ជំងឺគំរាមកំហែងចំពោះមនុស្សប្រុស

អាក្រក់វាលើសពីអាក្រក់ទៅទៀតជំងឺដែលគ្រោះថ្នាក់បំផុតទាំង ១០សំរាប់សុភាពបុរសទាំងឡាយ ! បុរសគ្រប់គ្នាត្រូវតែដឹង ! ដំណឹងល្អនោះគឺ ក្នុងនេះ ជំងឺជាច្រើនអាចបង្ការបាន ។

ជំងឺគាំងបេះដូង (Heart Attack) និង ជំងឺបេះដូងឈប់ដើរ(Cardiac Arrest)

អ្នកធ្លាប់បានលឺពាក្យនេះរាប់លានដងមកហើយ។ប៉ុន្តែតើអ្នកបានដឹងពីភាពខុសគ្នារវាងគាំងបេះដូង(heart
attack)និងបេះដូងឈប់ដើរ(cardiac arrest) ដែរឬទេ? នេះគឺជាអ្វីដែលសុភាពបុរសទាំងឡាយត្រូវយល់ដឹង។
http://www.health.com.kh នឹងពន្យល់អំពីបញ្ហានេះន្តទៀត។

ជំងឺលើសឈាម (High Blood Pressure)

បុរសជាច្រើនមិនបានដឹងថា ខ្លួនឯងមានជំងឺនេះយូរឆ្នាំមកហើយទេ, នៅពេលដែលជំងឺនេះបាននិងកំពុងតែបំផ្លាញដល់សរសៃឈាមក្រហមពួកគេទៅ ហើយ (arteries) ។ អ្នកត្រូវយល់ដឹងអំពីការរស់នៅដែលអាចជួបទប់ស្កាត់ជំងឺនេះបាន។ យើងនឹងពន្យល់អំពីករណីនេះនៅក្នុងអត្ថបទក្រោយៗទៀត។

កំរិតជាតិកូឡេស្តេរ៉ុលខ្ពស់ High Cholesterol

តាមរបបអាហារដែលបុរសចូលចិត្តទទួលទានរាល់ថ្ងៃនេះ វាជាការប្រឈមមុខទៅនឹងជំងឺ ដែលមានជាតិកូឡេស្តេរ៉ូលខ្ពស់ ដែលបានចាប់ផ្តើមនៅពេលពួកគេមានអាយុចាប់ពី ២០ ឆ្នាំ ហើយបន្តរហូតទៅ។អ្នកត្រូវស្វែងយល់អោយដឹងពីជំងឺនេះ ។

ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (ស្ត្រូក) Strokes

ជំងឺនេះជាប់ចំណាត់ថ្នាក់លេខ ៤ ដែលអាចបណ្តាលអោយបុរសបាត់អាយុជីវិតបាន, ប៉ុន្តែ បុរសជាច្រើនមិនបានដឹងពីរោគសញ្ញានៃជំងឺនេះទេ ។ សុភាពបុរសទាំងឡាយត្រូវខិតខំស្វែងយល់អំពីរោគសញ្ញារបស់វានិងវិធីការពារ។

ជំងឺទឹកនោមផ្អែម Diabetes

ជំងឺទឹកនោមផ្អែម ជាជំងឺមួយដែលបុរសកំពុងប្រឈមមុខផងដែរ ។ កុំធ្វើខ្លួនអោយក្លាយជា ទាសកររបស់ជំងឺនេះអោយសោះ ។

ជំងឺមហារីកសួត Lung Cancer

វានៅតែនាំមុខគេក្នុងចំនោមជំងឺមហារីកទាំងអស់, ចុះហេតុអ្វីបានជាបុរសៗ ទាំងឡាយនៅតែបន្តការជក់បារី?ប៉ុន្តែ ជំងឺមហារីកសួតជាជំងឺមួយដែលអាចការពារបានយ៉ាងងាយស្រួល ។

ជំងឺមហារីកពោះវៀនធំ  Colorectal Cancer

ដំណឹងអាក្រក់ : ជាជំងឺនាំមុខគេលេខពីរក្នុងចំនោមជំងឺមហារីក ដែលបណ្តាលអោយបុរសបាត់បង់អាយុជីវិត។ដំណឹងល្អ: ជារឿយៗ យើងអាចការពារបាន ហើយបុរសអាចនឹងងាយស្រួលពិនិត្យរកឃើញជំងឺនេះជាងស្ត្រី ។

ជំងឺក្រពេញប្រូស្តាត Prostate Disease

តើក្រពេញណាដែលធ្វើអោយបុរសយើងសែនពិបាក, ក្រពេញប្រូស្តាត? តើអ្នកធ្លាប់ពិនិត្យមើលសុខភាពប្រូ
ស្តាតរបស់អ្នកដែរឫទេ?តើ ប្រូស្តាតមានសារសំខាន់យ៉ាងណាចំពោះបុរស?ចូរខិតខំស្វែងយល់អំពី ក្រពេញ
នេះ។

ជំងឺនៃពងស្វាស Testicular Disease

វាជាជំងឺដែលច្រើនតែបណ្តាលអោយកើតមានជំងឺមហារីកលើមនុស្សប្រុសក្មេងៗ ហើយជាធម្មតាអាចព្យាបាលបាន ។

ជំងឺធ្លាក់ទឹកចិត្ត Depression

ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺដែលធ្ងន់ធ្ងរបំផុត។វាអាចនាំដល់ការធ្វើអត្តឃាត។ យើងអាចដឹងមុនពីរោគសញ្ញាផ្សេងៗច្រើនជាងស្ត្រីជារឿយៗ វាមិនមានការគំរាមកំហែងអ្វីនោះទេ ។

(អត្ថបទដកស្រង់ពី Health.com.kh)

1 comment so far

  1. ឌីយ៉ា on

    អត់ឃើញមានទំព័រ​អំពីខ្ញុំសោះអ៊ីចឹង? ជួយណែនាំខ្លួន​បន្តិច​បាន​ទេ ព្រោះ​ខ្ញុំ​ចង់​ស្គាល់! :)


ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: