ឡាំវីរី អតីតនិស្សិតវិស្វករអគ្គិសនីនៅសហភាពសូវៀត

              ឡាំវីរីជាអតីត​វិស្វករវារីអគ្គិសនី​មកពីប្រទេសរុស្ស៊ី​ដែលបានវិល​ត្រឡប់​មកស្រុក​កម្ពុជា​វិញនៅ​ឆ្នាំ១៩៧៦។​វីរី ជានិស្សិត​ម្នាក់ក្នុង​ចំណោម​និស្សិតខ្មែរ​បញ្ចប់ការសិក្សា​ពីបរទេសជា​ច្រើននាក់ដែល​ចង់ឱ្យអង្គការ​កសាង​សង្គមតាម ​បែបបច្ចេកទេស​ទំនើប​ដោយ​ប្រើប្រាស់​ធនធានមនុស្ស​ទៅតាមជំនាញ​។​ដោយសារ​ មូលហេតុ​នេះ​ឡាំវីរី​ត្រូវអង្គការ​ចោទថាក្បត់​បដិវត្តន៍​ហើយត្រូវចាប់​ខ្លួននៅ​ថ្ងៃ១២​ខែ១០​ឆ្នាំ១៩៧៦​បញ្ជូនមក​ មន្ទីរ​ឃុំឃាំង​ស២១​និង​សម្លាប់​ចោល​នៅថ្ងៃទី​១៨ខែ៣​ឆ្នាំ១៩៧៧​។វីរីបាន​ទទួល​អាហារូបករណ៍​ពីក្រសួងអប់រំជាតិ​កម្ពុជាទៅ​សិក្សា​ផ្នែកវិស្វករ​នៅទី​ក្រុង​មូស្គូប្រទេសរុស្ស៊ី​នៅចុងឆ្នាំ​១៩៦៥​។​នៅទីក្រុងមូស្គូ​ហាក់សៀង​ឡាយនី,​គ្រិនលាន​,រឿងម៉ាច​ បានមក​ទាក់ទងជាមួយ​វីរីនិង​បញ្ចុះបញ្ចូល​ឱ្យគាត់ចូល​ជាសមាជិក​ខេមរនិស្សិត​ប៉ុន្តែវីរីពុំទាន់​ឆ្លើយ​យល់​ព្រមនៅឡើយ​ទេ។ ក្រៅពីអ្នកទាំងបី​ខាងលើវីរី​បានស្គាល់​ម៉ិល​សុវណ្ណ​ដែល​ជានិស្សិត​អាហារូបករណ៍​រៀននៅ​ប្រទេស​រុស្ស៊ីដែរ​។សុវណ្ណ​តែង​តែនិយាយ​ប្រាប់វីរីអំពី​នយោបាយ​នៅក្នុងប្រទេស​កម្ពុជានិងលើក​​សរសើរសង្គម​និយមសូវៀត។នៅឆ្នាំ​១៩៦៧​វីរីចាប់ផ្តើមសិក្សា​មុខវិជ្ជាវារី​បច្ចេកទេស​នៅសាលាសភាកសិកម្មរុស្ស៊ី​។នៅឆ្នាំដដែល​នីកូឡាស្តារីណាអធិការ​និស្សិតបរទេស​ផ្នែកនយោបាយ​និងសង្គមកិច្ចបាន​ស្នើឱ្យវីរីចូល​ជាសមាជិក​កា.ហ្សេ.បេ​ដោយសន្យា​ថានឹងចាត់តាំង​ឱ្យគាត់ធ្វើជា​អ្នកឃោសនា​និងស៊ើបការណ៍​សម្ងាត់​ឱ្យអង្គការ​កា.ហ្សេ.បេនៅរុស្ស៊ី។​

នៅឆ្នាំ១៩៦៩​វីរីសម្រេចចិត្តចូលជា​សមាជិកកា.ហ្សេ.បេ​ដោយមានការ​ទទួលស្គាល់​ពីយូទីសាវីណូវ​(អ្នកទទួលខុស​ត្រូវលិខិតឆ្លងដែន​ជនបរទេសនៅវិជ្ជាស្ថាន​សំណង់ក្រុងមូស្គូ)​។នៅឆ្នាំ​

ដដែល​វីរីស្ម័គ្រចិត្​តចូលជា​សមាជិកសមាគម​និស្សិត​និង​អាណិកជនខ្មែរ​នៅសហភាពសូវៀត​។ នៅចុង​ឆ្នាំ១៩៦៩​ព្រហ្មភឿន​,យូសិមហ៊ុន​,ហេងពេជ្រ​និងវីរី​បានក្លាយជាអ្នក​គ្រប់គ្រង​សមាគម​និស្សិតនេះ​។ បន្ទាប់​ពីមានរដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​សីហនុនៅប្រទេសកម្ពុជា​នៅថ្ងៃទី​១៨ខែមីនា​ឆ្នាំ១៩៧០​វីរីប្រមែប្រមូលកម្លាំង​និស្សិតខ្មែរឱ្យគាំ​ទ្រ​រណសិរ្សរួបរួម​ជាតិដែលមាន​សម្តេចសីហនុ​

ជាប្រធាន។​ក្រោយមកវីរីបាន​ចូលជាសមាជិក​យុវជនរណសិរ្ស​រួបរួមជាតិកម្ពុជា​នៅប្រទេសរុស្ស៊ី។​

នៅខែ​៨ឆ្នាំ១៩៧១​តាងនាមអង្គការយុវជន​រណសិរ្សរួបរួមជាតិកម្ពុជា​នៅសហភាពសូវៀត​វីរីបាន​ធ្វើដំណើរទៅ​ប្រទេសរ៉ូម៉ានី​និង​យូហ្គោស្លាវី​ដើម្បីចូលរួម​សមាជនិស្សិត​ខ្មែរនៅ​អឺរ៉ុប។សមាជនេះ​មានទិសដៅ​ប្រមែប្រមូលយុវជន​ខ្មែរទាំងអស់​នៅអឺរ៉ុបឱ្យប្រឆាំង​នឹងចក្រពត្តិ​អាមេរិកដែល​ឈ្លានពាន​ទឹកដីកម្ពុជា​។​អ្នកដែលមក​ចូលរួមក្នុ​ងសមាជនេះ​គឺជាតំណាង​អង្គការយុវជន​

រួបរួមជាតិ​កម្ពុជានៅ​ប្រទេសយូហ្គោស្លាវី​ឆេកូស្លូវ៉ាគី​សហភាពសូវៀត​និងតំណាង​សមាគមនិស្សិត​និងអាណិកជន​ខ្មែរនៅប្រទេសបារាំង​និងអាល្លឺម៉ង់និស្សិត​ដែលមកចូល​រួមនៅពេលនេះ​មាននិន្នាការខុសៗ​គ្នាដែលជា​ហេតុធ្វើឱ្យសមាជ​ពុំបា​នសម្រេច​ទិសដៅ​របស់​ខ្លួនក្នុងការ

គាំទ្រ​គោលនយោបាយ​របស់រណសិរ្សរួបរួម​ជាតិកម្ពុជា​។ផ្ទុយទៅវិញ​ការជួបជុំនៅ​ពេលនេះប្រែក្លាយ​ទៅជាកម្លាំងមួយ​ទៀត​ដែលប្រណាំង​ប្រជែងនឹង​គោលនយោបាយ​របស់រណសិរ្សរួបរួម

ជាតិកម្ពុជា​ហើយត្រូវបាន​រណសិរ្សនេះ​ប្រកាសរំលាយ​ចោលនៅឆ្នាំ១៩៧២​ដោយមានការធានា​ពីជាសានឯកអគ្គរដ្ឋទូតរណសិរ្ស​រួបរួមជាតិ​កម្ពុជានៅ​សហភាពសូវៀត​វីរីបានទៅ​បន្តការ​សិក្សាថ្នាក់បណ្ឌិត​វិស្វករ​ផ្នែកវារីបច្ចេកទេស​នៅវិទ្យាស្ថាន​សំណង់ក្រុងមូស្គូ។នៅក្នុង​ពិធីជប់​លៀង​អបអរពិធីចូល​ឆ្នាំសកលឆ្នាំ​១៩៧២​វីរីបានជួបឡុងសៀម​និងតឹកជួរដែលទើប​តែបានចូល​ធ្វើការនៅវិទ្យុមូស្គូ​។ឡុងសៀម​និងតឹកជួរ​បានសំណូមពរ​ឱ្យវីរីនិងនិស្សិត​ខ្មែរនៅ​សហភាពសូវៀត​ជួយគាំទ្រ​ខ្លួនក្នុងផែនការបើក​ទីស្នាក់ការរណសិរ្សរួបរួមជាតិ​មួយទៀតនៅទី​ក្រុងមូស្គូដើម្បី​ធ្វើសហប្រតិបត្តិការ​ជិតស្និទ្ធជា​មួយសូវៀតនិង​ដើម្បីបាន​ទទួលជំនួយ​គ្រប់បែប​យ៉ាងពីសូវៀត​ផង​។ទទួលបាន​ដំណឹងនេះជាសានបាន​ទៅជួប​នឹង​អង្គការ​រដ្ឋសូវៀតហើយ​បានរារាំងផែន​ការរបស់​ឡុងសៀម​និងតឹកជួរ​។តាំងពីពេល​នោះមកវីរីលែង​បានជួបអ្នក​ទាំងពីររហូត​ដល់ពេល​ដែលគាត់ត្រឡប់មកប្រទេស​កម្ពុជាវិញនៅឆ្នាំ១៩៧៦។តាំងពីឆ្នាំ​១៩៧៣ដល់ឆ្នាំ​១៩៧៦​វីរីបាន​បន្ថយសកម្មភាព​ទាក់ទងនឹង​ក្រុមកា.ហ្សេ.​បេសូវៀតដោយ​សារម៉្យាងគាត់​ជាប់រវល់ក្នុង​ការរៀនសូត្រ​និងម៉្យាងទៀតគាត់ត្​រូវបំពេញភារកិច្ច​ដែល​ក្រុមប្រឹក្សាអ្​នកប្រាជ្ញវារី​បច្ចេកទេសរបស់​សូវៀតដាក់​ឱ្យធ្វើគឺរៀបចំ​អត្ថបទវិទ្យាសាស្ត្រ​អំពីការ​របកគំហើញ​ថ្មីរបស់​គាត់ដើម្បីយក​ទៅថ្លែង​នៅក្នុងសន្និសីទវិទ្យាសាស្ត្រ​បច្ចេកទេស​ដែលរៀបចំរៀង​រាល់ឆ្នាំនៅវិទ្យាស្ថាន​សំណង់​ទីក្រុងមូស្គូ។

វីរីបាន​ទទួល​សញ្ញាបត្រថ្នាក់​បណ្ឌិតវិស្វករ​នៅថ្ងៃទី​២៩ខែ​៦ឆ្នាំ១៩៧៦។ វីរីបានចាកចេញ​ពីទីក្រុងមូស្គូមក​ទីក្រុងប៉េកាំងនៅថ្ងៃទី​៣១ខែ៧​ឆ្នាំ១៩៧៦​ហើយបន្ទាប់ពី​ស្នាក់នៅ​ទីក្រុងប៉េកាំងអស់រយៈ​ពេលពីរបីថ្ងៃ​គាត់បានត្រឡប់​មកប្រទេសកម្ពុជា​នៅថ្ងៃទី៦​ខែ៨​។

អង្គការឱ្យវីរីទៅ​ស្នាក់​នៅក្នុងមន្ទីរក១៥។ដោយទើប​នឹងមកដល់ថ្​មីៗវីរីមិនទាន់​បានធ្វើ​សកម្មភាពអ្វីធំដុំនៅ​ឡើយទេ។​គាត់បានជួបជា​មួយមិត្តភក្តិ​ចាស់ៗ​មួយចំនួន​ដែលជា​និស្សិតពី​បរទេសមកដល់មុនគាត់​ហើយជជែកគ្នាអំពីការ​មិនពេញចិត្តរបស់​ខ្លួនចំពោះ​គោលនយោបាយរបស់​អង្គការទាក់ទង​នឹងបញ្ហាប្រព័ន្ធគ្រប់គ្រងការ​បំបាត់កម្មសិទ្ធិឯកជន​ការលុបបំបាត់​ក្រដាសប្រាក់

ការបែង​ចែកវណ្ណៈប្រជាជន​និងការបំបាត់អ្វីៗ​ទាំងអស់នៅ​ក្នុងសង្គមហើយប្រៀប​ធៀបសង្គមនិយម​នៅកម្ពុជាទៅ​នឹងសង្គមនិយមនៅសហភាពសូវៀ​ត​ពីរខែក្រោយមក​គឺនៅថ្ងៃទី១២ខែ១០គាត់​ត្រូវអង្គការចាប់ខ្លួន​បញ្ជូនមក​សួរចម្លើយ​នៅមន្ទីរស២១។ វីរីត្រូវបានសួរ​ចម្លើយមិនតិចជាងសាម​សិបដង​ដោយ​សមមិត្តឆាយនៅក្នុង ​ឪពួកបងរុនឱ ​ហើយត្រូវអង្គការ​សម្លាប​នៅថ្ងៃទី​១៨ខែ៣ឆ្នាំ​១៩៧៧។​ឡាំវីរីមានឪពុក​ឈ្មោះឡាំ​សោមម្តាយ​ឈ្មោះមេង​គិមស៊ន​និងមាន​បងប្អូន​បង្កើត​១០នាក់។ប្រពន្ធរបស់វីរីជាជនជាតរុស្ស៊ី​ឈ្មោះណាដេសដានីកូឡៃយេវ៉ា​និងកូនស្រីឈ្មោះ​ឡាសូភីវីរីយ៉ាន​រស់នៅ​សហភាពសូវៀត។

 

ទស្សនាវដ្តីស្វែងរកការពិត 

លេខ ៦៧ ខែ កក្កដា ឆ្នាំ ២០០៥

 

%d bloggers like this: