ភាពជោគជ័យរបស់និស្សិតខែ្មរ ២ រូប

 

ហ៊ុន ម៉ាណែត និង កញ្ញាមៀច សុទ្ធីកា និស្សិតយោធាកម្ពុជាដំបូងបំផុត ដែលនឹងបញ្ចប់ឆ្នាំសិក្សា២០១១

និស្សិតខែ្មរ ២

រូបបាន​ ទទួល

ជោគជ័យក្នុង

ការសិក្សា​

នៅសាកល

​វិទ្យា​ល័យ​

 West Point គឺ

​          

 ១-លោក​ ហ៊ុន​ ម៉ាណែត ដែល​បាន​បញ្ចប់​ការ សិក្សា​ផ្នែក​សេដ្ឋកិច្ច​ពី​សាកល​វិទ្យាល័យ​​យោធា​អាមេរិក West Point នៅ​ឆ្នាំ​១៩៩៩​ ហើយ​បច្ចុប្បន្ន​ លោក​​មាន​តំណែង​ជា​ឧត្តម​សេនីយ៍​ទោនៅ​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​។

          ២-​និស្សិត​យោធា​ កញ្ញា​ មៀច សុទ្ធីកា  ដែល​យើង​ដឹង​ថា ជា​និសិ្សត​ស្រី​ជន​ជាតិ​កម្ពុជា​ទី​មួយ​ ដែល​​បាន​បញ្ចប់​ការ​សិក្សា​ពី​

សាកល​វិទ្យាល័យ​ West Point ​ ក្នុង​ឆ្នាំ​នេះ​គឺ​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្រ្ត​។

             សាកល​វិទ្យា​ល័យ​យោធា ​West Point​ បាន​បង្កើត​អ្នក​ដឹក​នាំ​ជា​ច្រើន​រូប ដូច​ជា ឧត្តម​សេនីយ៍ ​Douglas ​MacArthur ​ឧត្តម​សេនីយ៍​ Dwight D.Eisenhower ​និង​ឧត្តម​សេនីយ៍ ​Goerge S.​ Patton ​ជា​ដើម។ ​យើង​សូម​ថ្លែង​អំណរ​គុណ​ដល់​ជន​ជាតិ​កម្ពុជា​ទាំង​ពីរ​រូប​នេះ ក្នុង​​ឱកាស​ប្រារព្ធ​ពិធី​ដោយ​ប្រកាន់​ខ្ជាប់​នូវ​​ស្មារតី​បដិវត្តន៍​ អមតៈ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​អាមេរិក​លើក​ទី​២៣៥​នៅ​ថ្ងៃ​នេះ​។

             បាវចនា​របស់​សាកល​វិទ្យា​ល័យ​ West Point គឺ​៖ តួនាទី ​កិត្តិយស ​ប្រទេស​ជាតិ។  បាវចនា​នេះ​​ មាន​តម្លៃ​ពិសេស​សម្រាប់​យោធា​​កម្ពុជា​ទាំង​ពីរ​រូប​​នេះ​ក្នុង​​កិច្ច​ការ​ របស់​ពួក​គេ​ សម្រាប់​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា ​ ក៏​ដូច​ជា​កិច្ច​ការ​ដែល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​សម្រាប់​ជន​ជាតិ​ អាមេរិក​ផង​ដែរ​។ ចាប់​ពី​ទស្សនៈ​នៃ​កិច្ច​ការ​នេះ រហូត​ដល់​​គំនិតមួយ​​ដែល​ហួស​ពី​ការ​ពុះ​ពារ​ផ្ទាល់​របស់​មនុស្ស​ម្នាក់​ ចំពោះ​ព្រំ​ដែន​ប្រទេស​​ទាំង​អស់ ហើយ​​កិច្ច​ការ​ទាំង​នេះ​ ក៏​ត្រូវ​បាន​ទទួល​ស្គាល់ជា​បន្ត​បន្ទាប់​​ពី​ជាតិ​សាសន៍​ទាំង​អស់​របស់​ ពិភពលោក​។ វិន័យ មិត្តភាព​ និង​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ អាច​ជា​កត្តា​ជំរុញ​ដល់​មនុស្ស​ទាំង​អស់​។ យើង​សូម​ថ្លែង​អំណរ​គុណ​ចំពោះសាកល​វិទ្យា​ល័យ​យោធា​អាមេរិក និង​ជា​ជំនួយ​របស់​លោក​ឧត្តម​សេនីយ៍ David Huntoon។

                                                                                                                                           កាសែត​ភ្នំពេញ​ ប៉ុស្តិ៍

1 comment so far

  1. KhmerDLStation on

    ជោគជ៏យណាស់ព្រះជាម្ចាស់


ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: