រមណីយដ្ឋាន ភ្នំគូលែន

ភ្នំគូលែនស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតទីរួមខេត្ដសៀមរាបមានចំងាយ៥៣គីឡូម៉ែត្រពីទីរួមខេត្ដភ្នំ

នេះមានរយៈកំពស់ ៤៩២ម៉ែត្រគេអាចឡើងទៅលើភ្នំ បានយ៉ាងងាយ តាមរថយន្ដ រឺ ថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំង នៃនា

វាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសំរស់ ស្រស់ត្រកាល និងបង្កប់ នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គ

រ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។

ជួរភ្នំនេះចែកជាពីរ ៖ – ប៉ែកខាងកើតនិងខាងត្បូងហៅថា ភ្នំគូលែន។ – ប៉ែកខាងជើងនិង ខាងលិចហៅថា ភ្នំហប់។ រមណីយដ្ឋានភ្នំគូលែន

ស្ថិតនៅ ឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្ដសៀមរាប។

បច្នុប្បន្ន ដោយប្រទេសជាតិទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋានភ្នំគូលែនបានទទួល

ស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយៗ តាំងលំនៅដ្ឋាន ប្រកបអាជីវកម្ម

កសិកម្ម យ៉ាងច្រើនកុះករ។

ភ្នំគូលែនមានរមណីយដ្ឋានធម្មជាតិនិងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់,ព្រះអង្គធំ,វាលស្ដេចលំគង់,វាលព្រះសព,ព្រះក្រាល,

សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀតដែលជាកេរិ៍្ដតំណែលស្នាព្រះហស្ដព្រះបាទជ័យវរន្ម័ទី២បានកសាងឡើង។

តំបន់ភ្នំគូលែនមិនត្រឹមតែជាតំបន់ទេសចរតែប៉ុណ្ណោះទេគឺជាតំបន់កសិកម្មដីមានជីវជាតិអាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ-

ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់។

តំបន់ទឹកធ្លាក់ ៖ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាបហូរកាត់កណ្ដាលទីរួមខេត្ដចាក់ឆ្ពោះទៅកាន់បឹងទន្លេសាបមានទឹកថ្លាយ៉ង់ជាទីនិយម

របស់ អ្នកដំណើរកំសាន្ត ក្នុងការមុជទឹកជ្រោះ ធ្លាក់សំយ៉ុងទៅប៉ះនិងថ្មដាបែកផ្កាត្រែង។ នៅក្បែរទឹកជ្រោះ ធ្លាក់មានប្រាសាទ២ ធ្វើពីថ្មបាយក្រៀម

សង់អមសងខាង មាត់អូរ ដែលគេឱ្យឈ្មោះថាៈ “ក្រាលរមាស” ប៉ុន្ដែនៅប៉ែកខាង លិចត្រូវដួលរលំ និង បាត់ថ្មអស់មួយចំនួនធំនៅសល់តែ ខឿនជញ្ជាំងបន្ដិចបន្ដួចតែប៉ុណ្ណោះ។
ស្រះដំរី ៖ ស្រះនោះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ ៣ម៉ែត្រ ដែលមានរូបដំរី-កង្កែប-គោ ហើយរូបទាំងអស់នោះសុទ្ធសឹង

តែដាប់ចេញពី ថ្មភ្នំ ទាំងអស់។
វាលស្ដេចលំគង់ ៖ ចាស់ៗតែងតំណាលថាស្ដេចតមថ្នាំព្រោះនៅទីនោះមានឆ្នាំងថ្នាំនិងរបស់តាងផ្សេងៗទៀតរាប់មិនអស់វាលនេះមានក្រាល

ថ្ម ទំហំធំ ហើយចំកណ្ដាល មានអូរហូរកាត់ៗ អាង១ សំរាប់មនុស្សពីរបីនាក់ អង្គុយនិងអាង១ទៀតសំរាប់មនុស្សម្នាក់ចុះ។

វាលព្រះសព ៖ ជាវាលក្រាលថ្មទំហំដ៏ធំនៅលើវាលនោះមានព្រះវិហារ១តូចកសាងឡើងប្រហែលក្នុងសតវត្សទី១៩ធ្វើពីឈើ ប្រក់ឈើ។

ព្រះក្រាល ៖ ទីនោះមានទំហំធំណាស់ដែរមាន ពើងថ្មពីរពើងមួយមានទំហំ ៦ម គុណ ៥មមានរូបចំលាក់ដាប់ថ្មពើងនិយាយពីជីវភាព រស់នៅរបស់ប្រជាជននាសម័យនោះពើងមួយទៀតមានដាប់រូបមនុស្ស៥នាក់ត្រឹមពាក់កណ្ដាលខ្លួនមកលើ។

សំពៅធ្លាយ ៖ ជាផ្លូវបុរាណតែមើលពីចំងាយ រាងដូចជាសំពៅ។ចាស់ៗតែងតែតំណាលថាស្ដេចចិនយកសួយសារអាករ
មកថ្វាយស្ដេចខ្មែរ ហើយក៏ជល់សំពៅធ្លាយនៅទីនោះដោយសំអាងថានៅ ទីនោះមានដើមថ្នាំចិន ម្រេច និង គូលែន។ល។

រាងរបស់សំពៅនោះមានបណ្ដោយ១គីឡូម៉ែត្រទទឹង ៧០ម៉ែ់ត្រ កំពស់ ៧០ម៉ែត្រនៅតំបន់សំពៅធ្លាយនេះមាន ប្រាសាទ ជាច្រើនទៀតដែរ

បច្នុប្បន្ននៅសេសសល់ខ្លះ។

ទឹកផុសចេញពីក្នុងដីតែពុំក្ដៅឡើយ រួមនិងរូបចំលាក់ជាលិង្គ និង ព្រះវិស្ណុយ៉ាងច្រើនក្នុងបាតស្ទឹង។

ក្នុងភូមិសាស្ដ្រតំបន់ភ្នំគូលែននៅមានប្រាសាទជាច្រើនទៀតជាប្រាសាទតូចៗ ធ្វើអំពីឥដ្ឋព្រោះទីនោះនាអតីតកាលមាន ស្ដេចមួយអង្គ ព្រះនាម ជ័យវរន្ម័ទី២ បាននៅតាំងធានីនៅ ហើយបានបន្សល់ទុក កេរ្ដិ៍តំណែល ដ៏ច្រើនរហូតមកដល់ សព្វថ្ងៃ។ រមណីដ្ឋានធម្មជាតិ ប្រកបដោយកេរ្ដិ៍តំណែល ដ៏ត្រកាលនេះ បានទាក់ទាញ និងប្រែក្លាយជាតំបន់ទេសចរណ៏មួយដ៏ប្រណិតរបស់ខេត្ដសៀមរាប។ ដោយហេតុថា ភ្នំនេះ សំបូរដោយដើមគូលែន នោះទើបភ្នំនេះគេឱ្យឈ្មោះថា “ភ្នំគូលែន”។

ប្រវត្ដិសង្ខេបខាងលើគឺដកស្រង់ចេញពីទស្សនាវដ្ដីស្រាវជ្រាវ វប្បធម៌ ខេត្ដសៀមរាប ចេញផ្សាយដោយមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈ ខេត្ដសៀមរាប ឆ្នាំទី១ លើកទី២ ឆ្នាំ២០០០៕

%d bloggers like this: