ប្រវត្តិ​ភ្លេង​មហោរី ​នឹង​មហោរី​ពិណពាទ្យ

មហោរី​វង់​តូចបែប​ជាន់​​ដើម
ភ្លេង វង់​ដែល​ហៅ​ថា មហោរីជា​ភ្លេង​ខ្មែរ យ៉ាង​ដែល​មាន​មក​អំពី​បុរាណ​កាល ដោយ​ខ្មែរ​បាន​ផ្ដើម​បង្កើត​ឡើង​ដោយ​គំនិត​ខ្លួន​ឯង​ជា​ដំបូង ក្នុង​វេលា​ដែល​ខ្មែរ​ចុះ​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ហើយ មិន​មែន​ជា​របស់​បាន​បែប​មក​ពី​ប្រទេស​ឥណ្ឌៀ​ទាំង​ស្រុង ឬ​បាន​បែប​មក​អំពី​ប្រទេស​ឯ​ណា​និមួយ​ក៏​ទេ គឺ​កើត​ឡើង ដោយ​ខ្មែរ​ប្រឌិត​ផ្សំ​ឡើង ខ​នេះ​សូម្បី​សម្ដេច​ក្រុម​ព្រះ​យ៉ាដាំរុង​រាជានុភាព អ្នក​តែង​ប្រវត្តិ​ភ្លេង​ផ្សេង របស់​សៀមក៏​ថា ភ្លេង​មហោរី​ជា​របស់​ខ្មែរ ហើយ​សៀម​ផ្ទេ​យក​បែប​អំពី​ខ្មែរ​ទៅ​លេង ជាន់​ទៀត ខ​នេះ​បើ​នឹង​ស្រាវជ្រាវ​រក​ទៅ​គង់​ឃើញ​ពិត​ដូច្នេះ ព្រោះ​នានា​ប្រទេស​ទាំងអស់​វៀរ​លែង​តែ​ប្រទេស​សៀម ចេញ រមែង​មិន​មាន​ភ្លេង​បែប​នេះ​ឡើយ
ក៏​ភ្លេង​មហោរី​នេះ​ក្នុង​ជាន់​ដើម​ខ្មែរ​លេង​ក្នុង វង់ មាន​គ្នា​ប្រមាណ - នាក់​ប៉ុណ្ណោះ គឺៈ
- អ្នក​ច្រៀង​នាំ​បទ​នឹង​គោះ​ឆឹង​ដោយ​ខ្លួន​ឯង
- អ្នក​កូត​ទ្រ​ខ្សែ (គឺ​ទ្រ​ខ្មែរ)
- អ្នក​ត្រេះ​ចាប៉ី
- អ្នក​ផ្លុំ​ខ្លុយ
- អ្នក​ដំ​ស្គរ​ធោន
ក្នុង​សម័យ​ជាន់​ដើម អ្នក​លេង​ភ្លេង​មហោរី​នឹង​ភ្លេង​មហោរី​មាន​តែ​ប៉ុណ្ណេះ អ្នក​ស្រុក​នាំ​គ្នា​លេង​អស់​កាល​ជា​អង្វែង
សម័យ​ក្រោយ មក មាន​អ្នក​គិត​បន្ថែម​គ្រឿង​មហោរី​ឡើង​ទៀត ដោយ​លំដាប់​មក​លុះ​មក​ដល់​សម័យ​នេះ ភ្លេង​មហោរី​ទើប​មាន​គ្រឿង​ច្រើន ហើយ​ជា យ៉ាង ហៅ​ថា មហោរី​គ្រឿង​ពិណពាទ្យ យ៉ាង មហោរី​គ្រឿង​ខ្សែ យ៉ាង ដូច​មាន​អធិប្បាយ​តទៅ​នេះ

 ប្រវត្តិ​មហោរី​គ្រឿង​ពិណពាទ្យ ឬ​មហោរី​គ្រឿង​ធំ (វង់​ធំ)
ក្នុង​សម័យ​ជាន់​ដើម​ឯ​ណោះ ការ​លេង​ភ្លេង​នហោរី​ច្រើន​មាន​តែ​ពួក​ប្រុស លេង, លុះ​សម័យ​ត​មក ទើប​ប្រុស​ខ្លះ ស្រី​ខ្លះ លេង​រួម​វង់​ជា​មួយ​គ្នា ដោយ​យក​ស្រី​ជា​អ្នក​ច្រៀង​នាំ​បទ ព្រោះ​ស្រី​ច្រើន​មាន​សំឡេង​ពីរោះ​ផ្អែម​ល្ហែម​ជា​ទី​ត្រូវ​ចិត្ត​របស់​អ្នក​ស្ដាប់​ទូទៅ សម័យ​ក្រោយ​នោះ​មក​ទៀត ប្រមាណ​តាំង​ពី​សម័យ​ក្រុង​លង្វែក​ជាដើម ទើប​កើត​មាន​ក្រុម​មហោរី​ស្រី​សុទ្ធ (គ្មាន​ប្រុស​លាយ) បែបប​ទៀត ដោយ​មាន​ពួក​អ្នក​ធំ​ដែល​មាន​ធនធាន នឹង​មាន​បរិវារ​ច្រើន​ផ្ដើម​បង្ហាត់​ពួក​ស្រី​ឲ្យ​លេង​ឡើង ដើម្បី​ប្រគំ​បំរើ​ខ្លួន
រាប់​តាំង​ពី​មាន​ពួក​ស្រី​លេង​មហោរី​ឡើង​ហើយ ប្រហែល​ជា​មាន​មនុស្ស​និយម​ច្រើន ទើប​ជា​ហេតុ​ឲ្យ​មាន​អ្នក​គិត​ប្រែ​កែ​បន្ថែម​គ្រឿង​មហោរី​ច្រើន​ឡើង​ដោយ​លំដាប់​មក តាម​ដែល​ប្រាកដ​ក្នុង​វេលា​នេះ​មាន​ដល់​ទៅ ១២ យ៉ាង គឺៈ
- ទ្រ ខ្សែ ៣ ​២- តៈ ខេ ​៣- ខ្លុយ ​៤- រនាត​ឯក មាស ​៥- រនាត​ឯក ​៦- រនាត​ធុង គឺ រនាត​សំឡេង​ធំ ​៧- រនាត​តូច គឺ រនាត​សំឡេង​តូច ​៨- គង​វង់​ធំ ៩- គង​វង់​តូច ​១០- ស្គរ​ធោន ​១១- រមនា
១២- ឈឹង (គោះ​ចង្វាក់)
មហោរី​ពិណពាទ្យ​នេះ ច្រើន​មាន​តែ​ប្រុស​លេង ឬ​ក៏​មាន​ស្រី​លាយ​ផង នាក់ នាក់​ប៉ុណ្ណោះ នៅ​មាន​លេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

មហោរី​គ្រឿង​ខ្មែរ(ខ្លះ​ហៅ​ភ្លេង​ខ្មែរ)

ការ​ដែល​មាន​ឈ្មោះ​ថា មហោរី​គ្រឿង​ខ្សែព្រោះ​ភ្លេង​នេះ​ប្រើ​គ្រឿង​ខ្សែ​ច្រើន​ជាង​ភ្លេង​ដទៃ ទាំង​សំឡេង​សោត​ក៏​ពីរោះ​រងំ​រងាន់​ណាស់ ហើយ​សំឡេង​ស្រាល​ជាង​មហោរី​គ្រឿង​ធំ ឬ​មហោរី​ពិណពាទ្យ, សម័យ​នេះ មហោរី​គ្រឿង​ធំ​ពុំ​សូវ​មាន​លេង​ណាស់​ទេ ច្រើន​លេង​តែ​មហោរី​គ្រឿង​ខ្សែ នេះ​ហើយ​ជា​គ្រឿង​លេង​របស់​ពួក​ស្ត្រី ទើប​មាន​ឈ្មោះ​ថា ក្រុម​មហោរី​ស្ត្រីមហោរី​គ្រឿង​ខ្សែ​នេះ វង់​ធំ មាន​គ្រឿង​ភ្លេង ១២ យ៉ាង​ដែរៈ

- ទ្រ​ខ្សែ គ្រឿង​កូត ​- ទ្រ​អ៊ូ គ្រឿង​កូត ​៣-ទ្រ​ឆែ គ្រឿង​កូត ​ ៤- ចាប៉ី គ្រឿង​ត្រេះ ​ ៥- តៈខេ គ្រឿង​ត្រេះ ​៦- ខ្លុយ គ្រឿង​ផ្លុំ ​៧- រនាត​ឯក គ្រឿង​វាយ ​៨- រនាត​ធុង គ្រឿង​វាយ ​៩- គង​ធំ គ្រឿង​វាយ ១០- ស្គរ​ធោន គ្រឿង​ទះ ​១១- រមនា គ្រឿង​ទះ ​១២- ឈឹង គ្រឿង​គោះ​ចង្វាក់


រួម​គ្រឿង​ភ្លេង​ជា ១២ តែ​មក​ក្នុង​សម័យ​នេះ អ្នក​ខ្លះ​គេ​ថែមអាគរដេយ៉ុង គ្រឿង​ភ្លេង​បារាំង មក​ទៀត ហើយ​បន្ថយ​ទ្រ​ខ្សែ ចេញ​ក៏​មាន

                                                  ប្រវត្តិ​ភ្លេង​មហោរី​នឹង​មហោរី​ពិណពាទ្យ
                                                            ឧកញ៉ា​ទេព​ពិទូរ ក្រសេម គន្ថ​បណ្ឌិត រៀបរៀង


តាមដាន

Get every new post delivered to your Inbox.