បម្រាមដៃមានឥទ្ធិពលក្នុងការរកចំណូល?

  លទ្ធផល​ការសិក្សា​មួយ​បាន​បង្ហាញ​ថា ​ប្រវែង​ម្រាម​ដៃរបស់​បុរស​អាចព្យាករណ៍​ពី​ជ័យជំនះ​របស់​
ខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ The​ city​នៅ​ក្នុង​ទី​ក្រុងឡុង​។ ​អ្នក​វិទ្យាសាស្ត្រ​នៅ​ឯសាកល​
វិទ្យាល័យ​ឃែមប៊្រីត​ប្រទេស​អង់គ្លេស​បាន​រក​ឃើញ​ថា ​ពាណិជ្ជករ​ដែល​មាន​ម្រាម​នាងដៃ​(ម្រាម​
ពាក់​ចិញ្ចៀន)​វែង​ជាង​ម្រាម​ចង្អុរ​ដៃនោះ​រកចំណូល​បាន​ច្រើន​បំផុត​។

វិទ្យាស្ថានជាតិវិទ្យាសាស្ត្រសហរដ្ឋអាមេរិក Proceedings of the Naiotnal Academy of Sciences (PNAS) បានរាយការណ៍ឱ្យដឹងថា ការជាប់ពាក់ព័ន្ធនេះអាចទាក់ទិននឹងកម្រិតអ័រម៉ូន
បុរសភេទគឺតេស្តូស្តេរ៉ូនរបស់គភ៌នៅក្នុងស្បូន។ កម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនច្រើនរបស់គភ៌នៅ

ក្នុងស្បូនអាចបង្កើនជំនាញធ្វើការសម្រេចចិត្តភ្លាមៗរបស់ពួកគេ ហើយវាត្រូវបានគេរកឃើញថា ជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយា
ឆេវឆាវរបស់ពួកគេផងដែរ។

ប្រវែងស្មើគ្នានៃម្រាមនាងដៃនិងម្រាមចង្អុរដៃដែលត្រូវបានកំណត់ដោយអ័រម៉ូននៅពេលដែលគភ៌ស្ថិតនៅក្នុងស្បូននោះកាលពីមុន
មកត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា មានទំនាក់ទំនងជាមួយជោគជ័យនៅក្នុងការប្រកួតកីឡា។

លោកចន ខូតេស ជាអ្នកស្រាវជ្រាវមួយរូបរួមជាមួយក្រុមរបស់លោកបានរាយការណ៍កាលពីឆ្នាំមុនថា អ័រម៉ូនតេស្តូស្តេរ៉ូនហាក់ដូច
ជាជួយបង្កើនភាពជោគជ័យរយៈពេលខ្លីផ្នែកហិរញ្ញវត្ថុក្រោយពីពួកលោកបានស្រាវជ្រាវរកឃើញថា ពាណិជ្ជករនៅក្នុងមជ្ឈមណ្ឌល

ពាណិជ្ជកម្ម
City ដែលមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់នៅពេលព្រឹកព្រលឹមអាចរកប្រាក់ចំណូលបានច្រើនខុសពីធម្មតានៅក្នុង
ថ្ងៃនោះ។

ការរកឃើញចុងក្រោយបង្អស់របស់អ្នកស្រាវជ្រាវបានផ្អែកលើការសិក្សាមួយដែលធ្វើឡើងទៅលើបុរសជាពាណិជក្ជរចំនួន៤៤នាក់
នៅក្នុងទីក្រុងឡុង ហើយខ្លះក្នុងចំណោមពួកគេអាចរកប្រាក់ចំណូលបានដល់ទៅជាង៤លានផោននៅក្នុងរយៈពេលមួយឆ្នាំ។

អ្នកស្រាវជ្រាវបានរកឃើញថា នៅក្នុងរយៈពេលសិក្សាស្រាវជ្រាវជាង២០ខែ បណ្តាពាណិជ្ជករដែលមានម្រាមនាងដៃវែងជាងម្រាម
ចង្អុរដៃអាចរកប្រាក់ចំណូលបានច្រើនជាងអ្នកដែលមានម្រាមនាងដៃខ្លីជាងម្រាមចង្អុរដៃដល់ទៅ១១ដង។

ការជះឥទ្ធិពលបែបជីវសាស្ត្រទៅលើជោគជ័យនេះគឺមានកម្រិតប្រហាក់ប្រហែលគ្នាទៅនឹងការជះឥទ្ធិពលពីរយៈពេលនៃបទ
ពិសោធន៍ការងារផងដែរ។ ពាណិជ្ជករដែលមានបទពិសោធន៍ច្រើនបំផុតអាចរកចំណូលបានច្រើនជាងអ្នកដែលមានបទពិសោធន៍តិច

បំផុតប្រមាណ៩ដង។

នៅពេលដែលអ្នកវិទ្យាសាស្ត្រក្រឡេកមើលតែចំពោះក្រុមពាណិជ្ជករដែលមានបទពិសោធន៍នោះ ពួកគេបានរកឃើញថា ពាណិជ្ជ
ករដែលមានម្រាមនាងដៃវែងជាងម្រាមចង្អុរអាចរកប្រាក់ចំណូលបានជាមធ្យមដល់ទៅ៨៣៨
.០០០ផោនក្នុងមួយឆ្នាំ បើប្រៀបធៀប
ជាមួយពាណិជ្ជករដែលមានម្រាមនាងដៃខ្លីជាងម្រាមចង្អុរដៃដែលអាចរកប្រាក់ចំណូលបានតែ១៥៤
.០០០ផោនជាមធ្យមនោះ។

អ្នកស្រាវជ្រាវទាំងនោះបានប្រាប់វិទ្យាស្ថានPNASថា ជោគជ័យលើផ្នែកទីផ្សារហិរញ្ញវត្ថុរងឥទ្ធិពលពីកត្តាជីវសាស្ត្រច្រើនដូចកត្តា
បទពិសោធន៍ផងដែរ។ ទន្ទឹមគ្នានោះដែរ អ្នកស្រារជ្រាវប៊ែលហ្សិកបានរកឃើញថា បុរសដែលមានម្រាមនាងដៃវែងជាងម្រាមចង្អុរ

គិតគូរអំពីសង្គមតិចតួច និងមិនសូវចំណាយប្រាក់ផ្តេសផ្តាសទេ។ផ្ទុយមកវិញបុរសដែលមានម្រាមនាងដៃខ្លីជាងម្រាមចង្អុរដៃចូល

ចិត្តចំណាយប្រាក់ច្រើនបំផុត។

លោកកូបេ មីលេត អ្នកស្រាវជ្រាវដ៏ល្បីល្បាញមួយរូបបានមានប្រសាសន៍ថា “លទ្ធផលទាំងនេះប្រាប់យើងថា កម្រិតអ័រម៉ូនតេស្តូ
ស្តេរ៉ូនដែលគភ៌មាននៅមុនពេលចាប់កំណើតនោះបន្តជះឥទ្ធិពលដល់អាកប្បកិរិយារបស់ពួកគេនៅរយៈពេលពេញមួយជីវិតរបស់

ពួកគេ។លោកបានបន្ថែមថា ការសិក្សាដែលរកឃើញពីទំនាក់ទំនងនៃប្រវែងម្រាមដៃនេះក៏ត្រូវបានគេប្រទះឃើញកើតមានចំពោះ

ស្ត្រីផងដែរ។

Advertisements
%d bloggers like this: