យុទ្ធសាស្រ្តចតុកោណ

នេះគឺជា​គំនួស​បំព្រួញ​ ​យុទ្ធសាស្ត្រចតុកោណ​របស់រាជរដ្ឋាភិបាល​កម្ពុជា ដើរតួជា​ឧបករណ៍​ដ៏សំខាន់​សម្រាប់​ទ្រទ្រង់ការ​អនុវត្ត​ ​កម្មវិធី​នយោបាយរាជ​រដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី ​៤​ ​នៃរដ្ឋសភា​ ។​ យុទ្ធសាស្ត្រ​នេះត្រូវ​បាន​រៀបចំ​ឡើង​ទៅ​តាម ​រចនាសម្ព័ន្ធ​ជាមុំបួន​នៃចតុកោណ​ដែលប្រទាក់​ក្រឡាគ្នា​ ហើយផ្សារ​ភ្ជាប់គ្នា​នៅគ្រប់ជ្រុង​ទាំងអស់​ ​។​ ​ជារួម​ ​សមាស​ ធាតុ​របស់​យុទ្ធសាស្ត្រ​ចតុកោណ​មានដូច​តទៅ ៖

១-ការលើកស្ទួយវិស័យកសិកម្ម

២-ការបន្តស្តារ និងកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត

៣-ការអភិវឌ្ឍផ្នែកឯកជន និងការងារ និងទី

៤-ការកសាងសមត្ថភាព និងការអភិវឌ្ឍ ធនធានមនុស្ស ។

រាជរដ្ឋាភិបាលបានកំណត់ថា​ ​អភិបាលកិច្ចល្អ​ គឺជាស្នូល​នៃយុទ្ធសាស្ត្រចតុកោណ​ ។

Advertisements
%d bloggers like this: