និស្សិតខែ្មរ ២
រូបបាន ទទួល
ជោគជ័យក្នុង
ការសិក្សា
នៅសាកល
វិទ្យាល័យ
West Point គឺ
១-លោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការ សិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យយោធាអាមេរិក West Point នៅឆ្នាំ១៩៩៩ ហើយបច្ចុប្បន្ន លោកមានតំណែងជាឧត្តមសេនីយ៍ទោនៅក្នុងកងយោធពលខេមរភូមិន្ទ។
២-និស្សិតយោធា កញ្ញា មៀច សុទ្ធីកា ដែលយើងដឹងថា ជានិសិ្សតស្រីជនជាតិកម្ពុជាទីមួយ ដែលបានបញ្ចប់ការសិក្សាពី
សាកលវិទ្យាល័យ West Point ក្នុងឆ្នាំនេះគឺបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្ត។
សាកលវិទ្យាល័យយោធា West Point បានបង្កើតអ្នកដឹកនាំជាច្រើនរូប ដូចជា ឧត្តមសេនីយ៍ Douglas MacArthur ឧត្តមសេនីយ៍ Dwight D.Eisenhower និងឧត្តមសេនីយ៍ Goerge S. Patton ជាដើម។ យើងសូមថ្លែងអំណរគុណដល់ជនជាតិកម្ពុជាទាំងពីររូបនេះ ក្នុងឱកាសប្រារព្ធពិធីដោយប្រកាន់ខ្ជាប់នូវស្មារតីបដិវត្តន៍ អមតៈក្នុងទិវាបុណ្យឯករាជ្យអាមេរិកលើកទី២៣៥នៅថ្ងៃនេះ។
បាវចនារបស់សាកលវិទ្យាល័យ West Point គឺ៖ តួនាទី កិត្តិយស ប្រទេសជាតិ។ បាវចនានេះ មានតម្លៃពិសេសសម្រាប់យោធាកម្ពុជាទាំងពីររូបនេះក្នុងកិច្ចការ របស់ពួកគេ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកិច្ចការដែលអ្នកទាំងពីរបានធ្វើសម្រាប់ជនជាតិ អាមេរិកផងដែរ។ ចាប់ពីទស្សនៈនៃកិច្ចការនេះ រហូតដល់គំនិតមួយដែលហួសពីការពុះពារផ្ទាល់របស់មនុស្សម្នាក់ ចំពោះព្រំដែនប្រទេសទាំងអស់ ហើយកិច្ចការទាំងនេះ ក៏ត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់ពីជាតិសាសន៍ទាំងអស់របស់ ពិភពលោក។ វិន័យ មិត្តភាព និងភាពជាម្ចាស់ការលើខ្លួនឯង អាចជាកត្តាជំរុញដល់មនុស្សទាំងអស់។ យើងសូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យយោធាអាមេរិក និងជាជំនួយរបស់លោកឧត្តមសេនីយ៍ David Huntoon។
កាសែតភ្នំពេញ ប៉ុស្តិ៍

ខែកញ្ញា 21, 2011 ម៉ោង 2:58 ព្រឹក
ជោគជ៏យណាស់ព្រះជាម្ចាស់