុរសមួយចំនួនទៀតមិនមានខោស្លៀកទេ ។ មិនមានកន្លែងលក់ សម្លៀកបំពាក់ច្រើនទេ ។ ជនជាតិថៃ ធ្វើដំណើរមកដល់ទីនេះរៀងរាល់១០ខែម្តង ដើម្បីធ្វើជំនួញ ។ ទំនៀមទម្លាប់ និងពិធីបុណ្យនៅក្នុងភូមិក៏មានលក្ខណៈខុសពីពិធីនា ពេលបច្ចុប្បន្នដែរ ។ បើយោងតាម ចាន់ បៃ ”នៅក្នុងពិធីរៀបមង្គលការ ពុំមាន ការលេងភ្លេងឬគោះស្គរទេ ។ ប្រជាជនគ្រាន់តែសម្លាប់ជ្រូកមួយ ហើយចាស់ៗ នៅក្នុងភូមិបីបួននាក់ ធ្វើជាអធិបតីនៅក្នុងពិធី ដើម្បីជាការគោរពទៅដល់ ព្រលឹងដូនតាតែប៉ុណ្ណោះ” ។ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៨០ តំបន់អន្លង់វែងនៅតែសម្បូរទៅដោយ សត្វព្រៃជាច្រើន ។ ”ដំរីតែងតែចូលមកក្នុងភូមិតាដេវ” ។ តំបន់នេះក៏មានសត្វ គោព្រៃ ក្របីព្រៃ និងសត្វខ្លា ។ ជារឿយៗអ្នកគ្រប់គ្រងបារាំងប្រចាំខេត្តស្ទឹងត្រែង (មានឋានៈស្មើអភិបាលខេត្ត) បានមកកត់ត្រាតារាងតម្លៃនៅលើទីផ្សារ ចំពោះ ស្បែកសត្វដំរី ស្បែកសត្វរមាស ថ្គាមខ្លា ភ្លុក និងស្រកាពង្រូល ។

សត្វព្រៃត្រូវបានមើលឃើញថា ជាប្រភពចំណូលផង និងជាគ្រោះថ្នាក់ផង ។ ដូចដែលមី ឆេង បានលើកឡើង “យើងប្រើប្រាស់កាំភ្លើង ដើម្បីការពារ ភូមិរបស់យើងពីការទន្ទ្រានរបស់សត្វដំរី ដែលបានចូលមកស៊ីស្រូវរបស់យើងõ ។ ធីន ប៊ិន ក៏បានរំលឹកដែរថា សត្វខ្លា គឺជាការព្រួយបារម្ភ របស់ប្រជាជននៅក្នុង ភូមិ ដោយសារតែសត្វខ្លា បានចូលមកក្នុងភូមិនៅពេលយប់ និងបានសម្លាប់សត្វ ឆ្កែ ។ ធីន ប៊ិន បានបន្ថែមថា ”កាលពីដើម យើងហូបសាច់សត្វក្តាន់ ទន្សាយ ឈ្លុស អណ្តើក តឹកកែ បង្កួយ និងសត្វ ព្រៃ ផ្សេងៗទៀត ។ ប៉ុន្តែសត្វទាំងអស់នោះ បាន បាត់បង់អស់ហើយ សព្វថ្ងៃនេះ” ។

                     ជំពូក២ ការកកើតនៃចលនាកុម្មុយនីស្តនិងការមកដល់ជាលើកដំបូងរបស់ខ្មែរ ក្រហមនៅអន្លង់វែង
            សេចក្តីផ្តើម
អន្លង់វែង គឺជាស្រុកដាច់ស្រយាលមួយរបស់កម្ពុជា ដែលស្ថិតនៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ។ ជាប្រវត្តិសាស្ត្រតំបន់អន្លង់វែងនេះ មិនត្រូវបាន រដ្ឋាភិបាល កណ្តាល យកចិត្តទុកដាក់ហើយប្រជាជននៅតំបន់នេះ ហាក់នៅ ដាច់ឆ្ងាយពីពិភពខាងក្រៅ ។ ស្ថានភាពឯកោរបស់តំបន់នេះ បានបង្កភាព ងាយស្រួលដល់ខ្មែរក្រហម ក្នុងការបង្ខិតបង្ខំ និងបញ្ចុះបញ្ចូលប្រជាជននៅតំបន់ នេះ ឱ្យចូលរួមជាមួយចលនារបស់ខ្លួន ។ “ខ្មែរក្រហម” គឺជាឈ្មោះដែលសម្តេចព្រះនរោត្តម សីហនុ មានបន្ទូល សំដៅទៅក្រុមកុម្មុយនីស្តមួយក្រុម ដែលប្រឆាំងនឹងព្រះអង្គនៅក្នុងទសវត្សរ៍ ឆ្នាំ១៩៦០ ។ ឈ្មោះផ្លូវការរបស់ក្រុមនេះ គឺបក្សកុម្មុយនីស្តកម្ពុជា ដែលបាន គ្រប់គ្រងប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។ ទោះជាយ៉ាងនេះក្តីតំបន់ជនបទភាគច្រើននៃប្រទេស កម្ពុជាបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ ខ្មែរក្រហមមុនជ័យជម្នះ ខែមេសា ឆ្នាំ១៩៧៥ ទៅទៀត ។ ដោយសារតំបន់ អន្លង់វែង ជាតំបន់ដាច់ស្រយាល តំបន់នេះស្ថិតនៅក្នុងចំណោមតំបន់ដំបូងបង្អស់ដែលបានធ្លាក់ក្រោមការគ្រប់គ្រង របស់ខ្មែរក្រហម ។

តំបន់អន្លង់វែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម នៅដើម ឆ្នាំ១៩៧០បន្ទាប់ពីការកាន់កាប់រយៈពេលខ្លី របស់កងទ័ពលន់ នល់ ។ នៅក្រោម ការគ្រប់គ្រងរបស់ខ្មែរក្រហម ជីវិតរបស់ប្រជាជននៅតំបន់អន្លង់វែង មាន ការផ្លាស់ប្តូរយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ មនោគមន៍វិជ្ជា បដិវត្តន៍របស់ខ្មែរក្រហម តម្រូវឱ្យប្រជាជននៅអន្លង់វែង បោះបង់ចោលនូវប្រពៃណី និងការអនុវត្ត ទាំងឡាយរបស់ខ្លួន ។ នៅទីបំផុតប្រជាជនត្រូវ បានតម្រូវឱ្យបោះបង់ចោលផ្ទះ សម្បែងរបស់ខ្លួនថែមទៀត ។

បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះនៅឆ្នាំ១៩៧៥ ប្រជាជននៅ អន្លង់វែង បន្តរស់នៅក្នុងផ្ទះរបស់ខ្លួន ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ។ ទោះ ជាយ៉ាងនេះក្តី ប្រជាជនទាំងអស់ត្រូវបានរៀបចំទៅតាមក្រុមផ្សេងៗ ដើម្បី ធ្វើស្រែចម្ការ និងកាប់ឆ្ការព្រៃឬបំពេញការងារពលកម្មផ្សេងៗទៀត ។ ខ្មែរ ក្រហមបានកាន់កាប់ និងរៀបចំតំបន់នេះ ទៅតាមរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល របស់ខ្លួន ។

នៅឆ្នាំ១៩៧៧ ប្រជាជនទាំងអស់នៅអន្លង់វែង ត្រូវបានបង្ខំឱ្យចាក ចេញពីអន្លង់វែង ទៅរស់នៅតាមសហករណ៍ ដែលត្រូវបានបង្កើតឡើងនៅ តំបន់ផ្សេង ។ នៅពេលដែលរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅដើមឆ្នាំ១៩៧៩ ប្រជាជនដែលធ្លាប់រស់នៅតំបន់អន្លង់វែង បានធ្វើដំណើរត្រឡប់មកស្រុកកំណើត វិញ ។ នៅពេលនោះប្រជាជន បានប្រឈមនឹងបញ្ហាលំបាកសាជាថ្មីរវាងកងទ័ព ខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលដែលប្រណាំងប្រជែងដណ្តើម ការគាំទ្រពី ប្រជាជន ។ កងទ័ពរបស់ខ្មែរក្រហម ដែលនៅសេសសល់ បានរត់ភៀសខ្លួន ទៅរស់នៅលើភ្នំដងរែក នៅពេលដែលកងទ័ពវៀតណាម និងកងទ័ពរបស់ សាធារណរដ្ឋប្រជាមានិតកម្ពុជា កាន់កាប់តំបន់អន្លង់វែង ។ ប្រជាជន ដែលមិន ធ្លាប់មានទំនាក់ទំនងជាមួយនឹងកងទ័ពខ្មែរក្រហម ត្រូវបានបង្ខំឱ្យធ្វើការសម្រេចចិត្តរវាងការបន្តរស់នៅ ក្នុងភូមិកំណើតរបស់ខ្លួនក្រោមការគ្រប់គ្រងរបស់កងទ័ព វៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ឬភៀសខ្លួនទៅតាមខ្មែរ ក្រហមទៅភ្នំដងរែក និងប្រទេសថៃ ។

ការកកើតឡើងនៃចលនាកុម្មុយនីស្តនៅកម្ពុជា
ទោះបីជាអន្លង់វែង គឺជាជំពូកចុងក្រោយនៃមេរៀនស្តីអំពីប្រវត្តិចលនា កុម្មុយនីស្តនៅកម្ពុជាក្តីក៏ចលនានេះមិនបាន ចាប់ផ្តើមនៅទីនោះទេ ។ ដើម្បីយល់ ឱ្យបានច្បាស់នូវប្រវត្តិសាស្ត្រចុងក្រោយរបស់ចលនាកុម្មុយនីស្តនៅកម្ពុជា និងថា តើចលនានេះមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយតំបន់អន្លង់វែង យើងត្រូវ ក្រឡេកទៅមើលប្រវត្តិដំបូង នៃចលនាកុម្មុយនីស្តនៅតំបន់អាស៊ីអាគ្នេយ៍ (ឬ រឿងរ៉ាវដែលបានកើតឡើងនៅក្នុងសហព័ន្ធឥណ្ឌូចិន នៅទសវត្សរ៍ឆ្នាំ១៩៤០)។

ប្រវត្តិដំបូងនៃចលនាកុម្មុយនីស្តនៅកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធទៅនឹងចលនាតស៊ូប្រឆាំងនឹងអាជ្ញាធរ អាណានិគមបារាំង ដែលនៅពេលនោះ ចលនានេះ មិនទាន់ត្រូវបានបង្កើតឱ្យទៅជាកម្លាំងរឹងមាំមួយនៅឡើយទេ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៤០ ។ នៅឆ្នាំ១៩៣៩ បារាំង ត្រូវបានកងទ័ពរបស់ របបណាហ្ស៊ីអាល្លឺម៉ង់ ផ្តួលរំលំ ។ របបណាហ្ស៊ី បានបង្កើតរបបអាយ៉ងមួយ ដើម្បីគ្រប់គ្រងផ្នែកខ្លះនៃប្រទេសបារាំង និងផលប្រយោជន៍ទាំងឡាយរបស់ អាណានិគមបារាំង ។ អាល្លឺម៉ង់ បានបញ្ជារដ្ឋាភិបាលវីជី របស់បារាំង ឱ្យធ្វើការណែនាំដល់រដ្ឋបាលអាណានិគម នៅឥណ្ឌូចិនទាំងអស់ឱ្យសហការជាមួយ ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ ។  ស្ទើរតែពេញមួយរយៈពេល នៃសង្គ្រាមលោកលើកទី២ ជប៉ុនផ្តោតការយកចិត្តទុកដាក់ទៅលើតំបន់ប៉ាស៊ីហ្វិក និងដាក់វត្តមានរបស់ខ្លួនកម្រិតតូចមួយ នៅតំបន់ឥណ្ឌូចិន ។ ជាក់ស្តែង នៅ ប្រទេសកម្ពុជា ជប៉ុនបានបង្កើតទីតាំងកងទ័ពរបស់ខ្លួនមួយនៅទីក្រុងភ្នំពេញ និងបានអនុញ្ញាតឱ្យអាជ្ញាធរអាណានិគមបារាំងបន្តការគ្រប់គ្រងរដ្ឋបាលរបស់ ខ្លួននៅកម្ពុជាដូចដែលបារាំងធ្លាប់បានធ្វើ តាំងពីឆ្នាំ១៨៦៣មក ។

ការកកើតឡើងនៃចលនាកុម្មុយនីស្តនៅកម្ពុជា

ទោះបីជាអន្លង់វែង គឺជាជំពូកចុងក្រោយនៃមេរៀនស្តីអំពីប្រវត្តិចលនា កុម្មុយនីស្តនៅកម្ពុជាក្តីក៏ចលនានេះមិនបានចាប់ ផ្តើមនៅទីនោះទេ ។ ដើម្បីយល់ឱ្យបានច្បាស់នូវប្រវត្តិសាស្ត្រចុងក្រោយរបស់ចលនា កុម្មុយនីស្តនៅកម្ពុជា និងថា តើចលនានេះមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយតំបន់អន្លង់វែង យើងត្រូវ ក្រឡេកទៅមើលប្រវត្តិដំបូង នៃចលនាកុម្មុយនីស្តនៅតំបន់អាស៊ីអាគ្នេយ៍ (ឬ រឿងរ៉ាវដែលបានកើតឡើងនៅក្នុងសហព័ន្ធឥណ្ឌូចិន នៅទសវត្សរ៍ឆ្នាំ១៩៤០)។

ប្រវត្តិដំបូងនៃចលនាកុម្មុយនីស្តនៅកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធ៛ទៅនឹងចលនាតស៊ូប្រឆាំងនឹងអាជ្ញាធរអាណា និគមបារាំង ដែលនៅពេលនោះ ចលនានេះ មិនទាន់ត្រូវបានបង្កើតឱ្យទៅជាកម្លាំងរឹងមាំមួយនៅឡើយទេ រហូត ដល់ទសវត្សរ៍ឆ្នាំ១៩៤០ ។ នៅឆ្នាំ១៩៣៩ បារាំង ត្រូវបានកងទ័ពរបស់របប ណាហ្ស៊ីអាល្លឺម៉ង់ ផ្តួលរំលំ ។ របបណាហ្ស៊ី បានបង្កើតរបបអាយ៉ងមួយ ដើម្បី គ្រប់គ្រងផ្នែកខ្លះនៃប្រទេសបារាំង និងផលប្រយោជន៍ទាំងឡាយរបស់អាណា និគមបារាំង ។ អាល្លឺម៉ង់បានបញ្ជារដ្ឋាភិបាលវីជី របស់បារាំងឱ្យ ធ្វើការណែនាំដល់រដ្ឋបាលអាណានិគមនៅឥណ្ឌូចិន ទាំងអស់ឱ្យសហការជាមួយប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ ។  ស្ទើរតែពេញមួយរយៈពេលនៃសង្គ្រាម លោកលើកទី២ ជប៉ុនផ្តោតការយកចិត្តទុកដាក់ទៅលើតំបន់ប៉ាស៊ីហ្វិក និងដាក់វត្តមានរបស់ខ្លួនកម្រិតតូចមួយ នៅតំបន់ឥណ្ឌូចិន ។ ជាក់ស្តែងនៅប្រទេសកម្ពុជា ជប៉ុនបានបង្កើតទីតាំងកងទ័ពរបស់ខ្លួនមួយនៅទីក្រុងភ្នំពេញ និងបានអនុញ្ញាត ឱ្យអាជ្ញាធរអាណានិគមបារាំងបន្តការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួននៅកម្ពុជា ដូចដែល បារាំងធ្លាប់បានធ្វើតាំងពីឆ្នាំ១៨៦៣មក ។

ដោយមើលឃើញបារាំង ត្រូវបានអាល្លឺម៉ង់ផ្តួលរំលំនៅឆ្នាំ១៩៣៩ ប្រទេស ជិតខាងរបស់កម្ពុជាពោលគឺប្រទេសថៃ បានឆ្លៀតឱកាសដណ្តើមយកខេត្តបាត់ដំបង និងសៀមរាប ព្រមទាំងតំបន់មួយចំនួនទៀតរបស់ប្រទេសឡាវ ។ នៅឆ្នាំ១៩៤០ ដោយបានដឹងអំពីការចុះខ្សោយរបស់បារាំង ថៃ បានវាយប្រហារមកលើភាគ ឦសាននៃប្រទេសកម្ពុជា ។

សង្គ្រាមបារាំង-ថៃ (១៩៤០-១៩៤១) គឺជាការវាយប្រយុទ្ធគ្នាក្នុង ទ្រង់ទ្រាយតូចប៉ុណ្ណោះ ។ ប៉ុន្តែសង្គ្រាមនេះ បានបញ្ចប់ទៅដោយការបន្សល់ នូវលក្ខខណ្ឌអាក្រក់សម្រាប់បារាំង និងប្រទេសក្រោមអាណានិគមរបស់ខ្លួន។ នៅក្រោមកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រុះសម្រួលដោយជប៉ុន បារាំង បានប្រគល់ខេត្តបាត់ដំបង និងសៀមរាប របស់កម្ពុជាទៅឱ្យថៃ ។ ជប៉ុនបាន អនុញ្ញាតឱ្យបារាំងបន្តគ្រប់គ្រងផ្នែកសេសសល់របស់កម្ពុជារហូតដល់ថ្ងៃទី៩  ខែមីនា ឆ្នាំ១៩៤៥ ដែលបន្ទាប់ពីពេលនោះមកជប៉ុនបានអនុវត្តន៍ការគ្រប់គ្រង របស់ខ្លួនមកលើប្រទេសកម្ពុជាដោយផ្ទាល់រហូត ដល់ថ្ងៃដែលជប៉ុនចាញ់សង្គ្រាម លោកលើកទី២ ។ ខណៈពេលដែលជប៉ុន និងអាល្លឺម៉ង់បានចាញ់សង្គ្រាមលោក លើកទី២ បារាំងបានចាប់ផ្តើមអាណានិគមរបស់ខ្លួនឡើងវិញនៅឥណ្ឌូចិន។ប៉ុន្តែ រដ្ឋបាលអាណានិគមបារាំងនៅលើទឹកដី នេះបានផ្លាស់ប្តូរទំព័រថ្មីមួយបាត់ទៅហើយ។

បរាជ័យរបស់បារាំងនៅក្នុង សង្គ្រាមលោកលើកទី២ និងអសមត្ថភាព របស់បារាំងក្នុងការការពារផលប្រយោជន៍ របស់ខ្លួននៅលើទឹកដីឥណ្ឌូចិន បានឆ្លុះបញ្ចាំងអំពីភាពអន់ខ្សោយរបស់បារាំង ។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្លាប់មានប្រវត្តិជាមួយនឹងការបះបោរការតស៊ូប្រឆាំងចលនាទ័ពព្រៃមនោគមន៍ វិជ្ជាបដិវត្តន៍ទស្សនជាតិនិយម និងជំនួយពីបរទេស ។ កត្តាទាំងអស់នេះ បាន ជំរុញឱ្យមានការងើបឡើងតស៊ូពីសំណាក់អ្នកប្រយុទ្ធដើម្បីសេរីភាព ជំនាន់ក្រោយ ដែលមិនដូចជាក្រុមផ្សេងៗទៀតនោះទេ។  ខ្មែរឥស្សរៈ គឺជាចលនាជាតិនិយមដែលប្រឆាំងនឹង អាណានិគមបារាំង ។ ចលនានេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ដោយមានជំនួយពីប្រទេសថៃ ។ ចលនានេះមាន ដើមកំណើតនៅទីក្រុងបាងកក ដែលនៅ ទីនោះប្រាពិសិទ្ធ ផានិត (ប៉ុក ឃុន) ដោយមានជំនួយពីប្រទេសថៃបាន បង្កើតគណបក្សខ្មែរឥស្សរៈ ។ ថៃ មានការអាក់អន់ចិត្តចំពោះការប្រគល់ ខេត្តបាត់ដំបង និងសៀមរាប មកឱ្យ កម្ពុជាវិញ ។ ដោយមានបំណងចង់បង្ក ឱ្យមានការបះបោរ ថៃបានគាំទ្រដល់ការបង្កើតចលនាខ្មែរឥស្សរៈ (ដែលមាន ច្រើនក្រុមផ្សេងៗគ្នា ដែលត្រូវបានបង្កើតឡើងដោយឯករាជ្យនៅតាមតំបន់ ជាច្រើននៅទូទាំងប្រទេសកម្ពុជា) ។ ចលនាទាំងនេះត្រូវបានបង្កើតឡើងជាចម្បង ដើម្បីផ្តួលរំលំអាជ្ញាធរអាណានិគមបារាំង ។ ទោះជាបែបនេះក្តី ចលនា ទាំងនេះក្រោយមកបានក្លាយទៅជាការជំរុញលើកទឹកចិត្តក្រុមមេដឹកនាំកម្ពុជាជំនាន់ថ្មីឱ្យប្រឆាំងទៅនឹងរដ្ឋ កម្ពុជាឯករាជ្យទៅវិញ។

នៅពេលដែលចលនាខ្មែរឥស្សរៈនៅភាគបស្ចិមស្វែងរកការគាំទ្រពីប្រទេសថៃក្រុមចលនាខ្មែរឥស្សរៈនៅភាគបូព៌ា បានសហការជាមួយក្រុមកុម្មុយនីស្តវៀតមិញ ។

វៀតមិញ គឺជាក្រុមនៃបក្សសម្ព័ន្ធកុម្មុយនីស្តវៀតណាម ដែលប្រឆាំងនឹងការគ្រប់គ្រងលើប្រទេសវៀតណាម ឡើងវិញពីសំណាក់បារាំង ។ នៅឆ្នាំ១៩៤៩ ក្រុមវៀតមិញទទួលបានការគាំទ្រពីចិនកុម្មុយនីស្ត ដែលបានអនុញ្ញាតឱ្យក្រុម
នេះពង្រីកការតស៊ូប្រឆាំងនឹងបារាំងពីសង្គ្រាមឈ្លប ទៅជាសង្គ្រាមរវាងកងទ័ព នៃប្រទេសទាំងពីរ។ នៅឆ្នាំ១៩៥០ ប្រទេសក្នុងតំបន់ឥណ្ឌូចិន បានចាប់ផ្តើមងើបបះបោរ ។

សង្គ្រាមឥណ្ឌូចិនលើកទី១ គឺជាការបះបោរប្រឆាំងនឹងអាណានិគម។ ស្មារតីជាតិនិយមបានផុសឡើងទៅជាកម្លាំង ដ៏ខ្លាំងក្លាមួយនៅក្នុងអំឡុងពេលនៃ សង្គ្រាមលោកលើកទី២ ហើយការតស៊ូប្រឆាំងនឹងអាណានិគមបានផ្ទុះឡើង នៅទូទាំងអាស៊ីអាគ្នេយ៍ ។ ទោះជាយ៉ាងនេះក្តីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុង សង្គ្រាមឥណ្ឌូចិនលើកទី១ កើតឡើងនៅប្រទេសវៀតណាម។ ស្របពេលជាមួយ គ្នានេះដែរអ្នកជាតិនិយមខ្មែរក៏បានចាប់ផ្តើមធ្វើការតស៊ូ ប្រហាក់ប្រហែលគ្នា ដើម្បីឯករាជ្យរបស់ខ្លួនដែរ។

នៅពេលដែលវៀតមិញកំពុងតស៊ូប្រឆាំងនឹងបារាំង នៅក្នុងប្រទេស វៀតណាម ក្រុមខ្មែរឥស្សរៈបានចាប់ផ្តើមសង្គ្រាម ក្នុងទ្រង់ទ្រាយតូច ប៉ុន្តែសំខាន់ នៅក្នុងប្រទេសកម្ពុជា ។ ក្រុមឥស្សរៈមួយចំនួនគឺជាក្រុមចោរព្រៃ ខណៈមួយ ចំនួនទៀត គឺជាអ្នកប្រយុទ្ធដើម្បីសេរីភាព ។ ក្រុមទាំងពីរនេះគឺជាការគំរាមកំហែង ជាប្រចាំដល់អាជ្ញាធរបារាំង និងកងយោធពល ខេមរភូមិន្ទ ដែលមានទីតាំងនៅតាមទីជនបទ ។ ទោះបីជាក្រុមឥស្សរៈហាក់មានគោលដៅនយោបាយរួម ក្នុងការទាមទារឯករាជ្យជូនប្រទេសកម្ពុជាក្រុមនេះមិនដែលរួបរួមគ្នាជាធ្លុងមួយ និងស្មើភាពគ្នាដូចក្រុមវៀតមិញទេ ។ ក្រុមឥស្សរៈជាច្រើនបានប្រព្រឹត្តអំពើឆក់ប្លន់ និងមិនមានទិសដៅនយោបាយច្បាស់លាស់ទេ ។ នៅពេលដែលក្រុមមួយ ចំនួនស្វែងរកជំនួយពីប្រទេសថៃក្រុមមួយចំនួនទៀតស្វែងរកជំនួយពីវៀតមិញ នៅក្រោមស្លាកកុម្មុយនីស្តនិយម ។

នៅខែមេសា ឆ្នាំ១៩៥០ សមាជិកឆ្វេងនិយមជាង២០០នាក់ នៃចលនា ខ្មែរឥស្សរៈបានជួបប្រជុំគ្នានៅខេត្តកំពត និងបានបង្កើត “រណសិរ្សរួបរួមខ្មែរ ឥស្សរៈ” ដោយឈរលើគោលការណ៍កុម្មុយនីស្ត ។ ចលនានេះតំណាងឱ្យ សម្ព័ន្ធភាពរវាងប្រជាជន ដែលរស់នៅតាមទីក្រុង បញ្ញវន្ត ប្រជាកសិករ និងពុទ្ធ សាសនិកអ្នកជាតិនិយម ។ រណសិរ្សនេះ ដឹកនាំដោយសឺង ង៉ុកមិញ (អាចារ្យមៀន ដែលជាអាចារ្យពុទ្ធសាសនា) និងបានសហការជាមួយវៀតណាមក្នុងការ ប្រយុទ្ធប្រឆាំងនឹងបារាំង ។ រណសិរ្សនេះក៏តំណាងឱ្យការចាប់ផ្តើមសម្រាប់សមាជិកនាពេលអនាគតជាច្រើនរបស់បក្ស កុម្មុយនីស្តកម្ពុជា ដែលជាបក្សមួយ ដែលនៅទីបញ្ចប់បានដណ្តើម កាន់កាប់ប្រទេសកម្ពុជា និងបង្កើតរបប “កម្ពុជា ប្រជាធិបតេយ្យ” ។

ឧទាហរណ៍ តាម៉ុក, ជា ស៊ីម និងហេង សំរិន គឺជាជនបដិវត្តន៍នៅ ក្នុង  ចលនាខ្មែរឥស្សរៈ។ទោះជាយ៉ាងនេះក្តី មេដឹកនាំជាន់ខ្ពស់របស់បក្សកុម្មុយនីស្ត កម្ពុជាដទៃទៀត ដូចជាសាឡុត ស (ប៉ុល ពត), សុន សេន, ខៀវ សំផន និងអៀង សារី បានក្លាយទៅជាជនកុម្មុយនីស្ត នៅពេលដែលខ្លួនកំពុងសិក្សារៀនសូត្រ នៅក្រៅប្រទេស ។

នៅឆ្នាំ១៩៥១ កុម្មុយនីស្តវៀតណាម បានជួយណែនាំឱ្យមានការបង្កើតបក្ស ប្រជាជនបដិវត្តន៍ខ្មែរ ដែលជាប្រភពដើមនៃបក្សកុម្មុយនីស្តកម្ពុជា ។ សមាជិក គណៈកម្មាធិការនៃបក្សនេះរួមមាន សឺង ង៉ុកមិញ (តំណែងកំពូល), ស៊ីវហេង (កិច្ចការកងទ័ព), ទូសាមុត (អប់រំមនោគមន៍ វិជ្ជា) និងចាន់ សម័យ (កិច្ចការ           សេដ្ឋកិច្ច)។ ដូចរណសិរ្សរួបរួមឥស្សរៈដែរ បក្សប្រជាជនបដិវត្តន៍ខ្មែរស្វែងរក ការណែនាំពីកុម្មុយនីស្តវៀតណាម ។

អនុលោមតាមសន្និសីទសន្តិភាពទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ (ដែលនៅ ពេលនោះ សង្គ្រាមឥណ្ឌូចិនលើកទី១ ត្រូវបានបញ្ចប់ជាផ្លូវការ) រដ្ឋបាលអាណា និគមបារាំង ត្រូវបានដកចេញពីប្រទេសវៀតណាម ។ នៅ ពេលនោះវៀតណាម ត្រូវបានបែងចែកជាពីរ គឺវៀតណាមខាងជើង ដែលមានទំនោរទៅរកលទ្ធិ កុម្មុយនីស្ត និងវៀតណាមខាងត្បូង ដែលមានទំនោរទៅរកបស្ចិមប្រទេស ។ ជា ផ្នែកមួយនៃសន្និសីទសន្តិភាពទីក្រុងហ្សឺណែវ កងកម្លាំងវៀតមិញទាំងអស់ ត្រូវ បានតម្រូវឱ្យដកចេញពីកម្ពុជា ។

ទោះជាយ៉ាងនេះក្តី កងទ័ព និងទីប្រឹក្សាវៀតណាមមួយចំនួនបន្តស្នាក់នៅ កម្ពុជាបន្តទៀត ។ ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាពបដិវត្តន៍ នៅពេល ដែលប្រព័ន្ធនយោបាយមានការផ្លាស់ប្តូរស៊ីវ ហេង, ចាន់ សម័យ និងកម្មាភិបាល បក្សប្រជាជនបដិវត្តន៍ខ្មែរជាងមួយពាន់នាក់ផ្សេងទៀត បានរត់ភៀសខ្លួនទៅ ប្រទេសវៀតណាម ដែលនៅទីនោះក្រុមនេះ បានចូលរួមជាមួយសឺង ង៉ុកមិញ និងសមាជិកបក្សផ្សេងទៀត ដែលបានភៀសខ្លួនទៅវៀតណាមមុននេះបន្តិច ។

រយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីសន្និសីទសន្តិភាពទីក្រុងហ្សឺណែវ (១៩៥៥-១៩៥៩) គឺជាពេលវេលាដែលចលនាកុម្មុយនីស្ត នៅកម្ពុជា មានដំណើរវិវឌ្ឍយឺត ។ នៅមុនសន្និសីទ សន្តិភាពទីក្រុងហ្សឺណែវ សម្តេចព្រះនរោត្តម សីហនុបានបញ្ចុះ បញ្ចូលរដ្ឋាភិបាលបារាំងថាមធ្យោបាយតែមួយគត់ដែលអាចទប់ស្កាត់បដិវត្តន៍កុម្មុយនីស្តបានគឺការប្រគល់ ឯករាជ្យមកឱ្យកម្ពុជា ។ ដោយបន្តស្ថិតនៅក្នុងស្ថានភាពចលាចលនៅក្នុងសង្គ្រាមឥណ្ឌូចិន លើកទី១ បារាំងបានបន្ទន់ ឥរិយាបថ ហើយកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ។ ទោះបីជាកម្ពុជាប្រហែលជាមានផលប្រយោជន៍ ច្រើនសម្រាប់អាណានិគមបារាំងក៏ដោយ ក៏បារាំងផ្តោតការយកចិត្តទុកដាក់របស់ខ្លួនជាចម្បងទៅលើការគ្រប់គ្រងនៅ វៀតណាម ។

អនុលោមតាមសន្និសីទសន្តិភាពទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ (ដែលនៅ ពេលនោះ សង្គ្រាមឥណ្ឌូចិនលើកទី១ ត្រូវបានបញ្ចប់ជាផ្លូវការ) រដ្ឋបាលអាណា និគមបារាំង ត្រូវបានដកចេញពីប្រទេសវៀតណាម ។ នៅពេលនោះវៀតណាម ត្រូវបានបែងចែកជាពីរ គឺវៀតណាមខាងជើង ដែលមានទំនោរទៅរកលទ្ធិ កុម្មុយនីស្ត និងវៀតណាមខាងត្បូង ដែលមានទំនោរទៅរកបស្ចិមប្រទេស ។ ជាផ្នែកមួយនៃសន្និសីទសន្តិភាពទីក្រុងហ្សឺណែវ កងកម្លាំងវៀតមិញទាំងអស់ ត្រូវ បានតម្រូវឱ្យដកចេញពីកម្ពុជា ។

ទោះជាយ៉ាងនេះក្តី កងទ័ព និងទីប្រឹក្សាវៀតណាមមួយចំនួនបន្តស្នាក់នៅ កម្ពុជាបន្តទៀត ។ ដោយមានការព្រួយបារម្ភ អំពីសុវត្ថិភាពបដិវត្តន៍ នៅពេល ដែលប្រព័ន្ធនយោបាយមានការផ្លាស់ប្តូរស៊ីវ ហេង, ចាន់ សម័យ និងកម្មាភិបាល បក្សប្រជាជនបដិវត្តន៍ខ្មែរជាងមួយពាន់នាក់ផ្សេងទៀត បានរត់ភៀសខ្លួនទៅ ប្រទេសវៀតណាម ដែលនៅទីនោះក្រុមនេះ បានចូលរួមជាមួយសឺង ង៉ុកមិញ និងសមាជិកបក្សផ្សេងទៀត ដែលបានភៀសខ្លួនទៅវៀតណាមមុននេះបន្តិច ។

រយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីសន្និសីទសន្តិភាពទីក្រុងហ្សឺណែវ (១៩៥៥-១៩៥៩) គឺជាពេលវេលាដែលចលនា កុម្មុយនីស្តនៅកម្ពុជា មានដំណើរវិវឌ្ឍយឺត ។ នៅមុនសន្និសីទសន្តិភាពទីក្រុងហ្សឺណែវ សម្តេច ព្រះនរោត្តម សីហនុ បាន បញ្ចុះបញ្ចូលរដ្ឋាភិបាលបារាំងថាមធ្យោបាយតែមួយគត់ ដែលអាចទប់ស្កាត់បដិវត្តន៍ កុម្មុយនីស្តបានគឺការប្រគល់ឯករាជ្យ មកឱ្យកម្ពុជា ។ ដោយបន្តស្ថិតនៅក្នុងស្ថានភាព ចលាចលនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី១ បារាំងបានបន្ទន់ឥរិយាបថ ហើយ  កម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ ទោះបីជាកម្ពុជាប្រហែលជាមានផលប្រយោជន៍ច្រើនសម្រាប់ អាណានិគមបារាំងក៏ដោយក៏បារាំងផ្តោតការយកចិត្ត ទុកដាក់របស់ខ្លួនជាចម្បងទៅលើការគ្រប់គ្រងនៅវៀតណាម ។

ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីបារាំង និងបន្ទាប់ពីសន្និសីទសន្តិភាព ទីក្រុងហ្សឺណែវមកក្រុមខ្មែរឥស្សរៈជាច្រើន បានបោះបង់ចោលការតស៊ូរូបស់ខ្លួន ហើយកុម្មុយនីស្តវៀតណាម បានដកខ្លួនចេញពីប្រទេសកម្ពុជាស្ទើរតែទាំងស្រុង ។ ព្រឹត្តិការណ៍ទាំងអស់នេះ បានធ្វើឱ្យចលនាកុម្មុយនីស្ត នៅកម្ពុជាចុះខ្សោយ ហើយដោយមានការធ្វើទុក្ខបុកម្នេញពី សំណាក់កងទ័ពរបស់សម្តេចព្រះនរោត្តម សីហនុ មេដឹកនាំកុម្មុយនីស្តកម្ពុជា ជាច្រើនបានរត់ចូលព្រៃ ។

នៅក្រោយឆ្នាំ១៩៥៤ ក្រុមកុម្មុយនីស្តសេសសល់នៅក្នុងប្រទេសកម្ពុជា បានប្រឹងប្រែងតស៊ូ ដើម្បីបានរស់រានមានជីវិត ។ នៅក្រោមការដឹកនាំរបស់លោក លន់ នល់ ដែលជាអគ្គមេបញ្ជាការកងទ័ពរបស់សម្តេចព្រះនរោត្តម សីហនុ រដ្ឋាភិបាលបានតាមចាប់ខ្លួនមេដឹកនាំកុម្មុយនីស្តជាច្រើន ដែលបានបង្ខំឱ្យក្រុមនេះ រត់ចូលព្រៃ ។

ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ សមាជសម្ងាត់មួយរបស់ បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានរៀបចំឡើងនៅស្ថានីយរថភ្លើងមួយនៅទីក្រុង ភ្នំពេញ ដោយមានការចូលរួមពីសំណាក់សមាជិក៧នាក់ មកពីសាខានៅទីក្រុង និង១៤នាក់ផ្សេងទៀតមកពីសាខានៅតាមជនបទ ។ សមាជនេះ បានរៀបចំបក្ស សាជាថ្មីឡើងវិញ កំណត់គោលនយោបាយថ្មី និងផ្លាស់ប្តូរឈ្មោះបក្សទៅជា បក្សពលករកម្ពុជា ដែលមានទូ សាមុត ជាលេខាបក្ស និងនួន ជា ជាអនុលេខា ។ ប៉ុល ពត មានតំណែងលំដាប់ទី៣ នៅក្នុងបក្ស ហើយបានក្លាយជាអនុលេខាបក្ស ទី២ នៅឆ្នាំ១៩៦១ ។

នៅខែកុម្ភៈ ឆ្នាំ១៩៦៣ បក្សពលករកម្ពុជា បានបើកសមាជបន្ទាន់មួយ បន្ទាប់ពីទូ សាមុត បានបាត់ខ្លួននៅឆ្នាំ១៩៦២ ។ សមាជនេះបានជ្រើសរើសប៉ុល ពត ជាលេខាបក្ស និងនួន ជា ជាអនុលេខាដដែល ។ ភ្លាមៗបន្ទាប់ពីត្រូវបាន ជ្រើសតាំងជាលេខាបក្ស ប៉ុល ពត បានភៀសខ្លួនទៅជំរំកងទ័ពវៀតណាម “មន្ទីរ ១០០” នៅជាប់ព្រំដែនស្រុកមេមត់ ភាគឦសាននៃប្រទេសកម្ពុជា ។ នៅឆ្នាំ១៩៦៥ ប៉ុល ពត បានធ្វើដំណើរដោយថ្មើរជើង តាមផ្លូវលំហូជីមិញ ឆ្ពោះទៅកាន់ទីក្រុង ហាណូយ ដើម្បីពិភាក្សាជាមួយវៀតណាមខាងជើង ។ ប៉ុល ពត ក៏មានគម្រោង ទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងកូរ៉េខាងជើងដែរ ។

នៅឆ្នាំ១៩៦៦ បន្ទាប់ពីមកដល់កម្ពុជាវិញ ប៉ុល ពត បានប្តូរឈ្មោះបក្ស ទៅជាបក្សកុម្មុយនីស្តកម្ពុជា ។ គណៈកម្មាធិការមជ្ឈិមបក្សនៅពេលនោះរួមមាន  ប៉ុល ពត, នួន ជា, អៀង សារី, វន វ៉េត និងសុន សេន ។ នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ បក្សកុម្មុយនីស្តកម្ពុជា ទទួលបានសមាជិកថ្មីជាច្រើន ដែលភាគច្រើនរស់ នៅតំបន់ដាច់ស្រយាលតាមបណ្តោយព្រំដែនវៀតណាម ដែលនៅឆ្ងាយពីកងទ័ព របស់សម្តេចព្រះនរោត្តម សីហនុ ។

ដោយនៅឆ្ងាយពីការគ្រប់គ្រងរបស់រដ្ឋាភិបាល កងកម្លាំងកុម្មុយនីស្តកម្ពុជា បានប្រមូលផ្តុំអំណាចរបស់ខ្លួន និងរៀបចំកម្លាំងឡើងវិញ ដើម្បីត្រៀម សម្រាប់ស្ថានភាពអំណោយផលណាមួយ ដែលអាចអនុញ្ញាតឱ្យខ្លួនដណ្តើម អំណាចបាន ។ នៅទីបំផុតស្ថានភាពអំណោយផលនោះបានមកដល់ នៅឆ្នាំ១៩៧០ នៅពេលដែលសម្តេចព្រះនរោត្តម សីហនុ ត្រូវបានផ្តួលរំលំចេញពីអំណាច និង នៅពេលដែលរបបលន់ នល់ ត្រូវបានបង្កើតឡើង ។

ការទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងការបង្កើតរបបលន់ នល់ គឺជា លទ្ធផលនៃសម្ពាធជាច្រើន ដែលចេះតែកើនឡើងជាលំដាប់តាំងពីខាងក្នុង និង ពីខាងក្រៅទៅលើការគ្រប់គ្រងរបស់សម្តេចព្រះនរោត្តម សីហនុ ដែលជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចព្រះនរោត្តម សីហនុ ក្នុងការរក្សាអព្យាក្រឹតភាព របស់កម្ពុជា ក្នុងអំឡុងពេលនៃសង្គ្រាមវៀតណាម ។

សង្គ្រាមវៀតណាម គឺជាពាក្យដែលប្រើសំដៅទៅលើការប្រយុទ្ធគ្នា រវាងភាគីសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូង ក្នុងនាមជាភាគីមួយជាមួយ នឹងភាគីវៀតណាម កុម្មុយនីស្ត ដែលគាំទ្រដោយវៀតណាមខាងជើង ក្នុងនាមជា ភាគីម្ខាងទៀត ។ ទោះបីជាការគាំទ្រពីដំបូងរបស់សហរដ្ឋអាមេរិក ផ្តោតសំខាន់ តែទៅលើជំនួយសេដ្ឋកិច្ច និងការផ្តល់ប្រឹក្សាផ្នែកយោធាដល់វៀតណាមខាងត្បូង យ៉ាងណាក៏ដោយក្តីក៏ជំនួយនេះបានកើនឡើងជាលំដាប់ រហូតទៅជាការទប់ទល់ ទៅនឹងការគំរាមកំហែងរបស់កុម្មុយនីស្ត ។ មកដល់ឆ្នាំ១៩៦៥ សហរដ្ឋអាមេរិក បានផ្តល់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យវៀតណាមខាងត្បូង ហើយជំនួយរបស់សហរដ្ឋអាមេរិកបានកើនឡើង យ៉ាងលឿន ពីជំនួយផ្នែកសេដ្ឋកិច្ច និងការ ប្រឹក្សាយោធាទៅជាជំនួយផ្នែកកម្លាំងទ័ព និងបុគ្គលិកយោធាយ៉ាងច្រើន ។ ខណៈ ពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងវៀតណាមខាងជើង កាន់តែមាន ភាពតានតឹងឡើង សហរដ្ឋអាមេរិកបានបង្កើន និងពង្រីកការទម្លាក់គ្រាប់បែក របស់ខ្លួនកាន់តែធំឡើង ។ ដូចការប៉ាន់ស្មាន កងទ័ពរបស់វៀតណាមកុម្មុយនីស្ត បានប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីគេចចេញពីគ្រាប់បែករបស់សហរដ្ឋអាមេរិក ។

សម្តេចព្រះនរោត្តម សីហនុ មិនមានជម្រើសច្រើនទេ ក្នុងការទប់ស្កាត់ មិនឱ្យវៀតណាមកុម្មុយនីស្ត ប្រើប្រាស់ទឹកដីរបស់កម្ពុជា ។ កងយោធពលខេមរភូមិន្ទ មិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីទប់ទល់ជាមួយនឹងកុម្មុយនីស្ត ហើយស្របពេល ជាមួយគ្នានោះ សម្តេចព្រះនរោត្តម សីហនុ ក៏កំពុងតែប្រឈមជាមួយនឹងជន កុម្មុយនីស្តកម្ពុជាជាច្រើន នៅតាមទីជនបទក្នុងប្រទេសកម្ពុជា ។

សម្តេចព្រះ នរោត្តម សីហនុ បានសម្លឹងមើលទៅក្រុមអភិរក្សនិយម នៅក្នុងជួររដ្ឋាភិបាល (ដែលរួមមានកងកម្លាំងប៉ូលិស និងយោធា) ដើម្បីវាយ ប្រហារជនកុម្មុយនីស្ត ដែលប្រឆាំងនឹងព្រះអង្គ ខណៈពេលដែលព្រះអង្គបន្តរក្សា ទំនាក់ទំនងមិត្តភាពជាមួយវៀតណាមកុម្មុយនីស្ត ព្រមទាំងបន្តជំរុញកម្មវិធីកំណែទម្រង់នយោបាយតាមបែប សង្គមនិយមព្រះពុទ្ធសាសនារបស់ព្រះអង្គ ។ កម្មវិធីនយោបាយនេះទទួលបានជោគជ័យ ដែលស្របពេលជាមួយគ្នានោះ សម្តេចព្រះនរោត្តម សីហនុ ទទួលជំនួយយោធាពីសហរដ្ឋអាមេរិក ។ ប៉ុន្តែនៅខែ វិច្ឆិកា ឆ្នាំ១៩៦៣ បន្ទាប់ពីបដិសេធជំនួយរបស់សហរដ្ឋអាមេរិក សម្តេចព្រះ នរោត្តម សីហនុមិនអាចរក្សាបាននូវកម្មវិធីសុខុមាលភាព សង្គម ដែល ប្រកបដោយការចំណាយយ៉ាងច្រើនតទៅទៀតបានទេ ។ ដើម្បីទប់ទល់ទៅនឹង ការខ្វះខាតនេះ សម្តេចព្រះនរោត្តម សីហនុ បន្តធ្វើជាតូបនីយកម្មទៅលើការ នាំចេញ និងនាំចូលរបស់កម្ពុជាដែលនយោបាយនេះមាន ប្រសិទ្ធភាពរយៈពេលខ្លី ក្នុងការទ្រទ្រង់កម្មវិធីសង្គមរបស់ព្រះអង្គ ។ ប៉ុន្តែសម្រាប់លទ្ធផលរយៈពេលវែង កម្មវិធីនយោបាយបែបនេះបានជំរុញឱ្យមានការដោះដូរនៅក្នុងទីផ្សារងងឹត ដែលបានបណ្តាលឱ្យរដ្ឋាភិបាលបាត់បង់ ចំណូលពន្ធអស់ជាច្រើន ។

ក្រុមស្តាំនិយម (ដែលរួមមាន ប៉ូលិសទាហាន និងក្រុមអភិជន) ចាប់ផ្តើមខឹងសម្បាជាមួយនឹងការកើនឡើងនូវ អស្ថិរភាពផ្នែកសេដ្ឋកិច្ច និងការកើនឡើង នៃក្រុមកុម្មុយនីស្ត ។ កម្លាំងកុម្មុយនីស្តកាន់តែមានភាពក្លៀវក្លាឡើងនៅក្នុង ប្រតិបត្តិការយោធារបស់ខ្លួន ។ ដោយខ្វះជំនួយរបស់សហរដ្ឋអាមេរិក ការគំរាមកំហែងនៃការដណ្តើមអំណាច ពីសំណាក់ក្រុមកុម្មុយនីស្ត កាន់តែកើនឡើង ។ មកត្រឹមឆ្នាំ១៩៦៩ សម្តេចព្រះ នរោត្តម សីហនុមិនអាច បញ្ចៀស ប្រទេសកម្ពុជា ឱ្យចេញផុតពីសង្គ្រាមវៀតណាមបានតទៅទៀតទេ ។ ដោយមានការអាក់អន់ចិត្តជាមួយភាពព្រងើយ កន្តើយរបស់សម្តេចព្រះនរោត្តម សីហនុ និងដោយមើលឃើញពីសកម្មភាពរបស់វៀតណាមកុម្មុយនីស្តនៅក្នុង ទឹកដីកម្ពុជា សហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកក្នុងទ្រង់ទ្រាយធំ និងជាយុទ្ធសាស្ត្រ មកលើប្រទេស កម្ពុជា នៅឆ្នាំ១៩៦៩ ។ ភាពខ្វះចន្លោះរបស់សម្តេចព្រះនរោត្តម សីហនុ នៅក្នុង ការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងការពាររដ្ឋាភិបាល កម្ពុជាពីសត្រូវរបស់ខ្លួនទាំង ខាងក្នុង និងខាងក្រៅ បានជំរុញឱ្យក្រុមដែលរិះគន់ព្រះអង្គចាប់ផ្តើមធ្វើសកម្មភាព។ នៅឆ្នាំ១៩៧០ នៅពេលដែលសម្តេចព្រះនរោត្តម សីហនុ យាងចេញពីប្រទេសកម្ពុជាក្រុមស្តាំនិយមបានទម្លាក់ព្រះអង្គ ចេញពីអំណាច ។

សម្តេចព្រះ នរោត្តម សីហនុ បានសម្លឹងមើលទៅក្រុមអភិរក្សនិយម នៅក្នុងជួររដ្ឋាភិបាល (ដែលរួមមានកងកម្លាំងប៉ូលិស និងយោធា) ដើម្បីវាយ ប្រហារជនកុម្មុយនីស្ត ដែលប្រឆាំងនឹងព្រះអង្គ ខណៈពេលដែលព្រះអង្គបន្តរក្សា ទំនាក់ទំនងមិត្តភាពជាមួយវៀតណាមកុម្មុយនីស្ត ព្រមទាំងបន្តជំរុញកម្មវិធីកំណែទម្រង់នយោបាយតាមបែប សង្គមនិយម ព្រះពុទ្ធសាសនារបស់ព្រះអង្គ ។ កម្មវិធីនយោបាយនេះទទួលបានជោគជ័យ ដែលស្របពេលជាមួយគ្នានោះ សម្តេចព្រះនរោត្តម សីហនុ ទទួលជំនួយយោធាពីសហរដ្ឋអាមេរិក ។ ប៉ុន្តែនៅខែ វិច្ឆិកា ឆ្នាំ១៩៦៣បន្ទាប់ពីបដិសេធ ជំនួយរបស់សហរដ្ឋអាមេរិក សម្តេចព្រះ នរោត្តម សីហនុមិនអាចរក្សាបាននូវកម្មវិធី សុខុមាលភាពសង្គម ដែល ប្រកបដោយការចំណាយយ៉ាងច្រើនតទៅទៀតបានទេ ។ ដើម្បីទប់ទល់ទៅនឹង ការខ្វះខាតនេះ សម្តេចព្រះនរោត្តម សីហនុ បន្តធ្វើជាតូបនីយកម្មទៅលើការ នាំចេញ និងនាំចូលរបស់កម្ពុជាដែលនយោបាយនេះមានប្រសិទ្ធភាព រយៈពេលខ្លី ក្នុងការទ្រទ្រង់កម្មវិធីសង្គមរបស់ព្រះអង្គ ។ ប៉ុន្តែសម្រាប់លទ្ធផលរយៈពេលវែងកម្មវិធីនយោបាយបែបនេះ បានជំរុញឱ្យមានការដោះដូរនៅក្នុងទីផ្សារងងឹត ដែល បានបណ្តាលឱ្យរដ្ឋាភិបាលបាត់បង់ចំណូលពន្ធអស់ជាច្រើន ។

ក្រុមស្តាំនិយម (ដែលរួមមាន ប៉ូលិសទាហាន និងក្រុមអភិជន) ចាប់ផ្តើមខឹងសម្បាជាមួយនឹងការកើនឡើងនូវអស្ថិរភាព ផ្នែកសេដ្ឋកិច្ច និងការកើនឡើង នៃក្រុមកុម្មុយនីស្ត ។ កម្លាំងកុម្មុយនីស្តកាន់តែមានភាពក្លៀវក្លាឡើងនៅក្នុង ប្រតិបត្តិការយោធារបស់ខ្លួន ។ ដោយខ្វះជំនួយរបស់សហរដ្ឋអាមេរិក ការគំរាមកំហែងនៃការដណ្តើមអំណាចពីសំណាក់ ក្រុមកុម្មុយនីស្ត កាន់តែកើនឡើង។ មក ត្រឹមឆ្នាំ១៩៦៩ សម្តេចព្រះ នរោត្តម សីហនុមិនអាចបញ្ចៀសប្រទេសកម្ពុជា ឱ្យចេញផុតពីសង្គ្រាមវៀតណាមបានតទៅទៀតទេ ។ ដោយមានការអាក់អន់ចិត្តជាមួយភាពព្រងើយកន្តើយរបស់ សម្តេចព្រះនរោត្តម សីហនុ និងដោយមើល ឃើញពីសកម្មភាពរបស់វៀតណាមកុម្មុយនីស្តនៅក្នុងទឹកដីកម្ពុជា សហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកក្នុងទ្រង់ទ្រាយធំ និងជាយុទ្ធសាស្ត្រ មកលើប្រទេស កម្ពុជា នៅឆ្នាំ១៩៦៩ ។ ភាពខ្វះចន្លោះរបស់សម្តេចព្រះនរោត្តម សីហនុ នៅក្នុង ការគ្រប់គ្រងសេដ្ឋកិច្ចជាតិនិងការពាររដ្ឋាភិបាលកម្ពុជាពីសត្រូវ របស់ខ្លួនទាំង ខាងក្នុង និងខាងក្រៅ បានជំរុញឱ្យក្រុមដែលរិះគន់ព្រះអង្គចាប់ផ្តើមធ្វើសកម្មភាព។ នៅឆ្នាំ១៩៧០ នៅពេល ដែលសម្តេចព្រះនរោត្តម សីហនុ យាងចេញពីប្រទេសកម្ពុជា ក្រុមស្តាំនិយមបានទម្លាក់ព្រះអង្គចេញពីអំណាច ។

•របបលន់នល់ៈ១៩៧០-១៩៧៥
នៅខែមីនា ឆ្នាំ១៩៧០ រដ្ឋសភាជាតិបានបោះឆ្នោតទម្លាក់សម្តេចព្រះ   នរោត្តម សីហនុ ចេញពីតំណែងជាព្រះប្រមុខរដ្ឋ និងបានបង្កើតរបបថ្មីមួយ ។ របបថ្មីដែលដឹកនាំដោយលោកសេនាប្រមុខលន់ នល់ មានគោលបំណងប្រយុទ្ធ ប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមកុម្មុយនីស្ត ទាំងកុម្មុយនីស្តកម្ពុជា និង កុម្មុយនីស្តវៀតណាម ។ ទោះបីជាលោកសេនាប្រមុខលន់ នល់ ទទួលបានការ គាំទ្រពីសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រជាជននៅតាមទីជនបទមិនទទួលស្គាល់របប ថ្មីនេះឡើយ ។

ទោះបីជាសម្តេចព្រះនរោត្តម សីហនុ ត្រូវបានបណ្តេញចេញពីអំណាច ក៏ដោយក៏ព្រះអង្គនៅតែទទួលបានការគោរព ស្រឡាញ់ពីប្រជាជននៅតាម  ទីជនបទ ។ ព្រះអង្គទ្រង់យល់ឃើញថា ការជួយជ្រោមជ្រែងពីសំណាក់ខ្មែរ ក្រហមអាចជួយឱ្យព្រះអង្គទទួលបានអំណាចត្រឡប់មកវិញ ។ ព្រះអង្គបានចង សម្ព័ន្ធភាពជាមួយនឹងខ្មែរក្រហម ដែលជាអតីតគូសត្រូវកុម្មុយនីស្តរបស់ព្រះអង្គ និងបានបង្កើត “រណសិរ្សរួបរួមជាតិកម្ពុជា” និងរដ្ឋាភិបាលនិរទេសមួយ ដែល មានឈ្មោះថា “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ។ ទោះជាយ៉ាងនេះក្តី នៅទីបញ្ចប់ខ្មែរក្រហមគ្រាន់ តែប្រើប្រាស់ព្រះអង្គ ដើម្បីសម្រេចបាននូវគោលដៅ របស់ខ្លួនតែប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានេះដែរ កងទ័ពវៀតណាមកុម្មុយនីស្ត បានចូល កាន់តែជ្រៅមកក្នុងប្រទេសកម្ពុជា និងបានធ្វើការ ជាមួយខ្មែរក្រហមក្នុងការជ្រើស រើស និងហ្វឹកហ្វឺនកងទ័ពបដិវត្តន៍ ដែលបានកើនឡើងពីចំនួនប្រមាណបីពាន់នាក់ នៅឆ្នាំ១៩៧០ ទៅជាងបួនម៉ឺននាក់ នៅឆ្នាំ១៩៧៣ ។ ដោយមានជំនួយពី វៀតណាម កងទ័ពខ្មែរក្រហម បានចាប់ផ្តើមផ្តួលរំលំកងទ័ពរបស់លោកសេនា ប្រមុខលន់ នល់ នៅលើសមរភូមិ ។ ទោះជាយ៉ាងនេះក្តី កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងខ្មែរក្រហម គ្រាន់តែជាកិច្ចសហប្រតិបត្តិការបណ្តោះអាសន្នតែប៉ុណ្ណោះ ។ នៅពេលដែលកងទ័ពខ្មែរក្រហមមានកម្លាំងកាន់តែខ្លាំងឡើងខ្មែរ ក្រហមបានទាមទារឱ្យវៀតណាមដកកម្លាំងរបស់ខ្លួន ចេញពីប្រទេសកម្ពុជា ។ មកដល់ចុងឆ្នាំ ១៩៧៣ កងកម្លាំងវៀតណាមភាគច្រើនត្រូវបានដកចេញពីកម្ពុជា ហើយខ្មែរ ក្រហមបានទទួលខុសត្រូវទាំងស្រុងនៅក្នុងសង្គ្រាមប្រឆាំងនឹងរបបលន់ នល់ ។ ពីខែមករា ដល់ខែសីហា ឆ្នាំ១៩៧៣ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក ប្រមាណកន្លះលានតោនមកលើប្រទេសកម្ពុជាដែលបានសម្លាប់ប្រជាជន ប្រមាណ បីសែននាក់ ។ ការទម្លាក់គ្រាប់បែកបានពន្យារជ័យជម្នះរបស់ខ្មែរក្រហម ប៉ុន្តែបានបង្កការខឹងសម្បា ពីសំណាក់ប្រជាជននៅតាមទីជនបទ ដែលប្រការ នេះបានជួយសម្រួលដល់ការជ្រើសរើសកងទ័ពរបស់ខ្មែរក្រហម ។

មកត្រឹមដើមឆ្នាំ១៩៧៣ ៨៥ភាគរយ នៃប្រទេសកម្ពុជា បានធ្លាក់ក្រោមការ គ្រប់គ្រងរបស់ខ្មែរក្រហមហើយកងទ័ព របស់លោកសេនាប្រមុខលន់នល់ ស្ទើរតែ ពុំអាចបន្តការប្រយុទ្ធតទៅមុខទៀតបាន ។ ប៉ុន្តែដោយសារជំនួយរបស់ សហរដ្ឋ អាមេរិក កងទ័ពលន់ នល់អាចបន្តការប្រយុទ្ធជាមួយខ្មែរក្រហមបានពីរឆ្នាំទៀត។

ការមកដល់ដំបូងរបស់ខ្មែរក្រហមនៅតំបន់អន្លង់វែង
ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលបានទម្លាក់សម្តេចព្រះ នរោត្តមសីហនុ ចេញពីអំណាចកងទ័ពរបស់លន់ នល់ បានគ្រប់គ្រងតំបន់អន្លង់វែង បានមួយរយៈពេលខ្លី ។ នៅក្នុងរយៈពេលនោះ កងទ័ពលន់ នល់ បានប្រយុទ្ធ ជាមួយកងកម្លាំងកុម្មុយនីស្តវៀតណាមខាងជើង (ឬហៅថា វៀតកុង) ជាញឹកញាប់ ។ កងកម្លាំងវៀតកុងទាំងនេះ បានចូលមកប្រទេសកម្ពុជា ដើម្បីជួយ ដល់ខ្មែរក្រហម ។ ការតសូដើម្បីទម្លាក់រដ្ឋាភិបាលលន់ នល់ នៅពេលនោះ ត្រូវ បានខ្មែរក្រហមពណ៌នាថា ជាសង្គ្រាមប្រឆាំងទៅនឹង “ចក្រពត្តិអាមេរិក” និង រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។

ស្ថានភាព និងពេលវេលាជាក់លាក់អំពីការមកដល់ដំបូងរបស់ខ្មែរ ក្រហម នៅតំបន់អន្លង់វែង មិនត្រូវបានដឹងឱ្យបានច្បាស់លាស់ទេ ។ យោងតាមសម្តីរបស់ ប្រជាជនដែលរស់នៅទីនោះ កងកម្លាំងខ្មែរក្រហម បានមកតាំងទីលំនៅតំបន់ក្បែរ អន្លង់វែង តាំងពីមុនឆ្នាំ១៩៧០ ។ ពីរបីខែបន្ទាប់ពីកងទ័ពលន់ នល់ ដកចេញពី តំបន់អន្លង់វែង ខ្មែរក្រហមបានបង្កើតមូលដ្ឋានមួយនៅព្រៃស្អាក ដែលត្រូវបាន ស្គាល់ថាកងកេងជាកន្លែងដែលខ្មែរក្រហម ធ្វើការឃោសនា និងជ្រើសរើសប្រជាជនអន្លង់វែងជាច្រើនឱ្យចូលរួមចលនាតស៊ូ បូដិវត្តន៍របស់ខ្លួន។ ខ្មែរក្រហម ទទួលបានជោគជ័យនៅក្នុងការងារនេះ ដោយបានបែងចែកប្រជាជនឱ្យទៅ ជាកងផ្សេងៗ ដើម្បីកាប់ឆ្ការដីសម្រាប់ ដាំដំណាំ និងធ្វើស្រែ ដែលជាកិច្ចការដ៏សំខាន់ សម្រាប់គោលដៅជាយុទ្ធសាស្ត្ររបស់ខ្មែរក្រហម ។ មិនយូរប៉ុន្មាន បន្ទាប់ពីការ បង្កើតមូលដ្ឋានកងកេង កងទ័ពខ្មែរក្រហម និង កងទ័ពវៀតកុងបានផ្តួលរំលំ កងទ័ពលន់ នល់ និងដណ្តើមកាន់កាប់តំបន់អន្លង់វែងទាំងស្រុង។

ប្រជាជនដែលត្រូវបានកៀរឱ្យទៅរស់នៅកងកេង បានវិលត្រឡប់ទៅរស់នៅតាមភូមិរៀងៗខ្លួនវិញ និងបានកសាងជីវិត សាជាថ្មី ឡើងវិញ ។ ទោះជាយ៉ាងនេះក្តី ការប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយតូចរវាងកងទ័ពលន់ នល់ និងកងទ័ពខ្មែរក្រហម នៅតែបន្តកើតមានមួយរយៈពេលកាលពីឆ្នាំ ១៩៧០ដល់ឆ្នាំ១៩៧៥ដែលមិនអនុញ្ញាតឱ្យប្រជាជនមានពេលសម្រាក នៅក្នុងជីវិត ។

ការចូលកាន់កាប់តំបន់អន្លង់វែងរបស់ខ្មែរក្រហម កើតឡើងនៅក្នុង ពេលដែលប្រទេសជាតិកំពុងជួបប្រទះនូវចលាចល ជម្លោះ និងអស្ថិរភាពសង្គម ជាពិសេសនៅតាមទីជនបទ ។ ជីវិតនៅតាមសហគមន៍ត្រូវបានផ្លាស់ប្តូរ ខណៈ ពេលដែលជម្លោះបានកើតមានឡើងនៅគ្រប់ទីជនបទ ដែលបានផ្តល់លទ្ធភាពដ៏ល្អដល់ខ្មែរក្រហមក្នុងការជ្រើសរើស ប្រជាជនក្នុងទ្រង់ទ្រាយធំឱ្យចូលរួម ជាមួយបដិវត្តន៍របស់ខ្លួន ។ ប្រជាជនទាំងឡាយណា ដែលស្ម័គ្រចិត្តចូលរួម ជាមួយខ្មែរក្រហមត្រូវបានតម្រូវឱ្យស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងត្រូវទៅ រស់នៅក្នុងមន្ទីររបស់ខ្មែរក្រហម ។ ភាសានិយាយ និងទំនាក់ទំនងនៅក្នុង សហគមន៍អន្លង់វែង បានផ្លាស់ប្តូរ ។ ដើម្បីបង្ហាញអំពីការលះបង់របស់ខ្លួន ចំពោះខ្មែរក្រហម សមាជិកថ្មីទាំងអស់បានប្រើប្រាស់ភាសាផ្សេង ដើម្បីពណ៌នា អំពីទំនាក់ទំនងសង្គម ។ សមាជិកថ្មីទាំងនេះ បានប្រើពាក្យ “សមមិត្ត” សម្រាប់ ហៅគ្នាទៅវិញទៅមក ។ មិនយូរប៉ុន្មានភាសាជាប្រពៃណី របស់ខ្មែរ សម្រាប់ ប្រើប្រាស់ក្នុងទំនាក់ទំនងគ្រួសារ ដូចជាពាក្យ “ពូ មីង បងប្រុស បងស្រី” បាន រលាយបាត់ ។ វោហារស័ព្ទនយោបាយត្រូវបានបញ្ចូលទៅក្នុងការប្រាស្រ័យ ទាក់ទងគ្នាប្រចាំថ្ងៃ ។

បទពិសោធន៍ដែលតំបន់អន្លង់វែងជួបប្រទះនៅក្រោមមនោគមន៍វិជ្ជា និងការគ្រប់គ្រងរបស់ខ្មែរក្រហម គឺគ្រាន់តែជាផ្នែក មួយនៃទស្សនវិស័យដ៏ធំ របស់ខ្មែរក្រហមនៅក្នុងការកែប្រែប្រទេសជាតិ ។ នៅពេលដែលទីក្រុងភ្នំពេញ ធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម នៅឆ្នាំ១៩៧៥ ប្រជាជនរាប់សែននាក់ ត្រូវបានខ្មែរក្រហមជម្លៀស ដោយបង្ខំចេញពីទីក្រុង ទៅកាន់ទីជនបទ ។ គោល នយោបាយនៃការជម្លៀសប្រជាជនចេញពីទីក្រុង ទៅកាន់ទីជនបទ មិនមែន អនុវត្តន៍តែនៅទីក្រុងភ្នំពេញនោះទេ ។ នៅទូទាំងប្រទេសកម្ពុជា ប្រជាជនត្រូវបានជម្លៀសចេញពីទីប្រជុំជន ដែលនៅសេសសល់ ទៅកាន់ទីជនបទ ដែលនៅ ទីនោះប្រជាជន ត្រូវបានបង្ខំឱ្យធ្វើការដោយកម្លាំងនៅតាមការដ្ឋាននានា ។ ប្រជាជនដែលត្រូវបានកៀរឱ្យទៅរស់នៅកងកេងបានវិលត្រឡប់ទៅរស់នៅ តាមភូមិរៀងៗខ្លួនវិញ និងបានកសាងជីវិតសាជាថ្មី ឡើងវិញ ។ ទោះជាយ៉ាងនេះក្តី ការប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយតូចរវាងកងទ័ពលន់ នល់ និងកងទ័ពខ្មែរក្រហម នៅតែបន្តកើតមានមួយរយៈពេលកាលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលមិន អនុញ្ញាតឱ្យប្រជាជនមានពេលសម្រាកនៅក្នុងជីវិត។

ការចូលកាន់កាប់តំបន់អន្លង់វែងរបស់ខ្មែរក្រហម កើតឡើងនៅក្នុងពេលដែលប្រទេសជាតិកំពុងជួបប្រទះនូវចលាចល ជម្លោះ និងអស្ថិរភាពសង្គម ជាពិសេសនៅតាមទីជនបទ ។ ជីវិតនៅតាមសហគមន៍ត្រូវបានផ្លាស់ប្តូរ ខណៈ ពេលដែលជម្លោះបានកើតមានឡើងនៅគ្រប់ទីជនបទ ដែលបានផ្តល់លទ្ធភាពដ៏ល្អដល់ខ្មែរក្រហមក្នុងការជ្រើសរើស ប្រជាជនក្នុងទ្រង់ទ្រាយធំឱ្យចូលរួម ជាមួយបដិវត្តន៍របស់ខ្លួន ។ ប្រជាជនទាំងឡាយណា ដែលស្ម័គ្រចិត្តចូលរួម ជាមួយខ្មែរក្រហមត្រូវបានតម្រូវឱ្យស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងត្រូវទៅ រស់នៅក្នុងមន្ទីររបស់ខ្មែរក្រហម ។ ភាសានិយាយ និងទំនាក់ទំនងនៅក្នុង សហគមន៍អន្លង់វែង បានផ្លាស់ប្តូរ ។ ដើម្បីបង្ហាញអំពីការលះបង់របស់ខ្លួន ចំពោះខ្មែរក្រហម សមាជិកថ្មីទាំងអស់បានប្រើប្រាស់ភាសាផ្សេង ដើម្បីពណ៌នា អំពីទំនាក់ទំនងសង្គម ។ សមាជិកថ្មីទាំងនេះ បានប្រើពាក្យ “សមមិត្ត” សម្រាប់ ហៅគ្នាទៅវិញទៅមក ។ មិនយូរប៉ុន្មាន ភាសាជាប្រពៃណីរបស់ខ្មែរសម្រាប់ ប្រើប្រាស់ក្នុងទំនាក់ទំនងគ្រួសារ ដូចជាពាក្យ “ពូ មីង បងប្រុស បងស្រី” បាន រលាយបាត់ ។ វោហារស័ព្ទនយោបាយត្រូវបានបញ្ចូលទៅក្នុងការប្រាស្រ័យ ទាក់ទងគ្នាប្រចាំថ្ងៃ ។

បទពិសោធន៍ដែលតំបន់អន្លង់វែងជួបប្រទះនៅក្រោមមនោគមន៍វិជ្ជា និងការគ្រប់គ្រងរបស់ខ្មែរក្រហម គឺគ្រាន់តែជាផ្នែកមួយនៃទស្សនវិស័យដ៏ធំ របស់ខ្មែរក្រហមនៅក្នុងការកែប្រែប្រទេសជាតិ ។ នៅពេលដែលទីក្រុងភ្នំពេញ ធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម នៅឆ្នាំ១៩៧៥ ប្រជាជនរាប់សែននាក់ ត្រូវបានខ្មែរក្រហមជម្លៀស ដោយបង្ខំចេញពីទីក្រុង ទៅកាន់ទីជនបទ ។ គោល នយោបាយនៃការជម្លៀសប្រជាជនចេញពីទីក្រុង ទៅកាន់ទីជនបទ មិនមែន អនុវត្តន៍តែនៅទីក្រុងភ្នំពេញនោះទេ ។ នៅទូទាំងប្រទេសកម្ពុជា ប្រជាជនត្រូវ បានជម្លៀសចេញពីទីប្រជុំជនដែលនៅសេសសល់ ទៅកាន់ទីជនបទ ដែលនៅ ទីនោះប្រជាជន ត្រូវបានបង្ខំឱ្យធ្វើការដោយកម្លាំងនៅតាមការដ្ឋាននានា ។

បន្ថែមទៅលើការជម្លៀសដោយបង្ខំមនោគមន៍វិជ្ជារបស់ខ្មែរក្រហម បានគ្របដណ្តប់ទៅលើវប្បធម៌ និងសេដ្ឋកិច្ចជាតិទាំងមូល ។ មនោគមន៍វិជ្ជារបស់ ខ្មែរក្រហម មានប្រភពចេញមកពីទ្រឹស្តីម៉ៅនិយម និងទ្រឹស្តីម៉ាក្សលេនីន ។ មេដឹកនាំ ខ្មែរក្រហមមានបំណងកែប្រែប្រទេសកម្ពុជាឱ្យទៅជាសង្គមជនបទមួយ ដែល គ្មានវណ្ណៈ គ្មានអ្នកមាន គ្មានអ្នកក្រ និងគ្មានការជិះជាន់ ។ ដើម្បីសម្រេចឱ្យបាន នូវផែនការនេះ ខ្មែរក្រហមបានលុបបំបាត់រូបិយវត្ថុ ទីផ្សារសេរី សាលារៀន កម្មសិទ្ធិឯកជន សម្លៀកបំពាក់បែបបស្ចិមប្រទេស ការប្រតិបត្តិសាសនា និង វប្បធម៌ខ្មែរ ។ ខ្មែរក្រហមបានប្រែក្លាយសាលារៀន វត្តអារាម វិហារសាសនា អ៊ិស្លាម វិហារសាសនាគ្រិស្ត សាកលវិទ្យាល័យ ហាងទំនិញ និងអគាររដ្ឋាភិបាល ទៅជាមន្ទីរសន្តិសុខ ឃ្លាំងផ្ទុកសម្ភារៈ ជំរំអប់រំកែប្រែ និងជង្រុកស្រូវ ។កើត ព្រះ បានរៀបរាប់អំពីបទពិសោធន៍របស់គាត់ ក្នុងនាមជាយុវជនម្នាក់ ដែលធ្វើស្រែនៅក្នុងកងចល័ត ។ ព្រះ បានរៀបរាប់ថា៖

យើងចាប់ផ្តើមទៅធ្វើស្រែនៅម៉ោង៥ទៀបភ្លឺ ហើយយើងត្រូវបាន អនុញ្ញាតឱ្យសម្រាកហូបអាហារថ្ងៃត្រង់នៅម៉ោង១១ ។ យើងត្រូវចាប់ផ្តើមធ្វើការ បន្តទៀតនៅម៉ោងមួយរសៀល និងសម្រាកនៅម៉ោង៥ល្ងាច ដើម្បីហូបអាហារ ជាលើកទី២ ។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជាឱ្យយើងទៅធ្វើការបន្តទៀតនៅ ម៉ោង៦រហូតដល់ម៉ោង១០យប់ ។ ខ្មែរក្រហមប្រើ ចង្កៀងប្រេងកាត ដើម្បីបំភ្លឺ វាលស្រែឱ្យកងចល័តធ្វើការ ។ គោលដៅរបស់ខ្មែរក្រហម គឺធ្វើយ៉ាងណាសម្រេចឱ្យបាន ទិន្នផលបីតោនក្នុងមួយហិកតា ។ នៅក្នុងរដូវច្រូតកាត់ យើងប្រមូលផលស្រូវ ហើយដាក់នៅក្នុងឃ្លាំងប្រមាណបី ទៅបួនឃ្លាំង ។ ប៉ុន្តែខ្ញុំមិនបានដឹងថា តើខ្មែរក្រហមយកស្រូវទាំងអស់នោះទៅទីណានោះទេ ។

                                                                                         ជំពូក៣
អន្លង់វែងនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម មេដឹកនាំខ្មែរក្រហមនៅតំបន់អន្លង់វែង

នៅក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) អន្លង់វែងស្ថិតនៅ ក្រោមរបបគ្រប់គ្រងមួយប្រកបដោយភាពច្របូកច្របល់ ដោយសារតែការធ្វើបន្សុទ្ធកម្ម ការចាប់ខ្លួន និងភាពចលាចលផ្នែកនយោបាយ ដែលបានគ្របដណ្តប់លើតំបន់នេះ ។ នៅក្នុងអំឡុងពេលនៃសង្គ្រាមស៊ីវិល (១៩៧០-១៩៧៥) អន្លង់វែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់តំបន់សៀមរាប-ឧត្តរមានជ័យ ដែលត្រូវបានស្គាល់ថា ជាតំបន់៣៥របស់ខ្មែរក្រហម ។ ៦៤ ស្រុកអន្លង់វែង ត្រូវបានបែងចែកជា៤ឃុំ ដែលរួមមានឃុំអន្លង់វែង លំទង ត្រពាំងតាវ និងផ្អាវ ។ ឃុំទាំងបួននេះ ត្រូវបានបែងចែកបន្តទៀតទៅជា សហករណ៍ដែលប្រជាជននៅអន្លង់វែង ត្រូវរស់នៅ និងបំពេញការងារ ។

ដូចតំបន់ដទៃទៀតនៅទូទាំងប្រទេសកម្ពុជាដែរ ការចាប់ខ្លួន បន្សុទ្ធកម្ម និងការសម្លាប់តែងតែកើតឡើងជាញឹកញាប់ នៅអន្លង់វែង ។ ទោះបីជាថ្នាក់ដឹកនាំ ខ្មែរក្រហមភាគច្រើននៅអន្លង់វែង គឺជាគោលដៅនៃបន្សុទ្ធកម្ម និងការសម្លាប់ ក៏ដោយ ក៏មេដឹកនាំទាំងនេះ បានអនុវត្តន៍ទង្វើដូចគ្នានេះទៅលើប្រជាជនរបស់ខ្លួន។ ទីស្នាក់ការធំរបស់ខ្មែរក្រហម នៅអន្លង់វែង មានទីតាំងស្ថិតនៅភូមិរំចេក ឃុំលំទង។ សមមិត្ត រ៉ុង ដែលជាកម្មាភិបាលមកពីខេត្តកំពង់ចាម គឺជាលេខាស្រុកអន្លង់វែងពី ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៧ ។ ៦៥ រ៉ុង ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំឃាំង នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ។ ៦៦ សមមិត្ត ទុយ បានឡើងជាលេខាស្រុក អន្លង់វែងជំនួសរ៉ុង ប៉ុន្តែបន្ទាប់ពីឡើងជាលេខាបានរយៈពេលបីខែ ទុយ បាន  បាត់ខ្លួន ។

វ៉ន ដែលជាកម្មាភិបាលមកពីភូមិភាគនិរតី បានក្លាយជាមេដឹកនាំទី៣ នៅ អន្លង់វែង ។ ប្រជាជននៅអន្លង់វែង និយាយថា វ៉ន និងអនុលេខារបស់ខ្លួន ឈ្មោះតៅ បានចាប់ខ្លួន និងសម្លាប់ប្រធានសហករណ៍អស់ជាច្រើនរូប ។ ៦៧ ដើម្បីការពារព្រំដែនខ្មែរក្រហមបានដាក់កងវរសេនាតូចមួយកងឱ្យ ប្រចាំការនៅស្រុកអន្លង់វែងដែលទទួលខុសត្រូវយាម កាម និងការពារព្រំដែន ជាមួយប្រទេសថៃ ។ កងវរសេនាតូចនេះ ដឹកនាំដោយសមមិត្ត កៃ ជាប្រធាន, សមមិត្ត ថេន ជាអនុប្រធាន និងសមមិត្ត ជុំ ជាសមាជិកទី៣ ។ កងទ័ពនៅក្នុងកង វរសេនាតូចនេះបានទទួលការហ្វឹកហាត់ ចំនួនបីខែមុននឹងត្រូវបានបញ្ជូនឱ្យទៅ ឈរជើងនៅតាមព្រំដែន ដែលនៅទីនោះជម្លោះជាមួយថៃ បានកើតឡើងជា   រឿយៗ ។ កងទ័ពត្រូវបានបញ្ជាឱ្យយាមព្រំដែន ជីកដីដាំចម្រូង និងការពារលទ្ធភាពនៃការវាយប្រហារពីសំណាក់ ក្រុមខ្មែរស (ខ្មែរសសំដៅទៅលើកងទ័ព ដែលនៅសេសសល់របស់លន់ នល់) ។ ៦៨ ជីវិតជាកងទ័ពជួបការលំបាក ប៉ុន្តែនៅតែស្ថិតនៅក្នុងជីវភាពល្អប្រសើរ ជាងប្រជាជនភាគច្រើន ។ កងទ័ព ដែលប្រចាំការនៅតាមបណ្តោយព្រំដែន មិនមានអាហារហូបចុកគ្រប់គ្រាន់ទេ ។ កងទ័ពទាំងអស់នោះត្រូវជីកដំឡូងព្រៃ និងក្តួច យកមកបរិភោគបន្ថែម ទោះ
បីជាមេដឹកនាំផ្គត់ផ្គង់ស្រូវរៀងរាល់ពីរសប្តាហ៍ម្តងក៏ដោយ។ ជាទូទៅអង្គភាពនីមួយៗត្រូវតែពឹងផ្អែកលើខ្លួនឯង ដើម្បីរស់ ហើយកងទ័ពត្រូវបានលើកទឹកចិត្តឱ្យ ទៅបរបាញ់សត្វព្រៃ និងស្វែងរកអាហារដោយខ្លួនឯង ។ ដោយសារអន្លង់វែង គ្របដណ្តប់ទៅដោយព្រៃ តំបន់នេះសម្បូរសត្វព្រៃណាស់ (ដូចជាសត្វខ្លា) កងទ័ព ខ្មែរក្រហមមួយចំនួន បានក្លាយទៅជាអ្នកប្រមាញ់សត្វព្រៃយ៉ាងស្ទាត់ជំនាញ។ ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតំបន់អន្លង់វែង ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ប្រជាជនត្រូវបានអនុញ្ញាតឱ្យរស់នៅ និងហូបអាហារនៅតាមផ្ទះរៀងៗខ្លួន ។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមទទួលបានអំណាចកាន់តែច្រើនជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនបានផ្លាស់ប្តូរ បន្តិចម្តងៗពីជីវិតគ្រួសារការធ្វើស្រែចម្ការ និងការរស់នៅក្នុងសហគមន៍ទៅជាជីវិត ដែលគ្របដណ្តប់ដោយការរស់នៅជាលក្ខណៈសមូហភាពនៅក្នុង សហករណ៍។ បន្ទាប់ពីឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហមបានឱ្យប្រជាជនប្រគល់ សម្ភារៈផ្ទះបាយរបស់ខ្លួនទៅឱ្យសហករណ៍សម្រាប់ការប្រើប្រាស់រួម។

ជីវិតរស់នៅរបស់ប្រជាជនចាប់ផ្តើមជួបការលំបាកកាន់តែធ្ងន់ទៅៗ នៅពេលដែលប្រជាជនត្រូវបានតម្រូវឱ្យហូបរួម ហើយពេលវេលាសម្រាប់គ្រួសារ ត្រូវបានចំណាយទៅលើការងារពលកម្មតាមវាលស្រែ ។ នៅក្នុងការរស់នៅជា សហករណ៍ ប្រជាជនត្រូវធ្វើការច្រើនម៉ោង និងទទួលរងការធ្វើទុក្ខបុកម្នេញ ។ ប្រជាជនត្រូវធ្វើការពីព្រលឹមទល់ព្រលប់ ហើយពេលខ្លះត្រូវធ្វើការរហូតដល់ពាក់ កណ្តាលយប់ ។ អ្វីៗទាំងអស់ រួមទាំងទម្លាប់ការងារស្រែចម្ការប្រចាំថ្ងៃផង ត្រូវបានកំណត់ដោយខ្មែរក្រហម ។

ជីវិតមានការលំបាក ហើយប្រជាជនមិនមានពេលវេលាផ្ទាល់ខ្លួន ឬ សម្រាប់គ្រួសារនោះទេ ។ ប្រជាជនត្រូវបានបង្ខំឱ្យធ្វើការពីម៉ោង៦ដល់ម៉ោង១១ ព្រឹក បន្ទាប់មកត្រូវបានអនុញ្ញាតឱ្យសម្រាកមួយភ្លែត ។ នៅម៉ោងមួយរសៀល ប្រជាជនទាំងអស់ត្រូវត្រឡប់ទៅកាន់ការដ្ឋានការងារវិញរហូតដល់ម៉ោង៥ល្ងាច ។ មនុស្សគ្រប់រូបមានការនឿយហត់យ៉ាងខ្លាំង ហើយទន្ទឹងរង់ចាំស្នូរគោះជួង ដែល ជាសញ្ញាប្រកាសថា ការងារនៅថ្ងៃនោះបានបញ្ចប់ហើយ ។ ទោះបីជាធ្វើការច្រើន ម៉ោងក្នុងមួយថ្ងៃយ៉ាងណាក៏ដោយ ក៏នៅពេលខ្លះ ខ្មែរក្រហមបង្ខំឱ្យប្រជាជន ធ្វើការរហូតដល់យប់ជ្រៅបន្ថែមទៀត ដែលជួនកាលរហូតដល់ម៉ោង១០  យប់ ។

ក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ការងារ ខ្មែរក្រហមបានបែងចែក ប្រជាជនឱ្យទៅជាកងផ្សេងៗគ្នាទៅតាមវ័យ និងភេទ ។ កងទាំងនោះរួមមាន កង ចល័ត កងកុមារ កងស្ត្រី និងកងដឹកជញ្ជូន ។ ប្រជាជននៅក្នុងកងទាំងនោះ ត្រូវ ប្រឹងប្រែងធ្វើការងារ មិនថាឈឺ ឬអស់កម្លាំងនោះទេ ។ ប្រជាជនទាំងឡាយណា ដែលបដិសេធ ឬមិនអាចបំពេញការងារបាន នឹងត្រូវទទួលទារុណកម្ម ឬបាត់ខ្លួន នៅក្នុងករណីមួយចំនួន ។

               ជីវិតរស់នៅក្នុងសហករណ៍
មិនខុសពីតំបន់ដទៃទៀតនៃប្រទេសកម្ពុជាភូមិជាច្រើននៅតំបន់អន្លង់វែងត្រូវបានប្រែក្លាយឱ្យទៅជាសហករណ៍ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ ទោះបី ជាយើងអាចសន្មតថាជីវិតរបស់ប្រជាជនប្រហែលជាមិនខុស គ្នាខ្លាំងពេកទេ យ៉ាងណា ក៏ដោយ ក៏ពីសហករណ៍មួយ ទៅសហករណ៍មួយទៀត នៅក្នុងតំបន់នេះយើងអាចនឹង មានការភាន់ច្រឡំដោយសារតែស្ថានភាពនៅក្នុងសហករណ៍នីមួយៗ អាចមានស្ថានភាពខុសគ្នាខ្លាំងអាស្រ័យទៅលើ ប្រធានសហករណ៍នីមួយៗ និង ការងារ រដ្ឋបាលរបស់កម្មាភិបាលខ្មែរក្រហមនៅតំបន់នោះ ។ ការសិក្សាស្រាវជ្រាវ របស់យើងមិនបានពិនិត្យមើលឱ្យស៊ីជម្រៅទៅលើស្ថានភាពជាក់ស្តែងនៅក្នុង សហករណ៍នីមួយៗទេ ។ ទោះជាយ៉ាងនេះក្តី ក្នុងគោលបំណងផ្តល់ឱ្យអ្នកអានអំពីទិដ្ឋភាពទូទៅមួយនៃជីវិតរស់នៅក្នុងសហករណ៍ យើងបានសង្ខេបពីជីវិត រស់នៅក្នុងសហករណ៍មួយ ដែលមានឈ្មោះថា សហករណ៍តាដេវ ។

តាដេវ គឺជាឈ្មោះភូមិមួយនៅក្នុងឃុំត្រពាំងតាវ ដែលជាភូមិចាស់មួយ របស់ឃុំរនាម នៃស្រុកប្រាសាទរវៀង ។ ភូមិនេះមានប្រជាជនរស់នៅប្រហែល២៥ គ្រួសារ នៅក្នុងរបបរបស់សម្តេចព្រះនរោត្តម សីហនុ ។ ភូមិនេះមិនមានរចនាសម្ព័ន្ធ សង្គមនោះទេ ហើយមន្ត្រីរដ្ឋាភិបាលកម្រចុះមកត្រួតពិនិត្យភូមិដាច់ស្រយាលមួយ នេះណាស់ ។

របាយការណ៍មួយចំនួនបានលើកឡើងថា ប្រជាជនជាច្រើនមកពីភូមិ ត្រពាំងតាវ គោកក្តាន់ និងភូមិផ្គាំរមាស ត្រូវបានប្រមូលឱ្យមករស់នៅក្នុង សហករណ៍តាដេវ ដែលមានសមមិត្ត ម៉ុល ជាប្រធានសហករណ៍ និងសមាជិកមួយ ចំនួនទៀត ដែលរួមមាន សាក់, ជឿម និងឯក ។ កម្មាភិបាលទាំងអស់នេះ ត្រូវ បានស្គាល់ថា ជាមេដឹកនាំកាចសាហាវ ដែលឱ្យប្រជាជនហូបតែបបររាវ ។ ទោះជា យ៉ាងនេះក្តីក្រុមគ្រួសាររបស់កម្មាភិបាលខ្មែរក្រហមភាគច្រើន មានបាយហូប ។  ស៊ីន ហួង បានរំលឹកអំពីជីវិតរបស់គាត់នៅក្នុងសហករណ៍តាដេវ ដូចតទៅ៖

យើងត្រូវបានបំបែកឱ្យធ្វើការងារផ្សេងគ្នា ។ ឪពុករបស់ខ្ញុំធ្វើការនៅក្នុង រោងម៉ាស៊ីនកិនស្រូវ ។ ខ្ញុំទៅឃ្វាលគោ ។ ម្តាយរបស់ខ្ញុំ ទៅធ្វើការងារស្រែចម្ការ។ ប្អូនប្រុសរបស់ខ្ញុំដើរកាត់ស្មៅសម្រាប់ធ្វើជី ។ បងប្រុសរបស់ខ្ញុំទៅធ្វើការនៅ រោងម៉ាស៊ីនកិនស្រូវសហករណ៍ជាមួយឪពុករបស់ខ្ញុំ ។ យើងធ្វើការពីព្រលឹមទល់ ព្រលប់ និងសម្រាកនៅពេលហូប អាហារថ្ងៃត្រង់ ។ យើងទទួលបានបបរមួយចានតូច ពីរពេលក្នុងមួយថ្ងៃ ។ ដើម្បីបំពេញក្រពះ យើងបានដើរបេះត្រកួនមកហូបជាមួយអំបិល ។៦៩

ដូចភូមិផ្សេងៗទៀតនៅក្នុងតំបន់នេះដែរ ការរស់នៅក្នុងភូមិតាដេវ ត្រូវបានបង្កើតឡើងជារបៀបសហករណ៍ ។ ទោះជាយ៉ាងនេះក្តី គ្រួសារជាច្រើន បន្តរស់នៅក្នុងភូមិរៀងៗខ្លួន (ឬយ៉ាងហោចណាស់រស់នៅក្នុងរង្វង់នៃបរិវេណ ភូមិរបស់ខ្លួន) រហូតដល់ឆ្នាំ១៩៧៧ ។ នៅឆ្នាំ១៩៧៧ ភូមិទាំងអស់នៅក្នុងតំបន់ អន្លង់វែង គ្មានមនុស្សរស់នៅ ។ អ្នកភូមិត្រូវបានជម្លៀសទៅកាន់ស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប ។

                  កុមារ
យោងតាមបទសម្ភាសន៍ជាមួយប្រជាជន ដែលរស់នៅតំបន់អន្លង់វែងកុមារដែលរស់នៅតំបន់នេះក្នុងរយៈកាល នៃរបបខ្មែរក្រហម ត្រូវបានបំបែកចេញ ពីឪពុកម្តាយរបស់ខ្លួនអស់រយៈពេលយ៉ាងយូរ ។ ក្មេងប្រុសស្រី ត្រូវបានដាក់ឱ្យ រស់នៅដាច់ដោយឡែកពីគ្នា ។ មុត សៅ ដែលជាអតីតគ្រូបង្រៀន គឺជាប្រធានកងកុមារ ។ កុមារត្រូវបានបញ្ជា ឱ្យដើរកាត់ស្មៅ និងចិញ្ច្រាំធ្វើជី ។ ជាទូទៅ កុមារទាំងនោះ ត្រូវបានតម្រូវឱ្យធ្វើការងារធ្ងន់ដូចជា ជីកដី និងលើកភ្លឺស្រែ ។ កុមារជាច្រើនស្ទើរតែពុំមានកម្លាំងគ្រប់គ្រាន់ ដើម្បីលើកចបកាប់ដីនោះទេ ។

ដូចប្រជាជនកម្ពុជាភាគច្រើន ដែលរស់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យជីវិតរបស់កុមារហាក់ដូចជា កំពុងស្ថិតនៅក្នុងល្ខោនដ៏ចម្លែកមួយ ។ កុមារត្រូវបានប្រើដូចជាគោ ក្របី ឱ្យធ្វើស្រែ ជីកដី និងធ្វើការងារផ្សេងៗទៀត ដូចជាឪពុកម្តាយរបស់ខ្លួនដែរ ។ ភាពសប្បាយរីករាយបែបយុវវ័យបានក្លាយ ទៅជាការចងចាំមួយ ដែលស្ថិតនៅសែនឆ្ងាយ ។ ចំណែកឯកុមារភាពដែលគ្មាន ទោសពៃរ៍ បែរជាទទួលរងនូវសោកនាដកម្ម ដែលគួរឱ្យខ្លាច និងរួមរឹតទៅដោយ ជំងឺ និងការស្លាប់ ។ អង្គភាពកុមាររួមមានកុមារពី៣០០ទៅ៤០០នាក់ ។ កុមារ ទាំងនេះ រស់នៅ និងហូបចុករួមគ្នា ។ បន្ថែមពីលើការងារដែលប្រើប្រាស់កម្លាំង ពលកម្ម ជារៀងរាល់ថ្ងៃកុមារទាំងនោះ ត្រូវបានតម្រូវឱ្យរៀនសូត្រមនោគមន៍វិជ្ជា និងអក្សរបន្តិចបន្តួច ។ កុមារទទួលបានអាហារពីរពេលក្នុងមួយថ្ងៃ នៅម៉ោង១១ ព្រឹក និងម៉ោង៥ល្ងាច ។ កុមារម្នាក់ៗទទួលបានបបរមួយកូនចានតូចក្នុងមួយ    ពេល ។៧០

ការចាប់ខ្លួន និងការសម្លាប់
ការចាប់ខ្លួន និងការសម្លាប់គឺជាដំណើរការជាទូទៅ ហើយជីវិតរស់នៅ ប្រចាំថ្ងៃផ្សារភ្ជាប់នឹងការឃ្លាំមើលទៅលើទម្លាប់ និងការនិយាយស្តី ។ កាយវិការ សាមញ្ញ ពាក្យសម្តី ឬទម្លាប់របស់បុគ្គលម្នាក់ អាចបង្ហាញអំពីការខ្វះការគោរព ស្រឡាញ់ចំពោះរបបខ្មែរក្រហម ហើយគ្រាន់តែការសង្ស័យក៏គ្រប់គ្រាន់សម្រាប់ ចាប់ខ្លួនអ្នកណាម្នាក់បានដែរ ។

កៃ ជាប្រធានកងវរសេនាតូច និងជាប្រធានមន្ទីរសន្តិសុខនៅអន្លង់វែង ។ មន្ទីរ៤៥ សន្តិសុខនេះក្រោយមកបានក្លាយ ជាកន្លែងដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់ ចាប់ខ្លួនមនុស្សទាំងឡាយណា ដែលទទួលការសង្ស័យ ។ ខ្មែរក្រហមបានស្វែងរក ជនទាំងឡាយណា ដែលជាប់ទាក់ទងជាមួយរបបរបស់សម្តេចព្រះនរោត្តម សីហនុ និងរបបលន់ នល់ ។ ប្រសិនបើជនណាម្នាក់ត្រូវបានរកឃើញថា មានជាប់ ពាក់ព័ន្ធនឹងរបបមុន ជននោះនឹងត្រូវបញ្ជូនទៅកាន់ភូមិរំចេក ដើម្បីធ្វើការតាមដាន និងសម្លាប់ ។ ជាងនេះទៅទៀត ខ្មែរក្រហមបានចាប់ និងសម្លាប់ចោលជនទាំង ឡាយណា ដែលរត់គេចខ្លួនទៅប្រទេសថៃ ។

សាក្សីមួយរូបបានរំលឹកថា គាត់បានឃើញ កៃ ចាប់ខ្លួនមនុស្ស៥នាក់ ដែល បានព្យាយាមរត់គេចទៅប្រទេសថៃ ។ គាត់បានរៀបរាប់ថា៖

ខ្ញុំបានឃើញកងទ័ពចាប់មនុស្ស៥នាក់ ដែលបានព្យាយាមរត់ទៅប្រទេសថៃ ។ តា កៃបានមកដល់ជាមួយអង្គរក្ស របស់គាត់ចំនួន៤ឬ៥នាក់ ។ គាត់បានវាយមនុស្សដែលរត់គេចខ្លួនទាំង៥នាក់នោះ ។ មនុស្សម្នាក់ៗទទួលរងយ៉ាងហោច ណាស់ម្នាក់៣០រំពាត់ ។ តា កៃ បានសួរអ្នកទាំងនោះថា មកពីណា និងចង់ទៅណា ។ ពួកគេបាននិយាយថា ពួកគេមកពីខេត្តកំពង់ធំ និងសៀមរាប និងមានបំណងទៅប្រទេសថៃ ។ តា កៃបានវាយប្រជាជនទាំងនោះរហូតដល់ បែកខ្នងហូរឈាម ។ បន្ទាប់មកអ្នកទាំង៥នាក់នោះ ត្រូវបានខ្មែរក្រហមនាំយកទៅបាត់ ។ ខ្ញុំ មិនជឿថា អ្នកទាំង៥នាក់នោះអាចនៅមានជីវិតនោះទេ ។៧១

ប្រជាជនជាច្រើនមកពីខេត្តផ្សេងៗទៀត ក៏ត្រូវបានជម្លៀសទៅអន្លង់វែងដែរ ប៉ុន្តែប្រជាជនទាំងនេះមិនត្រូវបាន កម្មាភិបាលខ្មែរក្រហមជឿទុកចិត្តនោះទេ ។ ប្រជាជនទាំងនេះ ក៏មិនមានសាច់ញាតិ ឬមិត្តភក្តិសម្រាប់ពឹងអាស្រ័យ បានដែរ ហើយជាញឹកញយ ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារការសង្ស័យ ។៧២ មន្ទីរសន្តិសុខរបស់ខ្មែរក្រហម ត្រូវបានបង្កើតឡើងនៅចំទីតាំង ដែលជាអនុវិទ្យាល័យ ហ៊ុនសែន នាពេលបច្ចុប្បន្ន ។ គុកនោះត្រូវបានសង់អំពីឈើ ដំបូលប្រក់ស្បូវ ដែលមានទទឹង៥ម៉ែត្រ និងបណ្តោយ៧ម៉ែត្រ ។ អ្នកទោសត្រូវបានបង្ខំឱ្យដេកជាជួរដោយជើង របស់អ្នកទោសទាំងនោះត្រូវបានដាក់ខ្នោះជើងដែលធ្វើអំពីឈើ ។ របៀបឃុំឃាំងអ្នកទោសនៅទីនោះ ស្រដៀងនឹងរបៀបឃុំឃាំងអ្នកទោសនៅមន្ទីរ ស -២១ នៅភ្នំពេញ ។ ជាទូទៅអ្នកទោសត្រូវបានឃុំខ្លួន រយៈពេលមួយសប្តាហ៍ មុននឹងត្រូវបានយកទៅសម្លាប់ នៅក្នុងទីតាំងសម្លាប់ជាច្រើនកន្លែង ដែលទីតាំងមួយ ស្ថិតនៅក្បែរវត្តអន្លង់វែងបច្ចុប្បន្ន ។៧៣ ការសម្លាប់អ្នកទោសភាគច្រើន ត្រូវបានធ្វើ ឡើងនៅពេលយប់ ។

ការជម្លៀសប្រជាជនដោយបង្ខំទៅស្រុកក្រឡាញ់នៅឆ្នាំ១៩៧៧
នៅចុងឆ្នាំ១៩៧៧ វ៉ន ដែលជាប្រធានថ្មីនៃស្រុកអន្លង់វែង បានបញ្ជា ឱ្យជម្លៀសប្រជាជននៅអន្លង់វែង ទាំងអស់ឱ្យទៅរស់នៅតាមសហករណ៍ នៅ ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ប្រជាជនអន្លង់វែងមួយចំនួន ត្រូវបានបញ្ជូនទៅស្រុកវ៉ារិន្ទ ស្រីស្នំ សំរោង និងចុងកាល់ ។ ចាប់ពីចុងឆ្នាំ១៩៧៧ ដល់ដើមឆ្នាំ១៩៧៩ តំបន់អន្លង់វែង បានក្លាយទៅជាមូលដ្ឋានកងទ័ពរបស់ខ្មែរ ក្រហម ។

យឹម ឡាហឿ ដែលជាអតីតកងទ័ពការពារព្រំដែននៅអន្លង់វែង ពីឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩បានរៀបរាប់អំពី បទពិសោធន៍ដ៏គួរឱ្យរន្ធត់របស់ខ្លួន នៅពេលដែលគាត់ទៅសួរសុខទុក្ខគ្រួសាររបស់គាត់បន្ទាប់ពីការជម្លៀស ។ ឡាហឿ បាននិយាយថា៖

នៅពេលដែលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានឃើញឆ្នាំងដាំបាយរបស់ជីដូនខ្ញុំត្រូវបានព្យួរទុកចោលដោយគ្មានអ្នកណាប្រើ ។ នៅក្នុងភូមិពោរពេញទៅដោយភាពស្ងាត់ ជ្រងំ ។ ប្រជាជនទាំងអស់ត្រូវបានជម្លៀសទៅស្រុកក្រឡាញ់ ។ នៅពេលបានឃើញ ទិដ្ឋភាពបែបនេះ ខ្ញុំមានអារម្មណ៍អស់សង្ឃឹម ។ ខ្ញុំបានលះបង់គ្រប់បែបយ៉ាង ដើម្បី បម្រើប្រទេសជាតិ ប៉ុន្តែលះបង់ដើម្បីអ្វី? ខ្ញុំបាត់បង់អ្វីៗគ្រប់យ៉ាង ។ ខ្ញុំបាត់បង់អស់ នូវភាពជឿជាក់ ។ ខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងម៉េចនោះទេ មានតែទទួលយក ស្ថានភាពនេះ ហើយបន្តរស់នៅតទៅទៀត ។៧៤

ប្រជាជនធ្វើដំណើរទៅស្រុកក្រឡាញ់ដោយមធ្យោបាយផ្សេងៗគ្នាតាម រយៈរទេះគោ ដោយថ្មើរជើង និងតាមរយៈរថយន្តរបស់ខ្មែរក្រហម ។ នៅ ពេលទៅដល់ស្រុកក្រឡាញ់ ប្រជាជនមកពីតំបន់អន្លង់វែង ត្រូវបានបែងចែកឱ្យ រស់នៅតាមសហករណ៍នានា និងត្រូវបានចាត់តាំងទៅតាមកងផ្សេងៗជាមួយ ប្រជាជន ដែលមកពីតំបន់ផ្សេង ។ មានតែកុមារតូចៗតែប៉ុណ្ណោះ ដែលត្រូវបាន អនុញ្ញាតឱ្យស្នាក់នៅជាមួយម្តាយនៅពេលយប់ ។ នៅពេលថ្ងៃកុមារត្រូវបាន តម្រូវឱ្យទៅរៀន និងកាត់ស្មៅយកទៅធ្វើជីសម្រាប់ដាក់ក្នុងស្រែ ។ កុមារក៏ត្រូវ បានតម្រូវឱ្យដើរប្រមូលកណ្តាប់ស្រូវ ឬដើរដេញចាបកុំឱ្យស៊ីស្រូវ ។ ប្រជាជនត្រូវធ្វើការទាំងរដូវប្រាំង និងរដូវវស្សា និងត្រូវទៅលើកទំនប់ និងជីកប្រឡាយ ។ នៅក្បែរទំនប់ស្ពានស្រែងមានវាលពិឃាតមួយកន្លែងនៅស្រុកក្រឡាញ់ ដែល មានឈ្មោះថា “ឡ ពិឃាតភ្នំទ្រង់បាត” ។៧៥

ជីវិតរស់នៅរបស់ប្រជាជនមានការលំបាក ។ នៅទីនោះ ប្រជាជនពុំមាន អាហារបរិភោគគ្រប់គ្រាន់ និងត្រូវរស់នៅក្នុងភាពសង្ស័យគ្នាទៅវិញទៅមក ។ សូម្បីតែទង្វើប្រចាំថ្ងៃជាធម្មតារបស់មនុស្ស ក៏អាចបង្កទៅជាការសង្ស័យបានដែរ។ ជាក់ស្តែងអ្នកនៅរស់រានមានជីវិតម្នាក់បាននិយាយថា គាត់ធ្លាប់បានឃើញខ្មែរ ក្រហម ដឹកមនុស្សយកទៅសម្លាប់ចោល ដោយសារតែបុគ្គលនោះចំណាយពេល វេលាយូរពេកក្នុងការបន្ទោបង់ ។ ទីតាំងពិឃាតនៅស្រុកក្រឡាញ់ ត្រូវបាន ស្គាល់ថា នៅក្បែរឡពិឃាតភ្នំទ្រង់បាត ដែលមនុស្សរាប់រយពាន់នាក់ ត្រូវបានសម្លាប់ ។៧៦

សេចក្តីបញ្ចប់
មុនឆ្នាំ១៩៧០ អន្លង់វែង គឺជាតំបន់ដាច់ស្រយាលមួយនៅក្នុងប្រទេសកម្ពុជា និងជាតំបន់មួយនៅក្រៅការគ្រប់គ្រង របស់រដ្ឋ ទាំងផ្នែកសេដ្ឋកិច្ច និង កិច្ចការរដ្ឋបាល ។

រដ្ឋាភិបាលកណ្តាលកម្រធ្វើដំណើរទៅកាន់តំបន់នេះណាស់ ហើយប្រជាជនរស់នៅតាមទម្លាប់ដែលធ្លាប់រស់ នៅរាប់ជំនាន់មកហើយ ដោយពឹង ផ្អែកលើការធ្វើស្រែចម្ការ ការជួញដូរ និងដំណាំដាំដុះនៅក្នុងភូមិ ។ នៅពេល ដែលខ្មែរក្រហមចូលមកដល់តំបន់នេះនៅដើមឆ្នាំ១៩៧០ វប្បធម៌នៅតំបន់ អន្លង់វែងចាប់ផ្តើមប្រែប្រួល ។ ប្រជាជនត្រូវបានបង្ខំឱ្យទទួលយកមនោគមន៍ វិជ្ជាបដិវត្តន៍បែបថ្មីរបស់ខ្មែរក្រហម ដែលមានបំណងលុប៤៨ បំបាត់ចោល នូវការអនុវត្តបែបប្រពៃណី ជំនឿ និងឥរិយាបថ ។ ប្រជាជនជួបប្រទះនូវការ លំបាកយ៉ាងខ្លាំង ដូចជាការរស់នៅបែបសហករណ៍ ការបង្ខំឱ្យធ្វើការងារជាទម្ងន់ការខ្វះខាតអាហារ និងការបំបិទសិទ្ធិសេរីភាព ដែលបានបង្កជាផលលំបាកដល់ បុគ្គល និងសហគមន៍ទាំងមូល ។ ការសម្លាប់ដោយគ្មានការកាត់ទោសការ ផ្លាស់ប្តូរទីលំនៅដោយបង្ខំ និងការបន្តការគំរាមកំហែងដោយជម្លោះ បានបង្ក នូវភាពភ័យខ្លាច និងភាពមិនប្រាកដ ប្រជាដល់ប្រជាជន ។ នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហម បានបង្ខំប្រជាជនទាំងអស់ឱ្យផ្លាស់ទៅធ្វើការនៅស្រុកក្រឡាញ់ ដោយ ធ្វើឱ្យតំបន់អន្លង់វែង ក្លាយទៅជាមូលដ្ឋានកងទ័ពរបស់ខ្មែរក្រហម ។ ទោះបីជា ការផ្លាស់ប្តូរនេះ ប្រហែលជាត្រូវបានរៀបចំឡើងជាយុទ្ធសាស្ត្រមួយ ដើម្បីប្រមូល កម្លាំងធ្វើការនៅស្រុកក្រឡាញ់ វាក៏អាចជាយុទ្ធសាស្ត្រមួយសម្រាប់ទប់ស្កាត់ ប្រជាជនកុំឱ្យរត់ទៅប្រទេសថៃ ។ យោងតាមបទសម្ភាសន៍ប្រជាជន មានបំណង រត់ឆ្លងព្រំដែនទៅប្រទេសថៃ ដោយឆ្លងកាត់តាមអន្លង់វែង ប៉ុន្តែត្រូវបានខ្មែរ ក្រហមចាប់ខ្លួន ។ មិនមានព័ត៌មានណាមួយបង្ហាញថា មានប្រជាជនប៉ុន្មាន នាក់អាចរត់គេចខ្លួនរួចនោះទេ ។

                                                                                        ជំពូក៤
                                          បរាជ័យ និងការរត់គេចខ្លួនរបស់ខ្មែរក្រហម ជម្លោះជាមួយវៀតណាម

ចាប់តាំងពីដំណាក់កាលដំបូងនៃរបបកម្ពុជាប្រជាធិបតេយ្យ កងទ័ព ខ្មែរក្រហមបានចាប់ផ្តើមប៉ះទង្គិចជាមួយកងទ័ពវៀតណាមកុម្មុយនីស្ត ។៧៧ ការប្រទាញប្រទង់គ្នានៅតាមព្រំដែន បានបង្កទៅជាការប៉ះទង្គិចគ្នាកាន់តែញឹក ញាប់ឡើងៗរវាងរដ្ឋកុម្មុយនីស្តទាំងពីរ ។ នៅចុងឆ្នាំ១៩៧៧ កម្ពុជាប្រជាធិបតេយ្យ បានធ្វើសង្គ្រាមក្នុងទ្រង់ទ្រាយធំជាមួយនឹងប្រទេសវៀតណាម ។

ការកើនឡើងនូវការប៉ះទង្គិចគ្នាមិនបានកើតឡើងក្នុងពេលតែមួយ យប់នោះទេ ។ ជម្លោះរ៉ាំរ៉ៃរវាងប្រទេសទាំងពីរ បានកើតឡើងតាំងពីដើម ទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ ហើយការប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំ អាចពិនិត្យ មើលបកក្រោយអំពីព្រឹត្តិការណ៍ទាំងឡាយ ដែលបានកើតឡើងនៅពាក់កណ្តាល ឆ្នាំ១៩៧៧នៅពេលដែលខ្មែរក្រហម ធ្វើការវាយប្រហារទៅលើខេត្តមួយចំនួន របស់វៀតណាម ។ កងទ័ពខ្មែរក្រហមបានធ្វើការវាយប្រហារខេត្តគៀនយ៉ាង និងខេត្តអានយ៉ាង នៅចុងឆ្នាំ១៩៧៧ និងបានបាញ់ផ្លោងចូលទីរួមខេត្តចូវដុក (ខេត្តមាត់ជ្រូកជាភាសាខ្មែរ) នៅខែឧសភា ។៧៨ ជាងនេះទៅទៀត នៅខែកញ្ញា ក្រោមបញ្ជារបស់សុន សេន ខ្មែរក្រហមបានសម្លាប់រង្គាលប្រជាជនស៊ីវិលវៀតណាម ប្រមាណជាបីរយនាក់ នៅក្នុងខេត្តតាយនិញ ។៧៩

ដោយប្រឈមមុខនឹងការវាយប្រហារនៅតាមបណ្តោយព្រំដែន  វៀតណាម បានសម្រេចចិត្តធ្វើការវាយបកវិញ ។ ការប្រយុទ្ធគ្នារវាងកងទ័ព វៀតណាម និងខ្មែរក្រហម បានរីករាលដាលធំឡើងនៅខែតុលា ឆ្នាំ១៩៧៧ នៅពេលកងទ័ពវៀតណាម បានវាយលុកចូលផ្នែកជាច្រើនក្នុងទឹកដីកម្ពុជា ។ ទោះជាយ៉ាងនេះក្តី មកត្រឹមខែមករា ឆ្នាំ១៩៧៨៨០ វៀតណាម បានដកកងទ័ព របស់ខ្លួនចេញទៅវិញ ។៨១

ឆ្លើយតបទៅនឹងការលុកលុយរបស់វៀតណាម និងដោយមានការ ភ័យខ្លាចចំពោះអំពើក្បត់ខាងក្នុងរដ្ឋាភិបាល របស់ប៉ុល ពត បានធ្វើសង្គ្រាមជាមួយ កម្មាភិបាលក្នុងភូមិភាគបូព៌ា ដែលស្ថិតនៅជាប់ព្រំដែនវៀតណាម ដែលជា “កន្លែងដែលកងទ័ពវៀតណាមបានលុកលុយចូលយ៉ាងជ្រៅ” ។៨២ កម្មាភិបាលភូមិភាគបូព៌ាជាច្រើន បានរត់ភៀសខ្លួនទៅវៀតណាម ដែលនៅទីនោះកម្មាភិបាល ទាំងនេះ ទទួលបានការគាំទ្រពីវៀតណាម ហើយនៅទីបំផុតវៀតណាម បានជួយ ផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ។ នៅខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គី សង្គ្រោះជាតិ កម្ពុជាត្រូវបានបង្កើតឡើង ដែលនឹងជំនួសកម្ពុជាប្រជាធិបតេយ្យ បន្ទាប់ពីរបបនេះត្រូវបានផ្តួលរំលំ ។ នៅខែមិថុនា ឆ្នាំ១៩៧៨ វៀតណាម ចាប់ផ្តើមទម្លាក់គ្រាប់បែកមកលើកម្ពុជា ហើយនៅខែតុលា វៀតណាម ចាប់ផ្តើម រៀបចំសម្រាប់ការវាយប្រហារក្នុងទ្រង់ទ្រាយធំ ។៨៣ ជាចុងក្រោយនៅចុងខែធ្នូឆ្នាំ១៩៧៨ វៀតណាម បានបើកការ វាយប្រហារក្នុងទ្រង់ទ្រាយធំមកលើកម្ពុជា ប្រជាធិបតេយ្យ ។បរាជ័យរបស់ខ្មែរក្រហម
របបកម្ពុជាប្រជាធិបតេយ្យត្រូវបានបញ្ចប់ ដូចគ្នាទៅនឹងការចាប់ផ្តើម នៃរបបនេះដែរ គឺស្ថិតនៅក្នុងស្ថានភាពសង្គ្រាម និងភាពចលាចលនៅក្នុងសង្គម។ កម្ពុជាប្រជាធិបតេយ្យត្រូវបានផ្តួលរំលំដោយកងទ័ពវៀតណាម និងកងទ័ព រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។

កងទ័ពវៀតណាមបានវាយសន្ធាប់យ៉ាងខ្លាំងក្លាចូលក្នុងប្រទេសកម្ពុជា ជាមួយនឹងចំនួនកងទ័ពដ៏ច្រើនក្នុងល្បឿនលឿន និងកាំភ្លើងធំធុនធ្ងន់ជាមួយ នឹងការវាយប្រហារជាច្រើនដំណាក់កាល ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កង វរសេនាតូចរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៩កង និងកងទ័ព ប្រជាជនវៀតណាមចំនួន១២កងពល បានធ្វើការវាយប្រហារយ៉ាងខ្លាំង និងព្រមៗគ្នាមកលើកម្ពុជាប្រជាធិបតេយ្យ ។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជាបានវាយលុកចូលកម្ពុជាប្រជាធិបតេយ្យនៅទីតាំងបីផ្សេងៗគ្នា ។ បីកងវរសេនាតូច បានវាយលុកចូលខេត្តស្វាយរៀងតាមបណ្តោយផ្លូវជាតិលេខ១ ៣កងវរសេនាតូចទៀត វាយលុកចូលតាមខេត្តកំពង់ចាម និង៣កងវរសេនាតូច ចុងក្រោយវាយលុកចូលតាមស្រុកស្នួលខេត្តក្រចេះ ។

កងទ័ពប្រជាជនវៀតណាម បានប្រើប្រាស់កម្លាំងរបស់ខ្លួនចំនួន១២កងពល (ដែលមានចំនួនប្រហែលមួយសែន ២ម៉ឺននាក់) ដោយមានការគាំទ្រ ពីកងទ័ពជើងទឹក កងរថក្រោះ កងកាំភ្លើងធំ និងកងទ័ពជើងអាកាស ។ កង ទ័ពវៀតណាម និងកងទ័ពរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដណ្តើមកាន់កាប់បានទីក្រុងភ្នំពេញ តែក្នុងរយៈពេលបីសប្តាហ៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ។ នៅក្នុងអំឡុងពេលដប់ថ្ងៃបន្ទាប់មកទៀត កងទ័ពទាំងពីរដណ្តើម កាន់កាប់បានប្រទេសកម្ពុជាស្ទើរតែទាំងស្រុង ។ វៀតណាមបានជួយបង្កើតរបបថ្មីមួយ ដែលមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលត្រូវបានប្រកាស ជាផ្លូវការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៩ ដែលមានសមមិត្តហេង សំរិន ជា ប្រធាន និងសមមិត្តប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) និងជារដ្ឋមន្ត្រីការពារជាតិ ។៨៤

ការរត់គេចខ្លួនទៅភ្នំដងរែក
ជាមួយនឹងការវាយប្រហារពីសំណាក់កងទ័ពវៀតណាម និងកងទ័ពរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលមកកម្ពុជាកងទ័ព និងកម្មាភិបាលខ្មែរ ក្រហម ព្រមទាំងប្រជាជន ដែលកំពុងតែភ័យញាប់ញ័រ បានចាប់ផ្តើមរត់បែកខ្ញែកគ្នា និងបានភៀសខ្លួនទៅពួនសម្ងំនៅក្នុងព្រៃ និងបានរត់ទៅព្រំដែនថៃ ។ ជាទូទៅ អង្គភាពរបស់ខ្មែរក្រហមទាំងអស់ បានបាត់បង់ទំនាក់ទំនងជាមួយមេបញ្ជាការ របស់ខ្លួន និងបានបោះបង់ចោល ប្រតិបត្តិការសឹក ដើម្បីស្វែងរកកន្លែងលាក់ខ្លួន រៀងៗខ្លួន ។ នៅក្នុងអំឡុងពេលរត់ភៀសខ្លួនខ្មែរក្រហមបានកេណ្ឌ ប្រជាជន រាប់ម៉ឺននាក់ទៅជាមួយខ្លួន ក្នុងគោលបំណងរៀបចំចលនាតស៊ូបដិវត្តនសាជាថ្មី ម្តងទៀត ។ ប្រជាជនក្នុងភូមិភាគឦសាន ភូមិភាគឧត្តរ និងភូមិភាគកណ្តាល ត្រូវ បានជម្លៀសទៅកាន់ព្រំដែនភាគខាងជើង ហើយត្រូវបានប្រមូលផ្តុំឡើងវិញ នៅ លើជួរភ្នំដងរែក (ដែលស្ថិតនៅ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ) ។

ប្រជាជនដែលរស់នៅភូមិភាគបូព៌ា ភូមិភាគបស្ចិម ភូមិភាគនិរតី និងភូមិភាគពាយ័ព្យត្រូវដើរដោយថ្មើរជើង ឬត្រូវបានដឹកជញ្ជូនទៅភាគខាងលិច និងពាយ័ព្យនៃព្រំដែនប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង ។ ចំណែកឯប្រជាជននៅក្នុងទីក្រុងភ្នំពេញ ត្រូវបានបញ្ជូនតាមរថភ្លើងទៅកាន់ខេត្តពោធិ៍សាត់ និងបាត់ដំបង ។ បន្ទាប់ពីធ្វើដំណើរដល់ខេត្តទាំងពីរនេះ ប្រជាជនត្រូវបានតម្រូវ ឱ្យធ្វើដំណើរបន្តដោយថ្មើរជើងដែលជាដំណើរ ដ៏វែងឆ្ងាយទៅកាន់ព្រំដែនថៃ ។

នៅតាមផ្លូវដ៏វែង និងប្រកបដោយគ្រោះថ្នាក់ឆ្ពោះទៅព្រំដែនថៃ ប្រជាជន និងកងទ័ពភៀសខ្លួនមានស្បៀងអាហារ តិចតួចណាស់ ។ ដូច្នេះប្រជាជនភៀសខ្លួន ទាំងអស់នោះត្រូវដើរបេះស្លឹកឈើព្រៃ មើមឈើព្រៃ និងចាប់សត្វព្រៃ ទាំងឡាយ ដែលអាចរកបាននៅតាមផ្លូវមកធ្វើជាអាហារ ។ ប្រជាជនភៀសខ្លួនមួយចំនួនទទួលបានស្បៀងអាហារ ពីអ្នកភូមិ ។ ប៉ុន្តែជាទូទៅប្រជាជនភៀសខ្លួន ត្រូវបង្ខំចិត្តធ្វើ ដំណើរដោយអត់បាយ និងទឹកបរិភោគអស់រយៈពេល ជាច្រើនថ្ងៃ ។ នៅក្នុងករណី មួយចំនួន ប្រជាជនភៀសខ្លួនបាននិយាយថា ខ្លួនបានផឹកទឹកនោមខ្លួនឯង ដោយសារ តែមិនអាចទៅរកទឹកមកហូបបាន ពីព្រោះតំបន់ដែលមានទឹក ត្រូវបានកងទ័ព វៀតណាមយាមល្បាត ។ កងទ័ព និងប្រជាជនភៀសខ្លួនមួយចំនួនបាននិយាយថា ខ្លួនបានផឹកទឹកដែលមានជាតិពុលដែលបានបណ្តាលឱ្យស្លាប់បន្ទាប់ ពីបរិភោគ រួច។ការពិតអំពីការរាយការណ៍ទាំងនេះមិនត្រូវបានដឹងទេ ហើយការស្លាប់ក៏អាចបណ្តាលមកពីការហូប ទឹកកខ្វក់ ដែលមានសារធាតុគីមី ឬមានមេរោគបង្កជំងឺ។៨៥

ប្រជាជនដែលរត់ទៅកាន់ព្រំដែនថៃ ជួបប្រទះបញ្ហាលំបាកជាច្រើន ដូចជា កង្វះខាតស្បៀងអាហារ និងជម្រក ។ ជាងនេះទៅទៀត ប្រជាជនភៀសខ្លួនទាំង នោះមិនហ៊ានចូលទៅក្នុងភូមិឋានរបស់អ្នកភូមិទេ ដោយសារតែខ្លាចកងទ័ព វៀតណាមចាប់ខ្លួន ។

ប្រជាជននៅភូមិភាគឦសាន ដែលរួមមានខេត្តរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះត្រូវឆ្លងទន្លេមេគង្គទៅកាន់ខេត្ត ព្រះវិហារ ដើម្បីធ្វើដំណើរ ទៅកាន់ព្រំដែនថៃ ។៨៦ ប្រជាជនទាំងអស់នោះភាគច្រើនជាសមាជិកកងពល៨០១ និងកងពល៩២០ ដែលជាកងពលមជ្ឈិមរបស់ខ្មែរក្រហម ក្រោមការគ្រប់គ្រង របស់សូ សារឿន (ហៅ តា០៥) និងមៀច សាន (ហៅ តា០៦) ។ ទោះបីជាប្រជាជន មួយចំនួនឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ និងស្ទឹងត្រែងក្តី ប្រជាជនមួយចំនួនទៀត ត្រូវឆ្លងទន្លេមេគង្គនៅក្នុងទឹកដីឡាវ ដោយសារតែការវាយប្រហាររបស់កងទ័ព វៀតណាម នៅក្នុងទឹកដីកម្ពុជា ។ ខណៈពេលដែលប្រជាជនមួយចំនួនឆ្លងទន្លេ ដោយទូកប្រជាជនមួយចំនួនទៀតឆ្លងទន្លេ ដោយប្រើដើមឫស្សីពីរបីដើមចងផ្អោប គ្នាតែប៉ុណ្ណោះ ។ ប្រជាជនត្រូវធ្វើដំណើរនៅពេលថ្ងៃ និងសម្រាកនៅពេលយប់ ។ ប្រជាជនមួយចំនួនបានស្លាប់នៅតាមផ្លូវដោយសារតែដាច់បាយ ។ មិនមានអ្នកណា គិតអំពីអ្នកណានោះទេ ។ ម្នាក់ៗប្រឹងធ្វើយ៉ាងណា ឱ្យតែខ្លួនបានរួចរស់ជីវិត ។ ដូច ដែលអ្នករស់រានមានជីវិតម្នាក់បានលើកឡើងថា ដើម្បីរស់ម្នាក់ៗក្លាយទៅជា មនុស្សអាត្មានិយម ។៨៧

សាំង ថាញ់ អតីតនីរសារកងពល២៨០របស់ខ្មែរក្រហម ដែលមាន ទីតាំងនៅភូមិភាគបូព៌ាបានរៀបរាប់អំពីបទពិសោធន៍ របស់ខ្លួននៅពេលរត់ទៅ ភ្នំ១០០១ថា៖

នៅឆ្នាំ១៩៨០ ខ្ញុំបានដឹកនាំកងទ័ព៧នាក់រត់ទៅមុំបី ។ នៅតាមផ្លូវ ខ្ញុំបាន ជួបកងទ័ពខ្មែរក្រហម និងប្រជាជនជាច្រើនក្រុម ដែលកំពុងធ្វីដំណើរទៅមុំបីដែរ។ ទោះជាយ៉ាងនេះក្តី ក្រុមនីមួយៗត្រូវមានភាពឯករាជ្យ ពោលគឺធ្វើយ៉ាងណាឱ្យទៅ ដល់មុំបី ដើម្បីជួបជុំជាមួយអង្គការ ។ ខ្ញុំបានយកមាសទៅដូរយកអង្ករនិងអំបិល ពីអ្នកភូមិ ។ យើងបានរំលែកអំបិលដាក់ទៅក្នុងកូនថង់តូចៗ ហើយទុកនៅក្នុង កាបូបរៀងៗខ្លួន ។ ខ្ញុំបានឃើញមនុស្សជាច្រើន បានស្លាប់ ហើយសាកសពហើម ស្អុយនៅតាមផ្លូវ ។ ស្ត្រីមួយចំនួនបានដេកស្លាប់នៅក្នុងអង្រឹង ។ ស្ត្រីមួយចំនួនបាន ស្រែកហៅឱ្យខ្ញុំជួយ “សមមិត្ត! សូមជួយផង! សូមយកខ្ញុំទៅជាមួយផង!” ខ្ញុំបាន សួរខ្លួនឯងថា “តើខ្ញុំអាចជួយពួកគាត់ យ៉ាងម៉េច បើខ្ញុំជួយខ្លួនឯងមិនទាំងបានផង?” ជាងនេះទៅទៀត កងទ័ពវៀតណាមបានដេញតាមយើងពីក្រោយ ជាប់រហូត ។ កងទ័ពបានសម្លាប់មនុស្សដែលជិតស្លាប់ ។ ពេលមកដល់ស្រុកឆែប យើងបានកាប់ ដើមចេក ហើយបេះផ្លែចេកខ្ចីយកមកហូបដូចដំរី ។ យើងបានចំណាយពេលមួយ ខែកន្លះ ទើបធ្វើដំណើរមកដល់មុំបី ។ ពេលទៅដល់មុំបី យើងរកបានអង្ករយ៉ាងច្រើន ហើយម្នាក់ៗកំពុងតែឃ្លានខ្លាំង ។ ម្នាក់ៗហូបច្រើនហួសហេតុ ។ ប្រជាជនមួយចំនួន បានស្លាប់ ដោយសារតែហូបអង្ករឆៅច្រើនជ្រុល ។ ដូច្នេះមេៗបានឱ្យយើងហូប បាយដំណើបជំនួសវិញ ។៨៨

កងទ័ពខ្មែរក្រហម និងសមាជិកក្រុមគ្រួសារបានចំណាយពេលជាច្រើនថ្ងៃ (ហើយសម្រាប់ប្រជាជនជាច្រើនផ្សេងទៀត ត្រូវចំណាយពេលជាច្រើនខែ) ដើម្បី ដើរទៅព្រំដែនថៃ ។ ឈឿន ដែលជាកងទ័ពម្នាក់នៅក្នុងកងពល៩២០ បានធ្វើ ដំណើរដោយថ្មើរជើងជាមួយកងទ័ពខ្មែរក្រហមចំនួន១.៥០០នាក់ផ្សេងទៀត អស់រយៈពេល២ខែ និង១០ថ្ងៃ ដើម្បីទៅដល់ខេត្តបាត់ដំបង ដែលនៅទីនោះ មេបញ្ជាការកងពល មៀច សាន បានមកទទួល ហើយនាំផ្លូវឆ្ពោះទៅកាន់ភ្នំ ដងរែក ។៨៩ យឹម ផាន់ណា ដែលជាអតីតកងទ័ពនៅក្នុងកងពល៨០១ បាន រត់ភៀសខ្លួនទៅកាន់ព្រំដែនថៃជាមួយ នឹងកងទ័ព និងកម្មាភិបាលខ្មែរក្រហមដទៃទៀត ។ ផាន់ណា បានរំលឹកអំពីដំណើរដ៏វែង និងលំបាកថា៖

យើងចាប់ផ្តើមធ្វើដំណើរខែមីនា ឆ្នាំ១៩៧៩ ។ អាកាសធាតុ នៅពេលនោះក្តៅខ្លាំងណាស់ ។ តំបន់ដែលមានទឹក ត្រូវបានកងទ័ពវៀតណាមគ្រប់គ្រង ។ ជា រឿយៗ ការប្រយុទ្ធគ្នាតែងតែកើតឡើងនៅតាមតំបន់ទាំងនោះ ។ មនុស្សជាច្រើន បានស្លាប់ និងរបួស ។ ដៃជើងរបស់ខ្ញុំចាប់ផ្តើមហើម ដែលធ្វើឱ្យខ្ញុំមិនអាចដើរ ទៅមុខបាន ។ ខ្ញុំបានវង្វេងពីក្រុមរបស់ខ្ញុំ នៅពេលរត់គេចពីកងទ័ពវៀតណាម ។ នៅទីបំផុតខ្ញុំត្រូវផឹកទឹកនោមខ្លួនឯងដើម្បីរស់ ។ ជួនកាលកងទ័ពវៀតណាម វាយ ប្រហារយើងនៅពេលដែលយើងកំពុងដាំបាយ ។ យើងត្រូវរត់ចែកផ្លូវគ្នា ដោយ ទុកបាយចោល ។ ពីមួយពេលទៅមួយពេលក្រុមរបស់យើងកាន់តែតូចទៅៗ ។ ឌី ធិន គឺជាមេក្រុមរបស់យើង នៅពេលនោះ ។ នៅពេលយើងធ្វើដំណើរមកដល់ ស្រុកឆែប ខ្ញុំត្រូវបានបង្ខំឱ្យចូលទៅក្នុងភូមិ ដើម្បីទទួលការព្យាបាល ព្រោះដៃជើង របស់ខ្ញុំកាន់តែហើមខ្លាំងឡើង ។ ថែមទាំងគ្រុនក្តៅទៀត ។ ប្រសិនបើខ្ញុំបន្តនៅ ជាមួយក្រុម ដំណើរទៅមុខរបស់យើងនឹងត្រូវយឺតដោយសារតែជំងឺរបស់ខ្ញុំ ។ ដូច្នេះក្រុមរបស់ខ្ញុំបានដកហូតកាំភ្លើងរបស់ខ្ញុំ និងបង្ខំឱ្យខ្ញុំចូលសារភាពជាមួយ សត្រូវ ។ មិនចង់ទៅទេ ប៉ុន្តែគ្មានជម្រើស ។ ពេលមកដល់ក្នុងភូមិ ខ្ញុំត្រូវបានកងទ័ព វៀតណាម ចាប់ខ្លួន ហើយបញ្ជូនទៅក្នុងគុក ។ នៅទីនោះបានជួបមិត្តភក្តិរបស់ខ្ញុំ ជាច្រើន ។៩០

គឹម ណន ដែលជាអតីតកងទ័ពខ្មែរក្រហមប្រចាំនៅតំបន់សៀមរាប-ឧត្តរមានជ័យ (តំបន់១០៦) ស្ថិតនៅក្នុងកងកាំភ្លើងធំនៃតំបន់នេះ ។ នៅឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពវៀតណាមវាយចូលកម្ពុជា ណន និងកងរបស់ខ្លួន ត្រូវបាន បញ្ជូនទៅស្រុកថាឡាបរិវ៉ាត់ (ខេត្តស្ទឹងត្រែង) ដើម្បីជួយវាយសមរភូមិនៅទីនោះ។ ណន បានរៀបរាប់អំពីដំណើរភៀសខ្លួនដ៏លំបាកទៅកាន់ព្រំដែនថៃថា ៖

ពេលមកដល់ស្រុកថាឡាបរិវ៉ាត់ ខ្ញុំមិនអាចបែងចែកបានអ្នកណាជាខ្មែរ អ្នកណាជាយួនបានទេ ។ ព្រឹកឡើង ខ្ញុំបានឃើញកងទ័ពវៀតណាមជាច្រើនដូចផ្សិត ដែលផុសចេញពីដី ។ ការប្រយុទ្ធគ្នាបានកើតឡើងជាច្រើនថ្ងៃ ។ យើងចាញ់កងទ័ព វៀតណាម ហើយបានដកថយចូលទៅក្នុងព្រៃ ដែលនៅទីនោះមានសត្វព្រៃ ជាច្រើនដូចជា ដំរី និងខ្លា ។ ខ្ញុំគិតថា ខ្ញុំប្រាកដជាស្លាប់មិនខាន ។ នៅពេលយប់ ខ្ញុំ មិនហ៊ានដេកនៅលើដីទេ ។ ខ្ញុំដេកនៅលើដើមឈើ ។ លុះដល់ព្រឹកឡើង ខ្ញុំបាន វង្វេងទិស ។ ខ្ញុំបានឮសំឡេងបាញ់កាំភ្លើង ហើយក៏សម្រេចដើរតាមទិសដៅសំឡេង នោះ ។ ពេលដើរទៅដល់ទីវាលមួយ ខ្ញុំបានឃើញមនុស្សមួយក្រុមអត់ពាក់អាវ ប៉ុន្តែមិនអាចមើលស្គាល់ថា ជាអ្នកណា ។ ខ្ញុំបានស្រែកហៅពួកគេ ប៉ុន្តែដោយសារ ពួកគេជាកងទ័ពវៀតណាម ដូច្នេះពួកគេមិនអាចស្តាប់ខ្ញុំយល់ទេ ។ កងទ័ពទាំងនោះ បានបក់ដៃឱ្យខ្ញុំដើរទៅរកគេ ។ ខ្ញុំបានដើរទៅរកពួកគេ ប៉ុន្តែនៅពេលដែលមើល ឃើញថា ជាមួកកងទ័ពវៀតណាម ខ្ញុំបានរត់គេចចេញ ។ ខ្ញុំបានវង្វេងនៅក្នុងព្រៃ អស់រយៈពេលពីរថ្ងៃទៀត ដោយគ្មានអាហារ ។ ពេលដើរតាមផ្លូវ ខ្ញុំបានឮសំឡេង ឡានមួយ ។ ខ្ញុំបានដឹងថា វាជាឡានរបស់ខ្មែរក្រហម ដូច្នេះ ខ្ញុំបានរត់សំដៅទៅរក ឡាននោះ ហើយសុំជិះទៅជាមួយ ។ កងទ័ពខ្មែរក្រហមទាំងនោះ យល់ព្រមឱ្យខ្ញុំជិះ ជាមួយ ។ កងទ័ពវៀតណាមនៅតែបន្តដេញយើងពីក្រោយរហូតដល់ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។៩១

ប្រជាជនជ្រើសរើសការរត់ភៀសខ្លួនទៅកាន់ព្រំដែនកម្ពុជា-ថៃ ដោយសារហេតុផលជាច្រើន ។ ប្រជាជននៅតែមាន ជំនឿលើការឃោសនារបស់ ខ្មែរក្រហម ដែលថា វៀតណាម គឺជាសត្វចម្លែក ។ ខ្មែរក្រហម បានឃោសនា ប្រាប់ប្រជាជនថា កងទ័ពវៀតណាម នឹងអារកមនុស្សឬដាក់ចូលទៅក្នុងទឹកក្តៅ ។ ខ្មែរក្រហមក៏បានប្រាប់ប្រជាជន ដែរថា វៀតណាម ចូលចិត្តវះពោះមនុស្ស ហើយ ញាត់ស្មៅចូល ។ ប្រជាជនជាច្រើនយល់ឃើញថាជីវិតនឹងវេទនា ជាងស្លាប់ទៅទៀត ប្រសិនបើកងទ័ពវៀតណាមចាប់បាន ។ ដូច្នេះប្រជាជនសុខចិត្តប្រើមធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីរត់គេចខ្លួន ។ ប្រជាជនមួយចំនួនទៀតយល់ឃើញថា ប្រទេសកម្ពុជា បានធ្លាក់ក្រោមការ គ្រប់គ្រង របស់វៀតណាម ហើយជម្រើសតែ មួយគត់ គឺការកសាងជីវិតសាជាថ្មីនៅក្នុងប្រទេសមួយទៀត ។ ប្រជាជនមួយ ចំនួនទៀតបានដឹងថាអង្គការសហប្រជា ជាតិកំពុងផ្តល់អាហារដល់ជនភៀសខ្លួន នៅជំរំជនភៀសខ្លួន នៅភ្នំឆត្រ និងជំរំជនភៀសខ្លួនដទៃទៀត នៅក្នុងប្រទេសថៃ ។ ទោះជាយ៉ាងនេះក្តីប្រជាជនមួយចំនួនគឺជាសមាជិករបស់របបកម្ពុជា ប្រជាធិបតេយ្យ។

%d bloggers like this: