រឿងកន្លង់នឹងគីង្គក់

មួយ​ទៀត​អ្នក​មាន​បញ្ញា​វៃ តតប​សេចក្ដី​យក​ឈ្នះវិញ​ក៏មាន​ ដូច​និទាន​សត្វ​កន្លង់​តប​នឹង​ពាក្យ​គីង្គក់​នោះ​ឯង​។ ​មាន​​កន្លង់​​១​​ហើរ​​ក្រេប​​​កេ​សរ​​ ផ្កា​​នា​​កណ្ដាល​​ផ្លូវ បាន​​យល់​​គីង្គក់​​ ១​​លោត​​ទៅ​​ខាង​​គុម្ព​​ផ្កា​​ទើប​សួរ​ ថា​ «ប​ង​គីង្គក់​បង​ឯង​ទៅ​ណា ​»។​ គីង្គក់​ជា​សត្វ​​អួត​​រិទ្ធិ​​គិត​​ថា​ អញ​​នឹង​ប្រាប់​​ ​គតិ​នេះ​​ឲ្យ​​កន្លង់​​​ខ្លាច​​​អញ​​ គិត​​ហើយ​​ទើប​​បា្រប់​ថា ​«យើង​​ទៅ​កាន់​មហា​ស្រះ ​ឯព្រៃ​ហេមពាន្ដ​ ​ដើម្បី​នឹង​ទៅ​ចង់​ស្រី​ អើ​​កន្លង់​​ឯង​​កោត​​យើង​​ឬ​​ទេ​ហះ​​?​​។​

ឯ​​កន្លង់​​តប​​ថា «បង​​ឯង​​អាច​​ទៅ​​ដល់​​ឬ? ព្រៃ​​ហេម​ពាន្ត​​នោះ​​ឆ្ងាយ​​ម៉្លេះ​​»​។ ​«ឱ!​ យើង​​ទៅ​​វិល​​ល្ងាច​​ផង​​ណ៎ា​​កន្លង់​ ​ឯង​​សង្ស័យ​​អ្វី​រិទ្ធិ​​យើង​​នេះ​ អើ​​ខ្លួន​​ចៅ​​ឯង​ តើ​​ធ្វើ​អ្វី​​នៅ​​នេះ​ ​សូរ​​លឺ​​ងឹង​​ៗ​​នោះ​​?​​។ ​កន្លង់​​បាន​​ឱកាស​​ក៏​​តប​​ថា​ «​យើង​​ហើរ​​ប្រ​ទក្សិណ​​ភ្នំ​​ព្រះ​​សុ​មេរុ​ណ៎ា​​បង​​គី​ង្គក់​​» «ឱ!​ ឯង​ ​ហើរ​​ប្រ​​ទក្សិណ​​​ជុំ​​ភ្នំ​​ព្រះ​​សុ​មេរុ​​នោះ​​ធំ​ម្លេះ​​បាន​​ឬ​​?​​។ អើ​​យើង​​ហើរ​​ប្រ​ទក្សិណ​​ក្នុង​​១​​ថ្ងៃ​​បាន​​៧​ ជុំ​​ផង​​ណ៎ា​​បង​​គីង្គក់,​បង​​​ឯង​​​ខ្លាច​​​រិទ្ធិ​​យើង​​ឬ​ទេ​​?​

គីង្គក់​​ក៏​​ត​ប​​ឡើង​​ថា​ «​ខ្មោច​​អា​​ឯង​​ស្លាប​​១​​សុញ​​ទេ​ នៅ​​អួត​ភរ​​ថា​​ហើរ​​ប្រ​ទក្សិណ​​ភ្នំ​​ព្រះ​សុ​មេរុ​​១ ថ្ងៃ​​៧​​ជុំ​​បាន​ អា​​ណា​​ទៅ​​ជឿ​ឯង​​បាន​​» ឯ​​កន្លង់​​​ក៏​​តប​​ថា​ «​ខ្មោច​​អា​​ឯង​​ជើង​​ខ្លី​​១​​សុញ​​ទេ​​ក៏​​អួត​ភរ​ ថា​​ឯង​​ទៅ​​ដល់​​ព្រៃ​​ហេម​ពាន្ត​ វិល​​ល្ងាច​​វិញ​​បាន​ អា​​ណា​​ទៅ​​ជឿ​​ឯង​​បាន​​»​​។ គីង្គក់​​​ក៏​​ទាល់​​ឈប់​​នៅ​​អស់​​សេចក្ដី​​តែ​​ប៉ុណ្ណោះ​​។

 

%d bloggers like this: