វីតាមីនសេ

ប្រសិន​អ្នក ជួប​បញ្ហា​ដូចជា​បរិមាណ​មេ​ជីវិត​ទាប​, ពុំ​ទាន់​អាច​មាន​កូន នោះ​វីតាមីន C  សារជាតិ​ប្រឆាំង​អុកស៊ីត​កម្ម នឹង​ជា​ដំណោះស្រាយ​ប្រសិទ្ធភាព​មួយ​ដើម្បី​ជួយ​អ្នក​។​

​ពួក​អ្នក​ស្រាវជ្រាវ ចង្អុលបង្ហាញ​ថា បុរស​ម្នាក់​បំពេញបន្ថែម វីតាមីន C ១.០០០ មិល្លីក្រា​ម​ជា​ប្រចាំ​នោះ បរិមាណ​មេ​ជីវិត​នឹង​កើនឡើង​ប្រមាណ​១០​ភាគរយ​។ ក្រៅពីនេះ វីតាមីន C  នៅ​មាន​លទ្ធភាព​ធ្វើ​ឱ្យ​ថយ​ចុះ​បរិមាណ​មេ​ជីវិត​ខុស​ប្រក្រតី​។ វីតាមីន C ជា សារជាតិ​មួយ ក្នុងចំណោម​សារជាតិដើរ​តួនាទី​សំខាន់​ក្នុង​ការទប់ស្កាត់​ការបំផ្លាញ​ហ្សែ​ន​តំណពូជ​ក្នុង​មេ​ជីវិត​។​

​ការស្រាវជ្រាវ​មួយ ថ្មីៗ​នេះ​បំផុត បាន​ឱ្យ​ឃើញ​ថា ប្រសិន​របប​ទទួលទាន​ប្រចាំ​របស់​បុរស​មាន​សុខភាព​ល្អ ម្នាក់​ខ្វះ​ប្រមាណ​២៥០​មិល្លីក្រា​ម វីតាមីន C  នោះ​បរិមាណ​ទឹកកាម នឹង​ថយចុះ ៥០​ភាគរយ ហើយ​បរិមាណ​មេ​ជីវិត មាន​ហ្សែ​ន​តំណពូជ ត្រូវ​បំផ្លាញ នឹង​កើនឡើង​៩១​ភាគរយ​។ ពិសេស ចំពោះបុរស​ជក់បារី នឹង​បណ្តាលឱ្យ​បរិមាណ​វីតាមីន C ក្នុង​សរីរាង្គ​ត្រូវ​ខ្វះ​ធ្ងន់ធ្ងរ​។ ដូច្នេះ​ពួកគេ ត្រូវ​បំពេញ​បន្ថែម​វីតាមីន​នេះ​យ៉ាង​ច្រើន​។​

​ការស្រាវជ្រាវ​លើ​បុរស​គ្មាន​កូន ៣០​នាក់ ចែកចេញ​ជា ២​ក្រុម មួយក្រុម ត្រូវបាន​បំពេញ​ថែម ២០០ មិល្លីក្រា​ម វីតាមីន C  និង​មួយ​ក្រុម​ទៀត ត្រូវបាន​បំពេញ ១.០០០​មិល្លីក្រា​ម​វីតាមីន C  រាល់ថ្ងៃ ហើយ​អ្នក​ទាំងនេះ ត្រូវបាន​ត្រួតពិនិត្យ​បរិមាណ​មេ​ជីវិត​រាល់​សប្តាហ៍​។ លទ្ធផល​បង្ហាញ្ញ​ថា ក្រុម​ប្រើ វីតាមីន C ១.០០០​មិល្លីក្រា​ម កើន​១៤០​ភាគរយ បរិមាណ​មេ​ជីវិត ក្នុង​ពេល​ក្រុម​ប្រើ ២០០​មិល្លីក្រា​ម កើន​តែ​១១២​ភាគរយ ។​

ការស្រាវជ្រាវ​មួយ​ផ្សេង ថ្មីៗ​នេះ បានចង្អុលបង្ហាញ​ថា បុរស​ម្នាក់ ទទួលទាន​វីតាមីន C រាល់ថ្ងៃ ក្រោយ​រយៈពេល ៦០​ថ្ងៃ មាន​ចំនួន​មេ​ជីវិត កើន​៦០​ភាគរយ សមត្ថភាព​សកម្មភាព កើន​៣០​ភាគរយ ហើយ​ចំនួន​មេ​ជីវិត ខុស​ប្រក្រតី​ក៏​ថយចុះ​។​

​យោង​តាម​លទ្ធផល​ស្រាវជ្រាវ​ខាងលើ បាន​ឱ្យ​ឃើញ​ថា វីតាមីន C  ដើរ​តួនាទី​សំខាន់​អស្ចារ្យ​មួយ​ក្នុង​ការជួយ​បុរស​បង្កើន​បរិមាណ និង​គុណភាព​របស់​មេ​ជីវិត ។ ដូច្នេះ​ការ​ទទួលទាន​វីតាមីន​ជាប្រចាំ រាល់ថ្ងៃ ចំពោះ​បុរស​គឺ​ចាំបាច់​បំផុត​។​

​ក្រៅពី​ថ្នាំ​គ្រាប់ បុរស​នៅ​អាចបំពេញ​វីតាមីន C  ដោយ​វិធី​ទទួលទាន​ជាប្រចាំ​ពពួក​បន្លែ​ផ្លែឈើ​សម្បូរ​វីតាមីន C ដូចជា​ក្រូច ដំឡូង​បារាំង បន្លែ​ពួយ​ឡេង ផ្កា​ស្ពៃខៀវ គ្រាប់​ម្រេច​ខ្ចី និង​ផ្កា​ខាត់​ណា​៕​

%d bloggers like this: