ប្រពៃណីដកធ្មេញុមុខ

ប្រពៃណីដកធ្មេញរកឃើញ​ក្នុងកំណាយ​ស្ថានីយ​ទេព​កោសោស្នាយ ការ​ដក​ធ្មេញត្រូវបាន​អ្នកស្រាវជ្រាវ​ជប៉ុន​និងខ្មែរ​បានរកឃើញ​ក្នុងកំណាយ​ផ្លូវការ​ស្ថានីយទេព​កោសា-ស្នាយ​ ​ឃុំរហាល​ ស្រុកព្រះ​នេតព្រះ​ ខេត្តបន្ទាយ​មានជ័យកាល​ពីឆ្នាំ​២០០៨-២០០៩​កន្លងមកនេះ​ ។ ​ប្រពៃណីដកធ្មេញមុខ​ ​ត្រូវគេប្រទះឃើញ​ ​ដែរនៅប្រទេស​ចិន​ ជប៉ុននិងប្រទេស​ដទៃទៀត​ ។​លោកបណ្ឌិត​យ៉ាស៊ូដា​ ​យូស៊ីណូរី​ ​ប្រធានគម្រោង​ស្រាវជ្រាវស្ថានីយ​ ​កំណាយ​ បុរេប្រវត្តិទេព​កោសា​-ស្នាយ​នៃមជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់ការ​ស្រាវជ្រាវវប្បធម៌​ជប៉ុនប្រាប់រៀប​រាប់ថា​ នេះថាតាមរយៈ ​កំណាយផ្លូវការ​កន្លងមកក្នុង​កិច្ចព្រមព្រៀង​គឺអ្នកស្រាវជ្រាវជប៉ុន​និងកម្ពុជា​បានរក​ឃើញថា​ ​ខ្មែរមាន​ប្រពៃណី​ដកធ្មេញផងដែរ​ ​។ ​គេធ្លាប់ឃើញ​ក្នុងកំណាយ​នៅចិន​ ​ជប៉ុន​ និងប្រទេសខ្លះ​មានប្រពៃណី​ដកធ្មេញ​តាំងពី​សម័យបុរេប្រវត្តិ​(មុនគ្រិស្តសករាជ)​ ​។បើតាមរបាយការណ៍​បឋមនៃការ​ស្រាវជ្រាវ​នេះក្នុង​ឆ្នាំ២០០៨-២០០៩​កន្លងមកក្នុង​ចំណោមទីតាំង​ (អន្លង់)​ ​កំណាយ៥ទីទៃ​ ​ពីគ្នានៅស្ថានីយ៍​ទេពកោសា-ស្នាយ​គេបានរកឃើញ​ផ្នូរសព​៤៧ផ្នូរតែមាន​២៥ផ្នូរដែល​សពនៅ​មានគ្រោង​អដ្ឋិធាតុល្អ ។ ក្នុងនោះ ទៀតគ្រោងឆ្អឹង​លលាដ៍ក្បាល​៧ដែលបាន​បង្ហាញពីការ​ដកធ្មេញមុខ​ចំនួន២​ ។ ​ប្រពៃណីនេះត្រូវបាន​ ​គេស្រាវជ្រាវ​ ​រកឃើញ​ ប្រពៃណី​ដកធ្មេញ​មុខនៅស្ថានីយ​កំណាយ​ឯប្រទេសចិន​ ជប៉ុន​ និងប្រទេស​ខ្លះទៀត​ក្នុងទ្វីបអាស៊ី ​។​អ្នកស្រាវជ្រាវ​បានសន្និដ្ឋានបឋម​ថាប្រជាជន​នៅទេព​កោសា-ស្នាយ​ពីសម័យដើម​អាចមានទំនាក់ទំនង​នឹងមជ្ឈដ្ឋានមនុស្ស​រស់​ នៅក្នុងនិង​ក្រៅតំបន់ដែល​ពួកគេរស់នៅ ​។​ទោះយ៉ាង​ណាអ្នកស្រាវជ្រាវ​នេះពុំទាន់ហ៊ានវាយ​តម្លៃឱ្យជ្រៅ​ជ្រះជាង​នេះទេ​ គឺទុកឱ្យ ​អ្នកស្រាវ ជ្រាវខាងក្រោយ​ទៀតសិក្សា​លម្អិតចុះ។​លោកប៉ែន​ និវឌ្ឍន៍​ អនុប្រធានការិ​យាល័យរដ្ឋបាល​ នៃនាយកដ្ឋាន​បុរាណវិទ្យា​និងបុរេវិទ្យា ​និងបុរេប្រវត្តិសាស្ត្រ​និយាយថា​គេរកឃើញ​គ្រឿង​បន្លុងឬវត្ថុសំណែន​ ជាមួយសពខុស​ ពីគ្នារវាងសព​មួយទៅមួយ​និងតាម​ស្រទាប់ពីទី​១-ទី៧ ​។ សព​ខ្លះនៅសល់​រូបរាងល្អស្ទើរ​ ទាំងអស់​រួមទាំង​លលាដ៍ ​ក្បាល ​និង​ធ្មេញផង​ ។ ​អាចមាន​ប្រពៃណីរក្សា​ធ្មេញ​និងដក​ឬជួសជុលធ្មេញដែរ ​។