រឿង បុរសឆក់ឱកាស

  ការនិទានរឿងរបស់ចាស់ជាន់មុន

           មានក្តីដំណាលថា មានគ្រួសារមួយ​មានគ្នាបីនាក់​រស់នៅក្នុង​ផ្ទះជាមួយគ្នា។​ប្តីឈ្មោះ​ចយ ប្រពន្ធ​ឈ្មោះ​ជួន​ប្អូន​ក្រមុំ​នាង​ឈ្មោះ ជួន ឈ្មោះនាងជាតិ។

      នាងជាតិ​មាន​កំលោះ​ក្នុងភូមិជាមួយគ្នា​ឈ្មោះ​អន្ទិត​កុយ​ចូល​ស្តី​ដណ្តឹង​ ហើយរង់​ចាំ​តែ​ថ្ងៃ​រៀប​ការ​ប៉ុណ្ណោះ​។​  ថ្ងៃមួយ​ពេល​ដែល​ប្រពន្ធ​មិននៅ នាយចយក៍ចូល​ទៅក្នុង​បន្ទប់ប្អូន​ថ្លៃ​ស្រី រួច​និយាយ​ថា​ នៅ​បាំងតែមួយខែ​ទៀតប៉ុណ្ណោះ អូន​ឯង​នឹង​ត្រូវមាន​ប្តីហើយ​ ។ ចុះឥឡូវនេះ ប្អូន​មាន​​ពឹង​ពាក់​រកឱ្យយ​គេបើក​ផ្លូវហើយ​ឫ​នៅ?

         -បើកផ្លូវស្អីទៅបង? នាង​សួរ​ដោយ​ឆ្ងល់​

​​​​​         -បើកផ្លូវទៅឋានសួគ៌ណា!

          -ស្លាប់ហើយខ្ញុំ គ្មាន​ដឹង​អ្វី​ទេ​ ចុះបើបង​ឯង​ធ្លាប់​ដឹង​ ម៉េចក៍អូនមិនគិត​គូរ​ឱ្យ​ខ្ញុំ​ផង បើកផ្លូវ​ទៅ​ឋាន​សួគ៌​នោះ គេ​ធ្វើយ៉ាងម៉េច​ទៅបង?

            ក្រោយពីស្តាប់​ពាក្យ​ពន្យល់ របស់​បង​ថ្លៃ​រួច​ហើយ​ នាង​ជាតិ ក៍និយាយថា៖ ណ្ហើយ​បើរឿង​នេះ​គេតម្រូវ​ឱ្យធ្វើ​យ៉ាងហ្នឹង​មិន​ចាំ​បាច់​ទៅ​ពឹង​ពាក់​គេ​ឱ្យ​បង់​ខាត​សោហ៊ុយ​ទេ​ បង​ឯង​ជួយ​ខ្ញុំ​តែ​ម្តង​ទៅ​ ខ្ញុំ​មិន​ភ្លេច​គុណ​បង​ឯង​ទេ ។

            ចា​ប់​តាំង​ពី​ថ្ងៃនោះ​មក​ នាយចយ តែងឆក់ឱកាស​ដែលនាង​ជួន​មិន​នៅ ចូល​ទៅបើក​ផ្លូវ​ឱ្យ​ប្អូន​ថ្លៃ​ជា​រឿយៗ ។ ពេលមួយ​នាងជាតិ​សួរថា ៖ តើ​ត្រូវ​បើក​ប៉ុន្មានទៀតទើបស្រេច ? នាយ​ចយ​ឆ្លើយ​ថា​ រឿង​នេះ​ស្រេច​តែ​អូនឯង​ទេ បើបើក​«តូច» វាចង្អៀត​វា​ពិបាក​ចុះ​ឡីង​បន្តិច​ បើបើក​ឱ្យ​ធំ វា​ទូលាយ ងាយ​ស្រួល​ឡើង​ចុះមិន​​ទើស​​ទែង​​។ នាង​ជាតិ​​ថា   បើ​អញ្ចឹង​បើក​ឱ្យបាន​«ធំ»​បន្តិចទៅ​ ។​ តាំង​ពីពេល​នោះ​មក ​នាយ​ចយ​ក៍​សំរុក​ជួយ​បើក​ផ្លូវឱ្យ​ធំដល់​នាង​ ជាតិ​តាម​សំណូ​មពរ​ ។

              ថ្ងៃរៀបការមកដល់ ។​រាត្រីទី១ ប្តីនាងជាតិបាននិយាយថា ៖ បង​បាន​ជួប​អូន​ដូច​បាន​ឡើង​ស្ថា​ន​​សួគ៌ ។ ​នាង​ជាតិ​ឆ្លើយ​​ជា​​បន្ទាន់​​ថា​​ ៖ រឿង​នេះ​កុំតែ​បាន​គុណប​ងថ្លៃយើង​កុំអីបង​ឯង​រក​ផ្លូវ​ទៅ​ស្ថាន​សួគ៌​ក៍​មិន​ឃើញ​ដែ​រ។

               -ស្អីទៅ​ ផ្លូវឡើង​ទៅស្ថាន​សួគ៌ស្អី​? អូន​ឯង​និយាយ​យ៉ាងម៉េច ​បង​ស្តាប់​មិន​យល់​ទាល់​តែសោះ​!។​នាង ចាតិនិយាយរឿងរ៉ាវប្រាប់ប្តីសព្វគ្រប់តាំងពីដើម ដល់​ចប់​យ៉ាង​ក្បោះ​ក្បាយ ។​ ប្តី​នាង​ជាតិ​ ភ្ញាក់​ដូច​គេ​ជាន់​កពស់​វែក​ ស្រែកថា​ ពុទ្ធោ!​ នាង​ជាតិ​និយាយ​បន្ត ៖

            -បង​អើយ! យក​ល្អគួរ​តែ​យើង​ធ្វើនំ​ និ​ងរក​ផ្លែឈើ​ខ្លះ​ទៅ​ជូនបង​ថ្លៃយើង​ ដើម្បី​អគុណនឹង​គាត់​ឆាប់ៗ​ទៅ!​

            -ឆ្កួត​ស្រី​ចំកួត! ស្រីភ្លើ! ស្រីឆោតល្ងង់! ឱ្យ​គេស៊ី​ «អាពងក្រហម»​ ​ទុក​ «អាសៗ»​ឱ្យ​អញ រួច​គិតទៅ​អរគុណ​នឹង​គេទៀត​។

              -បើអញ្ចឹងង យើង​មិន​បាច់​យក​អ្វីទៅ​ជូនគាត់ទេ ​នាំឱ្យ​ខាត​សោហ៊ុយ ​មែន​ទេបង​?

              -ស្ងៀម! បិតប្រដាប់ទៅ !

              ប្តី​នា​ងជា​តិប្រះខ្លួន​ដេក​សន្ធឹង​សន្ធៃ​ដោយ​កំហឹង​ ​និង​ដោយ​ក្តី​ឈឺ​ចាប់​ ។​ គេ​រក​មធ្យោបាយ​សង​សឹក​ ​។

               ថ្ងៃ​មួយ​អន្ទិត​កុយ​បាន​ដឹងថា​ បង​ប្រុស​ថ្លៃ​មិន​នៅ ​។​គេរួសរាន់​ទៅផ្ទះ​បងថ្លៃ​ស្រី​ខ្លួន​ភ្លាម​

              -បងស្រីៗ! បងប្រុសគាត់ទៅណា?

             -អូហ៍ប្អូនអើយ! គាត់ទៅព្រៃភ្នំ រកបោចវ័ល្ល បោចផ្តៅទុកបំរុងប្រើ

             -ចុះហគាត់ទៅប៉ុន្មានថ្ងៃ ទើបត្រឡប់មកវិញ

             -អូហ៍គាត់ទៅយ៉ាងតិចក៍មួយខែដែរ​

            ពុទ្ធោ! ​ម្តេច​គាត់ហ៊ាន​ដើរ​ចោល​បង​ស្រីឯង​យូរដល់​ម្លឹង​ ! ចុះបង​ស្រីឯង​ទម្ងន់​ប៉ុន្មាន​ខែ​ហើយ?​

            -អូហ៍!ទើបនឹងបានពីរខែបន្តិចបន្តួចទេប្អូនអើយ !

            -ពុទ្ធោ! ស្លាប់ស្រចតែម្តង!

           -យីប្អូនមានអ្វីចំឡែកឫ បានដូចជាភិតភ័យម្លេះ?

          -បាទ​ ចំពោះ​​ខ្ញុំវា​​មិន​​មាន​រឿង​​អី​ភិត​ភ័យ​ទេ ​តែ​​ខ្ញុំអាណិត​​បង​ឯង​ ​ទើប​​ទម្ងន់​​ជាង​​ពីរខែ​​ត្រូវ​ប្តី​​ទៅ​ចោល​​ទៀត​ ​បង​​ឯង​​ចាំ​​មើល​​ចុះ​កូន​​ក្នុង​ផ្ទៃ​បង​ឯង​មាន​​តែដង​​ខ្លួន​​​និង​​​ក្បាល​​​ប៉ុណ្ណោះ​​ឯង​ ។ ពេល​កើត​មក​វាមួល​ដូច​ផ្លែ​ឃ្លោក​ ព្រោះ​វា​ឥត​មាន​ដៃ​ជើង​ទេ​ម្រាំ​គាត់​ត្រឡប់​មក​វិញ​ចាស់​ថ្ងៃ​ចាស់​ខែ ​កែ​លែង​កើត​ទៅ​ហើយ​ ។ ណ្ហើយ​អញ្ចឹង​ចុះ​!មនុស្ស​អ្វីក៍​ល្ងង់​ម្លេះ​!

             -យី​ ​បើ​​អញ្ចឹង​​មិន​កើត​​ទេប្អូន​!  ​ប្អូន​ឯង​ជួយ​​គិត​​បង​​ផង​ ​តើ​ត្រូវ​​ធ្វើ​យ៉ាង​​ម៉េច​ទៅ​?

             -អូហ៍ !​ រឿងនេះ​​ត្រូ​វ​បង​​ឯង​ពឹង​​ពាក់​រក​គេ​ឱ្យ​​មក​ជួយ​​បង្គ្រប់​ដៃ​ ​បង្រ្គប់​​ជើង​​ឱ្យវា​​ទៅ ​​បាន​​ហើយ​​។​

              -បើអ​ញ្ចឹង! ដើម្បី​កុំឱ្យ​ខាតបង់​សោហ៊ុយ​ និង ពឹង​ពាក់​គេ​សូម​ប្អូន​ជួយ​បង្គ្រប់​ដៃ​បង្គ្រប់​ជើង​ជំនួស​គាត់​ផង​ទៅបានទេ?។

             -ទេ! ខ្ញុំមិនមកទេ ទុកឱ្យសមមុខគាត់ម្តងទៅចុះ!

             ​-ណ្ហើយ​…ប្អូន​អើយ​! ​ជួយ​បង​យក​បុណ្យ​ម្តងទៅ​ ធ្វើ​មេច​គាត់​ជាមិន​បាន​ដឹង​ទៅ​ហើយ ​! បង​មិន​ភ្លេច​គុណ​ប្អូន​ឯង​ទេ ​។

             ចាប់​តាំង​ពីពេល​នោះ​មក​អន្ទិត​កុយ តែង​មក​បង្គ្រប់​ដៃ ​បង្គ្រប់ជើង​ ​គ្មាន​លោះ​ថ្ងៃណា​ទេ​ ។ ពេល​មួយ​បង​ថ្លៃ​សួរថា​ ៖​គ្រប់​ដៃ​គ្រប់​ជើង​ហើយ​ឫ​នៅប្អូន?​

            -នៅទេ ! វាទើបបានដែមួយគូរប៉ុណ្ណោះ នៅជើងមួយគូទៀត។

            -បើ​អញ្ចឹង​ ​ប្អូន​ឯង​អាណិត​ជួយ​សំរុក​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​ ។ ​តាំង​ពី​ពេល​នោះ​មក​ ​អន្ទិត​កុយ​ ក៍​មក​ជួយ​សម្រុក​ទាំង​យប់​ទាំង​ថ្ងៃតាម​សំណូមពរ​ លុះ​គ្រប់​ខែ ​នាងជួន​ ក៍ឆ្លង​ទន្លេរ​បាន​កូន​ប្រុស​មួយ​ ។​ នាយ​ចយ​​ស្រឡាញ់​​ណាស់​​ លើ​ក​​កូន​បី​ថើបអង្អែល​ម្រាមដៃម្រាមជើង​ថ្នមៗ រួច​ពោ​លថា ម្រាម​ដៃ​​ម្រាម​​ជើង​​កូន​អញ​ស្អាត​ល្អ​ណា​​​រាង​ស្រឡូន​ស្រួច​ដូច​បន្លា​អញ្ចឹង​ ​។ ប្រពន្ធ​ក៍ឆ្លើយ​ថា ​ហ្នឹងហើយ !​ កុំតែបានអន្ទិតកុយ ប្អូន​ថ្លៃ​យើងវាជួយ​បង្រប់​ដៃ​ជើង​ កុំ​អី​កូន​យើង​គ្មាន​ដៃ​គ្មាន​ជើង​ គ្មាន​ម្រាម​ដៃ​ម្រាម​​ជើងឱ្យបង​ឯង​អង្អែលដែរ​។

            -ស្អី ! បង្រ្គប់​ដៃ​បង្រ្គប់​ជើង​ស្អី ​! ​ឯងចង់​និយាយ​ថាយ៉ា​ងម៉េច​ អញ​ស្តាប់​ដូច​មិន​យល់​ទាល់​តែសោះ​! ។​ប្រពន្ធ​និយាយ​រឿង​រ៉ាវ ប្រាប់​​ប្តី​សព្វគ្រប់​តាំង​ពី​ដើម​ដល់ចប់​ យ៉ាង​ក្បោះ​ក្បាយ​។ ប្តីភ្ញាក់​ដូច​គេ​ជាន់​កពស់វែក​ ស្រែក​​ថា ពទ្ធោ!​​  ។ ​ប្រពន្ធ​និយាយ​បន្ត៖

          -ប៉ាវា​អើយ​ ! ​យកល្អ ​យើង​គួរតែធ្វើ​នំ ​​និង ​រក​ផ្លែឈើខ្លះ​ទៅ​អរគុណ​នឹង​ប្អូន​ថ្លៃ​យើង​ ​ដែល​វាមក​ជួយ​យក​អាសារ​យើង​ទាន់​ពេលវេលា​។​

            -ឆ្កួត! ​ស្រី​ចំកួត​ !​ ស្រី​ ភ្លើ !​ ស្រី​ឆោត​ល្ងង់!​ បណ្តយ​ឱ្យវា​វាយលុក​ ​បុកបែក​ ​ត្រង់សេ​ ហើយ​គិត​នាំ​គ្នា​ទៅ​ដឹង​គុណ​វាទៀត​ ។

         -បើអញ្ចឹង​ យើងមិន​ចាំបាច់​យកស្អី​ៗ​ទៅឱ្យ​វានាំបង់​ខាត​សោហ៊ុយ​មែន​ទេប៉ាវា​?

          -ស្ងៀម! បិតប្រអប់លេខទៅ !។

         នាយ​ចយ​ស្ទុះ​ទៅ​យក​ពូថៅ​ ​មកសំលៀង​យ៉ាង​មុតរួច​ដើររលះ​រលាំង​ ​ទៅផ្ទះ​ ​អន្ទិតកុយ ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីគ្នា​ ។ ​លុះ​ដល់​មាត់​ទ្វា​របង ​មើល​ឃើញ​អន្ទិត​កុយ​អង្គុយ​នៅ​មាត់ទ្វារ​ផ្ទះ​កំពុង​វេញ​ខ្សែគោ​។

            -យី​អា​មនុស្ស​ថ្លើមអាក្រក់​ ឆក់ឱកាស​បោកប្រពន្ធ​អញ​ !​ឥឡូវចុះ​មកកាប់​គ្នាឱ្យស្គាល់​ថ្វីដៃគ្នា​ម្តង​!។​

             អន្ទិតកុយ អង្គុយវេញខ្សែគោបឺតបារី ធ្វើព្រងើយ

           -នែអាស្វាស៊ីមាន់វត្ត លឺអញហៅទេ?!

         អន្ទិត កុយ ញញឹមតមសួរវិញថា៖

           -លោកបងមានរឿងអី ក៍ដូចជាក្រេវក្រោធខឹងសម្បាខ្លាំងម្លេះ?

           -យី​អាថ្លើម​ពាស​មេឃ​ ​ពាស​សមុទ្រ្ទ ! ​ដុតឆេះ​បន្ទាយ​ ​ឆេះ​ត្រង់សេ​ ​អញអស់​ហើយ ​ធ្វើ​​មិន​ដឹង​ខ្លួន​ទៀត​​!​​​​  

           -ហាស​ ​ហាស!​ ​លោក​ប​ងអើយ​ ​! ​កុំច្រឡោត​ខ្លាំង​ពេក​ ​អញ្ជើញ​ឡើង មក​ពិសារ​ថ្នាំ​មួយ​បារី​លេង​ឱ្យ​ត្រជាត់​ចិត្តទៅ ។​ រួចចុះឥឡូវ ​លោក​បង​ឯងគិត​អញ្ជើញ​ទៅណា​!?

           -អញមករកមើលលោកគ្រូ «បង្គប់ដៃបង្រ្គប់ជើង»។

           -អូហ៍​អញ្ចឹង​ត្រូវ​គ្នាម៉ាច់​តែ​ម្តង​ហើយ​ ! ​ខ្ញុំក៍​ចង់មើល​មុខ​លោក​អាចារ្យ​ «បើក​ផ្លូវ​ទៅ​ឋានសួគ៌​»​ដែរ​។​

           -អុញ​ ! ​អានេះ​ចង់​និយាយ​ដៀម​ដាម​ឱ្យ​អញ​ទេដឹង​ ? អូហ៍​ ប្រហែល​មើល​ទៅ​ប្រពន្ធ​វានិយាយ​រឿង «កាល​ណោះ»​ឱ្យវា​ដឹង​អស់​ហើយ​។

            នាយ​ចយ​ដើរទៅផ្ទះវិញ​បណ្តើរ​គិត​បណ្តើរ​ ណ្ហើយ​ ​រឿងនេះ​ផាត់ទៅ​ !ផាត់​មក ​! ចាត់​ទុក​ថា​រួច​គ្នា​ទៅចុះ​ ។​

                                                      ក្រុងព្រះសីហនុ ២៥ វិច្ឆិកា ឆ្នាំ ១៩៩៦

                                                                              អមតា (ហៅ តាខាំអូន)

 

 

 

 

 

 

 

 

 

%d bloggers like this: