គាថាចេញ​ដើរ​ពេល​យប់

ង​ងះធះងះ។​​

​គាថា​នេះ​សំរាប់​សូត្រ​អត់​ដង្ហើម ៩ ចប់​។​

​បើ​ចេញ​ដើរ​ពេល​យប់​ងងឹត បង្ការ​សត្វ​មាន​ខ្នាយ​ចង្កូម​កុំឲ្យ​វា​ខាំ វា​ចឹក ឬ​ទិច តោង​សូត្រ​គាថា​នេះ​អត់​ដង្ហើម យក​មេជើង​ស្តាំ​សង្កត់​មេ​ជើងឆ្វេង ឲ្យ​ជាប់ សូត្រ​ចប់​ហើយ​​ស្រូប​ដង្ហើមចូល​ហើយ​លេបទឹកមាត់​ចូល​ទៅ​ផង ធ្វើ​យ៉ាងនេះ​បើ​ទោះ​ជា​ដើរ​ជាន់​សត្វ​កាច ក៏​វា​រក​ចឹក ខាំ ទិច​មិនកើត​ដែរ ហៅថា ” មន្ត​ចង​មាត់ ” ។​

​បើ​ចង់​កុំឲ្យ​ឆ្កែ​ខាំ សេព​គាថា​នេះ​នឹង​អម្បោះ​ឆៅ ដែល​យក​បាន​មក​ពី​ខ្សែចំណង​ខ្មោច កាល​គេ​រុំ​ស្នប​យកមក​សេព ៦ ចប់ ឬ ១២ ចប់ ហើយ​ចង មេជើង​ស្តាំ ដើរ​ទៅ​ឆ្កែៗ​​មិន​ខាំ ឬ​មិន​ព្រុះ​ផង​ក៏សឹងមាន ។ ចំណែក​សត្វ​កាច​ឯទៀតៗ ក៏​ប្រមាទ​បៀតបៀន​មិនកើត ។​

​ចំពោះ​មនុស្ស​វិញ បើ​មិន​ចង់​ឲ្យ​បៀតបៀន​យើង​បាន ចូរ​សរសេ​ឈ្មោះ​គេ​នឹង​ក្រដាស ហើយ​ដាក់​ឈ្មោះ​នោះ​ឲ្យចំ​កណ្តាល​ពំនូតបាយ​ពូ​ត​ឲ្យបាន ៣ ពំនូត​សេព​ដោយ​​គាថា​នេះ ១៩ ចប់ ១ ពំនូត យក​ទៅឲ្យ​ឆ្កែ​ស៊ី​ឧបកិច្ច​ដោយ​មន្ត :

ម​សុញ្ញៈ​ ​ ​អ​សុញ្ញៈ​ ​ ​ពុទ៍​(អានថា ” ពុត ” បញ្ចូលឈ្នោះគេផង) ​សុញ្ញៈ​ ​ន​សុ​ញ្ញំ ។​

​ធ្វើ​ដូច្នេះ​ឲ្យ​ឆ្កែ​ស៊ី ៣ លើក ក្នុង ១ លើក បង្អង់​ឲ្យបាន ៣ ថ្ងៃ សឹម​ឲ្យ​វា​ស៊ី ១ លើក​ទៀត រឿង​នេះ​ធ្វើបាន​តែ​កុំឲ្យ​គេ​រំលោភ​មក​លើ​យើង​ប៉ុណ្ណោះ បើ​គ្មាន​ហេតុ គេ​ប្រុង​​ធ្វើ​យើង​ទេ ការ​ធ្វើ​ក៏​គ្មាន​ប្រសិទ្ធិភាព​ដែរ ។​

1 comment so far

  1. អង្គរក្សខ្ញុំ-My bodyguard on

    ខ្ញុំចង់បានអាគមរៀនឆាប់ចេះ ឆាប់មានបាន មានលុយច្រើន មានមន្តអាគមហ្នឹងដែរ zenith ? ហើយមន្តអាគមមួយទៀត កុំអោយមានសង្គ្រាម បើមានហើយកុំអោយថៃបាញ់ត្រូវ មានទេ ?


ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: