ឡាំវីរីជាអតីតវិស្វករវារីអគ្គិសនីមកពីប្រទេសរុស្ស៊ីដែលបានវិលត្រឡប់មកស្រុកកម្ពុជាវិញនៅឆ្នាំ១៩៧៦។វីរី ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតខ្មែរបញ្ចប់ការសិក្សាពីបរទេសជាច្រើននាក់ដែលចង់ឱ្យអង្គការកសាងសង្គមតាម បែបបច្ចេកទេសទំនើបដោយប្រើប្រាស់ធនធានមនុស្សទៅតាមជំនាញ។ដោយសារ មូលហេតុនេះឡាំវីរីត្រូវអង្គការចោទថាក្បត់បដិវត្តន៍ហើយត្រូវចាប់ខ្លួននៅថ្ងៃ១២ខែ១០ឆ្នាំ១៩៧៦បញ្ជូនមក មន្ទីរឃុំឃាំងស-២១និងសម្លាប់ចោលនៅថ្ងៃទី១៨ខែ៣ឆ្នាំ១៩៧៧។វីរីបានទទួលអាហារូបករណ៍ពីក្រសួងអប់រំជាតិកម្ពុជាទៅសិក្សាផ្នែកវិស្វករនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីនៅចុងឆ្នាំ១៩៦៥។នៅទីក្រុងមូស្គូហាក់សៀងឡាយនី,គ្រិនលាន,រឿងម៉ាច បានមកទាក់ទងជាមួយវីរីនិងបញ្ចុះបញ្ចូលឱ្យគាត់ចូលជាសមាជិកខេមរនិស្សិតប៉ុន្តែវីរីពុំទាន់ឆ្លើយយល់ព្រមនៅឡើយទេ។ ក្រៅពីអ្នកទាំងបីខាងលើវីរីបានស្គាល់ម៉ិលសុវណ្ណដែលជានិស្សិតអាហារូបករណ៍រៀននៅប្រទេសរុស្ស៊ីដែរ។សុវណ្ណតែងតែនិយាយប្រាប់វីរីអំពីនយោបាយនៅក្នុងប្រទេសកម្ពុជានិងលើកសរសើរសង្គមនិយមសូវៀត។នៅឆ្នាំ១៩៦៧វីរីចាប់ផ្តើមសិក្សាមុខវិជ្ជាវារីបច្ចេកទេសនៅសាលាសភាកសិកម្មរុស្ស៊ី។នៅឆ្នាំដដែលនីកូឡាស្តារីណាអធិការនិស្សិតបរទេសផ្នែកនយោបាយនិងសង្គមកិច្ចបានស្នើឱ្យវីរីចូលជាសមាជិកកា.ហ្សេ.បេដោយសន្យាថានឹងចាត់តាំងឱ្យគាត់ធ្វើជាអ្នកឃោសនានិងស៊ើបការណ៍សម្ងាត់ឱ្យអង្គការកា.ហ្សេ.បេនៅរុស្ស៊ី។
នៅឆ្នាំ១៩៦៩វីរីសម្រេចចិត្តចូលជាសមាជិកកា.ហ្សេ.បេដោយមានការទទួលស្គាល់ពីយូទីសាវីណូវ(អ្នកទទួលខុសត្រូវលិខិតឆ្លងដែនជនបរទេសនៅវិជ្ជាស្ថានសំណង់ក្រុងមូស្គូ)។នៅឆ្នាំ
ដដែលវីរីស្ម័គ្រចិត្តចូលជាសមាជិកសមាគមនិស្សិតនិងអាណិកជនខ្មែរនៅសហភាពសូវៀត។ នៅចុងឆ្នាំ១៩៦៩ព្រហ្មភឿន,យូសិមហ៊ុន,ហេងពេជ្រនិងវីរីបានក្លាយជាអ្នកគ្រប់គ្រងសមាគមនិស្សិតនេះ។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចសីហនុនៅប្រទេសកម្ពុជានៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០វីរីប្រមែប្រមូលកម្លាំងនិស្សិតខ្មែរឱ្យគាំទ្ររណសិរ្សរួបរួមជាតិដែលមានសម្តេចសីហនុ
ជាប្រធាន។ក្រោយមកវីរីបានចូលជាសមាជិកយុវជនរណសិរ្សរួបរួមជាតិកម្ពុជានៅប្រទេសរុស្ស៊ី។
នៅខែ៨ឆ្នាំ១៩៧១តាងនាមអង្គការយុវជនរណសិរ្សរួបរួមជាតិកម្ពុជានៅសហភាពសូវៀតវីរីបានធ្វើដំណើរទៅប្រទេសរ៉ូម៉ានីនិងយូហ្គោស្លាវីដើម្បីចូលរួមសមាជនិស្សិតខ្មែរនៅអឺរ៉ុប។សមាជនេះមានទិសដៅប្រមែប្រមូលយុវជនខ្មែរទាំងអស់នៅអឺរ៉ុបឱ្យប្រឆាំងនឹងចក្រពត្តិអាមេរិកដែលឈ្លានពានទឹកដីកម្ពុជា។អ្នកដែលមកចូលរួមក្នុងសមាជនេះគឺជាតំណាងអង្គការយុវជន
រួបរួមជាតិកម្ពុជានៅប្រទេសយូហ្គោស្លាវីឆេកូស្លូវ៉ាគីសហភាពសូវៀតនិងតំណាងសមាគមនិស្សិតនិងអាណិកជនខ្មែរនៅប្រទេសបារាំងនិងអាល្លឺម៉ង់និស្សិតដែលមកចូលរួមនៅពេលនេះមាននិន្នាការខុសៗគ្នាដែលជាហេតុធ្វើឱ្យសមាជពុំបានសម្រេចទិសដៅរបស់ខ្លួនក្នុងការ
គាំទ្រគោលនយោបាយរបស់រណសិរ្សរួបរួមជាតិកម្ពុជា។ផ្ទុយទៅវិញការជួបជុំនៅពេលនេះប្រែក្លាយទៅជាកម្លាំងមួយទៀតដែលប្រណាំងប្រជែងនឹងគោលនយោបាយរបស់រណសិរ្សរួបរួម
ជាតិកម្ពុជាហើយត្រូវបានរណសិរ្សនេះប្រកាសរំលាយចោលនៅឆ្នាំ១៩៧២ដោយមានការធានាពីជាសានឯកអគ្គរដ្ឋទូតរណសិរ្សរួបរួមជាតិកម្ពុជានៅសហភាពសូវៀតវីរីបានទៅបន្តការសិក្សាថ្នាក់បណ្ឌិតវិស្វករផ្នែកវារីបច្ចេកទេសនៅវិទ្យាស្ថានសំណង់ក្រុងមូស្គូ។នៅក្នុងពិធីជប់លៀងអបអរពិធីចូលឆ្នាំសកលឆ្នាំ១៩៧២វីរីបានជួបឡុងសៀមនិងតឹកជួរដែលទើបតែបានចូលធ្វើការនៅវិទ្យុមូស្គូ។ឡុងសៀមនិងតឹកជួរបានសំណូមពរឱ្យវីរីនិងនិស្សិតខ្មែរនៅសហភាពសូវៀតជួយគាំទ្រខ្លួនក្នុងផែនការបើកទីស្នាក់ការរណសិរ្សរួបរួមជាតិមួយទៀតនៅទីក្រុងមូស្គូដើម្បីធ្វើសហប្រតិបត្តិការជិតស្និទ្ធជាមួយសូវៀតនិងដើម្បីបានទទួលជំនួយគ្រប់បែបយ៉ាងពីសូវៀតផង។ទទួលបានដំណឹងនេះជាសានបានទៅជួបនឹងអង្គការរដ្ឋសូវៀតហើយបានរារាំងផែនការរបស់ឡុងសៀមនិងតឹកជួរ។តាំងពីពេលនោះមកវីរីលែងបានជួបអ្នកទាំងពីររហូតដល់ពេលដែលគាត់ត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៧៦។តាំងពីឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៦វីរីបានបន្ថយសកម្មភាពទាក់ទងនឹងក្រុមកា.ហ្សេ.បេសូវៀតដោយសារម៉្យាងគាត់ជាប់រវល់ក្នុងការរៀនសូត្រនិងម៉្យាងទៀតគាត់ត្រូវបំពេញភារកិច្ចដែលក្រុមប្រឹក្សាអ្នកប្រាជ្ញវារីបច្ចេកទេសរបស់សូវៀតដាក់ឱ្យធ្វើគឺរៀបចំអត្ថបទវិទ្យាសាស្ត្រអំពីការរបកគំហើញថ្មីរបស់គាត់ដើម្បីយកទៅថ្លែងនៅក្នុងសន្និសីទវិទ្យាសាស្ត្របច្ចេកទេសដែលរៀបចំរៀងរាល់ឆ្នាំនៅវិទ្យាស្ថានសំណង់ទីក្រុងមូស្គូ។
វីរីបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតវិស្វករនៅថ្ងៃទី២៩ខែ៦ឆ្នាំ១៩៧៦។ វីរីបានចាកចេញពីទីក្រុងមូស្គូមកទីក្រុងប៉េកាំងនៅថ្ងៃទី៣១ខែ៧ឆ្នាំ១៩៧៦ហើយបន្ទាប់ពីស្នាក់នៅទីក្រុងប៉េកាំងអស់រយៈពេលពីរបីថ្ងៃគាត់បានត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៦ខែ៨។
អង្គការឱ្យវីរីទៅស្នាក់នៅក្នុងមន្ទីរក-១៥។ដោយទើបនឹងមកដល់ថ្មីៗវីរីមិនទាន់បានធ្វើសកម្មភាពអ្វីធំដុំនៅឡើយទេ។គាត់បានជួបជាមួយមិត្តភក្តិចាស់ៗមួយចំនួនដែលជានិស្សិតពីបរទេសមកដល់មុនគាត់ហើយជជែកគ្នាអំពីការមិនពេញចិត្តរបស់ខ្លួនចំពោះគោលនយោបាយរបស់អង្គការទាក់ទងនឹងបញ្ហាប្រព័ន្ធគ្រប់គ្រងការបំបាត់កម្មសិទ្ធិឯកជនការលុបបំបាត់ក្រដាសប្រាក់
ការបែងចែកវណ្ណៈប្រជាជននិងការបំបាត់អ្វីៗទាំងអស់នៅក្នុងសង្គមហើយប្រៀបធៀបសង្គមនិយមនៅកម្ពុជាទៅនឹងសង្គមនិយមនៅសហភាពសូវៀតពីរខែក្រោយមកគឺនៅថ្ងៃទី១២ខែ១០គាត់ត្រូវអង្គការចាប់ខ្លួនបញ្ជូនមកសួរចម្លើយនៅមន្ទីរស-២១។ វីរីត្រូវបានសួរចម្លើយមិនតិចជាងសាមសិបដងដោយសមមិត្តឆាយនៅក្នុង ឪពួកបងរុនឱ ហើយត្រូវអង្គការសម្លាបនៅថ្ងៃទី១៨ខែ៣ឆ្នាំ១៩៧៧។ឡាំវីរីមានឪពុកឈ្មោះឡាំសោមម្តាយឈ្មោះមេងគិមស៊ននិងមានបងប្អូនបង្កើត១០នាក់។ប្រពន្ធរបស់វីរីជាជនជាតរុស្ស៊ីឈ្មោះណាដេសដានីកូឡៃយេវ៉ានិងកូនស្រីឈ្មោះឡាសូភីវីរីយ៉ានរស់នៅសហភាពសូវៀត។
ទស្សនាវដ្តីស្វែងរកការពិត
លេខ ៦៧ ខែ កក្កដា ឆ្នាំ ២០០៥