សំរងជាផ្លែឈើដែលគេត្រាំគ្រាប់ឱ្យរីក យកសាច់មកទទួលទានអាចធ្វើជាបង្អែមលាយស្ករ បរិភោគមានរសជាតិឆ្ងាញ់ពិសា ។ ផ្លែឈើប្រភេទគ្រាប់ ដែលមានលក់តាមទីផ្សារ និង កន្លែងលក់ បង្អែមនេះ ត្រូវបានគេចាត់ទុកថាជាថ្នាំត្រជាក់ បរិភោគហើយជួយបំបាត់ក្តៅក្នុង និង មានចំណែក បំបាត់គ្រុនមួយចំនួនចេញពីខ្លួន។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញផលប្រយោជន៍របស់ផ្លែសំរង និង ការព្យាបាលរោគានច្រើនមុខដូចខាងក្រោមៈ
១-បំបាត់ឈឺ ក និងគ្រុន
ប្រើផ្លែសំរងប្រហែល១០-២០គ្រាប់ ស្ងោរជាមួយសំបកឈើអែមឱ្យផ្អែមឡែមៗល្មមដាំទឹករហូតដល់ខាប់យកទឹកមកបរិភោគឱ្យញឹកញាប់ ជួយបំបាត់អាការៈឈឺកបានមួយចំណែក។
២-បំបាត់ក្អកនិងបញ្ចោញស្លេស
ឱ្យប្រើផ្លែសំរង៣គ្រាប់ ត្រាំក្នុងទឹកមួយកែវរហូតរីកប៉ោងសាច់អន្ធិលៗហើយយកមកស្ងោរឱ្យពុះមួយស្របក់ និង បន្ថែមស្ករឱ្យផ្អែមបន្តិចផឹកទាំង ទឹកនិងសាច់ក្នុងមួយលើកមួយកែវ មួយថ្ងៃ ៣ ពេលមុនអាហារ។
៣-បំបាត់ក្តៅក្នុង
បើសិនក្នុងថ្ងៃអាកាសធាតុក្តៅក៏ឱ្យរកផ្លែសំរងមកត្រាំយកទឹកផឹក១-២កែវ ជួយបំបាត់ក្តៅក្នុង បំបាត់ស្រេកទឹកធ្វើឱ្យបំពង់កសើម និងមានអារម្មរណ៍ស្រឡះក្នុងខ្លួន។
៤.បំបាត់ឈឺភ្នែក
រកកំណាត់មកជ្រលក់ទឹកឱ្យល្មមរាងសើម ហើយនាំយកមកដាក់សង្កត់លើភ្នែកដែលឈឺបន្ទាប់ពីនោះទើបដាក់សំបកហ៊ុមត្រាំទឹករីកហើយ ដាក់ចុះលើកំណាត់នោះសម្បករបស់វានឹងរីក ជ្រាប ទឹកក្នុងកំណាត់អាចជួយកាត់បន្ថយអាការៈឈឺភ្នែកបានមួយកម្រិត។
៥-បញ្ចុះទម្ងន់
ក្នុងផ្លែសំរងមានកាកសរសៃខ្ពស់ ទើបវាមានប្រសិទ្ធភាពជាថ្នាំអាចជួយ ដល់ការធ្វើការងាររបស់ប្រព័ន្ធ បញ្ចេញកាកសំណល់និងធ្វើឱ្យ ពោះឆ្អែតបានយូរ ដោយសារសាច់ផ្លែសំរង មិនងាយរលាយ ទើបមានចំណែកមួយជួយបញ្ចុះទម្ងន់។