ជួបអ្នកធ្វើការនៅព្រលានយន្តហោះកំពង់ឆ្នាំង

ក្រោយ​ថ្ងៃទី១៨​ ​ខែមីនា ​ឆ្នាំ១៩៧០​ ​យុវជន-យុវនារី​មួយចំនួន​បានស្មគ្រ័​ចិត្តចូល​បម្រើក្នុងជួរកង​ទ័ពបដិវត្តន៍​រីឯមួយចំនួន​ទៀតដែល​មិនស្មគ្រ័ចិត្ត​ក៏ត្រូវ​រដ្ឋអំណាច​មូលដ្ឋាន​ចាប់បង្ខំឱ្យ​ចូលរួម​ដែរ​។ ឡុងតុង​ហៅ ​ឡុង​តាង​ មានស្រុក​កំណើត​នៅភូមិ​ក្រូច ឃមុក្រូចស្រុកព្រៃឈរ ខេត្តកំពង់ចាម។តុង​ចូលបម្រើ​បដិវត្តន៍​នៅក្នុង​ឆ្នាំ១៩៧២ ​តាមរយៈ​ឈ្មោះ​វ៉ាន់ដែល​ជាយោធា​ក្នុងកងទ័ពរំដោះ​។​ពេលនោះ​តុងទើប​តែមាន​អាយុ១៦​ឆ្នាំ​ប៉ុណ្ណោះ​ឪពុកម្តាយ​របស់តុង​មិនពេញ​ចិត្តឱ្យកូន​ទៅទេ​ដោយ​យល់ថា​កូនរបស់គាត់​នៅតូចពេក​ប៉ុន្តែ​គាត់មិន​ហ៊ាន​ប្រកែក​ប្រឆាំង​នឹងទិសដៅ​របស់​អង្គកា​រឡើយ​តុងស្ថិត​នៅក្នុង​អង្គភាព​កងឯករាជ្យ​កាំភ្លើងធំ​លេខ៥០២​ដែលដឹក​នាំ​ដោយ​មេបពា្ជ​ការមក​ពីភាគ​ខាងជើងវៀត​ណាមឈ្មោះ​ពៅ​ដោយសារ​មេបញ្ជាការ​ឃើញ​ថាតុង​នៅក្មេង​ពេកក៏ចាត់​ ​តាំងឱ្យតុង​ជួយដាំបាយ​និង ឃ្វាលសេះ​របស់​អង្គភាព​ ​នៅសមរភូមិ​ក្រោយ។នៅ​ខែមករា​ ឆ្នាំ១៩៧៣ ​តុងត្រូវបានអង្គភាព​បញ្ជូនឱ្យ​ទៅសិក្សា​វិជ្ជាពេទ្យ​នៅសេនាធិការ​ប្រចាំភូមិភាគ​៣០៤​
ខេត្តសៀមរាប​អស់រយៈពេល១​ឆ្នាំ(ចន្លោះឆ្នាំ១៩៧៣-៧៤) ។​មុខវិជ្ជាដែល​តុងបាន​រៀនគឺព្យាបាល​ជំងឺទូទៅ​ព្យាបាល​របួស​ ​និងវិធីសង្គ្រោះ​​បន្ទាន់។​ការសិក្សា​ផ្នែក​ទ្រឹស្តីធ្វើឡើង​នៅពេល យប់ហើយ​ពេលថ្ងៃ​អនុវត្ត​ជាក់ស្តែង​គឺលាង​របួស​រុំរបួស​និងដេរមុខរបួស​ឱ្យកងទ័ព​ដែល​ ​បញ្ជូន​មកពី​សមរភូមិ​មុខ​។សិក្ខាកាម​ដែលចូលរួម​រៀនវិជ្ជា​ពេទ្យ​កាលពី​ជំនាន់នោះ​មានស្រី​ ​មានប្រុស​ចំនួន​ប្រហែល​៣០​នាក់ដែល​មាន អាយុ​ត្រឹម​តែ១៦​ឬ​១៧ឆ្នាំ​ប៉ុណ្ណោះ។បន្ទាប់​ពីរៀនចប់​នៅក្នុង ​ឆ្នាំ១៩៧៤ ​តុង​មក​ប្រចាំការ​នៅអង្គភាពពេទ្យ​សេនាធិការ​ភូមិភាគ​៣០៤​ប្រចាំ​នៅខេត្ត​សៀមរាប​។​ក្រោយ​មកអង្គភាព​របស់តុង​បានផ្ទេរមក​ប្រចាំការ​នៅភ្នំសន្ទុក​ក្នុង​ខេត្តកំពង់ធំ​។​តុងបាន​បម្រើការងារ​ផ្នែក​ ​ព្យាបាលរបួស​ហើយដើរ​តាមកងទ័ព​រហូតចាប់​តាំងពីពេល​នោះមក​។នៅ​ពេលអង្គកា​របើកយុទ្ធនា​ការវាយរំដោះ​យក​ទីក្រុងភ្នំពេញ ​អង្គភាពរបស់តុង​ បានទទួល​មុខព្រួញវាយ​ចូលតាម​ច្រក​ព្រែកក្តាម។​ពេលដណ្តើម​បានទីក្រុងភ្នំពេញ​ ​ពោលគឺនៅថ្ងៃទី១៧​ ​ខែមេសាឆ្នាំ ​១៩៧៥ ខ្មែរ​ក្រហម​បានចាប់​ផ្តើមជម្លៀស​ប្រជាជន​ទាំងអស់​ចេញ​ពីទីក្រុង។ចំណែក​ទាហាន​លន់ នល់​មួយចំនួន​ដែល​ធ្លាប់​យល់ដឹងពី​អំពើឃោរឃៅ​ ផ្តាច់ការ​របស់បក្ស​កុម្មុយនិស្ត​កម្ពុជាបាន​ព្យាយាម​លាក់ប្រវត្តិរូប​របស់ខ្លួន​ដោយ​ដើរបន្លំ​ជាមួយ​ហ្វូង​ប្រជាជនចេញ​ពីទីក្រុងភ្នំពេញ​ទាំងមិនដឹង​គោលដៅ​ពិតប្រាកដ​។​នៅពេល​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុងភ្នំពេញ​អស់ហើយ​អង្គភាព​របស់តុង​បានទទួល​ ​បញ្ជាឱ្យបោះ​ ទីតាំង​ នៅម្តុំវត្តភ្នំ។​នៅទី​នោះតុង​និងយុទ្ធជន​ទាំងអស់ហាត់​ក្បួនយោធា​នៅពេលព្រឹក​ពេលថ្ងៃបន្តិច​បោសសំរាម​នៅក្នុងទី​ក្រុងភ្នំពេញ​ហើយនៅ​ពេលយប់មាន​ភារកិច្ចយាម​កាមការពារ​ទីក្រុងតាម​មុខសញ្ញា​ដែលថ្នាក់​លើបាន​កំណត់។​ពេលយាម​កាមយុទ្ធជន​ទាំងអស់ត្រូវ​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់ពីព្រោះ​នៅមាន​សេសសល់​អតីត​ទាហាន​លន់នល់​មួយចំនួន​តូចដែល​បង្កប់ខ្លួន​ក្នុងទីក្រុង​ចេញមក​ធ្វើសកម្មភាព​បង្កឱ្យមាន​ភាពចលាចល​ដោយគប់​គ្រាប់បែក​ទៅលើផ្ទះ​ថ្មជាញឹកញយ​។​ទាហានលន់នល់​ទាំងនោះ​ត្រូវទ័ពខែ្មរ​ក្រហម​ចាប់ខ្លួន​បាន
ជាបន្តបន្ទាប់​។បន្ទាប់​ពីចាប់ខ្លួន​បាន​ហើយ​មិនដឹងអង្គការ​បញ្ជូនទៅ​ទីណាទេ។តុងអះអាង​ថាគាត់​បានចូលរួម​សន្និបាត​នៅស្តាតអូឡាំពិក​ម្តង។​តុងបានប្រាប់​ឱ្យដឹងថា​នៅពេលនោះ​មានការ​យាមកាម​និងឆែកឆេរ​យ៉ាងតឹងរ៉ឹង​និង​ហ្មត់ចត់​ជាទីបំផុត​។​ខ្លឹមសារ​នៃអង្គសន្និបាត​គឺគោលនយោបាយ​របស់​បក្សកុម្មុយនិស្តកម្ពុជា​ការជីក​ប្រព័ន្ធប្រឡាយ​ដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិ​និងការស្រាវជ្រាវ​រកចាប់​ភ្នាក់ងារ​បង្កប់​របស់ខ្មាំង​។តុង​បាន​និយាយ​ថា ​អ្នកមាន​ឋានៈធំ​ៗដែល​ទៅចូលរួម​ក្នុងសន្និបាត​នាពេលនោះ​មាន​ប៉ុលពត​ ​និង​ ​សុនសេន​។កាល​នោះ​សុនសេន​មានឋានៈ​ជាអគ្គបញ្ជាការ​កងទ័ព​។​សុនសេន​ធ្លាប់ចុះ​មកសាក​សួរសុខ​ទុក្ខយុទ្ធ​ជនតាម​ អង្គភាព​ម្តង​ម្កាល​ដែរ។​ពេលមកម្តងៗ​មានអង្គរក្ស​ហែហម​ឆ្វេងស្តាំ​មកជា​មួយហើយមិន​ដែលនៅ​យូរទេ​។បន្ទាប់ពី​នៅវត្តភ្នំ​រយៈពេល៣​ខែតុងបាន​ឡើងឋានៈ​​ជាប្រធាន​កងអនុសេនា​តូចនិង​ក្តាប់យុទ្ធជន​ចំនួន៣០​នាក់ហើយ​បានផ្លាស់​ចេញពីពេទ្យ​មកធ្វើស្រែនៅ​ច្រាំងចំរេះ​រហូតដល់​ចុងឆ្នាំ​១៩៧៦​។នៅឆ្នាំ​១៩៧៧​អង្គការ​បានផ្លាស់​អង្គភាព​របស់​តុងឱ្យ​មកធ្វើស្រែ​និងជីក​ប្រឡាយ​នៅបឹង​បាយ៉ាប​អន្លង់ក្ងាន​អង្គក្រពើ​និងកប់ស្រូវ​។ការហូប​ចុករបស់​កងទ័ពនៅ​ពេលនោះ​គឺហូប​បបររាវៗ​ពេលខ្លះបាន​ហូបបាយដែរ​ប៉ុន្តែមិនឱ្យ​ហូបតាម​ចិត្តចង់​ទេគឺ​ត្រូវវាល់​ចែកគ្នា​។​បន្លែដែល​យកមក​ស្លគ្មានអ្វី​ក្រៅពី​ព្រលឹតនិង​ត្រកួន​ដែលបេះមក​ពីបឹងបាយ៉ាប​ឡើយ។តុង​និយាយទាំងអស់​សំណើច​ថាមុនដំបូង​បេះផ្កាព្រលឹត​យកមក​ស្លហូបដល់​ពេលហូប​អស់ផ្កាចាប់​ផ្តើមបេះ​ដើមហូបម្តង​។ព្រលឹត​និងត្រកួន​លូតលាស់​មិនទាន់​អ្នកបេះហូប​ទេ។ការហូប​ព្រលឹត​និងត្រកួនយូរៗ​ទៅ​បណ្តាល​ឱ្យយុទ្ធជន​មានធេ្មញ​ខៅ្ម​គ្រប់គ្នាព្រោះ​ជ័រកាន់។នៅឆ្នាំ១៩៧៧​សភាពការណ៍​ច្របូក​ច្របល់​បានកើតមាន​។​ប្រធាន​កងពល​និងមេ​ៗភូមិភាគ​៣០៤​ត្រូវអង្គការ​ចាប់យកទៅ​សម្លាប់​ចោលគ្មាន​សល់​ដូចជា​កុយ​ធួន,អឿន,​ឈិន​,សួង,រ៉ន​និង​សុខជា​ដើម​ ដោយចោទ​ថា ​ក្បត់​បដិវត្តន៍​ខ្សែសេ.អ៊ី.អា​ហើយ​បានបញ្ជូន​កមា្មភិបាល​ភូមិភាគ​និរតី​ឈ្មោះញ៉​និងសន​ឱ្យមក​ដឹកនាំកង​ពល ជំនួស​អ្នកដឹក​នាំចាស់​វិញ​។​ចំណែក​ឈ្មោះ
ពៅ​ដែលជា​មេបញ្ជាការ​របស់តុង​ត្រូវថ្នាក់​លើចោទ​ថាជាខ្សែ​ កាហ្សេបេ​ ហើយ​ត្រូវអង្គការ​ហៅឱ្យ​ទៅនៅ​ទីក្រុងភ្នំពេញ​រួច​ចាប់ខ្លួន​។ អង្គការ​បានយក​កាស្សែត​ថតសំឡេង​របស់អឿន​មកចាក់​ឱ្យកងទ័ព​នៅក្នុង​អង្គភាព​ស្តាប់។​ក្នុងកាស្សែត​នោះអឿន​បានសារភាព​ថាខ្លួន​គាត់ពិត​ជាក្បត់​នឹងអង្គការ​បដិវត្តន៍មែន​។យុទ្ធជន​ទាំងអស់​មានទឹកមុខ​ស្រងូត​ស្រងាត់​ព្រួយបារម្ភ​ពីសុខទុក្ខ​ របស់អឿន​គ្រប់ៗ​គ្នាប៉ុន្តែម្នាក់ៗ​មិនហ៊ាន​សម្តែង​អាការៈឱ្យអ្នក​ដទៃដឹងទេ​ព្រោះខ្លាច​ក្រែង​អង្គការយក​ទោសពៃរ៍​ចាប់យកទៅ​កម្ទេច​ចោលទៀត​បន្ទាប់​ពីចាប់​មេដឹក​នាំកងពល​អស់ហើយ​អង្គការក៏ចាប់​ផ្តើមចាប់​ថ្នាក់​ក្រោមបន្ទាប់​ៗ​ទៀតដូច​ជាវរសេនាធំ​វរសេនា​តូច​អនុសេនា​ធំអនុសេនា​តូចតាម​ការសារភាព​របស់​អ្នកទោសមុន​ៗដែល​ឆ្លើយដាក់​។​តុងបាននិយាយថា​ ខ្ញុំមាន
សំណាង​ល្អណាស់​ដែល​គេមិន​ឆ្លើយដាក់ខ្ញុំ​។ក្រោយពេល​ចាប់មេធំៗ​អស់អង្គការ​ចេញបញ្ជា​ឱ្យយុទ្ធជន​ទាំងអស់​ធ្វើប្រវត្តិរូប​​ជាញឹកញាប់​។​នៅឆ្នាំ១៩៧៨​អង្គការបានដាក់​ផែ
នការជ្រើសរើស​យុទ្ធជន​មួយចំនួន​ដែលមាន​សមាសភាព​និង​វណ្ណៈភាព​ល្អយកទៅ​ធ្វើសង្គ្រាមជាមួយ​កងទ័ពវៀតណាម។ យុទ្ធជន​ដែលមានជាប់​ពាក់ព័ន្ធ​និន្នាការ​នយោបាយមិន​សូវល្អដូចជាតុង​ជាដើម​មិន​ត្រូវបានជ្រើសរើស​យកទៅ​ប្រយុទ្ធនៅ​ព្រំដែំនទេ​ប៉ុន្តែអង្គការ​បានបញ្ជូន​ឱ្យទៅធ្វើការ​នៅព្រលានយន្ត​ហោះខេត្តកំពង់ឆ្នាំងវិញ។​ការងារនៅ​ព្រលាន​យន្តហោះ​លំបាក​ជាងនៅ​បឹងបាយ៉ាបពី​រដង​។​យុទ្ធជន​ទាំងអស់​ត្រូវកាប់គាស់​គល់ឈើដូច​ជាដើមស្វាយ​ដើមត្នោត​និងគាស់​យកឫស​ឈើចេញ
ដើម្បី​ចាក់​ដីបង្ហាប់​ធ្វើផ្លូវ​។​ការងារនេះ​ត្រូវធ្វើ​យ៉ាង​សម្រិត​សម្រាំង​និង​យកចិត្តទុក
ដាក់​ជាទីបំផុត​។តុង​ជាអ្នក​បញ្ជាត្រាក់ទ័រ​ចូកដីដាក់​ពង្រាយ​សម្រាប់​ធ្វើផ្លូវ​យន្តហោះរត់។ប្រធាន​ទទួល​មើលការ​ខុសត្រូវរួម​ក្នុងការ​ធ្វើព្រលានយន្តហោះ​ខេត្តកំពង់ឆ្នាំង​នោះមាន​ឈ្មោះ​តាល្វៃ,តាធួក​និងតាម៉េត​(ស៊ូម៉េត)។​កាលនោះ​មានអ្នក​ជំនាញការ​ចិនធ្វើជា​ទីប្រឹក្សា​ផ្នែកបច្ចេកទេស​និង​មាន​អ្នកបក​ប្រែភាសា​ខ្មែរ-ចិន​ម្នាក់​ដែល​ជាអ្នក​ស្រុក​មកពីខេត្តកំពត​។​ពេល​ធ្វើការងារ​ចិននិង​ខ្មែរធ្វើការ​ជាមួយគ្នា​ប៉ុន្តែ​ដល់​ពេលហូប​ចុកវិញ​ក្រុមខាង​ជនជាតិចិន​ហូបផ្សេង​ឯក្រុមខ្មែរ​ហូបផ្សេង​មិនឱ្យហូប​ឡូកឡំគ្នាទេ​។កន្លែង​ស្នាក់នៅ​របស់​ជនជាតិចិន​ក៏មាន​លក្ខណៈ​សមរម្យ​ជាងកម្មករ​ខ្មែរ​។​អង្គការយក​ចិត្តទុកដាក់​ចំពោះ​ជនជាតិចិន​ណាស់​គឺឱ្យ ហូបចុក​សេរីដោយ​ឡែកកម្មករ​ខ្មែរអង្គការ​មិនសូវផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​ប៉ុន្មាន​ឡើយ។ក្រោយ​មក​ដោយសារ​ខ្វះខាត​បុគ្គលិក​ពេទ្យ​ថ្នាក់លើ​បានដកតុង​ឱ្យមកធ្វើពេទ្យ​តុងបម្រើ​ការងារខាង​ពេទ្យនេះបាន​ប្រហែល​៣-៤ខែក៏ត្រូវបានអង្គការ​ដកឱ្យ​ទៅដាំ​ឪឡឹកវិញ​នៅ​ដើមឆ្នាំ១៩៧៩​ពេលដែល​កងទ័ព​វៀតណាម​វាយបណ្តេញ​ខ្មែរក្រហម​ចេញ​ពីទី​ក្រុងភ្នំពេញ​ជនជាតិចិន​ដែលធ្វើការ​នៅព្រលាន​យន្តហោះត្រូវបាន​អង្គការបញ្ជូន​ទៅ​ខេត្តបាត់ដំបង​អស់​។​ចំណែកតុង​មិនបាន​ដឹងអំពី​ស្ថានការណ៍​យ៉ាងម៉េចៗ​ទេព្រោះគាត់​នៅខេត្តកំពង់ឆ្នាំង​កំពុង​តែដើរ​សុំអាចម៍គោ​ពីប្រជាជន​មកធ្វើជី​ទុកស​ម្រាប់​ដាក់ចម្ការ​ឪឡឹក​។​តុងបានឃើញ​ឡានតូច​-ធំបើក​តាម​ផ្លូវជាតិលេខ​៥ជាហូរហែ​ដែលដឹកយុទ្ធជន​និង​កម្មាភិបាល​មកពីទីក្រុង​ភ្នំពេញ។
តុងបាន​ចូល​អង្គភាពវិញ​នៅម៉ោង​ប្រហែល៨​យប់​ពេលនោះ​មេបញ្ជាការ​បានកោះ​ប្រជុំយុទ្ធជន​ទាំងអស់ឱ្យ​រៀបចំអីវ៉ាន់ជា​​បន្ទាន់​យុទ្ធជន​ណាដែល​ថ្នាក់លើទុកចិត្ត​ត្រូវបាន​បំពាក់​អាវុធឱ្យរួច​ជាស្រេច​ដើម្បី​ធ្វើដំណើរ​ចាកចេញ​ពីព្រលាន​យន្ត​ហោះ​ខេត្ត​កំពង់ឆ្នាំង​ឆ្ពោះទៅ​អមលាំង​(ខេត្តកំពង់ស្ពឺ)​ និងភ្នំឱរ៉ាល់។​តុងបាន​រស់នៅ​ជាមួយខ្មែរ​ក្រហម​រហូតដល់​ឆ្នាំ១៩៨៥​ទើបរត់​ចូលជំរំជនភៀស​ខ្លួន​នៅតាម​ព្រំដែន​កម្ពុជា-ថៃ។​មូលហេតុ​
ដែល​បណ្តាលឱ្យតុង​បោះបង់​ចោលការ​តស៊ូជាមួយខ្មែរ​ក្រហម​គឺដោយ​សារតែខ្មែរ​ក្រហម​នៅប្រើ​គោលនយោបាយ​ចាស់ដដែល​ៗដូចជា​ខោអាវស្លៀក​ពាក់ការ​ប្រជុំការងារ​ធំតូចនៅ​មានលក្ខណៈ​ចាស់​គំរិលឥត​មានផ្លាស់​ប្តូរអ្វីសោះ​ម៉្យាងទៀត​តុងមានការ​ធុញទ្រាន់​នឹងការ​ធ្វើសង្គ្រាម​កាប់​សម្លាប់​តែខ្មែរគ្នា​ឯងណាស់​។​ដោយមាន​ចិត្តចង់​កសាង​គ្រួសារ​មួយ​និងរស់​នៅដោយ​ស្ងប់ស្ងាត់​ផងនោះតុង​ បាន​សម្រេច​ចិត្តផ្តាច់​ខ្លួនចេញ​ពី​ក្រុមខ្មែរ​ក្រហម​។​តុងបាន​រៀបការ​ក្នុងឆ្នាំ​១៩៨៥​ជាមួយ​ចាន់ឃាន់​ដែល​សព្វថ្ងៃមាន​អាយុ៤៦​ឆ្នាំនិង​មានកូន​ស្រី១នាក់​កូនប្រុស២នាក់​។​សព្វថ្ងៃតុងមាន​អាយុ៤៧​ឆ្នាំរស់​នៅក្នុង​ស្រុកព្រៃឈរ​
ខេត្ត​កំពង់ចាម​ប្រកបរបរ​ធ្វើស្រែចម្ការ​។

ទស្សនាវដី្តសែ្វងរកការពិត ខែកក្កដា ២០០៤ ច្បាប់លេខ ៥៥

%d bloggers like this: