jump to navigation

មើមល្មៀត ខែ​ឧសភា 8, 2010

Posted by senith in ទូទៅ, សុខភាព, ឱសថ.
comments closed

 រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ​គ្រូឱសថ​បុរាណ​ បានផ្តល់ដំបូន្មាន​ដល់អ្នក​ជំងឺ ឱ្យប្រើប្រាស់​មើមល្មៀត​ ដែលជា ​គ្រឿងធ្វើ​ម្ហូបពណ៌លឿងខ្ចី​សម្រាប់ព្យាបាល​ជម្ងឺថ្លើម​ និង​ជំងឺ​មិន​រំលាយ​អាហារ​​
នៅក្នុង​ការសិក្សា​មួយចេញ​ផ្សាយ​ ​កាល​ពីពេលថ្មីៗ​ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅប្រទេស​
អឺរ៉ុប ​និង​ សហរដ្ឋអាមេរិក​បានគាំ​ទ្រចំពោះ​ការ​ផ្តល់ដំបូន្មាននេះ​​នៅក្នុង​ការពិសោធន៍​លើ ​សត្វ​កណ្តុរ​ដែល​ មាន​ជម្ងឺថ្លើម​ធ្ងន់ធ្ងរជាតិ​curcumin​ដែលជា​សារធាតុពណ៌​លឿងធម្មជាតិ​មានក្នុង​មើមល្មៀត​បាន​ពន្យារ ពេល​ការខូចខាត​ថ្លើម​ដែលអាច​នាំទៅ​រកជំងឺ​ថ្លើម​សត្វកណ្តុរ​ដែលមាន​រោគ​ថ្លើម​មួយ​ក្រុម​ត្រូវបាន​គេដាក់​សារធាតុ​curcumin​ នៅក្នុង​របប​អាហារ​របស់​ពួកវា​ក្នុងរយៈ​ពេលពី​៤ ទៅ​៨​ អាទិត្យ ​ហើយ​ក្រោយ​មកគេ​បាន​ប្រៀបធៀប​ពួកវា​ទៅនឹង​សត្វកណ្តុរ​ដែលកើត​ជំងឺ​ថ្លើម​ដូចគ្នា​ តែស៊ី​អាហារ​ធម្មតា​គ្មាន​សារធាតុ​ curcuminសត្វកណ្តុរ ស៊ីជាតិ curcumin បានកាត់​បន្ថយភាព​ខូចខាត​លើ​កោសិកា​ថ្លើម​ ​និង​មានការរាំង​ស្ទះបំពង់ទឹក​ប្រមាត់​តិចជាង​សត្វកណ្តុរ​
ធម្មតា។​ការពិសោធន៍​អាហារ​ក្នុងមន្ទីរ​ពិសោធន៍​ត្រូវបាន​ធ្វើឡើង​លើកោសិកា​cholangiocyte​ជាកោសិកា​មាននៅក្នុង​ស្រទាប់​ខាងក្នុង​បំពង់ទឹក​ប្រមាត់​ដែលយក​ចេញពី​សត្វកណ្តុរ​មានរោគថ្លើម​​ក្រុមអ្នកស្រាវ​ជ្រាវជឿថា​ មើមល្មៀត​ប្រហែលជា​អាចជួយបង្អាក់​សារធាតុគីមី​ដែលនាំទៅ​រកការរលាក​ដែល​ការរក​ឃើញ​នេះអាច​ត្រួសត្រាយ​ផ្លូវទៅ​រកការបង្កើត​ឱសថថ្មី​សម្រាប់ព្យាបាល​ជំងឺថ្លើម​​ការរកឃើញ​នេះត្រូវបាន​ចេញផ្សាយ​ក្នុង​ទស្សនាវដ្តី​ Gut ដែលជា​ទស្សនាវដ្តី​អ្នកជំនាញការ​នៃសមាគម​ឱសថ​ប្រទេសអង់គ្លេស​សារធាតុ curcumin បានមក​ពីរុក្ខជាតិប្រភេទ​មើមល្មៀតដែល​ជារុក្ខជាតិរស់​បានយូរនិង​មានឈ្មោះ​បច្ចេកទេសថា​Curcuma longa

បុណ្យវិសាខបូជានៅឧត្តុង ខែ​មេសា 28, 2010

Posted by senith in ទូទៅ, ព៍ត៌មានផ្ទាល់ខ្លួន.
comments closed

(more…)

បទចំរៀង ខែ​មេសា 25, 2010

Posted by senith in ទូទៅ, ព៍ត៌មានផ្ទាល់ខ្លួន, វីដេអូ​ចំរៀង.
comments closed

 

ការរកឃើញទម្រង់មុខមនុស្សថ្មី ខែ​មេសា 11, 2010

Posted by senith in ទូទៅ, ព៍ត៌មានផ្ទាល់ខ្លួន.
comments closed

 

 អ្នកវិទ្សាសាស្រ្តមួយក្រុម នៅភាគខាងលិចប្រទេសអាហ្រិ្វកបានសិក្សា​ស្រាវជ្រាវ និងបានរុក​រកឃើញ លលាដ័ក្បាល​ដែលមានសភាពដូចគ្នានិងលលាដ៍ក្បាលមនុស្ស វាជាប្រភេទ​សត្វញីដែលមានរាងធំពេញវ័យ លាយឡំជាមួយ និងឆ្អឹងរបស់សត្វឈ្មោល​ដែលមានអាយុកាល ២លានឆ្នាំមកហើយៗដែល​អ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា Australopithecus sedibá

ការឡើងផ្ទះថ្មី ខែ​មីនា 26, 2010

Posted by senith in ទូទៅ, ទំនៀមទំលាប់.
comments closed

  របៀបនៅលើផ្ទះ       ខ្មែរសុរិន្ទ្រ

-ប្រទល់​ (ច្រម)​ មានលក្ខណៈ​ជាវត្ថុដែល​ធ្វីអំពីឫស្សី ​រូបរាង្គដូច​ជាជួងកណ្តឹង​ផ្ងារឡើង​ ​ឫរគាំងផ្ងារ​ មាន​ជើងដងខ្លីៗ ​ទុកគ្រាន់​ចងភ្ជាប់​ទៅទិស​សសរ។

-គ្របឆ្នាំង ១

-មនុស្សស្រីមាន​គភ៌កូនតំបូង​

-​ក្រៅពីនោះ​ មានរបស់របរ​ដែលជាគ្រឿង​សង្ហារឹមផ្សេងៗ​ដូចជា​ ពូក​ ខ្នើយ ​កន្ទេល​ ​សំលៀកបំពាក់ថ្មី​ និង​ គ្រឿងតម្បាញ​ រវៃអំបោះ​ ដូចជារហាត់​ កីតម្បាញ​។ល។ ​ជាច្រើនផ្សេង​ៗ​ទៀត។

ពិធីឡើងផ្ទះថ្មី

អាចារ្យលោក​ជាអ្នកកាន់​ពិធីកម្ម​ ស្លៀកសំពត់ស​ សន្មត់ឈ្មោះ​ថា តាព្រហ្ម​ ជាអ្នកឡើង​មុនគេ​ ដោយ​នឹងឡើង​ឱ្យអ្នកទាំង​អស់គ្នា​ តាំង ​នមោ ៣ ​ដង​ចប់ហើយ​ថាតាមតា​អាចារ្យនូវគាថា​យ៉ាងដូច្នេះ​ ​មុននឹងឡើង​ទៅលើផ្ទះ​៖ (more…)

ប្រវត្តិ​ភ្លេង​មហោរី ​នឹង​មហោរី​ពិណពាទ្យ ខែ​មីនា 21, 2010

Posted by senith in ទូទៅ, ប្រវត្តិ.
comments closed

មហោរី​វង់​តូចបែប​ជាន់​​ដើម
ភ្លេង វង់​ដែល​ហៅ​ថា មហោរីជា​ភ្លេង​ខ្មែរ យ៉ាង​ដែល​មាន​មក​អំពី​បុរាណ​កាល ដោយ​ខ្មែរ​បាន​ផ្ដើម​បង្កើត​ឡើង​ដោយ​គំនិត​ខ្លួន​ឯង​ជា​ដំបូង ក្នុង​វេលា​ដែល​ខ្មែរ​ចុះ​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ហើយ មិន​មែន​ជា​របស់​បាន​បែប​មក​ពី​ប្រទេស​ឥណ្ឌៀ​ទាំង​ស្រុង ឬ​បាន​បែប​មក​អំពី​ប្រទេស​ឯ​ណា​និមួយ​ក៏​ទេ គឺ​កើត​ឡើង ដោយ​ខ្មែរ​ប្រឌិត​ផ្សំ​ឡើង ខ​នេះ​សូម្បី​សម្ដេច​ក្រុម​ព្រះ​យ៉ាដាំរុង​រាជានុភាព អ្នក​តែង​ប្រវត្តិ​ភ្លេង​ផ្សេង របស់​សៀមក៏​ថា ភ្លេង​មហោរី​ជា​របស់​ខ្មែរ ហើយ​សៀម​ផ្ទេ​យក​បែប​អំពី​ខ្មែរ​ទៅ​លេង ជាន់​ទៀត ខ​នេះ​បើ​នឹង​ស្រាវជ្រាវ​រក​ទៅ​គង់​ឃើញ​ពិត​ដូច្នេះ ព្រោះ​នានា​ប្រទេស​ទាំងអស់​វៀរ​លែង​តែ​ប្រទេស​សៀម ចេញ រមែង​មិន​មាន​ភ្លេង​បែប​នេះ​ឡើយ
ក៏​ភ្លេង​មហោរី​នេះ​ក្នុង​ជាន់​ដើម​ខ្មែរ​លេង​ក្នុង វង់ មាន​គ្នា​ប្រមាណ - នាក់​ប៉ុណ្ណោះ គឺៈ
- អ្នក​ច្រៀង​នាំ​បទ​នឹង​គោះ​ឆឹង​ដោយ​ខ្លួន​ឯង
- អ្នក​កូត​ទ្រ​ខ្សែ (គឺ​ទ្រ​ខ្មែរ)
- អ្នក​ត្រេះ​ចាប៉ី
- អ្នក​ផ្លុំ​ខ្លុយ
- អ្នក​ដំ​ស្គរ​ធោន
ក្នុង​សម័យ​ជាន់​ដើម អ្នក​លេង​ភ្លេង​មហោរី​នឹង​ភ្លេង​មហោរី​មាន​តែ​ប៉ុណ្ណេះ អ្នក​ស្រុក​នាំ​គ្នា​លេង​អស់​កាល​ជា​អង្វែង (more…)

តាមដាន

Get every new post delivered to your Inbox.