jump to navigation

ល្បែង​ទាញព្រ័ត្រ​ ខែកញ្ញា 24, 2011

Posted by senith in រឿងព្រេង​ល្បែងប្រជាប្រិយ.
comments closed

​ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​លេង​កំសាន្ត​របស់​យុវជនខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី ក​ម្លោះ ក្រម ។ ល្បែង​នេះ គេ​លេង​ដោយ​ប្រើ​កម្លាំង​កាយ​ជា​មូលហេតុ ហើយ​គេ​លេង​តែ​នៅ​រដូវចូលឆ្នាំ​ខ្មែរ គឺ​ខែ​ចែ​ត្រ​-​ពិសាខ ប៉ុណ្ណោះ ។ គេ​ច្រើន​និយម​លេង​ក្នុង​វត្ត​អារាម ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ព្រោះ​វត្ត​មាន​ទីវាល​ធំ​ទូលាយ ងាយ​ដល់​ការលេង​ល្បែង​នេះ តែ​អាច​លេង​នៅ​តាម​ភូមិ​ក៏បាន បើ​ប្រសិន​ជា​ភូមិ​នេះ​មាន​មនុស្ស​នៅ​ផ្ដុំ​គ្នាច្រើន ហើយ​មាន​ទីវាល​ល្មម​លេង​កើត ។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅ​ពេល​ថ្ងៃ តែបើ​ប្រសិន​ជា​មាន​ចង្កៀង​យ៉ាង​ភ្លឺ ឬ​ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅពេល​យប់​ក៏​បាន ។​
​    ​សមាសភាព​នៃ​អ្នកលេង ល្បែង​នេះ គេ​ចែក​មនុស្ស​អ្នកលេង​ជា ២ ក្រុម ម្ខាងៗ យ៉ាងតិច​ត្រឹម ៥ នាក់ ឬ ១០ នាក់​ឡើងទៅ​តាម​ដែល​គេ​រក​គ្នា​បាន​ប៉ុន្មាន ក៏​លេង​ប៉ុណ្ណោះ តែ​តាម​ទម្លាប់​អ្នកស្រុក​បើ​មាន​មនុស្ស​ស្រី​ចូល​លេង​ផង គេ​ឲ្យ​ស្រីៗ​នៅ​ម្ខាង ប្រុសៗ​នៅ​ម្ខាង ហើយ​គេ​យល់ថា ភេទ​ស្រី​តែង​មាន​កម្លាំង​ខ្សោយ​ជាង​បុរស គេ​តែង​ដាក់​ខាង​ស្រី​ឲ្យមាន​ចំនួន​ច្រើន​លើ​សខាង​ប្រុស យ៉ាងតិច​ត្រឹម ២ នាក់​ជា​ដរាប គឺ​បើ​ខាង​ប្រុស ៨ នាក់ គេ​ដាក់​ខាង​ស្រី ១០ នាក់ ។​
​    ​គ្រឿង​ប្រដាប់​សម្រាប់​លេង គេ​យក​ខ្សែព្រ័ត្រ​ធ្វើ​ពី​ស្បែក​គោ ស្បែក​ក្របី​ធ្វើ​ជា​ព្រ័ត្រ ឬ​គេ​យក​ពួរ​ធ្វើ​ដូង​ជា​ព្រ័ត្រ សម្រាប់​ទាញ ប្រវែង​យ៉ាងខ្លី​ពី ២០ ហត្ថ​ឡើងទៅ ទំហំ​ប៉ុនកដៃ​ក្មេង ហើយ​និង​យក​សម្កោរ ឬ​គង​ម៉ង ឬក៏​រគាំង ១ សម្រាប់​ទះ ឬ​សម្រាប់​វាយ នៅពេល​ដែល​ទាញ​ដំបូង ។​
​    ​សកម្មភាព​នៃ​អ្នកលេង ដូច​ក្នុង​រូបភាព​នេះ​: (more…)

ល្បែង​ចាប់កូនខ្លែង ខែកញ្ញា 24, 2011

Posted by senith in រឿងព្រេង​ល្បែងប្រជាប្រិយ.
comments closed

        ​ល្បែង​ចាប់កូនខ្លែង ជា​ល្បែង​ដែល​កុមារា កុមារី ជំទង់ៗ​តែង​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ នៅ​រដូវចូលឆ្នាំ ឬ​នៅ​ពេលទំនេរ ។​ ​ ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ​ ៖ ​

​ល្បែង​នេះ ពេល​លេង​គេ​ចាប់​ម្នាក់​ដែល​មាន​មាឌ​មាំធំ ឲ្យធ្វើ​ជា​មេហ្វូង​ហៅថា​មេ​មាន់​, ចាត់​ច្រើន​នាក់​ឲ្យធ្វើ​ជា​កូនមាន់ ហើយ​គេ​ចាត់​ម្នាក់ទៀត ឲ្យធ្វើ​ជា​ខ្លែង ចាំ​ចាប់កូនមាន់ ។ ម្នាក់ៗ​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឲ្យ​តឹង​ណែន ការពារ​កុំ​ឲ្យ​របូតសំ​លៀក ។ គេ​នាំ​គ្នា​បង្កាត់ភ្លើង​ឲ្យបាន​ជា​ភ្នក់ ១ តូច ដោយ​កំទេច​ស ហើយ​ម្នាក់​ដែល​ជា​មេ​មាន់​បញ្ជា​ឲ្យ​កូន​របស់​ខ្លួន​តោង​ចង្កេះ​តៗ​គ្នា រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធជុំ​ភ្នក់ភ្លើង ។ ជាមួយគ្នានេះ មេមាន់​ពោល​ពាក្យ​ចំអក​ឡក​ឡឺយ​ឲ្យន័យ​ទៅ​ខ្លែង​ថា​៖ ​ ​

ចាប់កូនខ្លែង​ប្រឡែង​កូន​អក​ ​ ​

ពពេច​ញ៉ែ​ញ៉​ក កូន​អញ​តែមួយ ។​ ​ ​

ជីក​អន្លុក​ដាំ​ត្រកួន​ ​ ​

ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់ ។​ ​ ​

ទៀន ១ គូ​តាំងយូ​បាំង​ព្រះ​ ​

​លើកដៃ​សំពះ ដូនៗ​សុំ​ភ្លើង ។​ ​

​ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​, កាល​បានឮ​មេមាន់​និង​កូន​មាន់​ស្រែក​ដូច្នេះ ក៏​ដើរ​ចូល​ទៅ​រក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា  ដូនៗ​សុំ​ភ្លើង​! ។​ ​ ​

មាន់​ឆ្លើយថា​: រលត់​ ​ ​ (more…)

រឿងបងថ្លៃ និង ប្អូនថ្លៃ ខែ​កុម្ភៈ 3, 2011

Posted by senith in ទូទៅ, រឿងព្រេង​ល្បែងប្រជាប្រិយ.
comments closed

 មានមនុស្សពីរនាក់ ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា , បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ , ប្អូនថ្លៃនោះ បានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក, បងថ្លៃនិយាយប្រាប់តាមត្រង់ថា (មិនហ៊ានទៅស៊ីទេ ) ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបទេ ខ្មាសគេ, ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា ( មិនអីទេ ទៅពីរនាក់ចុះ បើមិនដឹង ឲ្យតែធ្វើតាមខ្ញុំៗ ស៊ីអី ស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ ) ។ បងក៏ព្រមទៅ, លុះទៅបរិភោគនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ , ដល់គេលើកសម្លខ្ចៅមក (more…)

រឿង បុរសឆក់ឱកាស ខែមករា 22, 2011

Posted by senith in ទូទៅ, រឿងព្រេង​ល្បែងប្រជាប្រិយ.
comments closed

  ការនិទានរឿងរបស់ចាស់ជាន់មុន

           មានក្តីដំណាលថា មានគ្រួសារមួយ​មានគ្នាបីនាក់​រស់នៅក្នុង​ផ្ទះជាមួយគ្នា។​ប្តីឈ្មោះ​ចយ ប្រពន្ធ​ឈ្មោះ​ជួន​ប្អូន​ក្រមុំ​នាង​ឈ្មោះ ជួន ឈ្មោះនាងជាតិ។ (more…)

សត្វលលក និង ស្រមោចខ្មៅ ខែមករា 19, 2010

Posted by senith in ទូទៅ, រឿងព្រេង.
comments closed

មាន​សត្វ​លលក​មួយ​ ហើរ​ទៅបាន​ឃើញ​ពួក​ស្រមោច​ខ្មៅធ្លាក់​នៅក្នុង​ទឹក ​ហែល​តោង​តែគ្នាឯង​ មាន​ចិត្ត​អាណិតពួក​ស្រមោច​នោះ​ ​ទើបពាំ​យកមែក​ឈើងាប់​ ​១​ ​មកធ្វើជាស្ពាន​ ​ឱ្យស្រមោច​អស់​នោះតោង​វាមក​លើគោកបាន​។​

ស្រមោច​ទាំង​ឡាយ​បាន​រួចពីសេចក្តី​ស្លាប់​ដោយ​អំណាច​ឈើស្ពាន​ ដែល​លលក​ដាក់ឱ្យ​ខ្លួនតោង​វាឡើង​នោះ​ឯង។​

ថ្ងៃមួយ​លលក​ ​ហើរទៅ​ទុំលើមែកជ្រៃ​ ​កាលនោះ​មានព្រាន​ប្រម៉ាញ់ម្នាក់​ ​ដើរទៅឃើញ​លលក​ទំលើ​​មែកជ្រៃ​ ​ក៍ប្រារព្វ​នឹងបាញ់​លលកនោះ​ ​ឯស្រមោចទាំង​ឡាយដឹងថា​ ព្រានប្រម៉ាញ់​ប៉ង​នឹង​បាញ់​លលក​ដែល​បាន​ធ្វើ​នឹង​ខ្លួន​ ​ទើបនាំគ្នាវារ​ឡើង​ទៅខាំជើង​នាយ​ព្រាននោះ​ ភ្ញាក់​កន្ត្រាក់​ទន្រំ​ជើងជា​សូរឱ្​យឮឡើងដល់​លលក​ៗ​ ​នឹងបាន​ដឹងខ្លួន​ហើយ​ហើរទៅ​។​ នាយ​ព្រាន​កំពុង​តែស្រងែវ​ភ្នែក​នឹង​បាញ់​ ​លុះ​ស្រមោច​ឡើង​រោមខាំ​ ​ក៍​ទទាក់​ជើង​ឮសូរទឹបៗ​។ ​ឯលលក​ ​បានឮ​សូរ​សព្ទ​ដូច្នោះ​ហើយ ក៍បែរ​មើល​ទៅឃើញ​មនុស្ស​ប៉ងនឹង​យាយីខ្លួន​ ​ទើបស្ទុះហើរ​ចាក​មែកជ្រៃ​នោះ ​ទៅកាន់​ទីដ៍ទៃ​ផុតក្តី​ស្លាប់​ហោង​។

រឿងនេះ​ បានគិត​ដល់បុគ្គល​អ្នកធ្វើគុណៗ​នោះអាច​ឱ្យសេចក្តីសុខវិញ​បាន​ ​ប្រាជ្ញ​គប្បីដឹង​និទាន​សត្វ​ម្រោម​ឱ្យទុក្ខ​ដល់​សត្វសិង្ហ​តោក្តីទុក្ខ​នោះបាន​មកលើ​សត្វម្រោម​ គឺត្រូវមង​ពីងពាង​វិនាស​ខ្លូនឯង​វិញឯ​សត្វលលក​ឱ្យក្តីសុខ​ដល់​សត្វ​ស្រមោចៗ​ជួយឱ្យ​លលក​ផុតពី​ក្តីទុក្ខ បាន​សេចក្តីសុខ​សម្រាន​វិញ។​

រឿង​និទានទាំង​ ​២ ​នេះបាន​ដូចបទ​បាលី​បុរាណ​តែងពោលថ​ា៖ សុខតោ សុខឋានំ ទុក្ខតោ ទុក្ខឋានំ ដូច្នេះ ។

សុខអើយ​សុខា​ ​នរូអ្នកណា​អាចឱ្យ​សុខគេ​ ​គេនឹងបំពេញ​ ​សុខវិញ​មិនទេ ​អាចឱ្យ​ទុក្ខគេ​ៗ​ឱ្យទុក្ខស្នង​ ។ ​នរណាធ្វើគុណ​​ គុណ​គង់​ការណ៍្យ​ នាំ​សុខមក​សង​ ​នណាធ្វើ​ទោស ​ទោសគង់អន្ទង​ នាំទុក្ខមក​សង​ ឱ្យ​រងវេទនា​ ។​
​​​​​​​                                                                          រឿងនិទានមានតំណាលនៅក្នុងក្បួនបារាំងសេស

ពាក្យច្រើនភូតចាញ់អាត្មា ខែធ្នូ 10, 2009

Posted by senith in រឿងព្រេង.
comments closed

រឿង​បុរស​កុហក​បួន​នាក់

កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ , លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា (យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន ) បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា ( ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ (more…)

តាមដាន

Get every new post delivered to your Inbox.