ទំនាយតាមថ្ងៃសង្រ្កាន

ទំនាយតាមថ្ងៃសង្រ្កាន្ត៖​ថ្ងៃចូល​ឆ្នាំដែល​ជាថ្ងៃទី ១ ​ត្រូវនឹងថ្ងៃ ពុធ​ ទំនាយថា៖​ ឆ្នាំនោះ​ ព្រះមហាក្សត្រ​នឹងបាន​ភស្តភា​បណ្តាលការ​ ​មកពី​ប្រទេសផ្សង​ៗ ​ប៉ុន្តែនឹងចាញ់​កូនខ្ចី​ ​កូនតូច​ ( កូន​ខ្ចី​ឫកូនតូច​នឹង​មាន​ជោគមិនល្អ​ ​មានជម្ងឺ​រោគភ័យផេ្សង​ៗ)។​មនុស្សនឹង​ស្លាប់ព្រោះ​ជម្ងឺច្រើន​ ឱ្យ​ក្រែង​ប្រយ័ត្ន​ សត្វពាហណ គោ ​ក្របI និង ​បាវបំរើ ​។

ទំនាយថ្ងៃវរៈវ័នបត៖ ​ថ្ងៃកណ្តាលត្រូវ​នឹង​ថ្ងៃព្រហស្បតិ៍​ ​ទំនាយថា​ ៖ ​ឆ្នាំនេះ​រាជត្រកូល​ ទាំង​ឡាយ​នឹងក្តៅ​ក្រហាយ​ចិត្តច្រើន​ជាអនេក​។កូនឈើនិងថ្លៃ​។​

ទំនាយថ្ងៃឡើងស័ក៖ ​ថ្ងៃចូលឆ្នាំចុងក្រោយ​ត្រូវនឹងថ្ងៃសុក្​រ ​ទំនាយថា​ ​ឆ្នាំនេះ​អ្នកជំនួញ​ ពាណិជ្ជករ​ទាំងឡាយ​ដែលធ្វើជំនួញ​ជួញដូរ​ទាំងក្នុងប្រទេស​ និង ​ទាំងក្រៅ​ប្រទេស​នឹងប្រកប​ទៅដោយ​ភស្តភា​បណ្តាល​ការ​ប្រាក់មាស​ ​ព្រមទាំង​មាន​សេចក្តី​ចម្រើនរុងរឿង​ ​និង​ នាម​សេចក្តី​សុខជា​អនេក ​។ ស្រូវល្អដោយ​អន្លើៗ

ការ​ពិគ្រោះទៅ​លើព្រះរាជ​ទេពធីតា

នៅក្នុងឆ្នាំ​នេះ​មហាសង្ក្រាន​ ចូលមកនៅ ​១កើត​ ខែ ​ពិសាខ​នោះ​គឺថ្ងៃពុធ​ទី ​១៤​ ខែមេសា​ គ.ស​២០១០​ដោយហេតុនេះ​ទេពធិតា​របស់កបិល​មហាព្រហ្ម​ដែលជា​មគ្គនាយិកា​ប្រចាំឆ្នាំខាល​មានព្រះនាម​ថា «មណ្ឌាទេវី»​

-ព្រះនាម មណ្ឌាទេវី

-គ្រឿងទ្រង់ផ្កា អម្ពរពណ៌ អន សៀតផ្កាចម៉្បា

-អភរណៈ កែវពិទូរ្យ

-ភក្សាហារ ទឹកដោះ

-សាស្ត្រវុធ ព្រហស្ថស្តាំម្ជុល ព្រះហស្ថឆ្វេងឈើច្រត់

-ពាហនៈនិង​ការធ្វើចលនា ទ្រង់គង់ឈរលើខ្នង គទ្រភ (សត្វលា )

ពិគ្រោះទៅលើចំណុចទី៤ ​ ​ឆ្នំានេះទេពធីតា​មានភក្សាហារ​ជាទឹកដោះ​ ​សម្តែងថា​ ​ប្រទេស​ជាតិ​នឹង​មានទំនាក់​ទំនងខាង​ផ្នែកពាណិជ្ជកម្ម​ជាមួយ​បរទេស​ច្រើនជាង​ឆ្នាំមុន​ៗ​ពិសេស​ប្រទេសលោក​ខាងលិច​ ​ដែលនិយមបរិភោគទឹកដោះ​ច្រើន​ខុសពីឆ្នាំកន្លង​ទៅដែល​នាងទេពធិតា​សោយ​លោហិត ជាអាហារ​ដែលធ្វើឱ្យ​មានមនុស្ស​ស្លាប់ច្រើន​ ។

ការដែល​ទេពធិតាសោយ​ទឹកដោះក៍ចង់​បញ្ជាក់​ថាទឹកដោះ​នឹងមាន​តម្លៃថ្លៃ។​របស់ប្រើប្រាស់​ ឫទំនិញ​ នឹងនាំមក​ចូលយ៉ាង​ច្រើនតាម​គោលនយោបាយ​របស់ជាតិ​ ​ហើយវិស័យ​ទេសចរណ៍​ ​និង ​វិនិយោគ ក៍មានការរីក​ចម្រើនជាង​ឆ្នាំមុន​។

ពិគ្រោះទៅលើចំណុចទី៥ ​ ឆ្នាំដែលកន្លង​ទៅហើយ ​នាងទេពធិតា​មានអាវុធ ​ជាទ្រីសូល៍​នៅដៃម្ខាង​ ជាធ្នូសិល្ប៍​នៅដៃម្ខាងទៀត​ ទើបធ្វើឱ្យមាន​ការប្រើសាស្ត្រ​វុធឆ្នាំកន្លង​ទៅច្រើនខុស​ប្រក្រតី។ ​ឆ្នាំនេះ​គង់​ធូរ​ស្រាលជាង​ឆ្នាំកន្លងទៅពីព្រោះ​ទេពធីតាដៃម្ខាង​មានអាវុធខ្លី​តូចគឺ​ប្រើត្រឹមតែម្ជុល ឯដៃ​ម្ខាងទៀត​ប្រើត្រឹមតែឈើ​ច្រត់ដែលមិនរាប់​ថាជាអាវុធអាក្រក់​អ្វីឡើយ ​សម្តែងសេចក្តី​ទំនាយថា​ ប្រើខួរក្បាល​ច្រើនជាង។

ពិគ្រោះទៅលើចំណុចទី៥ ​ឆ្នាំនេះទេព​ធីតាគង់ឈរ​បើកព្រះនេត​លើខ្នងសត្វលា​ សម្តែងថា៖​ត្រូវមាន​ការគិត​គូរយ៉ាង​ច្រើន ហើយ​ ក៍ត្រូវតែមាន​ការប្រុង​ប្រយ័ត្ន​បំផុតព្រោះ​ថាទេពធីតា​គង់ឈរ​ប្រការនេះ​ធ្លាក់​លើជំទាវ​ ​ឃុនណាង​ច្រើនជាងមនុស្សដ៍ទៃ​។ ​សត្វលាប្រហាក់​ប្រហែល​និងសត្វសេះ​ ដែលកាល​ពីឆ្នាំកន្លងទៅ​ ​ទេពធិតាប្រើ​សេះជាពាហនៈ​ ប៉ុន្តែសត្វលា​មិនឆ្លាត​ដូចសេះ​ ហើយការ​ធ្វីដំណើរ​ក៍មិនជា​រហ័ស​ ​ដូច្នេះអាចនឹង​ជួបជាបញ្ហា​ ​និង​ ​វិបត្តិផ្សេង​ៗ ​និង​ ​ការប្រែប្រួល​មិនទៀងទាត់​ ជាច្រើន​លើកច្រើនសារ​ ​ការគិតគូរជាមុន​ និង​ ការប្រុងប្រយ័ត្ន​ ​ទើបជា​ការសំខាន់​ក្នុង​ឆ្នាំនេះ ​។


តាមដាន

Get every new post delivered to your Inbox.