សាសនាកើតឡើងដូចម្ដេច ហើយជះឥទ្ធិពលលើជីវភាពមនុស្ស និង សង្គមរបៀបណា

  សាសនាជាផ្នែកមួយនៃស្ថាប័នសង្គម ដែលជាតិសាសន៍ណាក៍ដោយ សង្គមជាតិឬសហគមន៍ណា ប្រទេសណាក៍ដោយ ក៍ត្រូវតែ​មានគ្រឿង​សក្ការបូជា ការអធិធម្មជាតិបន់ស្រន់បួងសួង ដែលជាសកម្មភាពខាងសាសនាដែរ ប៉ុន្ដែវិធីបែបបទ និង ទ្រីស្ដីមានលក្ខណៈ​ប្លែកៗគ្នា​ទៅតាមសាសនានីមួយៗ ព្រោះសាសនាលើ សកលលោកមានច្រើនដូចជា ៖ សាសនាព្រាហ្មណ៍ សាសនាព្រះពុទ្ធ សាសនាគ្រឹះ សាសនាអ៊ីស្លាម សាសនាតៅ សាសនាហិនណ្ឌូ …………,។ល។ ទៅតាមចំណង់ចំណូលចិត្ដនៃសង្គមជាតិនីមួយៗ ។ សាសនាជាកម្មវត្ថុនៃ វិស័យទស្សនវិជ្ជា ដូចនេះសាសនាមានវិសាលភាពធំទូលាយ គ្របដណ្ដប់លើសង្គមមនុស្សទាំងផ្នែកទ្រីស្ដី ទាំង ផ្នែកអនុវត្ដដើម្បីនាំមនុស្សឱ្យរកបាននូវសេចក្ដីសុខ គឺសុខទាំងផ្លូវកាយ និង សុខទាំងផ្លូវចិត្ដ ។ ទទ្ទឹមនឹង នេះ អំណាចសាសនាក៍ជា​មូលដ្ឋានសម្រាប់ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើង​ក្នុងទំនាក់​ទំនងសង្គម ព្រោះថាមនុស្សនៅលើផែនដីនេះ មិនមានសមត្ថភាពដោះស្រាយរាល់បញ្ហារបស់ខ្លួន ដោយខ្លួនឯងបាន សព្វគ្រប់នោះទេ គឺត្រូវឆ្លងកាត់ការគ្រប់គ្រង ការដឹកនាំ ការរៀបចំនយោបាយ ដោយអំណាចរបស់អាទិទេព ពោលគឺសាសនា មិនអាចផ្ដាច់​ចេញពីជីវភាព​របស់​មនុស្សបានឡើយ ។

   ក្នុងផ្នែកខាងក្រោមយើងនឹងវិភាគ លើការកកើតសាសនាយ៉ាងដូចម្ដេច ? ហើយសាសនាជះឥទ្ធិពល លើជីវភាពរបស់មនុស្ស និង សង្គម​តាមរបៀបណា ?

        និយមន័យនៃសាសនា

      តាមរយៈឯកសារ   « មូលដ្ឋានគ្រឹះ នៃទស្សនវិជ្ជា ដែលចងក្រងឡើង​និងតាមការ​ស្រាវជ្រាវ​ឯកសារផ្សេងៗបានបង្ហាញថាពាក្ស « សាសនា »​មានន័យខុសគ្នាចំពោះមនុស្សខុសគ្នា ។ ដោយសារ​តែមនុស្សគ្រប់រូបមានបទពិសោធន៍ ចំពោះសាសនាដោយឡែកៗ។ មនុស្សម្នាក់ដែលកើត​ឡើងនៅ​ទីរហោឋាន ឬនៅក្នុងព្រៃភ្នំអាចស្ងើចសរសើរបរិស្ថានជុំវិញខ្លួន និង ឈានទៅ​ដល់ការគោរព អ្នកតា ព្រលឹងដែលគេមើលមិនឃើញ ។ គេជឿជាក់ថាអ្វីៗទាំងនោះបានបង្កើត និង គ្រប់គ្រងលោកដែលខ្លួនរស់នៅ ។ ជំនឿបែបនេះ ជាទម្រង់សាសនាបុរាណ ដែលគេស្គាល់​រហូត​មកដល់សព្វថ្ងៃនេះថាវិញ្ញាណនិយម ។ ម្យ៉ាងវិញទៀត មនុស្សដែលរស់នៅក្នុងពិភពអរីយធម៌ បានបង្ហាញជាច្រើនដង នឹងជាញឹកញយនូវជម្លោះ ខាងជំនឿលិទ្ធិ និង មតិយោបល់ផ្សេងៗគ្នា ។ ឆ្លងតាមការបង្ហាញទាំងនេះ ពួកគេឈានដល់យល់អាទិទេព តាមរបៀបផ្សេងៗ ។

    និយមន័យខ្លះ មានបំណងផ្ដោតលើធាតុបញ្ញារបស់សាសនាគឺ គ្មានអ្វីក្រៅជំនឿមួយចំនួន ដែលគេមានជំនឿជាទីបំផុត ។ អ្នកផ្សេង​ទៀត​សង្កត់ធ្ងន់ទៅលើមនោសញ្ចេតនា ឬទិដ្ឋភាពអារម្មណ៍របស់សាសនា ចំណែកអ្នកផ្សេងទៀតនៅសង្កត់ធ្ងន់ថា ជាផ្នែកមួយនៃឆន្ទះរបស់សាសនា ។

  នៅទីនេះយើងសូមលើកយកនិយមន័យមួយចំនួន ដែលស្រង់ចេញពីឯកសារមូលដ្ឋានគ្រឹះនៃទស្សន និង ឯកសារផ្សេងៗទៀតដែល​កំណត់​និយមន័យ ដោយទស្សនវិទូ មួយចំនួនដូចខាងក្រោម ៖

       លោក William James និង លោក Durkheim ដោយឈរលើបញ្ហាជំនឿលើអាទិទេព ឬ អារក្ស អ្នកតា លើព្រលឹងណាមួយ និង លើអធិធម្មជាតិ លោក James បានឱ្យនិយមន័យ « សាសនា » ថា «ជីវភាពសាសនា រួមមានជំនឿដែលមានលំដាប់គេមើលពុំឃើញ ហើយដែល​កុសលខ្ពស់បំផុតជាអ្នកសម្រប សម្រួលខ្លួនយើង ។ ជំនឿនិង ការសម្របសម្រួលនេះគឺ ជាឥរិយាបទសាសនានៅក្នុងព្រលឹង » ហើយ ចំពោះលោក Durkheimបានឱ្យនិយមន័យថា «ប្រព័ន្ធឯកភាពជំនឿ និង ប្រតិបត្ដិទាក់ទង និង វត្ថុពិសិដ្ឋ ពោលគឺវត្ថុដាក់ឱ្យនៅដោយឡែក និង ហាមឃាត់ជំនឿ និង ការប្រតិបត្ដិដែលរួមបញ្ចូលទៅ ជាសហគមន៍ សីលធម៌តែមួយគត់ គេហៅថា វិហារអ្នកទាំងអស់ផ្សារភ្ជាប់នឹងវា ».និយមន័យដែលសង្កត់ធ្ងន់លើ ទិដ្ឋភាពអារម្មណ៍នៃសាសនាបានបញ្ជាក់ថា សារៈ (សេស​នេចេ) របស់ សាសនា ផ្អែកលើអារម្មណ៍ដាច់ខាតមួយចំណុះចក្រវាលឡ ឬអាទិទេព «​សាសនាគឺការ​គោរព​អំណាចដែលខ្ពស់ជាងគឺ ៖ ផ្ដើមពីតម្រូវការ.. គឺជំនឿរបស់មនុ​ស្ស​ទៅលើអំណាច​មួយហួសពីខ្លួនឯង ដែលស្វែងរកបំពេញ តម្រូវការខាងអារម្មណ៍ នឹងទទួលបានស្ថេរភាព​ជីវិតដោយបង្ហាញនូវអំពើគោរព និងបម្រើ ។

  • ចំពោះលោក C-Kirk Patrick បានឱ្យនិយមន័យសាសនា <<គឺជាគំរូផ្អែកវប្បធម៌ផ្អែកលើ ទំនាក់​ទំនងជាមួយអធិធម្មជាតិ​ ឬវិសាមញ្ញ គឺជាការយល់ដោយមនុស្សដោយឡែកៗ ដែលមានការ​ពាក់ព័ន្ធ ។ក្នុងទម្រង់សុទ្ធសាធរបស់វា ទាក់ទងទៅនឹង

              ក/អារម្មណ៍គោរព

​      ខ/ជំនឿលើអំណាចអាថកំបាំងជាធម្មជាតិ លើបដិរូបកម្ម និង មិនអាចគ្រប់គ្រងដោយមធ្យោបាយធម្មតា និង គ/អកប្បកិរិយាមិនចាប់បង្ខំ ដែលនាំ ឱ្យមនុស្សចូលទៅក្នុងទំនាក់ទំនងជាមួយអំណាចទាំងនេះ ជាញឹកញយដោយជំនួយនៃវត្ថុវប្បធម៌ ។

  • តាមការពន្យល់និយមន័យរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងវចនានុក្រមបោះពុម្ពឆ្នាំ ១៩៦៧ត្រង់ទំពរ័ ១៣៧៣ បានពន្យល់ថា ពាក្សបណ្ដាំ ពាក្សផ្ដាំផ្ញើ ពាក្សប្រៀនប្រដៅ ការប្រៀនប្រដៅ លទ្ធិ ពាក្សបង្គាប់ ការបង្គាប់បញ្ជា ដំណឹង សំបុត្រ ពាក្សប្រកាស ការប្រកាសប្រាប់ ការជឿស្ដាប់ ការដាក់ទណ្ឌកម្ម ការថ្កោលទោស ការកែសម្រួល ការគ្រប់គ្រង ការត្រួតត្រា………។
  • តាមសៀវភៅក្រោមចំណងជើងថា   « សាសនាគឺជាអ្វី   » របស់អ្នកតំណាងរាស្ដ្រ ម៉ិញ ន៉ាគ្រី ដែលរៀបរៀងពីឆ្នាំ ១៩៥១ បានឱ្យនិយមន័យ​សាសនាថា « ពាក្សឱវាទ ពាក្សទូន្មាន ប្រៀនប្រដៅរបស់ សាស្ដ្រាចារ្យណាមួយក្នុងលោក »។
  • ទស្សនផ្ទាល់ខ្លួន សាសនាគឺជា <<ចំណីជំនឿរបស់មនុស្សដើម្បីសម្របសម្រួលឱ្យមនុស្ស រស់នៅសុខទាំងកាយ និង ព្រលឹង >>.

​      អាស្រ័យ​ដោយ​ការលើកឡើង នូវនិយមន័យខ្លះៗខាងលើបានបង្ហាញថា និយមន័យទាំងអស់របស់ សាសនា គឺពាក់ព័ន្ធ និង គ្របដណ្ដប់លើកត្ដា         ៣ គឺ ៖

             ក-ជំនឿអំណាចអធិធម្មជាតិ ឬអំណាចដែលអាច ឬ មិនអាចធ្វើបដិរូបកម្ម

             ​ ខ-ចំណង់មានតម្លៃ និង សម្ភារមួយចំនួន

              គ-ការសម្របសម្រួល ពីសេសចំពោះអំណាចអច្ឆរិយបុគ្គលសម្រាប់បំណងធានាតម្លៃទាំងនោះ ។

  បទពិសោធន៍របស់មនុស្សខុសៗគ្នា ដូចនេះការយល់ដឹងរបស់​មនុស្សអំពីសាសនា​ក៍ខុសៗគ្នាដែរ ប៉ុន្ដែ អ្វីដែលជាមូលដ្ឋាន​ក្នុងនិយមន័យ​របស់​សាសនានោះ គឺជំនឿលើអាទិទេព ឬលើភាវស្មារតី អារក្ខ អ្នកតា ព្រលឹង វត្ថុស័ក្ដិសិទ្ធ ឬលើអធិធម្មជាតិ ។

  តើសាសនាកើតឡើងយ៉ាងដូចម្ដេច? នេះជាសំណួរមួយដែលតែងតែជួបប្រទះ ហើយក្នុងនោះចំពោះជនសាមញ្ញ ឬក៍បញ្ញាជន ក៍គេតែង​យក​ចិតទុកដាក់ ស្វែងយល់អំពីសំណួរនេះ ។ តាមឯកសារ « មូលដ្ឋានគ្រឹះ នៃទស្សនវិជ្ជា » បានបញ្ជាក់ថា អ្នកនិពន្ធជាច្រើនបានចាប់ផ្ដើមពី​ឬសគល់សាសនា រហូតដល់កត្ដាមួយចំនួន ដែលគេអាចចំណាត់ថ្នាក់ជា ២ ប្រភេទគឺ ៖   មនុស្ស និង ចក្រវាឡ

       -ប្រភេទទី ១ ទាក់ទងដល់ធម្មជាតិរបស់មនុស្ស ជាពិសេសដល់ការបង្កើតវិទ្យាសាស្ដ្រ

       -ប្រភេទទី ២ ទាក់ទងនឹងធម្មជាតិរបស់ពីភពដែលមនុស្សរស់នៅ ។

     ការពិភាក្សាប្រភេទនីមួយៗគឺតាមលំដាប់លំដោយ ដូចនេះយើងអាចនិយាយបានថា កំណើតសាសនា ចាប់ផ្ដើមពីភាវៈមានគំនិតរបស់មនុស្ស នឹង​សមាសភាគចិត្ដវិទ្យា ឬផ្ដើមពីភាពស្មុគ្រស្មាញនៃលោកនេះ ដែល មនុស្សត្រូវការសម្របសម្រួលដើម្បីរស់ ។ តាមការវិភាគ សាសនាកកើតឡើង ពី​សម្ថភាពរបស់មនុស្ស ក្នុងការស្វែងយល់អំពី បាតុភូតធម្មជាតិនានា និង បាតុភូតផ្លូវចិត្ដ បង្កឱ្យមនុស្ស មានគំនិតយល់ថាមាន « អំណាចអាថ  កំបាំង » ណាមួយដែល​ធ្វើឱ្យមនុស្សយល់ឃើញថា មានភាពអស្ចារ្យ នៃអំណាចនោះ ព្រោះខ្លួនគ្មានសមត្ថភាព​ស្វែងយល់អំពីអំណាចនោះបាន ។ ឧទាហរណ៍ បាតុភូតធម្មជាតិ ដូចពីខ្យល់ព្យុះ រន្ទះ រាំងស្ងួត ភ្លៀង…….។ល។ គេមិនយល់អំពីបាតុភូតដែលកកើតឱ្យមានបែបនេះ គេក៍ ចាត់ទុកថា បាតុភូត​នីមួយៗមានអំណាចអាថកំបាំងរបស់វា បង្កឱ្យមានភាពវិនាសដល់មនុស្ស បង្កឱ្យមានភាព​សុខសាន្ដដល់មនុស្ស ដូចនេះ​ដើម្បីឱ្យ​បានសេចក្ដីសុខគេក៍ចាប់ផ្ដើម បួងសួង បន់ស្រន់ ហើយជា បណ្ដើរៗសកម្មភាពនេះក៍ក្លាយទៅជាជំនឿ ។

     ម្យ៉ាងទៀតបញ្ហានៅក្នុងសង្គមមនុស្ស តែងកើតមានជាច្រើនដែលបង្កឱ្យមនុស្សរស់នៅមិន បានសុខ បណ្ដាលមកអំពីភាពលោភលន់ ទោសៈ មោហៈរបស់មនុស្ស ដែលមនុស្សគ្មានសមត្ថភាព រកវិធីដោះ ស្រាយលើបញ្ហាសង្គមទាំងនេះបាន ក៍យល់ថាប្រហែលជាមាន​អំណាចអ្វីមួយដាក់​បណ្ដាសារមនុស្ស ឬប្រហែល មកពីមនុស្សបានប្រព្រឹត្ដខុសអ្វីមួយទៅលើ « អំណាចអរូបីយ » ទាំងនោះ ហើយដើម្បីរំងាប់ចិត្ដកុំឱ្យជួប ប្រទះ​នូវ​​ផលអាក្រក់ កម្មអាក្រក់ ឬក៍អំពើបាបផ្សេងៗ ឱ្យជួបតែ​សេចក្ដីសុខនោះ មនុស្សជាបណ្ឌិត ឬ ជា ទស្សនៈវិទូបានរៀបចំចងក្រងគំនិត ជាទ្រីស្ដីសម្រាប់ណែនាំមនុស្សឱ្យចាកផុតអំពើបាបទាំងឡាយ ហើយ បញ្ហាគំនិតទ្រីស្ដី​សម្រាប់ណែនាំមនុស្ស ឱ្យចាកផុតអំពើបាបទាំងឡាយ ទើបបណ្ដាគំនិតទ្រីស្ដីដែលល្អ សមស្រប មនុស្សជឿទុកចិត្ដ​បានក្លាយជាលទ្ធិ ឬជាកម្រងដំបូន្មានប្រៀនប្រដៅ ដែលយើងកំណត់​ថាជាសាសនា ហើយកម្លាំងអំណាចអរូបិយ ដែលពោលខាងលើបាន​ធ្វើឱ្យមនុស្សទទួល​ស្គាល់វាជាកម្លាំង អាទិទេព អារក្ខ អ្នកតា ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ…..។ល។

    តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា តាមរយៈការឃោសនាអប់រំផ្សព្វផ្សាយ​តាមរយៈសាវ័ក របស់ខ្លួន នាំឱ្យសាសនា​នីមួយៗ​បានរីក​សាយ​ភាយ ដល់សង្កមមនុស្ស​នៅទូទាំង​ពិភពលោក ហើយមនុស្ស ជាតិនីមួយៗ មនុស្សម្នាក់ៗក៍បានជ្រើសរើសយកសាសនាណាមួយ ដែលសម​ស្របនឹងបរិស្ថានធម្មជាតិ បរិស្ថាន សង្គមរបស់សង្គមជាតិខ្លួន ឬរបស់ផ្ទាល់​ខ្លួនសម្រាប់គោរពប្រតិបត្ដិ ។ ដូចជាសង្គមខ្មែរ កាលដើមឡើយពុំទាន់ មានសាសនា គឺមានតែគោរពទេវតា អាទិទេព ដែលពុំមានរូបរាង ដូចជាខ្យល់ ទឹក ភ្លើង ដី ឈើ ព្រោះគេជឿថា ធម្មជាតិទាំងឡាយដែលនៅជុំវិញខ្លួន សុទ្ធតែមានព្រលឹងដ៍មានឫទ្ធានុភាព ឬភាពស័ក្ដសិទ្ធ អាចផ្ដល់ចំពោះគេនូវសេចក្ដីសុខសប្បាយ ។ ដោយហេតុនេះហើយ បានជាគេសូនរូបសត្វ ( គោ ក្របី ស្វា…) ឬយកថ្មមកគោរពបូជា ដើម្បីសេចក្ដីសុខចំរើនរបស់គេ ។ ការបូជាវត្ថុ និង សត្វដែលមានជីវិត ដែលតំណាង នូវធាតុឬ​សារជាតិអ្វីមួយ គេបានប្រឌិតនូវសត្វអច្ឆរិយៈដែរ ។ ថ្មធម្មជាតិ ដើមឈើ ឬសត្វទាំងនោះគេចាត់ទុក ថា ជាកេតនភណ្ឌតំណាងនូវអ្វីដ៍ខ្ពង់ខ្ពស់ ពិសិដ្ឋ​អាចជួយ​សង្គ្រោះពេលអាសន្ន ឬមានគ្រោះម្ដងៗ ។

     គួរយល់ផងដែរ ការបូជាសត្វពុំមែនមានន័យថា សត្វជាសត្វទេ ក៍ប៉ុន្ដែជាឥទ្ធិពលធម្មជាតិ ដែលសត្វ ទាំងនោះតំណាងដូចជា ជីវិត ឬធាតុដី​ដែលផ្ដល់នូវធញ្ញជាតិ ។

  ទន្ទឹមនឹងនេះ គេគោរពបូជាបុព្វការីជន ដែលបានចែកឋានទៅដោយយកសពទៅកប់ ហើយបញ្ចុះ នូវគ្រឿងបរិភោគទៅជាមួយ ប្រការ​នេះទាក់ទិននឹងទ្រីស្ដីចាប់ជាតិ ឬការគោរពបុព្វបុរស​មានអត្ថន័យខ្ពង់ខ្ពស់ ណាស់ ពីព្រោះសម្ដែងនូវកត្ដញ្ញុតាធម៌ ចំពោះឪពុក ម្ដាយចាស់ទុំដែល​មានគុណចំណាច់ដោយបានត្រួសត្រាយ ដីព្រៃដើម្បីបង្កើតវប្បធម៌ គឺទំនៀមទំលាប់​នឹងបច្ចេកទេសផ្សេងៗ ជាកេ​រិ៍្ដដំណែលឱ្យកូនចៅ ។ ការស្រាវ ជ្រាវបន្ថែមអំពី​វប្បធម៌​នាសម័យ​បុរេប្រវត្ដិសាស្ដ្រ ក៍បានបង្ហាញនូវស្លាកស្នាមសាសនាដើមដោយភ្ជាប់នូវ បដិមាសាស្ដ្រ និង វត្ថុវប្បធម៌ជាច្រើន ដែលជាសមិទ្ធិផលផ្នែកបញ្ញាញណនាសម័យមុនៗដែលគេជួបប្រទះ នៅតាមទីកន្លែងនានាមួយចំនួននៅអាស៊ីអាគ្នេយ៍ដែលជាផែនដីកំណើតនៃជនជាតិខ្មែរ ។

  ក្នុងសម័យប្រវត្ដិសាស្ដ្រ ក្រោមឥទ្ធិពលពីឥណ្ឌា បន្ដិចម្ដងៗជំនឿទៅលើអាទិទេព​ដែលជារូប​សត្វ ឬ ជំនឿរលើបុព្វបុរស ត្រូវប្រែទម្រង់​កែប្រែ​លក្ខណៈសម្បត្ដិរបស់ខ្លួន ហើយបាន​ក្លាយ​ទៅជាអាទិទេព នៃ ព្រហ្មញ្ញសាសនា ។ ក៍ប៉ុន្ដែ ទោះបីជាយ៉ាងណាក៍ដោយក៍ជំនឿរ លើបុព្វការីជន និង ធម្មជាតិ ដែលជាតំណាង ទឹកដីភ្លើង ភ្នំ អារក្ខ អ្នកតា នៅតែមានឥទ្ធិពលខ្លាំងក្លាដដែល ។

      ជាបន្ដមក តាមប្រវត្ដិសាស្ដ្របានឱ្យដឹងថា លទ្ធិព្រហ្មញ្ញសាសនាបានចូលមកដល់កម្ពុជានៅ ស.វទី ១ នៃ គ.ស តាមរយៈព្រាហ្មណ៍កៅណ្ឌិន្យ ឬ ព្រះបាទ ហ៊ុន ទៀន  ហៅតាមភាសាចិន ។

       ការចូលមកដល់នៃលទ្ធិសសនាព្រាហ្មណ៍ ពុំមែនមានតែប្រភពតែទៅលើការចូលមកដល់ និង ការផ្សព្វផ្សាយរបស់ព្រះបាទកៅណ្ឌិន្យ ឬព្រះបាទ ហ៊ុន ទៀន ប៉ុណ្ណោះទេ តែនៅ​មានការផ្សព្វផ្សាយ តាមរយៈ ពួកឈ្មួញឥណ្ឌាថែមទៀត ព្រោះពួកឈ្មួញទាំងនោះភាគច្រើន ជាអ្នកគោរព​​សាសនាព្រាហ្មណ៍ និង វេទមន្ដវិជ្ជា ការដ៍ជ្រាលជ្រៅ ។ ដូចនេះទំនាក់​ទំនងរបស់ខ្មែរយើង និង ឥណ្ឌានាពេលនោះ គឺទំនាក់ទំនងខាង ផ្លូវជំនួញផង និង ទំនាក់ទំនង​ខាងផ្លូវសាសនាផង ។

        តើហេតុអ្វីបានជាជនជាតិខ្មែរ ទទួលយកលទ្ធិព្រហ្មញ្ញសាសនានេះបានដោយងាយម្លេះ ?

         ការទទួលយកលទ្ធិព្រហ្មញ្ញសាសនា ដោយងាយរបស់ជនជាតិខ្មែរ អាស្រ័យដោយ​កត្ដាសមស្រប ​ដូចខាងក្រោមនេះ ៖

    មុនការចូលមក​ដល់នៃជនជាតិឥណា្ឌ ជនជាតិខ្មែរមានវប្បធម៌ និង ជំនឿរបស់​ខ្លួនស្រេច​ទៅហើយ ដូចដែលបានរៀបរាប់ខាងលើនោះ គឺជា​វប្បធម៌ដែលខ្មែគេជឿរថា ព្រលឹងរបស់​មនុស្សមិនសាបសូន្យទេ ។ មនុស្សស្លាប់ទៅ គឺស្លាប់តែរូបរាងកាយតែប៉ុណ្ណោះ ចំណែកព្រលឹង​រស់នៅ    ជានិច្ច ។ ព្រលឹងរបស់មនុស្សត្រូវចាប់ កំណើតជាបន្ដទៀត …..។

   ជំនឿព្រលឹងនេះ មានលក្ខណៈដូចគ្នានឹងជំនឿទៅលើអត្ម័ននៃសាសនាព្រាហ្មណ៍ដែរ ។ លទ្ធិសាសនា ព្រាហ្មណ៍បានបញ្ជាក់ថា អត្ម័ន​របស់​មនុស្សមិនសាបសូន្យទេ ក្រោយពេលមនុស្ស​ស្លាប់ទៅ អត្ម័នរបស់ខ្លួនតែង ទៅចាប់ជាតិកំណើតទៀតទៅតាមកម្លាំងកម័ន ៉កម្ម ៉របស់ខ្លួន ។

ក្រៅពីជំនឿខ្លះៗលើកឡើងនៅខាងលើ ខ្មែរនៅមានជំនឿផ្សេងៗទៀតដូចជា ខ្មែរដើម​មានជំនឿទៅ លើទីកន្លែងដែលខ្ពស់មាន ភ្នំ ទួល ដំបូក ឬដើមឈើខ្ពស់ៗ ដែលចាត់ទុកថា​ជាកន្លែងស្នាក់នៅ របស់វត្ថុសក្ដិសិទ្ធិ ផ្សេងៗ។ ជំនឿនេះបានស៊ីគ្នា​នឹងជំនឿនៃលិទ្ធិព្រហ្មញ្ញសាសនា ដែលយល់ថានៅកំពូលភ្នំ « ភ្នំវៃកុណ្ឋៈ » ជាកន្លែងស្នាក់នៅរបស់អាទិទេពផងដែរ ដោយសារ​ជំនឿខាងលើទាំងអស់នេះ ដែលធ្វើឱ្យខ្មែទទួលយក លទ្ធិព្រហ្មញ្ញសាសនាដោយងាយ ។

         ក្រៅពីជំនឿរដូចបានរៀបរាប់ខាងលើ នៅមានកត្ដាផ្សេងៗទៀតដូចជា ៖

    -ការចូលមកដល់នៃព្រាហ្មណ៍ កៅណ្ឌិន្យ « ព្រះបាទ ហ៊ុន ទៀន » ដែលជាអ្នក​គោរពសាសនា ព្រាហ្មណ៍ ក្រោយពី​បាន​ទទួល​​ជ័យជំនះលើព្រះនាង លីវ យី ហើយឡើងជាព្រះមហាក្សត្រ បានរៀបចំប្រទេស ជាតិ ឱ្យមានការីកចំរើនថ្មីតាមរបៀបរាជានិយម និង របៀបរបបគ្រប់គ្រង​ប្រទេសឱ្យមានសណ្ដាប់ ធ្នាប់ ។ នេះជាប្រការដែលព្រះអង្គមាន​លទ្ធភាពផ្សព្វផ្សាយលទ្ធិ​ព្រហ្មញ្ញសាសនានៅក្នុងប្រទេសខ្មែរ ។

     -ការទទួលយកលទ្ធិព្រហ្មញ្ញសាសនារបស់ជនជាតិខ្មែរ  តាមរយៈពួកឈ្មួញ ដែលជា​អ្នកគោរព ព្រហ្មញ្ញសាសនា និង ជាអ្នកចេះមន្ដវិជ្ជាការ​​ ផ្សេងៗ ។ ពួកឈ្មួញឥណ្ឌាតែងតែ នាំយកសួយ​សារអាករទៅថ្វាយ ព្រះមហាក្សត្រ ឬអ្នកដឹកនាំស្រុកអាយ ក្នុងបំណងយកចិត្ដ​ចំពោះ​អ្នកទាំងអស់នេះផង និង ដើម្បីផ្សព្វផ្សាយ សាសនាផង ។ ដូចនេះ តិចឬច្រើនព្រះមហាក្សត្រ​ឬអ្នកដឹកនាំ ត្រូវតែទទួលឥទ្ធិពលពីពួកនេះ នឹងពី លទ្ធិសាសនា​ព្រាហ្មណ៍ ។ ក្នុងពេលខ្លះ ព្រះមហាក្សត្រ ឬអ្នកដឹកនាំដើម្បីពង្រឹងអំណាចរបស់ខ្លួន ក៍បាន អារាធនា ឬពឹងពាក់ទៅលើពួកព្រាហ្មណ៍ ដែលជាអ្នកចេះមន្ដវិជ្ជាការ នៃលទ្ធិសាសនាព្រាហ្មណ៍ថែមទៀត ។ នេះក៍ជាប្រការ ដែលធ្វើឱ្យលទ្ធិសាសនាព្រាហ្មណ៍កាន់តែមានឥទ្ធិពល និង មានលទ្ធភាពរីក ដុះដាល នៅក្នុងសង្គមខ្មែរពីមួយថ្ងៃទៅមួយថ្ងៃ ។

      -ពួកឈ្មួញ ឬពួកព្រាហ្មណ៍បានរៀបការជាមួយកូនស្រីរបស់មេដឹកនាំ ដែលជាលទ្ធភាព​ដ៍សំខាន់​ក្នុង ការផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់គេ ដែលក្នុងនោះមានលទ្ធិសាសនា​ព្រាហ្មណ៍​ផងដែរ ។

        សង្គមខ្មែរក៍បានទទួលនូវសាសនាមួយទៀតគឺ ព្រះពុទ្ធសាសនា ។ ព្រះពុទ្ធសាសនា​មានការរីកចម្រើនយ៉ាងខ្លាងក្លា ព្រមទាំងជះឥទ្ធិពលយ៉ាង​ជ្រាលជ្រៅ​នៅក្នុងក្រអៅ​បេះដូងនៃ​ចិត្ដគំនិត ទំនៀមទម្លាប់ប្រពៃណី សិល្បៈ វប្បធម៌នៃសង្គមខ្មែរទៀតផង ។ ប៉ុន្ដែចំពោះ កាលបរិច្ឆេទ​នៃការចូលមកដល់នៃព្រះពុទ្ធសាសនា មិនមានកាលកំណត់ច្បាស់លាស់ និង អាស្រ័យទៅតាមការអះអាងរបស់អ្នកសិក្សាប្រវត្ដិសាស្ដ្រ ឬ អ្នកសិក្សា អក្សរសាស្ដ្រគេ​សិក្សាស្រាវ​ជ្រាវឃើញ ។ ដូចតាមស្នាដៃរបស់សម្ដេចព្រះមហាសុមេធាធិបតី ហួត តាត វជិប្បញ្ញោព្រះអង្គបានកត់ត្រាថា ​« ព្រះពុទ្ធសាសនា បានចូលមកដល់ប្រទេសកម្ពុជាតាំងពីស.វ ទី ៣ មុន គ.ស ម្លេះ ដោយសំអាងទៅលើប្រវត្ដិសាស្ដ្រ នៃព្រះបាទ​ធម្មោសោក​នៃប្រទេសឥណ្ឌា ដែលព្រះអង្គជា មហាពុទ្ធសានិកជនមួយរូប គោរពព្រះពុទ្ធសាសនាថេរវាទ បានបញ្ជូន​សមណទូតពីព្រះអង្គ គឺព្រះសោណត្ថេរ និង ព្រះឧត្ដរត្ថេរ មកផ្សព្វផ្សាយព្រះពុទ្ធសាសនា​នៅលើ​ដែនដីសុវណ្ណភូមិ»។

        តាមឯកសារស្វែងយល់ពីរបត់ព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរបានចំរើន បង្ហាញឱ្យ​ ឃើញ អំពីចំណូលមកក្នុងស្រុកខ្មែរនៃពុទ្ថសាសនាថា « តតិសង្គាយនា ក្រោមមហាថេរាធិបតី នៃព្រះមោគ្គលីបុត្ដតិស្សត្ថេរ ដោយមានព្រះបាទអសោក មហារាជ ជាអ្នកឧបត្ថម្ភ បានធ្វើចប់នៅព.ស ២៣៤ នៅវត្ដអសោការាម ក្រុងបាតលីបុត្រ ( ឧប្បត្ដិហេតុ នៃតត្ដិសង្គាយនានេះ កើតឡើងតាំងពី ព.ស ២១៨ ឆ្នាំ ម្លេះ ។ ក្រោយតត្ដិសង្គាយនានេះ ព្រះមោគ្គលីបុត្ដ ទ្រង់បានបញ្ជូនសមណទូត ទៅគ្រប់ទិសទីនៅក្នុង ជម្ពូទ្វីបចំនួន ១៦ កន្លែង ដើម្បីផ្សាយព្រះពុទ្ធសាសនា ។ ព្រះសោណត្ថេរ និង ព្រះឧត្ដរត្ថេរបាននិមន្ដចូលមក កាន់ដែនដីសុវណ្ណាភូមិ ( មានភូមា សៀម លាវ ខ្មែរ ) ដើម្បីផ្សាយព្រះពុទ្ធសាសនា ។ ប្រទេសខ្មែរបានទទួល យកពុទ្ធសាសនាថេរវាទ តាំងពីពុទ្ធសតវត្សទី ៣ នៃពុទ្ធសករាជនោះឯង»។

         ឯកសារបានបន្ថែមទៀតថា « សាសនាឥណ្ឌាធំៗ ២ គឺព្រាហ្មណ៍សាសនា និង ពុទ្ធសាសនាត្រូវឥណ្ឌា នាំចូលមកស្រុកខ្មែរ ។ ពុទ្ធសាសនា មាន ២ ផ្នែកទៀត គឺពុទ្ធសាសនាអាចរិយវាទ (មហាយាន) និង ពុទ្ធសាសនាថេរវាទ (ហីនយាន) ។

  សាសនាព្រាហ្មណ៍ និង ពុទ្ធសាសនាទាំង ២ បែបបានមានជីវិតរស់នៅក្នុងសង្គមជីវភាព នៃប្រទេសកម្ពុជារហូត មកទល់សព្វថ្​ងៃដោយ​សុខសាន្ត​ជាមួយគ្នា គ្រាន់តែមានការរីកចំរើនម្ដងម្នាក់ក្នុង សម័យមួយៗ ។

       -ពីគ្រឹស្ដសតវត្សទី ១ ដល់ ទី ៨ ពុទ្ធសាសនាថេរវាទចម្រើនលូតលាស់ជាងព្រាហ្មណ៍សាសនា និង ពុទ្ធសាសនាអាចរិយវាទ (មហាយាន) ។

        -ពីគ្រឹស្ដសតវត្សទី ៨ ដល់ ទី ១៣ ព្រាហ្មណ៍សាសនារីកចម្រើនជាងពុទ្ធសាសនាទាំង ២ ។

         -ពីគ្រឹស្ដសតវត្សទី ១៣ ដល់សព្វថ្ងៃពុទ្ធសាសនាថេរវាទ (ហីនយាន) ចម្រើនជាងព្រាហ្មណ៍សាសនា។

   បើសរុបមកឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយ មានអធិបតេយ្យភាពធំជាងគេ ហើយបាន​ទទួល និង  គោរពព្រះពុទ្ធសាសនា​មុតមាំជាងគេដែលសក្ដិសមជាដែនដីសុវណ្ណភូមិ ដែលទទួលការផ្សព្វផ្សាយ ព្រះពុទ្ធសាសនា ដោយផ្ទាល់ពីសមណទូតពីរអង្គព្រះនាមសោណត្ថេរ និង ឧត្ដរត្ថេរក្រោមព្រះរាជូបបត្ថម្ភនៃព្រះបាទធម្មាសោកនាសតវត្សទី ៣ និង ទី ២ មុន គ.ស នេះណាស់ ។

   បញ្ហាសំខាន់ៗ ដែលប្រជាជនខ្មែរចូលចិត្ដគោរពព្រះពុទ្ធសាសនា មកពីព្រះពុទ្ធសាសនាបានប្រៀន ប្រដៅឱ្យជឿហេតុ និង ផល គឺឱ្យអាងឱ្យប្រកាន់ថា ហេតុល្អនឹងឱ្យផលល្អ ហេតុអាក្រក់នឹង ឱ្យផលអាក្រក់ អ្វីទាំងអស់នៅក្នុងលោកសុទ្ធសឹងប្រកបដោយហេតុ និង ផល ។ មួយទៀតព្រះពុទ្ធសាសនា ប្រដៅឱ្យជឿកម្មនឹងផលរបស់កម្ម គឺថាផលល្អនឹងឱ្យផលល្អ កម្មអាក្រក់នឹងឱ្យផលអាក្រក់ ។ សេចក្ដីល្អ និង អាក្រក់ សុខទុក្ខ ចំរើនវិនាស មានក្រ ជាដើម ស្រេចតែអំពើរបស់ខ្លួនដែលបានធ្វើទុកក្នុង អតីតជាតិ ឬក្នុងជាតិបច្ចុប្បន្ន ឥតមានអ្វីជួយ​ឱ្យកន្លង​ផុត​ចាកកម្មនឹងផលនៃកម្មទៅបានឡើយ ។

   ការលើកឡើងខាងលើបញ្ជាក់ អំពីការកកើតនៃសាសនា ហើយម្យ៉ាងទៀតចង់បង្ហាញថាគ្រប់ បណ្ដាសង្គមជាតិ បញ្ហាប្រទេស ថ្វីបើខ្លួនពុំមែនជាប្រភពដើមនៃសាសនាណាមួយក៍ដោយ ក៍តែងតែជះឥទ្ធិពល និង ទទួលយកនូវសាសនាណាមួយជារបស់ខ្លួន ដែលស្រប​ទៅ​នឹងបរិស្ថានធម្មជាតិ និង បរិស្ថានសង្គម។ សាសនាណាក៍ដោយ ក៍មានបំណងអប់រំមនុស្សឱ្យកសាងតែអំពើល្អ ។ ប្រជាជនខ្មែរបានទទួលនូវចរន្ដ សាសនា​ធំៗ ២ ដែរគឺ ព្រហ្មញ្ញសាសនា និង ពុទ្ធសាសនាអំពីប្រទេសក្លឹង ។

          តើសាសនាបានជះឥទ្ធិពលមកលើជីវភាព និង សង្គមមនុស្សតាមរបៀបណា ? តាមការវិភាគពីការកកើត និង ការទទួលយក​សាសនា​ណាមួយ​នៃសង្គមមនុស្ស យើងអាចពិនិត្យឃើញ នូវរបៀបដែលសាសនា បានជះឥទ្ធិពល មកលើជីវភាពសង្គមមនុស្សគឺ ៖

     ក-ដោយសេចក្ដីប្រៀនប្រដៅនៃសាសនានោះថា វាស្របតាមបរិស្ថានធម្មជាតិ និង បរិស្ថានសង្គមដែលគេអាចទទួលយកបាន ដោយសារ​សាសនា​​បានផ្ដល់នូវសន្ដិភាពឱ្យមនុស្សខាងគំនិត ព្រោះសាសនា គ្មានចរិតចាប់បង្ខំ បុគ្គលណាមួយថាត្រូវតែគេជឿលើលទ្ធិ ឬការ​ប្រៀន​ប្រដៅរបស់ខ្លួនទេ អាស្រ័យដោយការ គិតពិចារណាថា ការប្រៀនប្រដៅនោះត្រឹមត្រូវអាចទទួលយកបានបុគ្គលនោះគេក៍ទទួលយកទៅ ។

​​​  សាសនាធ្វើឱ្យស្របច្បាប់នូវគ្រឹះវប្បធម៌សង្គម និង រួមបញ្ចូលប្រព័ន្ធតំលៃរបស់វា ។ ការជឿ និង ការគោរពប្រតិបត្ដិ លើសាសនា​របស់សង្គម​ណាមួយ ជាបណ្ដើរៗបញ្ញតិ ឬការប្រៀនប្រដៅនោះត្រឹមត្រូវ អាចទទួលយកបានបុគ្គលនោះក៍គេទទួលយកទៅ ។

 ​ សាសនាធ្វើឱ្យស្របច្បាប់នូវគ្រឹះនៃវប្បធម៌សង្គម និង រួមបញ្ចូលប្រព័ន្ធតម្លៃរបស់វា ។ ការជឿ និង គោរពប្រតិបត្ដិ​ទៅលើសាសនា​របស់សង្គម​ ណាមួយ ជាបណ្ដើរ បញ្ញត្ដិឬការប្រៀនប្រដៅសាសនានោះ បាន ក្លាយជាវិធានដែលមនុស្សក្នុងសង្គមនោះត្រូវតែគោរព ។

​ ឧទាហរណ៍ដូចជាក្នុងព្រះពុទ្ធសាសនា ដែលយើងសូមស្រង់យកចំណុចខ្លះៗនៃ <<មគ្គអរិយសច្ចៈ >> ដែលជាពុទ្ធិនៃការ​​យល់ដឹង​អំពីមាគា​នៃប្រភេទ ៨ យ៉ាង ដែលគេហៅថា <<អដ្ឋង្គិកមគ្គ >>ដើម្បីនាំខ្លួន ឱ្យផុតទុក្ខ ដែលព្រះពុទ្ធ​អង្គឱ្យមនុស្សត្រូវ​ប្រកាន់​យកផ្លូវ«កណ្ដាល ៉ មជ្ឈិមាបដិបទ្ធា » ដែលមគ្គៈ ៨ យ៉ាង ហើយយើងសូមដកយកអគ្គៈ ២ មកបញ្ជាក់ថា នោះមានប្រតិបត្ដិដូចជា   ៉ ធម្មាវាចា ៉ ពាក្សសំដីត្រឹម ត្រូវ ឬបញ្ញត្ដិត្រឹមត្រូវ គឺត្រូវវាចាកវិធីទុច្ចរិត ៤ យ៉ាង ៖

  • មុសាវាទ ពាក្យកុហក ភូតភ ឬពាក្សមិនពិត…..
  • បិសុនាវាទ ពាក្សស៊កសៀត ញ្ញុះញង់ បំបែកបំបាក់
  • ផះរុសុវាទ ការជេរប្រទេច ប្រមាទ តិះដៀល ដៀមដាម…….។
  • សម្ភប្បណវាទ ពាក្យឡេះឡោះ កំប្លែង សើចលេង ឥតប្រយោជន៍ ។

​        បើបុគ្គលណាមួយ មានវាចាចូលក្នុងចំណុចណាមួយ ដូចពោលមកនេះ បុគ្គលនេះយូរ និង ឆាប់  សង្គមគេនឹងស្ខប់ខ្ពើម ។

        <<សម្មាកមន្ដ >> ការងារត្រឹមត្រូវ គឺការវៀរចាកកាយទុច្ចរិត ៣ យ៉ាង ៖

       ១-បាណា (ការសម្លាប់សត្វមានជីវិត)

​       ២-អទិន្នា (ការលួចទ្រព្យសម្បត្ដិអ្នកដ៍ទៃ )

      ៣-កាមេ (ការលួចប្រពន្ធ-កូនគេខុសច្បាប់ )

  ក្នុងវិន័យទាំង ៣ អ្នកគ្រប់គ្រងប្រទេស បានយកមកចងក្រងជាច្បាបប្រទេស់ ដើម្បីឱ្យមនុស្ស គោរព ឱ្យបានម៉ឺងម៉ាត់ថែមទៀត ហើយ​ត្រូវ​មាន​ទោស បើមិនគោរពទៅតាមកំរិតនៃការប្រព្រឹត្ដរបស់ ខ្លួន។

       -សាសនាបានរួមបញ្ចូល និង ជំរុញសាមគ្គីភាពក្រុម ជាក់ស្ដែងកម្ពុជាបាន​កំណត់​យកសាសនាជា បាវចនារបស់ជាតិ ។

        -សាសនាជួយពន្យល់ ធ្វើឱ្យមានវិចារណញ្ញាណ និង គាំទ្រមនោសញ្ចេតនាផ្ដល់​ទំនាក់ទំនងដល់ សង្គម ។

  -សាសនាបន្ថយការភ័យខ្លាច និង ថប់អារម្មណ៍របស់បុគ្គលដោយអះអាងឡើងវិញ ឱ្យបុគ្គល យកចិត្ដទុកដាក់គាំពារ និង ថែរក្សារភាព​ជា​ទេវតារបស់ខ្លួន ដូចជាក្នុងទ្រីស្ដីកម្មផល បាប បុណ្យ នៃពុទ្ធសាសនា បានឱ្យមនុស្សសប្បាយចិត្ដនឹងអំពីល្អរបស់ខ្លួន ហើយគេជឿថាអ្វីដែល​គេបានកសាងនូវអំពើ ល្អ ផលនៃអំពើនោះមាននៅក្នុងជាតិបច្ចុប្បន្ន និង មាននៅជាតិមុខ ។

      -សាសនាផ្ដល់ការណែនាំនិង ប្រែក្លាយជាមធ្យោបាយគ្រប់គ្រងសង្គម

      -សាសនាអនុវត្ដ សុខមាលភាព និង មុខងារលំហែរកំសាន្ដ

         ខ-ប្រើវិធីបញ្ជ្រាបនូវលទ្ធិ ឬ ពុទ្ធិរបស់ខ្លួនតាម ៉ វិធីសន្ដិភាព ៉ មិនចាប់បង្ខំឱ្យគេជឿ មិនអួត

         អាងឬកំណត់ថា លទ្ធិរបស់ខ្លួនល្អប្រសើរ ជាងលទ្ធិណានោះទេ អាស្រ័យលើអ្នកដែល​អាចទទួលយកបាន យល់ បានជឿបាន ក៍ទទួលយក និង គោរព បើមិនទទួល មិនគោរព ក៍អាស្រ័យទៅលើបុគ្គលម្នាក់ៗ ។

      គ-វិធីចាត់ចែង និង ផ្សព្វផ្សាយដល់មហាជនឱ្យយល់ និង ទទួលយកនូវលទ្ធិសាសនាអ្វីមួយ ដោយប្រើនូវ «​ វិធីចិត្ដសាស្ដ្រ» ពោលគឺផ្ដើមពីខ្លួនឯង​ ដែល​ជាអ្នកបានសម្រេចនូវលទ្ធី « បានត្រាស់ រឺ រៀបចំនូវមូលដ្ឋានទ្រីស្ដីសព្វគ្រប់ » គឺត្រូវពិនិត្យមើលអ្នកណា​ដែលបានទទួលនូវពុទ្ធិរបស់ខ្លួន បានឆាប់ជាង និង បន្ដបន្ទាប់ ។ ដូចជាដំបូង ត្រូវផ្ដល់ដល់សាវ័ក រួចអ្នមានឥទ្ធិពល « ស្ដេច ឬគហបតី………រីញាតិសារលោហិត របស់ខ្លួន » ហើយបានសាវ័ករឺអ្នកមានឥត្ធិពលទំាងអស់នោះ ខិតខំឃោសនាអប់រំជាប្រចាំបន្ដទៀត ។

     ឧទាហរណ៍ ព្រះពុទ្ធក្រោយពីបានត្រាស់ក្នុងគម្រប់ ៣៥ ព្រះវស្សា ព្រះអង្គបាននិមន្ដសម្ដែងធម៌ទេសនា ប្រោសបញ្ចាវគ្គីភិក្ខុ ក្រោយពីទេសនា ដល់អ្នកដែលមានឧបនិស្ស័យចំពោះព្រះអង្ក បានបង្គួរហើយទើបចាប់ ផ្ដើមអប់រំដល់អ្នកមានឥទ្ធិពលដូចជា ប្រោសព្រះបាទម្ពិសា សារីបុត្ដ និង មោគ្គលាន ប្រោសពុទ្ធបិតា និង ពុទ្ធញាតិ ។

    ព្រះយ៉េស៊ូក្រោយពីបានស្លាប់បាន ៣ ថ្ងៃ ក៍បានហោះចាកផ្នូរទៅកាន់ឡើងភ្នំ កាលីឡេ ជាទីប្រជុំ នៃសាវកដែលបានសន្មត់ទុកពីថ្ងៃមុន ។ ព្រះយេស៊ូ បានរស់ឡើងហើយ ឋិតនៅក្នុងលោកនេះអស់ ៤០ ថ្ងៃទៀត ក្នុងថ្ងៃទីបំផុត៤០នោះ ព្រះយេស៊ូ បានប្រជុំសាវកទាំង ១២ នាក់ នៅលើកំពួលភ្នំលីវីយេរ ហើយផ្ដាំ ទុកជាបច្ឆិមឱវាទថា ៖ « អ្នកទាំឡាយទៅចុះ ចូរបង្រៀនជនជាតិទាំងពួង ហើយញ៉ាំងជនទាំងនោះ ឱ្យចូលសាសន៍ ដោយ នាមរបស់បិតា របស់បុត្រនឹងវិញ្ញាណ ញ៉ាំងជនទាំនោះឱ្យប្រព្រឹត្ដតាមបញ្ញត្ដិ ហើយ កិច្ចនេះ​ឯង​ឈ្មោះ​ថាខ្ញុំបានឋិត​នៅជានិច្ច​ជាមួយ​អ្នករាល់គ្នា ដ៍រាបដល់កាលទីបំផុតនៃលោក » ។

           លុះបញ្ចប់មជ្ឈឹមឱវាទនេះហើយព្រះយេស៊ូ ក៍ហោះទៅស្ថានសួគ៌ ហើយចូលទៅអង្គុយខាងស្ដាំ នៃព្រះម្ចាស់ សួគ៌ជាបិតា។

     -ចំពោះសាសនាឥស្លាម ដែលមានមហាម៉ាត់ជាប្រមុខ ក្នុងរង្វង់ ២ឆ្នាំមុនទីបំផុតនៃអាយុលោក បានផ្សាយសាសនាដល់ពួកអារ៉ាប់ក្នុង ព.ស ១១៧៥ គ.ស ៦៣២ មានពួកពុទ្ធបរិស័ទ្ទអ៊ីស្លាមរាប់សែន នាំគ្នាទៅគោរពបូជា នៅស្រុកមេកៈ (ឡៅ Mecca ) ។ ក្នុងឆ្នាំនោះសាស្ដ្រាចារ្យមហាម៉ាត់ ដឹងខ្លួនថាជិត ដល់មរណកាលហើយទើបប្រកាសថា ​« បើខ្ញុំបានវាយបងប្អូនណាមួយ ឱ្យគេវាយខ្ញុំចុះ បើខ្ញុំនៅជំពាក់ បំណុលញាតិណាមួយ នេះនែ​   ប្រាក់សម្រាប់សង » ខណៈនោះមានដំណាលថា ៖ មានបុរសម្នាក់មកទារប្រាក់ ចំនួន ២-៣ រៀល ។ មហាម៉ាត់សងភ្លាម​ដោយ​​សេចក្ដីត្រេកអរថា នឹងបានរួចបំណុលក្នុងលោកនេះនឹងលោក ខាងមុខ។ ( ស្រង់ពីឯកសារ សាសនាជាអ្វីរបស់លោក ម៉ិញ ន៉ាគ្រី ) ។

    គ្រប់ប្រទេសទាំងអស់លើលោកនេះ សុទ្ធតែមានសាសនាផ្សេងៗ យើងតែង​ឃើញប្រទេសទាំងនោះ បានទទួល​នូវឥទិ្ធ​ពលសាសនា​ទៅវិញទៅមក ហើយបើប្រទេសខ្លួនមិនមែន​ជាអ្នកបង្កើតសាសនាក៍ដោយ ក៍ត្រូវតែ ទទួលឥទ្ធិពលពីសាសនាណាមួយជាពុំខាន ។ សាសនា​ណា​ក៍ដោយ ក៍សុទ្ធតែមានគោលបំណងអប់រំ មនុស្សឱ្យកសាងតែអំពើល្អ បង្កឱ្យមនុស្សរស់នៅប្រកបដោយសុខសន្ដិភាព វិធីដោះស្រាយដោយ សន្ដិវិធី នាំមកនូវសុខកាយសប្បាយចិត្ដ បើយើងប្រតិបត្ដិតាមឱវាទពិតប្រាកដនៃសាសនា ។

 

%d bloggers like this: