សមិទ្ធផលអប់រំឆ្នាំសិក្សា​២០០៩-២០១០

គោលនយោបាយក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ

១- ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌

២- លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ

៣- អភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ

ច្បាប់ស្តីពីការអប់រំ

ច្បាប់ស្តីពីការអប់រំ​​​ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​ ព្រះរាជ​ ក្រមលេខ ​នស/រកម​/ ​១២០៧​/០៣២​ ចុះ​ថ្ងៃទី ៨​ ខែធ្នូ​ ឆ្នាំ​ ​២០០៧​។ ​លិខិតបទ​ដ្ឋាន​គតិយុត្ត​ទាក់ទង​នឹង​ច្បាប់​ស្តីពី​ការ​អប់រំ ​ដែល​សម្រេច​ បាន​រួមមាន​៖ ​ព្រះរាជ​ក្រឹត្យស្តីពី​ការបង្កើត​ឧត្តម​ក្រុមប្រឹក្សា​ជាតិអប់រំ​ ​លេខ ​នស/រកត/​០៣០៩ ចុះថ្ងៃ​ទី២៧​ ខែ​មេសា​ឆ្នាំ ​២០០៩​ ​អនុក្រឹត្យ​ ​ស្តី​ពីក្រម​សីលធម៌​វិជ្ជាជីវៈគ្រូបង្រៀន ​អនុក្រឹត្យ​ ស្តីពី​ការរៀប​ចំនិង​ការ​ ​ប្រព្រឹត្ត​ទៅរបស់​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​អប់រំ​ លេខ​៦០ ​អនក​.បក​ ​ចុះថ្ងៃ​ ​ទី២០​ខែមេសា ឆ្នាំ២០០៩​ អនុក្រឹត្យ​ស្តីពី​ការរៀប​ចំនិង​ការ​ប្រព្រឹត្តទៅ ​របស់​ក្រសួង​អប់រំ​ ​យុវជន ​និងកីឡា​លេខ​ ៨៤ អនក្រ.បក​ ចុះថ្ងៃ​ទី០៩ ​ខែមិថុនា​ ​ឆ្នាំ ​២០០៩ ​គោល​នយោបាយ ​ស្តីពីការ​អភិវឌ្ឍ​ការ​ ​ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ និងគោល​នយោបាយ​ជាតិ​ស្តីពីការ​គាំពារ​ និង​ ​អភិវឌ្ឍន៍​កុមារតូច​ ។

ការងារអប់រំកុមារតូចនិងការងារអប់រំចំណេះទូទៅ

          សាលា​មត្តេយ្យសិក្សា​ទូទាំង​ប្រទេស​មានចំនួន ​៤ ១១៤​ ក្នុងនោះ​ មត្តេយ្យសិក្សារដ្ឋមាន​ ២ ០៩២​ កន្លែង​។ ​កុមារមត្តេយ្យ​សិក្សា​សរុប ​២៣៤ ៤២៩ ​នាក់ ​កុមារី ​៥០,៣៤ ​ភាគរយ​។

          សាលា​បឋមសិក្សា​សរុបមាន​ ៦​ ៧៦៧​ កើនឡើង ​១០៣​ ។ ​សាលាកុមារ​មេត្រីមាន​ ៣ ៨៩១ ​ត្រូវជា ៥៧,៥ ​ភាគរយ​។ ​សាលារៀន​មិនគ្រប់​កម្រិត​ថ្នាក់មាន​ ១ ១៥២​ ​ត្រូវជា​ ​១៧,០២ ​ភាគរយ​។ ​សិស្ស បឋមសិក្សាមាន​ ២ ១៩១ ២០២​នាក់​ ស្រី ៤៧,៦២​ ភាគរយ​។

          អនុវិទ្យា​ល័យមាន​ ១ ១៨៩ ​កើន ​១៧ ​សិស្សមធ្យមសិក្សា​បឋមភូមិ​ ​មាន ​៥៦០ ៣៦១ ​នាក់ ​ស្រី ៤៨,២២​ ភាគរយ​។

         វិទ្យាល័យ​មាន ​៤០៧ កើន​ ២៤ ​សិស្សមធ្យមសិក្សា​ទុតិយភូមិមាន​ ​៣៣៤ ៧៣៤ នាក់ ​ស្រី ៤៤,៩២​ ភាគរយ​។ លទ្ធផលប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​៩១,៨៣​ភាគរយ ​ស្រី ​៩៤,២៩ ភាគរយ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​៨១,៩៥ ​ភាគរយ ​ស្រី ​៨៧,៦៨ ​ភាគរយ។ សិស្ស​អាហារូបករណ៍​មធ្យមសិក្សា ​បឋមភូមិ​ មាន ​៤៣ ៣៧១ ​នាក់ ​ស្រី ៦០ ​ភាគរយ ​និងមធ្យមសិក្សា ​ទុតិយភូមិ  ២ ៨២១ ​នាក់ ស្រី ៦០ ​ភាគរយ។

-​ ការងារអប់រំក្រៅប្រព័ន្ធ

 ​សិស្សចូល​រៀន​ក្នុង​កម្មវិធីអក្ខរកម្ម​មាន​ចំនួន ​៣០ ៨០៦ នាក់ ​ស្រី ៦៤,៩ ភាគរយ។ ​អ្នកសិក្សាដែល បានបញ្ចប់ ​និងទទួល​ ប័ណ្ណអក្ខរកម្ម​ វិជ្ជាជីវៈសរុប ​២៥ ២៧៣ នាក់​ ស្រី ៨៣,០២ ​ភាគរយ។​ មជ្ឈមណ្ឌល​ សិក្សាសហគមន៍​ ២៤០ ​កន្លែង​ អ្នកសិក្សា​ចូលរៀន​ចំនួន ​៨ ៩៨២​ នាក់ ​ស្រី ៥៤,៥៨ ភាគរយ​។​ អ្នកដែល​បានបពា្ចប់​ការសិក្សា​មាន ៧ ៣៥៦  នាក់ ស្រី ៥៤,៣៦ ​ភាគរយ។​

ការងារឧត្តមសិក្សា

         គ្រឹះស្ថាន​ឧត្តមសិក្សា​មាន​ចំនួន ៩១ ​កន្លែង រដ្ឋ ៣៤ និង​ឯកជន ៥៧ មានទីតាំងនៅ​ ១៨ ខេត្ត​ និង​រាជធានី​ភ្នំពេញ។ ​គ្រឹះស្ថានឧត្តមសិក្សា​ ដែលស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ ​យុវជន និងកីឡា​មាន ៥៥ (រដ្ឋ ៨ និង ឯកជន ៤៧ )។ ​និស្សិត​កំពុងសិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង មាន ២០ ៧១៩ នាក់ ស្រី ៣១,៤៩ ​ភាគរយ​ ថ្នាក់បរិញ្ញាបត្រ ​មាន ​១៧៣ ២៦៤ នាក់ ស្រី ៤០,៩៥ ភាគរយ​។ និស្សិត​កំពុងសិក្សា​ថ្នាក់ ​បរិញ្ញាបត្រជាន់ខ្ពស់ ​១២ ៨៨៧ នាក់​ ស្រី ​១៨,១៨ ភាគរយ។ ​បេក្ខជន ថ្នាក់បណ្ឌិត​សរុប​ ៩៨១ នាក់ ​ស្រី ៥,៦ ភាគរយ។​ និស្សិត​បញ្ចប់ការ ​សិក្សាចំនួន ​២៩ ០០៨ នាក់​ ស្រី ៣៨,៩ភាគរយ។                                                    

                                                            មួយផ្នែកនៃ ប័ណ្ណផ្នត់  ក្រសួងអប់រំ យុវជន និងកីឡា

Advertisements
%d bloggers like this: