កាលប្រវត្ដិសំខាន់ៗលើពិភពលោក បន្ទាប់ពីឆ្នាំ ១៩១៤​

សាធារណៈរដ្ឋប្រជាមានិតចិន

 • ថ្ងៃទី ៥-៧ ខែ មីនា ឆ្នាំ ១៩៨៩ ៖ កុបកម្មយ៉ាងខ្លាំនៅប្រទេសចិន នៅឯ Lhassa ។
 •  ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៩៨៩ ៖ ការសំលាប់នៅវាល Tienaman នាយករដ្ឋមន្ដ្រី Li Peng ដាក់បញ្ជាដល់កងទ័ពអោយធ្វើការបង្ក្រាបនិស្សិត ដែលអាចអោយមានការកទំរង់ជាបណ្ដើរៗ អោយទៅជាសេរី Zhao Ziyang ដែ់លជាអ្នកដឹកនាំអោយមានការបាញ់និស្សិត ក៍បាន​លា​ចេញពីរដ្ឋាភិបាល ។
 • ខែ កុម្ភៈ ឆ្នាំ ១៩៩១ ៖ នៅចំពោះមុខព្រឹត្ដការណ៍របស់រុស្សី Teng Xaoping ដែលជាសមាជិកជើងចាស់របស់បក្សកុម្មុុនីស្ដចិន រក្សាខ្ជាប់នូវភាព ម៉ឺងម៉ាត់នៃគោលនយោបាយចិន ប៉ុន្ដែគាត់បានធ្វើអោយសង្វាក់ នៃការកំណែទំរង់ សេដ្ឋកិច្ច មាន ដំណើរទៅមុខយ៉ាងលឿន ដូចជាតំបន់ទាំង ៣គឺ ៖9 Shenghen, Zhuhai, Shantou ) មានមានការអភិវឌ្ឍន៍តាមលំនាំដូច Hong Kong។
 • ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៩១ ៖ Jiang Ging ដែលជាភរិយា មេម៉ាយរបស់ មៅ សេទុង ដែលបានជាប់គុកចាប់ពីឆ្នាំ ១៩៧៦ បានសម្លាប់ខ្លួ​ន នៅក្នុងគុកនៅប៉េកាំង
 • ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ១៩៩១ ៖ ការខិតជិតគ្នារវាងចិន និងវៀតណាម
 • ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៩៩៥ ៖ Wang Xizhe ដែលជាអ្នកបំបែកបក្សម្នាក់ ក្នុងចំណោមអ្នកបំបែកបក្សចិនមួយដ៍ល្បីល្បាញ បានឈានទៅទាក់ទង ជាមួយសហរដ្ឋ អាមេរិក ។
 • ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ១៩៩៦ ៖ ហុងកុង ដែលនៅក្រោមអនានិគមន៍ អង់គ្លេស នឹងត្រូវប្រគល់ទៅអោយចិនវិញនៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ១៩៩៧ ហើយបានបោះ ឆ្នោតជ្រើសរើសប្រធានប្រតិបត្ដិទី១របស់ខ្លួនឈ្មោះ Tung Chee Hwa។
 • ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៩៩៦   ៖ Teng Xiaoping ស្លាប់ Jiang Zemin កាន់អំណាចបន្ដ
 • ថ្ងៃទី ២៣ ខែ តុលា ១៩៩៧ ៖ ហុងកុងជួបប្រទះនូវវិបត្ដិផ្សារហ៊ុនក្នុង រយៈពេល ២-៣ថ្ងៃប៉ុណ្ណោះផ្សារហ៊ុនបាត់បង់តម្លែអស់ ១/៤ ។ រឿងនេះនាំ ឱ្យមាន ការព្រួយបារម្មណ៍កាន់ខ្លាំងឡើងអំពីទ្វីបអាស៊ី ពិសេសប្រទេសដែល ងាយរងគ្រោះ (ចិនរឹង មាំ)។
 • ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០០០ នីកាយ Fa Lung Gong បានធ្វើ បាតុកម្ម នៅទីធ្លា ធៀនអានម៉េន សំដែងការមិនទុកចិត្ដទៅលើការកាន់អំណាច នៅចំពេលថ្ងៃបុណ្យជាតិតែម្ដង ។ ពេលនោះមានសមាជិករាប់រយអ្នករបស់គាត់ ត្រូវបានចាប់ខ្លួន ។
 • ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០០២ ៖ Hu Jin Tao បានក្លាយទៅ ជាប្រមុខរដ្ឋនៃប្រទេសចិន និង ជាអគ្គលេខាធិការនៃគណៈបក្សកុម្មុយនីស្ដ ។ កាត់កាន់អំណាច បន្ទាប់ពី Jiang Zemin ហើយក៍ជាអ្នកប្រកាន់ខ្ជាប់នូវរបប នយោបាយរបស់លោក Jiang Zemin ទំនើបភាវូបនីយកម្មសេដ្ឋកិច្ច និង ការត្រួតពិនិត្យនយោបាយដោយបក្ស កុម្មុយនីស នៅជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់ប្រទេសចិន ។
 • ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០០៣ ការផ្លាស់ប្ដូរក្រុមអ្នកដឹកនាំត្រូវ បានបញ្ចប់ ដោយការចាកចេញរបស់នាយករដ្ឋមន្ដ្រី Zhu Rongji គាត់ត្រូវជំនួស វិញដោយអ្នកបច្ចេកាធិបតេយ្យ Win Jiang Bao។

សាកលភាវូបនីយកម្ម និង ទំនាក់ទំនងពិភពលោក

 •  ខែ មករា ឆ្នាំ ១៩៩០ ៖ ការបង្កើត BERD។
 • ឆ្នាំ ១៩៩០ ៖ -ការបង្កើតអនុសញ្ញាសហប្រជាជាតិស្ដីពីសិទ្ធិកុមារ
 • សន្និសីទថ្នាក់រដ្ឋបាលស្ដីពីសហសេដ្ឋកិច្ច និង រូបីយប័ណ្ណ

            -ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ៖

                          -ការចចារអំពី Gat

                           -ការចរចារតុមូលរបស់ Uruguay

                           -ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក (WTO)

 • ខែ មិថុនា ឆ្នាំ ១៩៩៥ ៖ នៅពេលសន្និសីទកំពូលនាទីក្រុង Halijase G7 ក្លាយជា G8 ដោយមានប្រទេសរុស្សីចូលរួមផង ។
 • ថ្ងៃទី ១៧ ខែ ធ្នូ ១៩៩៦ ៖ លោក Kofi Annan ក្លាយជាអគ្គលេខា របស់អង្គការសហប្រជាជាតិ ជំនួសអោយលោក Boutros Ghali ។
 • ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៩៨ L’OCDE កប់ L’AMI (កិច្ចព្រម ព្រៀងពហុភាគីស្ដីពីវិនិយោគទុន ) ។
 • ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ៖បាតុកម្មប្រឆំាង និង សាកល ភាវូបនីយកម្មបានធ្វើអោយមានវិបត្ដិដល់ការប្រជុំរបស់ UMC (WTO) យ៉ាង ខ្លាំងនៅឯ Seattle (សហរដ្ឋ) ហើយបានចប់ទៅដោយបរាជ័យ ។
 • -ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០០០ ៖ ការប្រជុំសហសវត្សនៅឯក្រុងញូវយ៉ក រៀបចំឡើងដោយអង្គការសហប្រជាជាតិ ។ គំនិតដែលគាំទ្រការ អភិវឌ្ឍន៍ត្រូវបាន អះអាងឡើងវិញថាជាអាទិភាពដោយប្រមុខរដ្ឋ ដែលបានចូលរួមប្រជុំមានចំនួន ១៦០ ប្រទេស។
 • ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០០ ៖ អ្នកដឹកនាំសហព័ន្ធកសិករឈ្មោះ       Jose Bove ត្រូវបានជាប់គុចំនួន ៣ ខែ ដោយសារគាត់ បានបំផ្លាញ ភោជនីយដ្ឋាន MAC Donald’s a Millauen ១៩៩៩។
 • ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០០២៖ ប្រទេសចំនួន ១៨០ ជួបជុំគ្នានៅឯ សន្និសីទក្រុង La Haye ដើម្បីប្រឆាំង និង ការគាបសង្កត់ ( Aerre ) ។
 • ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០១ ៖ ការប្រជុំពិភពលោកផ្នែកសង្គម (ធៀរុម )នៅឯ Porto Alegre ប្រទេសប្រេស៊ីល ប្រឆាំងនឹងការប្រជុំពិភព លោកផ្នែកសេដ្ឋកិច្ច នៅឯ Davos ។
 • ថ្ងៃទី ២០-២២ ខែ កក្កដា ឆ្នាំ ២០០១៖ ការប្រជុំកំពូល G8enATIRkug Gene ត្រូវបានរំខានដោយបាតុកម្មប្រឆំាង និង សកលភាវូបនីយកម្មយ៉ាង

          ខ្លាំងក្លា។

 • ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០០១ ៖ សន្និសីទរបស់អង្គការ សហប្រជាជាតិប្រឆំាង និង ការប្រកាន់ពូជសាសន៍ ការទាមទារនៃរដ្ឋខាងលិច ដោយមូលហេតុទាសភាពនោះ ត្រូវបានបរាជ័យ ។
 • ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០០១ ៖កិច្ចព្រមព្រៀងនៅ Doha ស្ដីពីការ ចចារជាថ្មីជាថ្មីផ្នែកពាណិជ្ជកម្មក្រោមការឧបត្ថម្ភរបស់ UMC(WTO) ដោយស្ថិត នៅក្រោមលក្ខខ័ណ្ឌនៃសុខភាព និង កសិកម្ម ។
 • ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០០២ ៖ ការប្រជុំផ្លាស់ប្ដូរយោបល់លើផ្នែក សេដ្ឋកិច្ចពិភពលោក នៅទីក្រុងញូវយ៉ក និង ការប្រជុំកំពូលនៅឯ Porto Alegre ប្រឆំាង និង សាកលភាវូបនីយកម្មសេរីបានប្រព្រឹត្ដទៅដំណាលគ្នា ។
 • ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០០២ ៖ តុលាការអន្ដរជាតិចូលជាធរមាន ប៉ុន្ដែ ប្រសិទ្ធភាពរបស់វាត្រូវគំរាមដោយ Etats Unis ដែលមិនទទួលភាព ស្របច្បាប់នៃ តុលាការនោះ ។
 • ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០០៣ ៖ ការប្រជុំស្ដីពីបញ្ហាសង្គមពិភព លោកនៅ ឯ Porto AlegreRtUvបានបិទដោយសារការអំពាវនាវ និង ប្រឆំាង សង្គ្រាមនៅអ៊ីរ៉ាក់ ប្រឆំាង និង អង្គការពាណិជ្ជកម្មពិភពលោក (ឺទឿ)ប្រឆំាង និង តំបន់រួចពន្ធរបស់អាមេរិក(ឡា Zone du Libre Exchange) ដែលច្បាម យកប្រទេសទំាងឡាយក្នុងទ្វីបចាប់តាំងពី ២០០៥ លើកលែងតែប្រទេសគុយបា ។ ទស្សនៈស្ដីពីទំនាក់ទំនង ពិភពលោកត្រូវបានគេពេញចិត្ដ និង គាំទ្រយ៉ាងខ្លាំងជាង ទស្សនៈស្ដីពីសាកលភាវូប នីយកម្ម ។

ស្ថេរភាពនៃយុទ្ធសាស្ដ្រ (ចាប់ពីឆ្នាំ ១៩៩០ )

 • ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ៖ ការចុះហត្ថលេខានៅទីក្រុងប៉ារីស លើ សន្ធិសញ្ញា ស្ដីពីការកាត់បន្ថយកងកម្លាំងដែលមាននៅក្នុងអឺរ៉ុប រវាងសមាជិក របស់ OTAN និង Pagte de Varsovie ។
 • ថ្ងៃទី ៣០-៣១ ខែ កក្កដា ឆ្នាំ ១៩៩១ ៖ សិទ្ធិសញ្ញា START សហរដ្ឋអាមេរិក និង សូវៀតសម្រេចចិត្ដកាត់បន្ថយ ១/៤ នៃអាវុធយុទ្ធសាស្ដ្រ កំរិតមធ្យម ។
 • ឆ្នាំ ១៩៩២ ៖ គ្រោះថ្នាក់បរិមាណូ ។ អតីរដ្ឋដែលផ្ដាច់ចេញពី URSS (សហភាពសូវៀត) ត្រូវតែគោរពសន្ធិសញ្ញា START។ ការលេចឡើងនូវមហា អំណាចបរមាណូ ដោយមិនរាប់បញ្ចូលប្រទេសរុស្សី អ៊ុយក្រែន បេឡារូស និង កាហ្សាក់ស្ដង់ អាចមានការលើកឡើងនូវមហាអំណាចអាតូមិកតូចៗ ដូចជា អ៊ីរ៉ាក់ អ៊ីរ៉ង់ កូរ៉េខាងជើង ។
 • ១៩៩៣ ៖ មានការសាកល្បងអាវុធនុយក្លេអ៊ែរចំនូន ២០០០ ដង ចាប់តាំងពីឆ្នាំ ១៩៤៥ ។
 • ខែ មករា ឆ្នាំ ១៩៩៣ ៖ កិច្ចព្រមព្រៀង START II សន្ធិសញ្ញា ទីក្រុងប៉ារីស ស្ដីពីកំណត់ និង ការហាមឃាត់ការប្រើប្រាស់អាវុធគីមី ។
 • ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ១៩៩៦ ៖ អង្គការសហប្រជាជាតិ បានអនុម័ត យកសន្ធិសញ្ញាហាមឃាត់ សាកល្បងនុយក្លេអ៊ែរ ។
 • ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ១៩៩៧ ៖ ការបង្កើត ( Fondater ) ក្រុមអ្នកត្រួតពិនិត្យទំនាក់ទំនងបក្ស OTAN អោយទូលំទូលាយ ចំពោះអឺរ៉ុប កណ្ដាល និង រុស្សី ដែលបញ្ចប់សង្គ្រាមត្រជាក់ ។ Boris Jeelsine បានផ្សាយថា ប្រទេសជាហត្ថលេខី ទំាងឡាយនឹងមិនស្ថិត នៅក្រោម គំរាមកំហែង របស់ប្រទេស រុស្សីទៀតឡើយ។

Advertisements
%d bloggers like this: