វិហារវត្តដំរីស

 

វត្តដំរីសមានឈ្មោអជាផ្លូវការថាវត្តសេតគុញ្ជរ​។ វត្តនេះមានទីតាំង​​ចម្ងាយ​ពីសាលាខេត្តបាត់ដំបង«អតីតៈផ្ទះរបស់លោកម្ចាស់» ប្រហែល ១គីឡូម៉ែត្រដែលមានព្រះសង្ឃគង់នៅបូស និង រៀន សូត្រ​​ មានសិស្ស និស្សិតដែលជាកូនចៅក្រីក្រស្នាក់នៅរៀនសូត្រ​និង​មានដូន​​ជីស្នាក់​  នៅ​។​វត្ត​នេះក៍សាងឡើងជាង១០០ឆ្នាំមកហើយ ក្នុងសម័យលោក​ម្ចាស់​​កថាថន ដែលជំនាន់នោះលោកជាស្តេចត្រាញ់បន្តពីវង្ស​ត្រកូលរបស់​លោ ដែលបានផ្តាច់ខ្លួនយកខេត្ត ៣ គឺខេត្តបាត់ដំបង ខេត្តសៀមរាប និង ខេត្តកំពង់ធំ ចេញពីរាជាណាចក្រសម័យឧត្តុងទៅធ្វីជាខេត្តចំណុះ​ឲ្យប្រទេសសៀម។​​ ព្រះចៅ​អធិការ​វត្តមានសង្ឃដីការថា បើតាម​ព្រះអង្គ​ដឹងពីចាស់ៗ​ បានដំណាលថា លោកម្ចាស់​ ក​ថាថន គឺជាអ្នក​គ្រប់គ្រងអំណាចទី ៦​ដែលមានឈ្មោះឈុំ ប្រទេសថៃ​បាន​​បានផ្តល់​គោរម្យងារលោកថា ចៅញាគទាធរធរណិន្រ្ទ រាមនរិន្រ្ទ ឥន្រ្ទាធិបតី អភ័យផររីពាហុ។​ គទាធរនេះអានជាភាសាសៀម ហៅថាកថាថន មានន័យថា​អ្នកគ្រប់គ្រងដំបង។

លោតាអាចារ្យដែលរស់នៅក្នុងវត្តតាំងពីសង្គមរាស្រ្តនិយម បានឲ្យដឹង​ថា​ លោក​ម្ចាស់កថាថនចូលចិត្តបាញ់សត្វ និង មានប្រពន្ធច្រើន ។ ក្នុងចំណោមប្រពន្ធទាំង​អស់​គាត់ គាត់ស្រឡាញ់ចូលចិត្តប្រពន្ធចុងទី២ មានឈ្មោះអ្នកស្រីអ៊ឹង។ ដោយកើត​ទុក្ខនឹង​ប្តីមានប្រពន្ធច្រើន អ្នកស្រី​អ៊ឹងមានជំងឺយ៉ាងធ្ងន់ ។ លោកម្ចាស់កថាថន បាន​ខិត​ខំ​រកគ្រូពេទ្យ​បុរាណ​និងសម័យព្យាបាលយ៉ាងណាក៍ពុំជាឡើយ។ ក្រោយមក​អ្នកស្រី បានទៅបែបន់ព្រះអង្គខ្មៅនៅវត្តកណ្តឹងដោយនិយាយថា បើអ្នកស្រីជា​ពី​ជំងឺនឹងកសាងព្រះវិហារមួយខ្នងនៅវត្តដំរីសថ្វាយ។ បន្ទាប់មកអ្នកស្រី​ក៍ធូរស្បើយ​អំពី ជំងឺនោះមែន​ ហើយអ្នកស្រីក៍បានឲ្យគេចាប់​ផ្តើមសាង​សង់​​ព្រះវិហារ​វត្តដំរីស​នេះ ឡើងនៅឆ្នាំ១៩០៤ ។ តែជាអកុសល្យ​អ្នកស្រីត្រូវស្លាប់បាត់បង់ជីវិតក្រោយ ពេលកសាងព្រះវិហារនេះរួច​ហើយ​ក៍ឲ្យគេយកមកធ្វើបុណ្យបូជានៅមុខវត្ត​ដំរីសនេះ។


តាមដាន

Get every new post delivered to your Inbox.