បុណ្យចូលឆ្នាំថ្មី ២០១១

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ នឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសាគ្រឹស្តសករាជ ២០១១ វេលាម៉ោង ១៣ និង ១២នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកិរិណីទេវី ជាបុត្រទី ៥នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិការ ទ្រង់អម្តរពណ៌បៃតង លំអនៅព្រះកាណ៌ដោយសៀត ផ្កាមន្ទារ អភរណ ទ្រង់ពាក់ កែវមរកតភក្សាហារ ទ្រង់សោយ សណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ ព្រះហស្តឆ្វេង ទ្រង់កាំភ្លើង ទ្រង់អង្គុយពាក់ឆៀងលើខ្នងគជសារជាពាហនៈ ទើបនាំអស់ទេវបុត្រ ទេពធីតាទាំងមួយ សែនកាដិហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្តជាទីតំកល់ទុក នូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី (២៤ម៉ោង) ទើបនាំយកទៅតំកល់ទុកនៅកន្លែង ដើមវិញ ហើយប្រជុំទេវបុត្រ ទេពធីតាទាំងមួយសែនកាដិចូលទៅ ស្រង់ទឹក អនោត្តមហាស្រះ ដែលមានហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង ៧ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឬទ័យ ហើយនាំគ្នាចូល ទៅសមាទានរក្សា សីលដោយសោមនស្ស រីករាយគ្រប់ ព្រះអង្គក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រ និម្មិតថ្វាយ ដើម្បីបន្ទោបង់អពមង្គល អោយជ្រះស្រឡះ ហើយចំរើននូវសិរីសួស្តីជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្ស សត្វផង ទាំងឡាយតាំងពីឆ្នាំថ្មីលចូលមកនេះបានធូរ ទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។ -ថ្ងៃព្រហស្បតិ៍ ១១កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០១១ វេលាម៉ោង ១៣ និង ១២នាទី ជាថ្ងៃចូល ឆ្នាំថោះ ត្រីស័ក។ -ថ្ងៃសុក្រ ១២កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ្រឹស្តសករាជ ២០១១ ជាវារៈវ័នបត។ -ថ្ងៃសោរ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ្រឹស្តសករាជ ២០១១ នៅវេលាម៉ោង ១៥ និង ៣០នាទី ១២វិនាទី ជាវារៈឡើងស័កគំរប់ជាសង្ក្រាន្ត ៣ថ្ងៃស្រេចបរិបូរណ៍ចូល ឆ្នាំជាសាកល ឆ្នាំថោះត្រីស័ក ចុល្លសករាជ ១៣៧៣ តទៅ។ រណ្តាប់សំរាប់ទទួលទេវតាឆ្នាំថ្មីរួមមានៈ -តាមប្រពៃណីទំនៀមទំលាប់ខ្មែរតាំងពីបុរាណ រៀងរហូតមករណ្តាប់ទទួលទេវតាឆ្នាំថ្មី ត្រូវរៀបរានទទួលទេវតានៅខាងមុខ ផ្ទះមួយ សំរាប់តាំងគ្រឿងពលិការផ្សេងៗ ត្រូវរៀបក្រាល សំពត់ពណ៌ស រឺបៃតង ហើយរៀបចំបាយសី ៩ថ្នាក់មួយគូរ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូរ បាយសី ៣ថ្នាក់មួយគូរ បាយសីប៉ាឆាមមួយគូរ ស្លាធម៌មួយគូរ ទឹកអប់មួយគូរ (ទៀន ៥ ធូប ៥) លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាពីរជើងពាន ផ្លែឈើ ១១មុខ រៀបចំដាក់ជើងពាន ១១គូ ដូងឡៅមួយួគូរ ទឹកស្អាត ២កែវ។ ឆ្នាំនេះគួររកសណ្តែក និងល្ងរ ដាក់ទទួលទេវតា ព្រោះភក្សាហាររបស់ទេពធីតា។

%d bloggers like this: