ខួបទី១២៥ឆ្នាំ រថយន្តMercedes-Benz​

 

Paten-motorwagen ឫគេហៅថា Benz​ជា​ឈ្មោះ​ដែល​គេ​ដាក់​ឈ្មោះ​រថយន្ត​ជា​លើក​តំបូង។ មធ្យោបាយ​ធ្វើ​ដំណើរ​​មាន​ប្រវត្តិ​យូរ​លង់​ជា​ច្រើន​រយ​ឆ្នាំ​ដែល​បាន​សាកល្បង​ផលិត​រថយន្ត​​​ប្រើ​ជំនួស​​​សត្វ​​សេះ​ ដែល​ចាប់​ផ្តើម​ពីតំបូង​នាថ្ងៃទី ​២៩ ខែមករា ​ឆ្នាំ១៨៨៦​​។ ឈ្មោះ​Carl Benz ​ជា​រថយន្ត​​ប្រើម៉ាស៊ីន​ចំហាយ​ទឹក តាម​ការ​ឱ្យ​ដឹង​ការចាប់​​ផ្តើម​ដាក់​ឱ្យ​​ប្រើ​​ប្រាស់​រថយន្ត​ដែល​មានកង់៤​ ចំនួន​៣៧ ៤៣៥ ​រថយន្ត ​ហើយ​ម៉ាក​រថយន្ត​ដែល​ល្បី​ឈ្មោះ​ជាង​គេ​រហូត​មក​ទល់​សព្វ​ថ្ងៃគឺ ​Mercedes-Benz​ ។ នាឆ្នាំ​១៨៨៥-​១៨៨៧ ​គេ​បាន​បញ្ចេញ​រថយន្ត​ចំនួន​ ​៣ ​ប្រភេទ​ដែល​ជារថយន្ត​ ​មានកង់​ ​០៣​​។ ​សព្វ​ថ្ងៃរថយន្ត​ ម៉ូដែល ​១ Benz ផលិត​នៅឆ្នាំ​ ​១៩០៦​ ​យើង​អាច​រក​មើល​​បាន​នៅ​សារមន្ទីរ​ ​Deutsche ​នា​ពេល​នោះ​មាន​អ្នក​ជំនាញ​ចំនួន ​២៥នាក់​ ធ្វើការ​នៅរោង​ចក្រ​។​​ ​ជា​លើក​តំបូង​គេ​បាន​ផលិត​រថយន្ត​មាន​អ្នកជិះ​ចំនួន​ ២​នាក់​នៅ​ចន្លោះ​ឆ្នាំ១៨៩៤​​និង​ ឆ្នាំ​ ១៩០១​គេបាន​ផលិត​រថយន្ត​រហូតដល់​​១២០០​រថយន្ត​។ ​ជា​បន្ត​បន្ទាប់​គេ​បាន​ផលិត​រថយន្ត​ដែល​មាន​កម្លាំង​ ​១,៥សេស​​ដែល​រត់​បាន​ក្នុង​ល្បឿន​ ​២២ ​គីឡូ​ម៉ែត្រ​ក្នុង ​១​ ម៉ោង​ហើយ​​នៅឆ្នាំ​ ​១៨៩០​  ​ក្រុមហ៊ុន ​បាន​បង្កើត​រោចក្រ​ដ៍ធំលើពិភព​លោក​ដែល​មាន​អ្នក​បច្ចេក​ទេស​ ​ចំ​នួន​ ​៥០​នាក់ ​តែរហូត​មក​ដល់​ឆ្នាំ​ ​១៨៩៩​ មាន​អ្នក​បច្ចេកទសរហួត​ដល់ ៤៣០ នាក់បំរើការងារនៅក្នុងរោងចក្រ ហើយអាចផលិតរថយន្តចំនួន រហូត​ដល់ ៥៧២​គ្រឿង ​។ ឆ្នាំ​ ១៩០០ ​គេបាន​អភិវឌ្ឍ​រថយន្ត​ ​មានល្បឿន​ ​៧៥​ គីឡូ​ម៉ែត្រ​ក្នុង​ ​១​ម៉ោង ​ដោយ​ស៊ី​សាំង​ ៤,៥ ​លីត្រ ​។ ​ក្នុង​រយៈ​ពេល​ ​១២៥​ ​ឆ្នាំកន្លង​មក​ ​គេបាន​បញ្ចេញ​ម៉ូត​រថយន្ត​ ​ជា​បន្ត​បន្ទាប់​ រហូត​មកដល់​ឆ្នាំ ​២០១០​នេះ​នៅជុំវិញ​ពិភព​លោក​មានអ្នក​បំរើ​ការងារ​នៅក្នុង​រោងចក្រ​ចំនួន ២៦០,០០០​នាក់ ជាមួយ​នឹង​ការផលិត​រថយន្ត​ ​Mercedes-Benz​ ​១,១៦៧ ​លាន​គ្រឿង​ជា​ប្រចាំ ​។​

Gottlieb Daimler មានកង់បួន

Gottlieb Daimler មានកង់បួននេះជារថយន្ត Benz ឆ្នាំ1886

ឈ្មោះ Mercedes Jellinek

%d bloggers like this: