សមិទ្ធផលវិស័យអប់រំ​ យុវជន និងកីឡាឆ្នាំសិក្សា២០១២-២០១៣

សមិទ្ធផលវិស័យអប់រំ​ យុវជន និងកីឡាឆ្នាំសិក្សា២០១២-២០១៣ សម្រេច​​បាន​ដូចខាងក្រោម៖

        សាលាបឋមសិក្សាមាន ៦ ៩៩៣ កើន ៨៣ សាលា។ សាលា​កុមារ​មេត្រី​កម្រិតមធ្យមនិងអភិវឌ្ឍមាន ៥ ០៦៨ ស្មើនឹង ៧២,៤៧ ភាគរយ។ សិស្សបឋមសិក្សា ២ ០៧៣ ៨១១ នាក់ ស្រី ៤៧,៩៨ ភាគរយ។ សាលា បឋមសិក្សាឯកជន​ ២៤៣ មានសិស្ស ៥៤ ៨២២ នាក់ ស្រី ៥០,២ ភាគរយ។

       អនុវិទ្យាល័យមាន ១ ២៤៤ កើន ៣០។ សាលាកុមារមេត្រីមធ្យម បឋម​ភូមិមាន ៩២៣សាលា ស្មើនឹង ៥៥,៦៣ ភាគរយ។ សិស្សមធ្យម សិក្សា​បឋមភូមិមាន ៥៣៨ ៦២៦ នាក់ ស្រី ៤៩,៧១ ភាគរយ។ វិទ្យាល័យ មាន ៤៤៤ កើន​ ១១។ សិស្ស​មធ្យមសិក្សាទុតិយភូមិមាន ២៦៦ ២៩៣ នាក់ ស្រី ៤៧,៧០ ភាគរយ។ អនុវិទ្យាល័យឯកជនមាន ៣៥ មានសិស្ស ១ ៨២៨ នាក់ ស្រី ៥៦,៥ភាគរយ។ វិទ្យាល័យឯកជន ៨៧ មានសិស្ស ២៧ ៦៤៤ នាក់ ស្រី ៤៦,៩ភាគរយ។

     ឆ្នាំសិក្សាកន្លងមក ក្រសួងអប់រំ​ យុវជន និងកីទ្បា សាងសង់​អគារ​សិក្សា០១ខ្នង ៥ជាន់ មាន ៤៨បន្ទប់ ​នៅវិទ្យាស្ថានជាតិអប់រំ។ បានជួស ជុលអគារសិក្សា ១៣ខ្នង មាន ២៦បន្ទប់ ដែលរងការប៉ះពាល់ដោយខ្យល់ ព្យុះ និងបានសាងសង់អគារអន្តេវាសិកដ្ឋាននារី ២ មាន ១០បន្ទប់។

            អគារសិក្សាដែលជាអំណោយ​​ដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត មាន ៣ ៧០៥ ខ្នង ​ស្មើនឹង ១៩ ៣១៩ បន្ទប់ (គិតត្រឹម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣)។

        វឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍សន្ទុក

   ឃុំមួយអនុវិទ្យាល័យមួយ បានក្លាយជាសូចនាករវាយតម្លៃវឌ្ឍនភាព​​​នៃ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍សន្ទុក ដាក់ ចេញដោយ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៨ កន្លងមក​ ។

       ឃុំ សង្កាត់ទូទាំងប្រទេសមាន ១ ៦៣៣ ក្នុងនោះ ឃុំ សង្កាត់​ ១៤៩ (រាជធានីភ្នំពេញ មាន ៣៩ សង្កាត់) មិនទាន់​មានគ្រឹះស្ថានមធ្យមសិក្សា សាធារណៈនៅទ្បើយ ដោយសារកត្តា​ទីតាំងភូមិសាស្រ្ត​ ប្រជាសាស្រ្ត និង​ធនធាន​​។ ទីតាំង ភូមិសាស្រ្ត​ឃុំ សង្កាត់​មួយ​ចំនួន​មិនអំណោយផលឱ្យ បង្កើតអនុវិទ្យាល័យ​បានទេ ក្នុង​នោះមាន​សង្កាត់​ខ្លះ​​ក្នុង រាជធានី ភ្នំពេញ និងនៅតាមក្រុងរបស់​បណ្តា​ខេត្តមួយចំនួន ដោយ​សិស្សានុសិស្សអាចទៅ រៀនក្នុង​អនុវិទ្យាល័យ​តាមឃុំ សង្កាត់​ដែល​នៅ​ជាប់គ្នា​នោះ​បានដោយ ងាយស្រួល។​ ភូមិសាស្រ្ត​​​តាម​ដែនកោះ​មួយ​ចំនួន​បានរារាំង​ការបង្កើត អនុវិទ្យាល័យ​​ថ្មីផងដែរ។ បន្ថែម​ពីលើនោះទៀត ចំនួនប្រជាជននិងប្រភព សិស្សពី​សាលាបឋម​សិក្សា​តិច​តួចពេក​ បានធ្វើ​ឱ្យ​ការបង្កើត​អនុវិទ្យាល័យ ជួប​បញ្ហាប្រឈម​ ដែលត្រូវមាន​ការ​សិក្សា​ស្រាវជ្រាវ​លទ្ធភាពឱ្យបាន សមស្រប​។

     ក្រសួងអប់រំ​ យុវជន និងកីទ្បា កំពុងយកចិត្តទុកដាក់ដល់ឃុំ សង្កាត់ ដែលមានលក្ខណសម្បត្តិសមស្រប ដើម្បីបង្កើត គ្រឹះស្ថានមធ្យម​សិក្សា​សាធារណៈ​បន្ថែមទៀតក្នុងអនាគតដ៏ខ្លីខាងមុខ។ តារាង និងផែនទី​ខាង ក្រោម​​បង្ហាញពីស្ថានភាព​វិទ្យាល័យ​តាមក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថាន​មធ្យម​សិក្សាសាធារណៈតាមឃុំ សង្កាត់។​

11

តារាងស្តីពីក្រុង ស្រុក ខណ្ឌ ដែលមិនទាន់មានវិទ្យាល័យ និង ចំនួនឃុំ​ សង្កាត់ដែលមិនទាន់មានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ

រាជធានី ខេត្ត

ចំនួនក្រុង ស្រុក ខណ្ឌ

ក្រុង ស្រុក ខណ្ឌមិនទាន់មានវិទ្យាល័យ

ចំនួនឃុ់​ សង្កាត់

ចំនួនឃុ់ សង្កាត់មិនទាន់មានគ្រឹះស្ថានមធ្យម សិក្សា​សាធារណៈ

១- បន្ទាយមានជ័យ

៦៥

២- បាត់ដំបង

១៤

១០២

៣- កំពង់ចាម

១៧

១៧៣

៤-​​ កំពង់ឆ្នាំង

៦៩

៥- កំពង់ស្ពឺ

៨៧

៦- កំពង់ធំ

៨១

៧- កំពត

0

៩៣

៨- កណ្តាល

១១

១២៧

៩- កែប

១០- កោះកុង

ស្រុកថ្មបាំង

២៩

១១- ក្រចេះ

៤៦

១២- មណ្ឌលគីរី

ស្រុកពេជ្រាដា

២១

១៣- ឧត្តរមានជ័យ

២៤

១៤- ប៉ៃលិន

0

១៥- រាជធានីភ្នំពេញ

៩៦

៣៩

១៦- ព្រះសីហនុ

២៧

១៧-​ ព្រះវិហារ

៥១

១៨- ព្រៃវែង

១៣

ស្រុកពោធិរៀង

១១៦

១៩- ពោធិសាត់

៤៩

២០- រតនគីរី

ស្រុកអណ្តូងមាស

ស្រុកលំផាត់

ស្រុកអូរជុំ

ស្រុកអូរយ៉ាដាវ

ស្រុកតាវែង​ និង

ស្រុកវើនសៃ

៥០

៣៧

២១- សៀមរាប

១២

១០០

២២- ស្ទឹងត្រែង

0

៣៤

១០

២៣- ស្វាយរៀង

៨០

២៤- តាកែវ

១០

១០០

សរុបទូទាំងប្រទេស

១៩៤

៦៣៣

១៤៩

 

%d bloggers like this: