ខ្ញុំត្រុវប្រើកម្មវិធីមួយណា

បច្ចុប្បន្នមានកម្មវិធីមួយចំនួន ចាប់ផ្តើមប្រើយូនីកូតជាភាសាខ្មែរ​ ក្នុងនោះមានជម្រើសជាច្រើន សម្រាប់ឱ្យយើងប្រើប្រាស់ ហើយពេលនេះតាមសាលាគេបានបញ្ជូលកម្មវិធីកំព្យូរទ័រ Office ជាភាសាខ្មែរសម្រាប់សិស្សា-នុសិស្សត្រូវតែសិក្សា​  ។ ហើយពេលថ្មី”នេះក្រុមហ៊ុន Microsoft ក៍បានបញ្ចូលកម្មវិធីមួយដាក់នៅលើ Windoes និងMicrosoft  Office 2007  ជាភាសាខ្មែរដែរ     
        តើថ្ងៃមុខជាជម្រើសតើយើងត្រូវប្រើកម្មវិធីមួយណា?

5 comments so far

  1. Admin on

    ប្រើមួយណាក៏បានដែរ ឲ្យតែលោក/អ្នកយល់ថាល្អ :-) :-) :-)

    • Samady KS on

      សម្រាប់​ខ្ញុំ​​គឺ​បាន​ដំឡើង​ទាំង​​២ ក្នុង​កុំព្យូទ័រ​របស់​ខ្ញុំ តែ​បើ​សួរ​ជា​សំនួរ​ថា​តើ​គួរ​ប្រើ​មួយ​ណា​នោះ​ខ្ញុំ​អាច​ប្រាប់​បាន​ថា​៖
      ១-សម្រាប់ Open Office ល្អ​​ ​វា​អាច​ជំនួ​ដល់​ការ​​សរសេរ​អត្ថបទ​​​ព្រោះ​វា​​នូវ Khmer Spell Checker សម្រាប់​​ពិនិត្យ​អក្ខរា​វីរុទ្ធ​ខ្មែរ និង​អាច​រក្សា​​ទ្រង់​ទ្រាយ​ដើម​បាន​បន្ទាប់​ពី​យើង​ចម្លង​ឯកសា​រ​​។
      ២-សម្រាប់ Mircrosoft Office ក៏​អាច​ប្រើ​ជា​ភាសា​ខ្មែរ​ដែរ តែ​ចាំ​បាច់​យើង​ត្រូវ​បញ្ចូល កញ្ចប់​កម្មវិធី​ជំនួយ​ ​រួប​មាន​ដូច​ជា ពិនិត្យ​អក្សរ​ខ្មែរ, តម្រៀប​អក្សរ​ខ្មែរ កខគឃង, និង​បំលែង​អក្សរ​ខ្មែរ​ពី Limon ទៅ Unicode និង​បញ្រ្ចាស មក​វិញ។ ការ​ប្រើ​ប្រាស់ MS Office គឺ​ពេញ​និយម​ក្នុង​ស្រុក​​ខ្មែរ​ដូច​នេះ​ចាំ​បាច់​ណាស់​កុំព្យូទ័រ​យើង​ត្រូវ​តែ​មាន​កម្មវិធី​នេះ​។ តែ​​សម្រាប់​​អ្នក​ដែល​លេង​ប្លក់​ដូច​ពួក​យើង​គួរ​មាន​ Open Office ផង​ដែរ។
      ដូច​នេះ គំនិត​ខ្ញុំ ប្រើ​ទាំង​២​ទើប​ជា​ការ​ល្អ។

  2. monyrinataro on

    មួយជារបស់ជាតិ មួយជារបស់អន្តរជាតិ គេអាចប្រើបានទាំង២ ហើយគេប្រហែលជាជិតបញ្ចូលគ្នាហើយ ព្រោះ Interface ជារបស់ Microsoft ទាំងស្រុង។

  3. Admin on

    អរគុណ សាម៉ាឌី :-) បើខ្ញុំចង់ប្រើទាំងពីរ ធ្វើយ៉ាងម៉េចដែរ ? សម្រាប់ Open Office ខ្ញុំមានហើយ តែសម្រាប់ Microsoft Office ជាភាសាខ្មែរខ្ញុំមិនទាន់មាន​ទេ តើអាចដាក់ឲ្យចម្លងយកទៅប្រើផងបានទេ ហើយកុំភ្លេចប្រាប់ពីររបៀប​ប្រើវាផង។

    ដោយក្តីរាប់អាន!

    • Samady KS on

      ដោយ​សារ​តែ​ចម្ងល់​ខាង​លើ​នេះ​ខ្ញុំ​បាន​សម្រេច​សរសេរ​អត្ថបទ​ដែល​បង្ហាញ​អំពី កម្មវិធី​ការិយាល័យ​ខ្មែរ ខ្ញុំ​បាន​បង្ហាញ​លម្អិត​ខ្លះ​​អំពី​ភាព​ខុស​គ្នា​រវាង​កម្មវិធី​ទាំង​ពីរ នេះ​។ សូម​ចូល​មើល​ដោយ​រីករាយ


ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: