ពិធី​ ហៅ​ព្រលឹង នៅ​ខេត្ត​សុ​រិ​ន

ខែកញ្ញា 24, 2011

​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ចុង​កាត់​មាត់​ញក ភាគច្រើន គឺ​អ្នកស្រុក​ចាស់ទុំ​ព្រឹទ្ធាចារ្យ​តាម​ស្រុកភូមិ តែងតែ​នាំគ្នា​ប្រារព្ធ​ច ដែលមាន​អ្នក​ជម្ងឺ​ខ្សត់ខ្សោយ​ស្លេកស្លាំង ។ នៅពេលដែល​សួរ​ទៅ​គាត់​នូវ​មូលហេតុ ពួកគេ​រមែងតែ​ឆ្លើយតប​ថា : ធ្វើតាម​ប្រពៃណី​ដូនតា​ខ្មែរ​ពី​ដើម នៅពេលដែល​ព្រលឹង​មិន​នៅក្នុង​ខ្លួនប្រាណ ដើម្បី​ហៅ​ព្រលឹង​តូចធំ​ទាំងឡាយ​ឲ្យ​ត្រឡប់មកវិញ ។​
​    ​ដោយមាន​ជំនឿ​ដូច្នេះ ទើប​គេ​ផ្តើម​ពិធី​កម្មនេះ​នៅវេលា​យប់ ប្រមាណ​ជា​ម៉ោង ៧-៨ ល្ងាច ដោយ​មានការ​សែនព្រេន​ខ្មោច ដូនតា​សាច់​សារ​លោហិត ដែល​បាន​ចែក​ឋាន​ទៅហើយនោះ​ឲ្យ​មេត្តា​ហៅរក​ព្រលឹង​ទាំងឡាយ​ដែល​បាន​រត់​ចេញពី​ខ្លួនប្រាណ​អ្នកមាន​ជម្ងឺ​ឲ្យ​ត្រឡប់មកវិញ​កុំ​ខាន ។
​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ​យល់ឃើញថា មនុស្ស​ម្នាក់​មានព្រលឹង​៣៦ តូច ៣០ ធំ ៦ ។ ជនជាតិ​ខ្មែរលើ ’​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក​ដែលជា​ខ្ពង់រាប​” គោរព​ព្រលឹង​ទាំងនោះ​ណាស់ ដោយ​ចាត់ទុកថា អានបន្ត »

ប៉ុល ពត

ខែកញ្ញា 24, 2011

ជីវិត​​ ប៉ុល ពត ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

នៅថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ ហើយ​ផ្តួលរំលំ​ជា​ស្ថាពរ​នូវ​របប​សាធារណរដ្ឋ​ខ្មែរ របស់​ លន់ នល់។ ​រាល់​អំណាច​ទាំងអស់​ក៏ធ្លាក់​ក្នុងដៃ​ពួក​ខ្មែរក្រហម ដែល​មាន សាឡុត ស ជា​មេដឹកនាំ។ ក៏ប៉ុន្តែ ទោះជា​ក្រោយពី​ទទួលបាន​ជោគជ័យ​ហើយ​ក៏ដោយ ក៏ សាឡុត ស នៅតែ​បន្ត​លាក់បាំង​អត្តសញ្ញាណ​របស់​ខ្លួន​ដដែល។

នៅថ្ងៃទី២៣ ខែ​មេសា ឆ្នាំ១៩៧៥ ពោលគឺ មួយ​សប្តាហ៍​ក្រោយពី​កងទ័ព​ខ្មែរក្រហម​ដណ្តើម​កាន់​កាប់ក្រុងភ្នំពេញ ទើប សាឡុត ស ធ្វើដំណើរ​ចូលមក​ទីក្រុងភ្នំពេញ។ នៅពេលនោះ ប្រជាជន​ត្រូវបាន​គេ​ជម្លៀស​ចេញពី​ភ្នំពេញ​អស់​ទៅហើយ។ សាឡុត ស ចូលមក​ទីក្រុង​ភ្នំពេញ​ ដោយ​ស្ងាត់ស្ងៀម​ គ្មាន​ពិធី​អបអរសាទរ​អ្វី​ទាំងអស់។

នៅថ្ងៃទី១៤ មេសា ឆ្នាំ១៩៧៦ ប៉ុល ពត បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ។ ពីមុនមក មិនដែល​មាន​អ្នកណា​ឮ​ពី​ឈ្មោះ ប៉ុល ពត នេះទេ។ សាឡុត ស ធ្លាប់​ប្រើ​ឈ្មោះ ប៉ុល កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ៥០ តែ​ឈ្មោះ ពត គេ​មិនដែល​ឮទេ។ ពីដំបូង មាន​មនុស្ស​តិចតួច​បំផុត​ ដែល​ដឹងថា ប៉ុល ពត គឺជា សាឡុត ស។ យោងតាម​លោក David Chandler មាន​អតីត​និស្សិត​មួយចំនួន ដែល​ធ្លាប់​រៀន​ នៅ​ប្រទេស​បារាំង​នាំគ្នា​គិតស្មាន​ថា ប៉ុល ពត គឺ រ័ត្ន សាមឿន ដោយសារតែ​គេ​មើលឃើញ​ថា កាលពី​ពេល​រៀន​នៅ​ប៉ារីស គឺ រ័ត្ន សាមឿន ដែល​ជា​អ្នក​ផ្តើមគំនិត​បង្កើត និង​ចេញមុខ​ចេញមាត់​ដឹកនាំ​ក្រុម​និស្សិត​កុម្មុយនិស្ត​​ព្រមទាំង​ជាអ្នក​បូរបាច់​ បញ្ចេញ​គំនិត​ទស្សនៈ​ក្នុង​ការ​ប្រជុំ​នានា។

ម្យ៉ាងទៀត នៅពេល​ឡើង​កាន់​អំណាច ប៉ុល ពត ថែមទាំង​បាន​ក្លែង​ប្រវត្តិ​របស់ខ្លួន​ទៀតផង ដើម្បី​លាក់បាំង​កុំ​ឲ្យគេ​ដឹង​ថា​ខ្លួន​ជា សាឡុត ស។ នៅ​ទីក្រុង​ប៉ារីស ជួន ប្រាសិទ្ធ ដែល​ក្រោយមក​ ក្លាយជា​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រជាធិបតេយ្យ​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​គេឯង​ថា ប៉ុល ពត កើត​នៅ​ជាយដែន​ខ្មែរ-វៀតណាម បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​ប្រឆាំង​ជប៉ុន ហើយ​ក្រោយមក​ទៅ​ធ្វើការ​ជា​កម្មករ​ចម្ការ​កៅស៊ូ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។

ចំណែកនៅឆ្នាំ១៩៧៧ ឯកអគ្គរដ្ឋទូត​ខ្មែរក្រហម​ ប្រចាំ​ក្រុង​ប៉េកាំង បាន​អះអាង​ថា សមមិត្ត ប៉ុល ពត បាន​ប្រើ​ឈ្មោះនេះ​តាំងពីដើម​មក គឺ​ជា​ឈ្មោះ​ពិត មិនមែន​ជា​ឈ្មោះ​បដិវត្តន៍​នោះទេ។ ចំណែកឯ សាឡុត ស វិញ បាន​ស្លាប់​ក្នុង​សង្រ្គាម​បាត់​ទៅហើយ។

នៅក្នុងអំឡុងពេលនោះ សូម្បីតែ​បងប្អូន សាច់ញាតិ​របស់ សាឡុត ស ក៏មិន​បាន​ដឹង​ដែរ​ថា ប៉ុល ពត គឺ សាឡុត ស។ ចាប់តាំងពី​ពេល​ដែល សាឡុត ស រត់ចេញ​ពី​ភ្នំពេញ​ទៅ​ពួន​នៅក្នុង​ព្រៃ​ នៅ​ឆ្នាំ១៩៦៣ សាឡុត ស មិនដែល​ផ្តល់​ដំណឹង​ដល់​ក្រុមគ្រួសារ​នោះទេ។ នៅពេល​មកដល់​ក្រុងភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ក៏ សាឡុត ស មិន​រវីរវល់​សួរនាំ​រក​បង ដែល​ធ្លាប់​ចិញ្ចឹម​បីបាច់​ និង​បណ្តុះបណ្តាល​ឲ្យខ្លួន​បាន​រៀនសូត្រ​នោះដែរ។

ប៉ុល ពត មិនត្រឹមតែ​លាក់បាំង​អត្តសញ្ញាណ​ពិត​របស់ខ្លួន ដែល​ជា​មេដឹកនាំ​ប៉ុណ្ណោះទេ សូម្បីតែ​អត្តសញ្ញាណ​របស់​បក្សកុម្មុយនិស្ត​កម្ពុជា​ក៏​ត្រូវ​បាន​លាក់បាំង​មិនឲ្យ​គេ​ដឹង​ដែរ។ ពួក​ខ្មែរក្រហម​មិនដែល​បញ្ចេញ​ឲ្យ​គេ​ដឹង​ទេ​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ជា​បក្ស​កាន់អំណាច។ ផ្ទុយទៅវិញ ពួក​ខ្មែរក្រហម​បាន​ប្រើ​ឈ្មោះ “អង្គការ​បដិវត្តន៍” អានបន្ត »

ល្បែង​ទាញព្រ័ត្រ​

ខែកញ្ញា 24, 2011

​ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​លេង​កំសាន្ត​របស់​យុវជនខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី ក​ម្លោះ ក្រម ។ ល្បែង​នេះ គេ​លេង​ដោយ​ប្រើ​កម្លាំង​កាយ​ជា​មូលហេតុ ហើយ​គេ​លេង​តែ​នៅ​រដូវចូលឆ្នាំ​ខ្មែរ គឺ​ខែ​ចែ​ត្រ​-​ពិសាខ ប៉ុណ្ណោះ ។ គេ​ច្រើន​និយម​លេង​ក្នុង​វត្ត​អារាម ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ព្រោះ​វត្ត​មាន​ទីវាល​ធំ​ទូលាយ ងាយ​ដល់​ការលេង​ល្បែង​នេះ តែ​អាច​លេង​នៅ​តាម​ភូមិ​ក៏បាន បើ​ប្រសិន​ជា​ភូមិ​នេះ​មាន​មនុស្ស​នៅ​ផ្ដុំ​គ្នាច្រើន ហើយ​មាន​ទីវាល​ល្មម​លេង​កើត ។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅ​ពេល​ថ្ងៃ តែបើ​ប្រសិន​ជា​មាន​ចង្កៀង​យ៉ាង​ភ្លឺ ឬ​ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅពេល​យប់​ក៏​បាន ។​
​    ​សមាសភាព​នៃ​អ្នកលេង ល្បែង​នេះ គេ​ចែក​មនុស្ស​អ្នកលេង​ជា ២ ក្រុម ម្ខាងៗ យ៉ាងតិច​ត្រឹម ៥ នាក់ ឬ ១០ នាក់​ឡើងទៅ​តាម​ដែល​គេ​រក​គ្នា​បាន​ប៉ុន្មាន ក៏​លេង​ប៉ុណ្ណោះ តែ​តាម​ទម្លាប់​អ្នកស្រុក​បើ​មាន​មនុស្ស​ស្រី​ចូល​លេង​ផង គេ​ឲ្យ​ស្រីៗ​នៅ​ម្ខាង ប្រុសៗ​នៅ​ម្ខាង ហើយ​គេ​យល់ថា ភេទ​ស្រី​តែង​មាន​កម្លាំង​ខ្សោយ​ជាង​បុរស គេ​តែង​ដាក់​ខាង​ស្រី​ឲ្យមាន​ចំនួន​ច្រើន​លើ​សខាង​ប្រុស យ៉ាងតិច​ត្រឹម ២ នាក់​ជា​ដរាប គឺ​បើ​ខាង​ប្រុស ៨ នាក់ គេ​ដាក់​ខាង​ស្រី ១០ នាក់ ។​
​    ​គ្រឿង​ប្រដាប់​សម្រាប់​លេង គេ​យក​ខ្សែព្រ័ត្រ​ធ្វើ​ពី​ស្បែក​គោ ស្បែក​ក្របី​ធ្វើ​ជា​ព្រ័ត្រ ឬ​គេ​យក​ពួរ​ធ្វើ​ដូង​ជា​ព្រ័ត្រ សម្រាប់​ទាញ ប្រវែង​យ៉ាងខ្លី​ពី ២០ ហត្ថ​ឡើងទៅ ទំហំ​ប៉ុនកដៃ​ក្មេង ហើយ​និង​យក​សម្កោរ ឬ​គង​ម៉ង ឬក៏​រគាំង ១ សម្រាប់​ទះ ឬ​សម្រាប់​វាយ នៅពេល​ដែល​ទាញ​ដំបូង ។​
​    ​សកម្មភាព​នៃ​អ្នកលេង ដូច​ក្នុង​រូបភាព​នេះ​: អានបន្ត »

ល្បែង​ចាប់កូនខ្លែង

ខែកញ្ញា 24, 2011

        ​ល្បែង​ចាប់កូនខ្លែង ជា​ល្បែង​ដែល​កុមារា កុមារី ជំទង់ៗ​តែង​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ នៅ​រដូវចូលឆ្នាំ ឬ​នៅ​ពេលទំនេរ ។​ ​ ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ​ ៖ ​

​ល្បែង​នេះ ពេល​លេង​គេ​ចាប់​ម្នាក់​ដែល​មាន​មាឌ​មាំធំ ឲ្យធ្វើ​ជា​មេហ្វូង​ហៅថា​មេ​មាន់​, ចាត់​ច្រើន​នាក់​ឲ្យធ្វើ​ជា​កូនមាន់ ហើយ​គេ​ចាត់​ម្នាក់ទៀត ឲ្យធ្វើ​ជា​ខ្លែង ចាំ​ចាប់កូនមាន់ ។ ម្នាក់ៗ​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឲ្យ​តឹង​ណែន ការពារ​កុំ​ឲ្យ​របូតសំ​លៀក ។ គេ​នាំ​គ្នា​បង្កាត់ភ្លើង​ឲ្យបាន​ជា​ភ្នក់ ១ តូច ដោយ​កំទេច​ស ហើយ​ម្នាក់​ដែល​ជា​មេ​មាន់​បញ្ជា​ឲ្យ​កូន​របស់​ខ្លួន​តោង​ចង្កេះ​តៗ​គ្នា រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធជុំ​ភ្នក់ភ្លើង ។ ជាមួយគ្នានេះ មេមាន់​ពោល​ពាក្យ​ចំអក​ឡក​ឡឺយ​ឲ្យន័យ​ទៅ​ខ្លែង​ថា​៖ ​ ​

ចាប់កូនខ្លែង​ប្រឡែង​កូន​អក​ ​ ​

ពពេច​ញ៉ែ​ញ៉​ក កូន​អញ​តែមួយ ។​ ​ ​

ជីក​អន្លុក​ដាំ​ត្រកួន​ ​ ​

ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់ ។​ ​ ​

ទៀន ១ គូ​តាំងយូ​បាំង​ព្រះ​ ​

​លើកដៃ​សំពះ ដូនៗ​សុំ​ភ្លើង ។​ ​

​ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​, កាល​បានឮ​មេមាន់​និង​កូន​មាន់​ស្រែក​ដូច្នេះ ក៏​ដើរ​ចូល​ទៅ​រក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា  ដូនៗ​សុំ​ភ្លើង​! ។​ ​ ​

មាន់​ឆ្លើយថា​: រលត់​ ​ ​ អានបន្ត »

ភាពជោគជ័យរបស់និស្សិតខែ្មរ ២ រូប

ខែកញ្ញា 20, 2011

 

ហ៊ុន ម៉ាណែត និង កញ្ញាមៀច សុទ្ធីកា និស្សិតយោធាកម្ពុជាដំបូងបំផុត ដែលនឹងបញ្ចប់ឆ្នាំសិក្សា២០១១

និស្សិតខែ្មរ ២

រូបបាន​ ទទួល

ជោគជ័យក្នុង

ការសិក្សា​

នៅសាកល

​វិទ្យា​ល័យ​

 West Point គឺ

​          

 ១-លោក​ ហ៊ុន​ ម៉ាណែត ដែល​បាន​បញ្ចប់​ការ សិក្សា​ផ្នែក​សេដ្ឋកិច្ច​ពី​សាកល​វិទ្យាល័យ​​យោធា​អាមេរិក West Point នៅ​ឆ្នាំ​១៩៩៩​ ហើយ​បច្ចុប្បន្ន​ លោក​​មាន​តំណែង​ជា​ឧត្តម​សេនីយ៍​ទោនៅ​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​។

          ២-​និស្សិត​យោធា​ កញ្ញា​ មៀច សុទ្ធីកា  ដែល​យើង​ដឹង​ថា ជា​និសិ្សត​ស្រី​ជន​ជាតិ​កម្ពុជា​ទី​មួយ​ ដែល​​បាន​បញ្ចប់​ការ​សិក្សា​ពី​

អានបន្ត »

ឡាំវីរី អតីតនិស្សិតវិស្វករអគ្គិសនីនៅសហភាពសូវៀត

ខែកញ្ញា 17, 2011

              ឡាំវីរីជាអតីត​វិស្វករវារីអគ្គិសនី​មកពីប្រទេសរុស្ស៊ី​ដែលបានវិល​ត្រឡប់​មកស្រុក​កម្ពុជា​វិញនៅ​ឆ្នាំ១៩៧៦។​វីរី ជានិស្សិត​ម្នាក់ក្នុង​ចំណោម​និស្សិតខ្មែរ​បញ្ចប់ការសិក្សា​ពីបរទេសជា​ច្រើននាក់ដែល​ចង់ឱ្យអង្គការ​កសាង​សង្គមតាម ​បែបបច្ចេកទេស​ទំនើប​ដោយ​ប្រើប្រាស់​ធនធានមនុស្ស​ទៅតាមជំនាញ​។​ដោយសារ​ មូលហេតុ​នេះ​ឡាំវីរី​ត្រូវអង្គការ​ចោទថាក្បត់​បដិវត្តន៍​ហើយត្រូវចាប់​ខ្លួននៅ​ថ្ងៃ១២​ខែ១០​ឆ្នាំ១៩៧៦​បញ្ជូនមក​ មន្ទីរ​ឃុំឃាំង​ស-២១​និង​សម្លាប់​ចោល​នៅថ្ងៃទី​១៨ខែ៣​ឆ្នាំ១៩៧៧​។វីរីបាន​ទទួល​អាហារូបករណ៍​ពីក្រសួងអប់រំជាតិ​កម្ពុជាទៅ​សិក្សា​ផ្នែកវិស្វករ​នៅទី​ក្រុង​មូស្គូប្រទេសរុស្ស៊ី​នៅចុងឆ្នាំ​១៩៦៥​។​នៅទីក្រុងមូស្គូ​ហាក់សៀង​ឡាយនី,​គ្រិនលាន​,រឿងម៉ាច​ បានមក​ទាក់ទងជាមួយ​វីរីនិង​បញ្ចុះបញ្ចូល​ឱ្យគាត់ចូល​ជាសមាជិក​ខេមរនិស្សិត​ប៉ុន្តែវីរីពុំទាន់​ឆ្លើយ​យល់​ព្រមនៅឡើយ​ទេ។ ក្រៅពីអ្នកទាំងបី​ខាងលើវីរី​បានស្គាល់​ម៉ិល​សុវណ្ណ​ដែល​ជានិស្សិត​អាហារូបករណ៍​រៀននៅ​ប្រទេស​រុស្ស៊ីដែរ​។សុវណ្ណ​តែង​តែនិយាយ​ប្រាប់វីរីអំពី​នយោបាយ​ អានបន្ត »


តាមដាន

Get every new post delivered to your Inbox.